ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

កម្ពុជា និងចិនប្រកាសជាផ្លូវការលើការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន

កម្ពុជា និងចិនប្រកាសជាផ្លូវការលើការបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន

សង្គម និងកម្សាន្ត
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាមួយ លោក ចុង ស្សាន (Zhong Shan) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន  នៅថ្ងៃទី២០ខែ ឆ្នាំ២០២០ ដើម្បីប្រកាសជាផ្លូវការនៃការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន តាមប្រព័ន្ធវីដេអូ។ នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលជាកិច្ចព្រមព្រៀងមួយដែលឆ្លុះបញ្ចាំងអំពីទំនាក់ទំនងយូរអង្វែងជាប្រពៃណី ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយដោយជោគជ័យ ក្នុងរយៈពេលមួយដ៏ខ្លីនេះ បានបង្ហាញពីឆន្ទៈនៃថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និត និងទូលំទូលាយ ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងផ្ដល់ផលប្រយោជន៍ស...
​ដំរីឈ្មោលមួយក្បាលបានងាប់នៅចំណុចអូរប៉ាយ ស្ថិត​នៅភូមិ ពូរ៉ាពេត ឃុំក្រង់តេះ ស្រុកពេជ្រាដា ​ខេត្តមណ្ឌលគិរី

​ដំរីឈ្មោលមួយក្បាលបានងាប់នៅចំណុចអូរប៉ាយ ស្ថិត​នៅភូមិ ពូរ៉ាពេត ឃុំក្រង់តេះ ស្រុកពេជ្រាដា ​ខេត្តមណ្ឌលគិរី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
មណ្ឌលគិរី ៖ ​ដំរីឈ្មោលឈ្មោះ «ខាំឃឺន» បានងាប់នៅចំណុចអូរប៉ាយ ស្ថិត​នៅភូមិ ពូរ៉ាពេត ឃុំក្រង់តេះ ស្រុកពេជ្រាដា ​ខេត្តមណ្ឌលគិរី។ មន្ត្រីនិយាយថា ដំរី១ក្បាល​នេះ ​ជាដំរីចិញ្ចឹម មានអាយុប្រហែល៥០ឆ្នាំ ហើយ ​ក្រោយការងាប់របស់ដំរី ម្ចាស់កំពុង​បោះជំរំ​​រង់​ចាំ​ធ្វើបុណ្យតាមប្រពៃណីជនជនជាតិដើមភាគតិចពូនង។ មកទល់ពេលនេះ មិនទាន់ មានការបញ្ជាក់អំពីមូលហេតុ នៃការងាប់របស់សត្វដំរីពីម្ចាស់ ​និងអាជ្ញាធរមូលដ្ឋាននោះទេ ​គិតត្រឹមថ្ងៃទី២១ កក្កដានេះ នៅឡើយទេ។...
ខេត្តតាកែវគឺជាដែនដីដ៏មានសក្តានុពលមួយលើវិស័យកសិកម្ម

ខេត្តតាកែវគឺជាដែនដីដ៏មានសក្តានុពលមួយលើវិស័យកសិកម្ម

សង្គម និងកម្សាន្ត
នៅព្រឹកថ្ងៃអង្គារ ទី២១ កក្កដា នេះ ខ្ញុំនឹងចុះទៅពិនិត្យមើលសកម្មភាពធ្វើស្រែបង្កបង្កេីនផល និងសំណេះសំណាលជាមួយបងនៅព្រឹកថ្ងៃអង្គារ ទី២១ កក្កដា នេះ ខ្ញុំនឹងចុះទៅពិនិត្យមើលសកម្មភាពធ្វើស្រែបង្កបង្កេីនផល និងសំណេះសំណាលជាមួយបងប្អូនប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ ពិតណាស់ វិស័យកសិកម្ម គឺសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជាតាំងពីសម័យដូនតាយើងមកម៉្លេះ។ ប្រជាពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេស សុទ្ធសឹងជាអ្នកប្រកបរបរកសិកម្ម។ ពេលនេះជាឱកាសល្អបំផុតក្នុងការជញរុញវិស័យកសិកម្មនៅទូទាំងប្រទេសអោយកាន់តែរីកចម្រេីន។ ខេត្តតាកែវគឺជាដែនដីដ៏មានសក្តានុពលមួយលើវិស័យកសិកម្ម។ កន្លងមកខេត្តតាកែវ បានជាប់ចំណាត់ថ្នាក់លេខ៣លើវិស័យកសិកម្ម បន្ទាប់ពីព្រៃវែង និងបាត់ដំបង។ ព្រឹកនេះ ខ្ញុំអាចនឹងចុះជួយស្ទូងនិងច្រូតស្រូវជាមួយបងប្អូនប្រជាពលរដ្ឋយើង​ ប៉ុន្តែមិនច្រូតដោយដៃទៀតទេ​ គឺដោយគ្រឿងម៉ាស៉ីន​។ប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្...
ប្រជាកសិករខេត្តព្រះវិហារកំពុងមមាញឹកបង្កបង្កើនផលស្រូវរដូវវស្សានិងដំណាំកសិឧស្សាហកម្មជាច្រើនមុខទៀត

ប្រជាកសិករខេត្តព្រះវិហារកំពុងមមាញឹកបង្កបង្កើនផលស្រូវរដូវវស្សានិងដំណាំកសិឧស្សាហកម្មជាច្រើនមុខទៀត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះវិហារ៖ ប្រជាកសិករខេត្តព្រះវិហារ កំពុងមមាញឹកបង្កបង្កើនផលស្រូវរដូវវស្សា ដំណាំរួមផ្សំ និងដំណាំកសិឧស្សាហកម្ម ចាប់តាំងពីដើមរដូវវស្សាឆ្នាំ២០២០ នៅទូទាំងខេត្តព្រះវិហារ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលបានធ្វើឱ្យប្រជាកសិករទូទាំងខេត្តចាប់ ផ្តើមរៀបចំ ការងារធ្វើស្រែ ចម្ការនៅដើមរដូវវស្សានេះ។ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ បានឱ្យដឹថា ប្រជាកសិករខេត្តព្រះវិហារ កំពុងសម្រុកការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ ២០២០ គិតមកត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ការងារបង្កបង្កើនផលស្រូវរដូវវស្សា នៅទូទាំងខេត្តព្រះវិហារបានអនុវត្តន៍ផ្ទៃដីភ្ជួររាស់បាន ចំនួន៦៥. ៧២៩ហិកតា ការងារដកស្ទួង ព្រោះ និងបុកដាំលើផ្ទៃដីបានចំនួន៦២.៨១៧ហិកតាលើផែនការចំនួន៩១.២០០ ហិកតា ស្មើនឹង ចំនួន៦៨,៨៨ភាគរយ ។ លោកប្រធានបន្តថា ការងារបង្កបង្កើនផលដាំដុះ ដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងឈើហូបផ្លែ គិតត្...
ជនរងគ្រោះក្នុងអំពើចាប់ដុតទាំងរស់ នៅក្នុងខេត្តព្រះសីហនុ ប្តឹងប្រធានស្ថាប័នតុលាការខេត្តនេះ និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ទៅអង្គភាពប្រឆាំងអំពើពុករលួយ

ជនរងគ្រោះក្នុងអំពើចាប់ដុតទាំងរស់ នៅក្នុងខេត្តព្រះសីហនុ ប្តឹងប្រធានស្ថាប័នតុលាការខេត្តនេះ និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ទៅអង្គភាពប្រឆាំងអំពើពុករលួយ

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ បុរសម្នាក់ ដែលបានជនរងគ្រោះរបួសខ្លួនមួយជួយជីវិត ក្នុងអំពើចាប់ដុតទាំងរស់ នៅក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានប្តឹងប្រធានស្ថាប័នតុលាការខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស្នើសុំបើកការសើបអង្កេតមកលើមន្ត្រីជាន់ខ្ពស់ទាំងនេះ ដោយសង្ស័យមានជាប់ពាក់ព័ន្ធក្នុងការការពារឧក្រិដ្ឋជន។ ក្នុងពាក្យបណ្តឹងចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ដែល Daily Khmer ទើបទទួលបាន បុរសរងគ្រោះឈ្មោះ ស៊ុយ ប៊ុនថាន អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្តឹងលោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ, លោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ, លោក សុខ កល្យាណ ប្រធានសាលាដំបូងខេត្តព្រះសីហនុ និងលោក តាក់ គឹមសៀ អនុប្រធានសាលាដំបូងខេត្តព្រះសីហនុ ដោយបានជម្រាបប្រាប់លោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយថា មន្ត្រីជាន់ខ្ព...
សន្តិបណ្ឌិត សុខ ផល ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់បើកកិច្ចប្រជុំបូកសរុបលទ្ឋផលការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ឆ្នាំ២០២០

សន្តិបណ្ឌិត សុខ ផល ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់បើកកិច្ចប្រជុំបូកសរុបលទ្ឋផលការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ដឹកនាំដោយសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ឋផលការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ឆ្នាំ២០២០ ដែលមានសមាជិក សមាជិការចូលរួមប្រជុំចំនួន​២៥២នាក់។ សន្តិបណ្ឌិត សុខ ផល  រដ្ឋលេខាធិការក្រសួងមហាផ្ទៃមានប្រសាសន៍ថា«ការងារ ភូមិឃុំមានសុវត្ថភាពមានសារសំខាន់ណាស់ ត្រូវធ្វើ​​ការឆ្លើយ​តបទាន់ពេលនូវរាល់ពេលប្រជាពលរដ្ឋជួបការលំបាក-ការពិនិត្យ កំណត់អំពីគ្រួសារក្រីក្រដើម្បីផ្តល់ប័ណ្ណក្រីក្រជូនពួកគាត់អោយបានទាន់ពេលវេលា ដែលត្រូវបានការឧបត្ថម្ភប្រាក់ពីរាជរដ្ឋាភិបាល។ សន្តិបណ្ឌិតបន្ថែមថា «​​យើង​ត្រូវអនុវត្ការងារខាងលើ​នេះ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាលនិងសេចក្តីណែនាំលេខ១៩៩១ សជណ ចុះថ្ងៃទី១០/៧/២០២០របស់ក្រសួងមហាផ្ទៃ និងបន្តចូលរួមបង្ការ ទប់ស្កាត់កូវីដ១៩ ទាំងអស់គ្នា»។  ...
មន្រ្តីសាខា ក.ប.ប បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញដាក់តាំងលក់នៅផ្សារភូមិថ្មី ស្ថិតនៅឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា

មន្រ្តីសាខា ក.ប.ប បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញដាក់តាំងលក់នៅផ្សារភូមិថ្មី ស្ថិតនៅឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តកោះកុង)៖ មន្រ្តីសាខា ក.ប.ប ខេត្តកោះកុង ដោយមានការសហការពី មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងទំនិញវេចខ្ចប់ នៅផ្សារភូមិថ្មី ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ។ មន្រ្តីនិយាយថា គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួនមានដូចជា៖ គ្រឿងសមុត្រ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។ ជាលទ្ធផលមន្ត្...
ស្ថានីយនិង​​ដេប៉ូចែកចាយប្រេងឥន្ធនៈ ០៥ ទីតាំងនៅក្នុងខេត្តតាកែវត្រូវបានមន្រ្តីសាខា ក.ប.ប.រកឃើញមានភាពមិនប្រក្រតី

ស្ថានីយនិង​​ដេប៉ូចែកចាយប្រេងឥន្ធនៈ ០៥ ទីតាំងនៅក្នុងខេត្តតាកែវត្រូវបានមន្រ្តីសាខា ក.ប.ប.រកឃើញមានភាពមិនប្រក្រតី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តតាកែវ)៖ យោងតាមសំណូមពររបស់ប្រជាពលរដ្ឋ អំពីក្ដីកង្វល់តំលៃ បរិមាណ និងគុណភាពប្រេងឥន្ធនៈតាមស្ថានីយ/ដេប៉ូនៅខេត្តតាកែវ នៅថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ មន្រ្តីសាខា ក.ប.ប. ខេត្តតាកែវ ដោយមានការសហការពី អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយនិងដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ០៨ ទីតាំង ក្នុងទីរួមខេត្តតាកែវ។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយនិងដេប៉ូចែកចាយ ទាំង ០៨ ផងដែរ។ បន្ទាប់ពីបានធ្វើការត្រួតពិនិត្យ ចប់សព្វគ្រប់ហើយ យើងបានរកឃើញថា ស្ថានីយនិង​ដេប៉ូ ចំនួន ០៣ ទីតាំង មានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ ស្ថានីយ ដេប៉ូ ចំនួន ០៣ ទីតាំង មិនមានអនុលោមភាពផ្នែកបរិមាណ និង​ស្ថានីយនិង​​ដេប...
ក្រុមហ៊ុននាំចូលនិងនាំចេញទំនិញរិៈគន់ លោក យ៉ឹក យូ មេគយកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

ក្រុមហ៊ុននាំចូលនិងនាំចេញទំនិញរិៈគន់ លោក យ៉ឹក យូ មេគយកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ទស្សន៖មិត្តអ្នកអាន!! ព័ត៌មានដែល«ដេលីខ្មែរ»ទទួលបាន​​ពី​ក្រុមអ្នករត់ការឯកសារនិងឈ្មួញដែលនាំចូលទំនិញតាមច្រកកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បានឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាប្រធានស្នាក់ការគយកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ រហូតមកដល់ពេលនេះគឺលោក យ៉ឹក យូ ប្រើតួនាទី កំពុងតែរងការរិៈគន់ពីក្រុមហ៊ុននាំចេញនិងនាំចូល​ ដោយគ្មានញញើតអ្វីទាំងអស់។ មន្ត្រីគយក្នុងខេត្តព្រះសីហនុ មួយចំនួនបានបង្ហើបឲ្យដឹងថា ការដែលលោក យ៉ឹក យូ ប្រធានស្នាក់ការគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺដោយសារអាងមានខ្នងបង្អែកដែលមានឥទ្ធិពលគ្របសង្កត់លើគុណ ញឹម ដែលជាអគ្គនាយ​កគយ ទៅទៀត។ ដូច្នេះហើយទើប​លោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅស្ងៀមស្ងាត់ ខណៈដែលលោក យ៉ឹក យូ ប្រធានស្នាក់ការគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ សាងភាពល្បីល្បាញលើការប្រមូ...
អាជ្ញាធរក្រុងសៀមរាបសហការចូលរួមពីអង្គការផែនដីនិងមហាសាគរចុះសំអាតស្ទឹងសៀមរាប ដោយប្រើប្រាស់ទូកស៊ីហាំស្ទ័រ

អាជ្ញាធរក្រុងសៀមរាបសហការចូលរួមពីអង្គការផែនដីនិងមហាសាគរចុះសំអាតស្ទឹងសៀមរាប ដោយប្រើប្រាស់ទូកស៊ីហាំស្ទ័រ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ លោកចេក ចន មន្រ្តីអង្គការផែនដី និងមហាសាគរ (OEOO) ប្រចាំនៅខេត្ត សៀមរា ដោយបានចាប់ដៃគូ ជាមួយអង្គការសិក្សានិងកែច្នៃសំរាមនៅកម្ពុជា ដោយមានការគាំទ្រពី អាជ្ញាធរក្រុងសៀមរាប បានចុះធ្វើសកម្មភាពសំអាតនៃប្រភពទឹកតាមដងស្ទឹងសៀមរាបដោយប្រើប្រាស់ទូកស៊ីហាំស្ទ័រ (Seehamster) កាលពីរសៀលថ្ងៃទី ១៣ កក្កដា ឆ្នាំ២០២០។ បន្ទាប់ពីអង្គការ(OEOO)នេះ បានអនុវត្តន៍គម្រោងសំអាតប្រភពទឹកដំបូងនៅស្ទឹង សង្កែ នៃខេត្តបាត់ដំបងទទួលបានជោគជ័យ ដោយមើលឃើញនូវភាពជោគជ័យកន្លងមកនេះ និងមានការព្រួយបារម្មណ៍ខ្លាំង ពីការបំពុលទឹកផងនោះអង្គការ(OEOO)បានពង្រីកវិសាល ភាពគម្រោង​របស់ខ្លួន ដោយធ្វើការសហការជាមួយអាជ្ញាធរក្រុងសៀមរាប ដើម្បីធ្វើការ សំអាតស្ទឹងសៀមរាប សាកល្បងរយៈ៣ខែ ជាមួយនឹងទូក Seehamster ទី២ ដោយគិតចាប់ពី ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០មក។ លោកបន្តថា ចំណែកសំរាមដែលប្រមូលបាន ត្រូវបានធ្វើការបែងចែកទៅតាមប្រភេទ សំរាមនីមួយៗដើម្បីយកទៅកែច្នៃ។ ក្នុងគោលបំណងកាត់ប...