ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ក្រសួងការងារ  នឹងបើកវគ្គបណ្តុះបណ្តាល សញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈ១(C1) សម្រាប់កម្មករនិយោជិត ​ដោយឥតបង់ថ្លៃ

ក្រសួងការងារ  នឹងបើកវគ្គបណ្តុះបណ្តាល សញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈ១(C1) សម្រាប់កម្មករនិយោជិត ​ដោយឥតបង់ថ្លៃ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកវគ្គបណ្តុះបណ្តាល សញ្ញា បត្របច្ចេកទេស វិជ្ជាជីវៈ១(C1) រយះពេល៤ខែ (ប្រឹក ល្ងាច) ដោយឥតបង់ថ្លៃ លើ មុខជំនាញបច្ចេកទេស ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងទៅអនាគត ។ នេះយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោករដ្ឋមន្ត្រី អ៊ិត សំហេង ។ សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា អំឡុងពេលបណ្តុះបណ្តាល សិក្ខាកាម ទទួលបានប្រាក់ឧបត្តម២០០.០០០ រៀល ក្នុងមួយខែសម្រាប់ចំណាយលើការហូប ចុក និងស្នាក់នៅ ៕ សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖    ...
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចែកពូជបន្លែជូនប្រជាពលរដ្ឋចំនួន៧៥០ គ្រួសារ ក្នុងស្រុកគាស់ក្រឡខេត្តបាត់ដំបង

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ចែកពូជបន្លែជូនប្រជាពលរដ្ឋចំនួន៧៥០ គ្រួសារ ក្នុងស្រុកគាស់ក្រឡខេត្តបាត់ដំបង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្នុងនាម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក​​ ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចែកពូជបន្លែជូនប្រជាពលរដ្ឋចំនួន៧៥០គ្រួសារ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ពិធីចែកពូជបន្លែចម្រុះជូនបងប្អូនប្រជាពលរដ្ឋ នាឱកាសនោះ មានការអញ្ជើញចូលរួមពីក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សចុះជួយស្រុកគាស់ក្រឡ, សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា, សហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម លោក​អភិបាលខេត្ត រួមទាំងអស់លោកតំណាងក្រុមការងារពាក់ព័ន្ធ បានជម្រាបជូនប្រជាពលរដ្ឋអំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងនៅក្នុងអំឡុងពេលទឹកជំនន់ និងបន្ទាប់ពីទឹកបានស្រក។ ជាមួយគ្នានេះក៏បានអំពាវនាវប្រជាពលរដ្ឋយកពូជបន្លែដែលទទួលបាននៅថ្ងៃនេះទៅដាំដុះបង្កប...
កម្ពុជាបានបញ្ជូនម៉ាសចំនួន២លាន និងបរិក្ខារពេទ្យជាច្រេីនទៀតទៅជួយមិត្តឡាវដេីម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩

កម្ពុជាបានបញ្ជូនម៉ាសចំនួន២លាន និងបរិក្ខារពេទ្យជាច្រេីនទៀតទៅជួយមិត្តឡាវដេីម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ កម្ពុជាបានរៀបចំអំណោយម៉ាសចំនួន២លាន និងបរិក្ខារពេទ្យជាច្រេីនទៀតនឹងបញ្ជូនទៅជួយមិត្តឡាវដេីម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩។  សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងនាំយកអំណោយទាំនេះទៅកាន់ប្រទេសឡាវតាមយន្តហោះពិសេស នៅព្រឹកថ្ងៃទី​ ១៦​ ខែវិច្ឆិកា​ ឆ្នាំ២០២០នេះ​៕  ...
លោកស្រី ហួត សុខគា ប្តឹងឈ្មោះ គុយ​ មុ៉ន ទៅស្នងការខេត្តកណ្តាលពីបទបរិហារបង្កាច់កេរ្តិ៍

លោកស្រី ហួត សុខគា ប្តឹងឈ្មោះ គុយ​ មុ៉ន ទៅស្នងការខេត្តកណ្តាលពីបទបរិហារបង្កាច់កេរ្តិ៍

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ស្រ្តីវ័យ៥១ឆ្នាំ ឈ្មោះ ហួត សុខគា រស់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានដាក់ពាក្យបណ្តឹងទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ប្តឹងឈ្មោះ គុយ​ មុ៉ន ភេទប្រុស​ អាយុ ៣២ឆ្នាំ នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ពីបទបរិហារបង្កាច់កេរ្តិ៍ សូមអានពាក្យបណ្តឹងដូចខាងក្រោម៖ ឥ  ...
(Video)៖ ចាប់ខ្លួនស្ត្រីលក់ផលិតផលតាមអនឡាញ តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ

(Video)៖ ចាប់ខ្លួនស្ត្រីលក់ផលិតផលតាមអនឡាញ តាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ចាប់ខ្លួនស្ត្រីអ្នកលក់ផលិតផលតាមអនឡាញម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ។ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានចាប់ខ្លួនស្ត្រីឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ  ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនបានបញ្ជាក់ថា ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០។ ដីកាដដែលបានបញ្ជាក់ថា ជនត្រូវចោទត្រូវបានតុលាក...
នាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនកុមារ៣នាក់​ ដែលបានចូលរួមកីឡាប្រណាំងកង់

នាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនកុមារ៣នាក់​ ដែលបានចូលរួមកីឡាប្រណាំងកង់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅរសៀលថ្ងៃទី​ ១២​ ខែវិច្ឆិកា​ ឆ្នាំ​២០២០នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ចាត់ឱ្យសហការីចុះសួរសុខទុក្ខ​និងយកអំណោយមនុស្សធម៌ផ្តល់ជូន​កុមារចំនួន​ ៣នាក់​ បានចូលរួមប្រកួតកីឡា​ប្រណាំង កង់នៅទីលានទួលម៉ូតូហោះព្រែកលាភ​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ ដែលរស់ នៅក្នុងគ្រួសារក្រីក្រ​ ។ កុមារទាំង​៣នាក់នោះ​រស់នៅភូមិព្រែកតាគង់​ សង្កាត់​ព្រែកតាសេក​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​ មាន​ឈ្មោះ ៖​ ១.​​ ពេជ្រ​ ធារ៉ា​ អាយុ​ ១៣ឆ្នាំ,​ ២.​ សុវណ្ណ​ សាលី​ អាយុ​ ១៤ឆ្នាំ,​ ៣.​ ឈិន​ ភារម្យ​ អាយុ​ ៩ឆ្នាំ​។ លោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ បានមានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាក បាទក្រហមកម្ពុជា​ មាន​ក្តីអាណិតអាសូរ​ និងកោតសរសេីរចំពោះការតស៊ូរបស់កុមារទាំង​ ៣នាក់ដែលមានឆន្ទៈស្រឡាញ់កីឡាហេីយហ៊ានចូលរួមប...
ព្រះអង្គម្ចាស់ នរោត្តម អម្រឹទ្ធីវង្សអគ្គនាយកក្រុមហ៊ុន «Royal Future international Cambodia» ផ្តល់ម៉ាស់ និងជែលជូនរដ្ឋបាលរាជធានីភ្នំពេញ

ព្រះអង្គម្ចាស់ នរោត្តម អម្រឹទ្ធីវង្សអគ្គនាយកក្រុមហ៊ុន «Royal Future international Cambodia» ផ្តល់ម៉ាស់ និងជែលជូនរដ្ឋបាលរាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះអង្គម្ចាស់ នរោត្តម អម្រឹទ្ធីវង្ស អគ្គនាយកក្រុមហ៊ុន «Royal Future international Cambodia» បាននាំយកម៉ាស់ និងជែលមួយចំនួនជូនដល់សាលារាជធានីភ្នំពេញ ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩។ លោកឧកញ៉ា ឆាយ សុធា តំណាងក្រុមហ៊ុន និងសហការី នាំយកទៅប្រគល់ជូនសាលារាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។លោកឧកញ៉ា ឆាយ សុធា មានប្រសាសន៍ថា អំណោយជាទឹកព្រះទ័យដ៏ថ្លៃថ្លារបស់ព្រះអង្គម្ចាស់ នរោត្តម អម្រឹទ្ធីវង្ស ជូនដល់សាលារាជធានីភ្នំពេញនេះ មានម៉ាស់ពេទ្យ និងម៉ាស់ប្រអប់ ១៥,០០០ម៉ាស់ និងជែលលាងដៃ ២០០ដប។ លោកបានគូសបញ្ជាក់ថា អំណោយទាំងនេះ គឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។ ជាពិសេសសាលារាជធានីភ្នំពេញ ដែលបាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លោក សេង វណ្ណៈ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ តំណាងឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលយកម៉ាស់ និង...
ឧកញ៉ា ហ៊ួត​ ប្រកាសបិទក្លឹបហាត់ប្រាណ ហ៊ួត ជា សាខា ផ្សារឈូកមាស មួយរយះដើម្បីការពារកូវីដ ១៩

ឧកញ៉ា ហ៊ួត​ ប្រកាសបិទក្លឹបហាត់ប្រាណ ហ៊ួត ជា សាខា ផ្សារឈូកមាស មួយរយះដើម្បីការពារកូវីដ ១៩

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ស្របពេលដែលរដ្ឋាភិបាល ប្រកាសឲ្យផ្អាកដំណើរជាបណ្តោះអាសន្ន នូវកន្លែងក្លឹបកម្សាន្ត ភោជនីយ៍ដ្ឋាន និងកន្លែង សប្បាយ សប្បាយ នោះ​មក លោកឧកញ៉ា ហ៊ួត​ ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ក៏បានប្រកាសផ្អាកកន្លែងហត្ថប្រាណរបស់លោកផងដែរ ។ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ដែលបានផ្សព្វផ្សាយ កាលពីថ្ងៃទី១០ ខែវិច្ឆិកានេះ បានបញ្ជាក់ថា សូមអធ្យាស្រ័យ ក្លឹបហាត់ប្រាណ ហ៊ួត ជា សាខា ផ្សារឈូកមាសសូមផ្អាកដំណើរការ១រយះតាមការណែនាំរបស់រាជរដ្ឋាភិបាល ដោយសារ ការទប់ស្កាត់ជំងឺ កូវិដ 19 បិទពីថ្ងៃ10/11/2020 រហូតមានការជូនដំណឹង ( សូមអភ័យទោសអតិថិជនផង ) ។  ...
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកស្រូវពូជជូនប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ១.០២០គ្រួសារ នៅខេត្តស្វាយរៀង

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកស្រូវពូជជូនប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ១.០២០គ្រួសារ នៅខេត្តស្វាយរៀង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជួបសំណេះសំណាល និងនាំពូជស្រូវចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ១.០២០គ្រួសារ ដែលមានទីតាំងតាមបណ្ដោយមាត់ទន្លេវ៉ៃគោ ស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។ លោកស្រីកិត្តិសង្គហបណ្ឌិត បាននំានូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្ដេចទាំងពីរតែងតែគិតគូរ អំពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេសដោយចុះដល់ទីតាំងរងគ្រោះ និងបានចាត់តំណាងចូលរួមជំនួសសម្តេច ។ ...
សូមអ្នកទាំងអស់គ្នាប្រុងប្រយ័ត្ន ដើម្បីចៀសវាងការខាតបង់ដោយប្រការណាមួយ

សូមអ្នកទាំងអស់គ្នាប្រុងប្រយ័ត្ន ដើម្បីចៀសវាងការខាតបង់ដោយប្រការណាមួយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ថ្មីៗនេះមានករណីមួយបានកើតឡើងដោយមានទីភ្នាក់ងារស្វែងរកការងារមួយកន្លែងតម្រូវឲ្យអ្នកដាក់ពាក្យ បង់ប្រាក់កម្រៃជើងសាដើម្បីទទួលបានឱកាសការងារនៅការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប។ នេះយោងតាមការផ្សព្វផ្សាយ កាលពីថ្ងៃទី១០ ខែវិច្ឆិកានេះ របស់ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជាបានបញ្ជាក់ថា រាល់ការជ្រើសរើសបុគ្គលិករបស់ស្ថានទូតជប៉ុននៅរាជធានីភ្នំពេញ និងការិយាល័យកុងស៊ុលនៅខេត្តសៀមរាប មិនដែលធ្វើតាមរយៈក្រុមហ៊ុន ឬទីភ្នាក់ងារស្វែងរកការងារទេ។ រាល់ព័ត៌មានទាំងអស់ មានផ្សព្វផ្សាយតែលើគេហទំព័រស្ថានទូត និងទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាតែប៉ុណ្ណោះ។ សូមអ្នកទាំងអស់គ្នាប្រុងប្រយ័ត្ន ដើម្បីចៀសវាងការខាតបង់ដោយប្រការណាមួយ។...