លិខិតមិត្តអ្នកអាន៖តើជនពិការ មាស សុផាតនឹងមានវាសនាទទួលបានដីរបស់ខ្លួនពីឪពុកមារជាអនុរដ្ឋលេខាធិការត្រឡប់មកវិញដែរឬទេ!
នៅព្រឹកថ្ងៃទី២២ខែធ្នូឆ្នាំ២០១៩ខ្ញុំបានមកជួបជនពិការ មាស សុផាត ដែល ឯក ឧត្តម កើត សារ៉េត រំលោភយកដីគាត់ទំហំជាង១ហិកតានៅភូមិដួងសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ ។
នៅឆ្នាំ១៩៩២ លោក កើត សារ៉េត បានទិញដីមួយកន្លែងទំហំ ៤៦៨៩ ម៉ែត្រការ៉េ នៅជាប់ផ្លូវជាតិលេខ៥ ភូមិដួង សង្កាត់ព្រែកព្នៅពីឈ្មោះ អ៊ុន អយហើយបានអោយលោក មាស សុផាតចាំដីនោះអោយ។
ក្នុងអំឡុងពេលចាំដីអោយ លោក កើត សារ៉េតនៅឆ្នាំ១៩៩៤ លោក មាស សុផាតបានធ្វើលិខិតស្នើសុំខ្ចីដីបឹងទំហំជាង១ ហិកតាទៅអាជ្ញាធរភូមិឃុំហើយអាជ្ញាធរ ភូមិ ឃុំបានចុះហត្ថលេខាអនុញ្ញាតអោយលោក មាស សុផាត តាមការស្នើសុំ។លោក មាស សុផាតបានប្រើប្រាស់ដីដែលស្នើសុំនោះធ្វើជាកន្លែងចឹញ្ចឹមត្រីរហូតមកមិនដែលមានបញ្ហាអ្វីទេ។
លុះដល់ឆ្នាំ១៩៩៩ស្រាប់តែលោក កើត សារ៉េត ធ្វើប្លង់យកដីរបស់លោក មាស សុផាត ដែលខ្ចីពីភូមិឃុំតែម្ដង។
ប្រជាជនរស់នៅភូមិដួងបានចេញមកបំភ្លឺថា លោក កើត សារ៉េត មិនដែលមករស់នៅលើដីនោះទេហេតុអ្វីបានជាមានប្លង់ទ...








