ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍ បានចុះពិនិត្យស្ថានភាពដំណើរចេញ-ចូលប្រទេសរបស់អ្នកដំណើរជាតិ-អន្តរជាតិ

ឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍ បានចុះពិនិត្យស្ថានភាពដំណើរចេញ-ចូលប្រទេសរបស់អ្នកដំណើរជាតិ-អន្តរជាតិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ប៉ោយប៉ែត៖ លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ បានចុះពិនិត្យស្ថានភាពដំណើរចេញ-ចូលប្រទេសរបស់អ្នកដំណើរជាតិ-អន្តរជាតិ និងសកម្មភាពបំពេញការងារជំនាញរបស់មន្ត្រី នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។ ជាមួយគ្នានេះផងដែរ លោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្តិ៍ បានមានប្រសាសន៍ក្រើនរំលឹកដល់មន្រ្តីទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបំពេញកិច្ចការងារជំនាញប្រចាំថ្ងៃឱ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសត្រូវពន្លឿនការប្រថាប់ត្រាជូនអ្នកដំណើរតាមបច្ចេកទេសជំនាញអន្តោប្រវេសន៍ ប្រកដដោយស្នាមញញឹម រីករាយរាក់ទាក់ និងសុជីវធម៌ ៕...
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានរម្លឹកអ្នកសារព័ត៌មានអាជីព អ្នកបង្កើតមាតិកា អ្នកមានឥទ្ធិពលលើបណ្តាញសង្គម (influencers) និងអ្នកលេងបណ្តាញសង្គមទាំងអស់ ត្រូវរួមគ្នាផ្សព្វផ្សាយព័ត៌មានពិត មានប្រភពច្បាស់ការណ៍ពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងសូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការចែកចាយ ហើយការផ្សព្វផ្សាយព័ត៌មាននានាជុំវិញស្ថានភាពព្រំដែនកម្ពុជា-ថៃ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានរម្លឹកអ្នកសារព័ត៌មានអាជីព អ្នកបង្កើតមាតិកា អ្នកមានឥទ្ធិពលលើបណ្តាញសង្គម (influencers) និងអ្នកលេងបណ្តាញសង្គមទាំងអស់ ត្រូវរួមគ្នាផ្សព្វផ្សាយព័ត៌មានពិត មានប្រភពច្បាស់ការណ៍ពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងសូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការចែកចាយ ហើយការផ្សព្វផ្សាយព័ត៌មាននានាជុំវិញស្ថានភាពព្រំដែនកម្ពុជា-ថៃ។

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ការក្រើនរម្លឹកបែបនេះរបស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសដែលលោកបានជួបពិភាក្សាជាមួយអ្នកបង្កើតមាតិកា នៅសាលប្រជុំព្រះវិហារ នៃទីស្តីការក្រសួងព័ត៌មាន។ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្នុងនាមជាអ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ត្រូវចូលរួមផ្សព្វផ្សាយលើកតម្កើងពីតម្លៃនៃសន្តិភាព ដែលកំពុងមានក្នុងពេលច្ចុប្បន្ននេះដែលបានឱកាសគ្រប់បែបយ៉ាង ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ ភ្ជាប់ជាមួយគ្នានេះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ការផ្សព្វផ្សាយព័ត៌មាន មិនមានប្រភពច្បាស់លាស់ ឬក៏យកប្រភពព័ត៌មានពីប្រទសេសជិតខាងដែលកំពុងតែមានបញ្ហាជាមួយកម្ពុជាច្បាស់ណាស់ នឹងធ្វើប្រជាពលរដ្ឋ មានការយល់ច្រឡំពីស្ថានភាពជាក់ស្តែងជុំវិញបញ្ហាព្រំដែន។ ដូច្នេះសូមបងប្អូនដែលមានឥទ្ធិពលលើបណ្តាញសង្គម (influencers) ត្រូវប្រកាន់នូវគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា គឺគោលការណ៍សន្តិសហវិជ្ជមាន មានន័យថាការរស...
ឧត្តមសេនីយ៍ឯក សុខ វាសនា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងប្រកាស និងប្រកាសអន្តរក្រសួង “លក្ខខណ្ឌ និងនីតិវិធី នៃការបញ្ជូនចេញ ការបណ្ដេញចេញ និងការកំណត់ថិរវេលាហាមឃាត់ការចូលចំពោះជនបរទេសមក ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧត្តមសេនីយ៍ឯក សុខ វាសនា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងប្រកាស និងប្រកាសអន្តរក្រសួង “លក្ខខណ្ឌ និងនីតិវិធី នៃការបញ្ជូនចេញ ការបណ្ដេញចេញ និងការកំណត់ថិរវេលាហាមឃាត់ការចូលចំពោះជនបរទេសមក ក្នុងព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងប្រកាស និងប្រកាសអន្តរក្រសួង "លក្ខខណ្ឌ និងនីតិវិធី នៃការបញ្ជូនចេញ ការបណ្ដេញចេញ និងការកំណត់ថិរវេលាហាមឃាត់ការចូលចំពោះជនបរទេសមកក្នុងព្រះរាជាណាចក្រកម្ពុជា " "បែបបទ និងនីតិវិធី នៃការអនុវត្តឱ្យជនបរទេសមិនមែនអន្តោប្រវេសន្ត ប្ដូរទិដ្ឋាការ និងបន្តរយៈពេលស្នាក់នៅបណ្ដោះអាសន្ន " ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក-លោកជំទាវ អគ្គនាយករង លោក-លោកស្រីប្រធាននាយកដ្ឋានទាំង៨ លោកអនុប្រធាននាយកដ្ឋានពាក់ព័ន្ធមួយចំនួន។ ជាកិច្ចចាប់ផ្ដេីម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានមានមតិបេីកកិច្ចប្រជុំ និងអនុញ្ញាតជូនលោក ណុប វី ធ្វើសេចក្ដីរាយការណ៍អំពីដំណើរការនៃការរៀបចំក្រងសេចក្ដីព្រាងប្រកាសអន្តរក្រសួង ជូនអង្គប្រជុំជ្រាបដើម្បីអនុញ្ញាតជូនពិនិត្យ ផ្ដល់យោបល់។ ជាបន្ត ក៏មានការចូលរួមមតិយោបល...
ក្រសួងការពារជាតិ ប្រកាសថា ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា នោះទេ

ក្រសួងការពារជាតិ ប្រកាសថា ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា នោះទេ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន និងសូមជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អំពីការវិវត្តថ្មីៗនៃស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃ ដូចខាងក្រោម៖ ១.ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។ ២.រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹក ដីរបស់កម្ពុជាតែប៉ុណ្ណោះ។ ៣.កងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាននានា។ ៤.កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រ...
ពីធីបើកវគ្គសិក្ខាសាលាខ្នាតតូច ក្រោមប្រធានបទ “ពលរដ្ឋឌីជីថលទប់ស្កាត់ព័ត៌មានក្លែងក្លាយ” និងដង្ហែក្បួន និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅរាជធានីភ្នំពេញ

ពីធីបើកវគ្គសិក្ខាសាលាខ្នាតតូច ក្រោមប្រធានបទ “ពលរដ្ឋឌីជីថលទប់ស្កាត់ព័ត៌មានក្លែងក្លាយ” និងដង្ហែក្បួន និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅរាជធានីភ្នំពេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ពីធីបើកវគ្គសិក្ខាសាលាខ្នាតតូច ក្រោមប្រធានបទ "ពលរដ្ឋឌីជីថលទប់ស្កាត់ព័ត៌មានក្លែងក្លាយ" និងពិធីដង្ហែក្បួន និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ នៅសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលសហការរៀបចំដោយ ក្រសួងព័ត៌មាន និងបណ្តុំអង្គការសមាគមយុវជនសង្គមស៊ីវិល និងមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន។...
អគ្គនាយកគយកម្ពុជា ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣៤ នៅប្រទេសព្រុយណេ ខណៈឆ្នាំក្រោយ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ

អគ្គនាយកគយកម្ពុជា ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣៤ នៅប្រទេសព្រុយណេ ខណៈឆ្នាំក្រោយ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ព្រុយណេ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៤ ដែលបានប្រព្រឹត្តទៅនៅទីក្រុង Bandar Seri Begawan, ប្រទេសព្រុយណេ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីគណៈប្រតិភូគយនៃប្រទេសសមាជិកអាស៊ានទាំងអស់ និងមន្រ្តីលេខាធិការដ្ឋានអាស៊ាន ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ អគ្គនាយករដ្ឋបាលគយនៃប្រទេសទីម័រឡេស្តេ និងគណៈប្រតិភូក៏បានចូលរួមជាអ្នកសង្កេតការណ៍ផងដែរ។ លទ្ធផលសង្ខេបនៃកិច្ចប្រជុំ៖ អង្គប្រជុំបានស្ដាប់របាយការណ៍ និងពិភាក្សាលើ៖ (១)៖ វឌ្ឍនភាពនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍គយឆ្នាំ២០២១-២០២៥ ដែលបានអនុវត្តដោយក្រុមការងារនីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម, ក្រុមការងារអនុលោមភាព និងការអនុវត្តច្បាប់ និងក្រុមការងារកសាងសមត្ថភ...
ឯកឧត្តម នង វាសនា បញ្ជាក់ថា កម្ពុជាប្រែក្លាយពីគ្មានម្ហូបអាហារគ្រប់គ្រាន់បានក្លាយជាប្រទេសផលិតស្បៀងដ៏មានសក្តានុពលនិងការនាំចេញ

ឯកឧត្តម នង វាសនា បញ្ជាក់ថា កម្ពុជាប្រែក្លាយពីគ្មានម្ហូបអាហារគ្រប់គ្រាន់បានក្លាយជាប្រទេសផលិតស្បៀងដ៏មានសក្តានុពលនិងការនាំចេញ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តម នង វាសនា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភានៅថ្ងៃទី៣ខែមិថុនានេះបានថ្លែងថា ប្រទេសកម្ពុជាយើងបានប្រែក្លាយពីប្រទេសដែលគ្មានម្ហូបអាហារ រស់នៅដោយសារតែជំនួយ WFAO WFPជាដើម រួចបានប្រែក្លាយជាប្រទេសផលិតស្បៀងដ៏មានសក្តានុពលនិង គួរអោយទុកចិត្តនៅក្នុងតំបន់មានលទ្ធភាពផលិតផលិតផលរាប់លានតោននៅសល់សំរាប់នាំចេញជារៀងរាល់ឆ្នាំ។ ឯកឧត្តម នង វាសនា បានថ្លែង សូមសម្តែងកតិញ្ញូតាធម៌ជូនចំពោះថ្នាក់ដឹកនាំទាំងពីរ រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភាទាំងអណត្តិមុនៗ និងអណត្តិបច្ចុប្បន្ន ដែលតែងតែយកចិត្តទុកដាក់លើការពារថែរក្សាសន្តិសុខប្រទេស សុខមាលភាពសង្គម សុវត្ថិ ភាព សន្តិសុខ ដែលញ៉ាំញាំងអោយប្រទេសយើងរកឃើញភាពរីកចំរើន លូតលាស់ និងសុខសន្តិភាពពេញលេញ និងមាគ៌ាច្បាស់លាស់ រឹងមាំ ជាលើកដំបូងក្នុងរយៈពេល ៥០០ ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើប។ លើសពីនេះអ្នកតំណាងរាស្រ្តវ័យក្មេងបានថ្លែងទៀតថា ប្រទេសយើ...
យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានជាង ៣,៥ លានដុល្លារ

យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានជាង ៣,៥ លានដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
គិតត្រឹមព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ យុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់" ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគសរុបប្រមាណ ៣.៥១៧.១៩៨ ដុល្លារអាម៉េរិក ពីសប្បុរសជនចំនួន ២៤១.៨៣២ នាក់។ នេះបើតាមការបញ្ជាក់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈបណ្ដាញសង្គមផ្លូវការរបស់លោកជំទាវ។ យុទ្ធនាការនេះដែលបានប្រកាសបើកកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងបន្តរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពុកម៉ែបងប្អូន និងសប្បុរសជនទាំងអស់ដែលបានបរិច្ចាគ ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា។ យុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់" ដែលមានរយៈពេលពេញមួយខែមិថុនា ត្រូវបានបង្កើតឡើងដោយមូលនិធិគន្ធបុប្ផាកម្ពុជាក្នុងគោលបំណងជំរុ...
អ្នកនាំពាក្យក្រសួងសាធារណការ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អនុវត្តតាមគោលការណ៍ និងមាត្រដ្ឋានដែលទទួលស្គាល់ពីអន្តរជាតិ

អ្នកនាំពាក្យក្រសួងសាធារណការ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អនុវត្តតាមគោលការណ៍ និងមាត្រដ្ឋានដែលទទួលស្គាល់ពីអន្តរជាតិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក ថាមានចម្ងល់ សំនួរ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ពាក់ព័ន្ធនឹងភ្លើងបំភ្លឺផ្លូវ។ ឆ្លើយតបនឹងមតិយោបល់របស់សាធារណជនពាក់ព័ន្ធនឹងការបំពាក់ភ្លើងបំភ្លឺតាមដងផ្លូវល្បឿនលឿន៖ ១/-ផ្លូវល្បឿនលឿនត្រូវបានបំពាក់នូវប្រព័ន្ធចំណាំងផ្លាតលើផ្លូវ ដែលអាចឆ្លុះបញ្ចាំងឃើញគំនូសផ្លូវ ទ្រូងផ្លូវ គំនូសបែងចែកគន្លងផ្លូវ និងរបាំងកណ្តាលបានយ៉ាងច្បាស់លាស់។ ពេលអ្នកបើកបរបើកភ្លើងបំភ្លឺផ្លូវខាងមុខនៅពេលយប់ ប្រព័ន្ធចំណាំងផ្លាតគន្លងផ្លូវទាំងសងខាងនឹងផ្លាតពន្លឺបានយ៉ាងច្បាស់នៅពេលប៉ះជាមួយភ្លើងរថយន្ត។ ២/-ផ្លូវល្បឿនលឿន គឺមិនអនុញ្ញាតិឱ្យអ្នកថ្មើរជើង ទោចក្រយាន (កម្លាំងក្រោម៥០០CC) ត្រីចក្រយាន យានអូសដោយសត្វ ម៉ូតូកង់បួនប្រើប្រាស់ផ្លូវនេះទេ។ ភ្លើងបំភ្លឺ...
ឯកឧត្តម ប៉ែន បូណា៖ យុវជនជំនាន់នេះមានឱកាសច្រើនដើម្បីក្លាយជាមូលធនមនុស្ស ប៉ុន្តែឱកាសមិនរត់រកក្មួយៗទេ!

ឯកឧត្តម ប៉ែន បូណា៖ យុវជនជំនាន់នេះមានឱកាសច្រើនដើម្បីក្លាយជាមូលធនមនុស្ស ប៉ុន្តែឱកាសមិនរត់រកក្មួយៗទេ!

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
«យុវជនជំនាន់នេះមានឱកាសរៀនសូត្រច្រើនណាស់ បើធៀបជាមួយយុវជនជំនាន់មុន ដូច្នេះពួកគេត្រូវចាប់យកឱកាសដើម្បីក្លាយជាមូលធនមនុស្សខ្លាំងជាងរៀមច្បងរបស់ខ្លួនដើម្បីបន្តការអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែជឿនលឿនទៅមុខ»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសធ្វើបាឋកថានៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង (UME) នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានកោតសរសើរយុវជនជំនាន់នេះថា មានសំណាងបានកើតនិងធំធាត់ក្នុងសម័យសន្តិភាពនិងមានឱកាសគ្រប់គ្រាន់ក្នុងការសិក្សាក្នុងស្ថានភាពដ៏អំណោយផល។ «ទោះយ៉ាងណាឱកាសមិនរត់មករកក្មួយៗទេ ប្រសិនបើក្មួយៗមិនខិតខំស្រវាស្រទេញចាប់យកវាដោយខ្លួនឯងទេនោះ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់ឯកឧត្តម ប៉ែន បូណា ដោយមិនភ្លេចរំលឹកពីជីវិតយុវវ័យដ៏ជូរចត់ និងការតស៊ូរៀនសូត្រក្នុងស្ថានភា...