ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំ សាធារណរដ្ឋអេស្តូនី បានចូលប្រគល់ ព្រះរាជសារតាំង ព្រះមហាក្សត្រកម្ពុជា ជូនចំពោះប្រធានាធិបតីអេស្តូនី ក្នុងពិធីផ្លូវការដ៏មានសារៈសំខាន់ ដែលសម្គាល់ការចាប់ផ្តើមបេសកកម្មការទូតរបស់លោក
ភ្នំពេញ:ទីក្រុងតាលិន សាធារណរដ្ឋអេស្តូនី នៅថ្ងៃទី២២ និងទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំ សាធារណរដ្ឋអេស្តូនី បានចូលប្រគល់ ព្រះរាជសារតាំង ព្រះមហាក្សត្រកម្ពុជា ជូនចំពោះប្រធានាធិបតីអេស្តូនី ក្នុងពិធីផ្លូវការដ៏មានសារៈសំខាន់ ដែលសម្គាល់ការចាប់ផ្តើមបេសកកម្មការទូតរបស់លោក។
ក្នុងឱកាសនៃជំនួបជាមួយប្រធានាធិបតីអេស្តូនី ឯកអគ្គរាជទូតបានប្រគល់សារតាំងផ្លូវការ ព្រមទាំងពាំនាំព្រះរាជបណ្តាំសារសួរសុខទុក្ខដ៏កក់ក្តៅពីព្រះមហាក្សត្រ និងប្រជាជនកម្ពុជា ជូនចំពោះប្រធានាធិបតី និងប្រជាជនអេស្តូនី។ លោកបានបញ្ជាក់ថា ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កំពុងមានទិសដៅវិជ្ជមាន និងមានសក្តានុពលខ្ពស់សម្រាប់ការពង្រឹង និងពង្រីកបន្ថែម។
ឯកអគ្គរាជទូតបានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការពង្រឹងទំនាក់ទំនងទ្វេភាគី ដោយផ្អែកលើគោលការណ៍នៃការគោរពអធិបតេយ្យភាព មិនជ្រៀតជ្រែកក្នុងកិច្ច...








