រកឃើញអ្នកឆ្លងថ្មី ១០៦នាក់ ជាសះស្បើយ១០៩នាក់ និងស្លាប់ម្នាក់ កូវីដ១៩ ខេត្តសៀមរាប
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០៦នាក់ថ្មី ខណៈមានករណី ជាសះស្បើយ ចំនួន១០៩នាក់ និងស្លាប់ម្នាក់។
គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៥៥៣នាក់ បានព្យាបាលជាសះស្បើយចំនួន៩២៧នាក់ ស្លាប់២៥នាក់ និង១៥៩៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ និងវិទ្យាល័យដំដែក៕...