តាមយុទ្ធសាស្ត្រឈ្នះ-ឈ្នះរបស់ប្រមុខដឹកនាំកម្ពុជា ប្រជាពលរដ្ឋស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាន់តែច្រើនឯកភាពគ្នាប្រគល់ដីរាប់សិបហិកតាឲ្យម្ចាស់ដើមវិញ ដើម្បីបញ្ចប់វិវាទរ៉ាំរ៉ៃ
បាត់ដំបង៖ ស្របតាមយុទ្ធសាស្ត្រឈ្នះ-ឈ្នះរបស់ប្រមុខដឹកនាំកម្ពុជា ប្រជាពលរដ្ឋរស់នៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាន់តែច្រើនគ្រួសារ នៅចុងខែសីហា និងដើមខែកញ្ញា ឆ្នាំ២០២២នេះ បានឯកភាពគ្នាប្រគល់ដីទំហំរាប់សិបហិកតាឲ្យម្ចាស់ដើមវិញ ដើម្បីបញ្ចប់វិវាទដ៏រ៉ាំរ៉ៃ ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ។
រាល់ការឯកភាពគ្នានេះ ត្រូវបានធ្វើឡើងជាលាយលក្ខណ៍អក្សរនៅចំពោះមុខមន្ត្រីមូលដ្ឋាន ដោយចុះកិច្ចព្រមព្រៀងប្រគល់ និងទទួលដីប្រភេទកសិកម្ម រវាងតំណាងភាគីក្រុមហ៊ុន និងតំណាងគ្រួសារប្រជាពលរដ្ឋ នៅក្នុងស្មារតីចែករំលែកគ្នា និងអនុគ្រោះគ្នាទៅវិញទៅមក គឺចែកគ្នាពាក់កណ្តាលម្នាក់ ឬ៥០ភាគរយនៃផ្ទៃដីកាន់កាប់អាស្រ័យផលជាកស្តែង ដោយមិនមានភាគីណាមួយខាតបង់ច្រើនឡើយ។
ការចុះកិច្ចសន្យាសះជា និងបញ្ចប់វិវាទនេះ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់រវាងភាគីតំណាងក្រុមហ៊ុន អេហ្រ្វីខ័លឈ័រ ហ្រ្គីន ហ្វៀល (AGRICULTURE GREEN FIELD Co,Ltd) និងប្រជាពលរដ្...








