សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុបប្រមាណជាង២ពាន់នាក់
បែលហ្ស៊ិច: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅល្ងាចថ្ងៃទី១២ខែធ្នូ ឆ្នាំ ២០២២នេះបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅបណ្ដាប្រទេសជាច្រើននៅតំបន់អឺរ៉ុបប្រមាណជាង២ពាន់នាក់នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។
ជំនួបនេះធ្វើឡើងក្នុងឱកាសដែលសម្ដេចអញ្ជើញធ្វើជាសហប្រធានក្នុងកិច្ចប្រជុំខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដែលត្រូវធ្វើឡើងនៅទីក្រុងព្រុចសែល នៅថ្ងៃទី១៤ធ្នូខាងមុខនេះ។
ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរយើងយ៉ាងច្រើនកុះករ មកពីបណ្ដាប្រទេសផ្សេងៗនៃតំបន់អឺរ៉ុប។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ជំនួបជាមួយប្រជាពលរដ្ឋនៅអឺរ៉ុបនាពេលនេះ មិនមែនជារឿងចៃដន្យនោះទេ តែជាការៀបចំដោយមានការស្ម័គ្រចិត្តនិងព្រមព្រៀងដើម្បីជួបគ្នានៅទីនេះ។ ជំនួបនេះមិនមែនជាការទិញទឹកចិត្តឬទិញដូរជួល ឲ្យមកជ...








