ក្រសួងការពារជាតិមិនទាន់មានចំណាត់ការលើឈ្មោះ ហួន សីហា នៅឡើយទេ ករណីពលរដ្ឋចោទរឿងរត់ការចូលក្របខណ្ឌ»
ភ្នំពេញ៖ រយៈពេល៥ខែមកកន្លងមកនេះ ក្រសួងការពារជាតិហាក់នៅមិនទាន់មានពីព័ត៌មានស្តីពីចំណាត់ការលើឈ្មោះ ហួន សីហា ដែលរងការចោទពីរងគ្រោះច្រើនគ្រួសារថា បាន«ឆបោកលុយ»ពួកគាត់ជាថ្នូរចូលក្របខណ្ឌកងយោធពលខេមរភូមិន្ទ។
ជុំវិញករណីនេះ សារព័ត៌មាន ដេលីខ្មែរ បានទាក់ទងសុំការបញ្ជាក់ពីនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិនៅថ្ងៃទី៤ ខែសីហានេះ ក៏ប៉ុន្តែពេលទូរស័ព្ទទៅមិនមាននៅក្នុងតំបន់សេវា ។
ប៉ុន្តែយោងតាម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះបានចេញបដិសេធរួចមកហើយថា« លោកមិនមានជំនួយការឈ្មោះ ហួន សីហា នោះទេ និងស្នើឲ្យមានការស្រាវជ្រាវដើម្បីចាត់វិធានការផ្លូវច្បាប់»។
សូមរំលឹកថា បន្ទាប់ពីប៉ុន្មានថ្ងៃក្រោយមក សារព័ត៌មានមួយចំនួនចុះផ្សាយលើមន្រ្តីសក្កិ៤កន្លះម្នាក់មានអត្តលេខ ២៣៣ ១១៩ នៅអង្គភាពកងពលធំលេខ២ កងទ័ពជើងគោកនៃកងយោធពលខេមភូមិន្ទ ឈ្មោះ ហួន ស៊ីហា ត្រូវបានជនរងគ្រោះបញ្ជាក់ថា ...








