ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់តំណាងរបស់ខ្លួន ចូលរួមគោរពវិញ្ញាណក្ខន្ធវីរ:សេនីយ៍ត្រី សូត្រ ពេជ្រ យុទ្ធជនពលីក្នុងសមរភូមិមុខនៃជម្លោះព្រំដែនកម្ពុជា-ថៃ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់តំណាងរបស់ខ្លួន ចូលរួមគោរពវិញ្ញាណក្ខន្ធវីរ:សេនីយ៍ត្រី សូត្រ ពេជ្រ យុទ្ធជនពលីក្នុងសមរភូមិមុខនៃជម្លោះព្រំដែនកម្ពុជា-ថៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី វីរ:សេនីយ៍ត្រី សូត្រ ពេជ្រ ដែលបានពលីជីវិតក្នុងការការពារបូរណភាពជាតិ និងអធិបតេយ្យជាតិ។ លោកឧកញ៉ា និងលោកជំទាវឧកញ៉ាបណ្ឌិត ក៏បានសម្តែងនូវការរំលែកទុក្ខជូនដល់គ្រួសារយុទ្ធជនពលី ដែលនេះគឺជាការបាត់បង់យុទ្ធជនដ៏អង់អាចក្លាហាន កូនជាទីស្រឡាញ់ បងប្អូនជាទីគោរព ឪពុកដ៏មានព្រហ្មវិហារធម៌ និងស្វាមីដែលមានភក្តីភាព សម្រាប់ជាតិ ព្រមទាំងក្រុមគ្រួសារ។ បន្ថែមពីនេះ លោកឧកញ៉ាក៏បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជូនដល់ក្រុមគ្រួសារសពនៃយុទ្ធជនពលី ដោយបានកត់សម្គាល់ថា ការពលីរបស់យុទ្ធជនជួរមុខកម្ពុជា នឹងត្រូវចងចាំទុកជាវីរភាព ប្រកបដោយឆន្ទៈមោះមុត ក្នុងបុព្វហេតុបម្រើជាតិ...
ឯកឧត្តម ហេង សួរ និង ឯកឧត្តម អ៊ុក គឹមសាន អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារបានដឹកនាំក្រុមការងារចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋជាជនភៀសសឹកចំនួន ៥១៤គ្រួសារ

ឯកឧត្តម ហេង សួរ និង ឯកឧត្តម អ៊ុក គឹមសាន អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារបានដឹកនាំក្រុមការងារចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋជាជនភៀសសឹកចំនួន ៥១៤គ្រួសារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះវិហារ:ឯកឧត្តម ហេង សួរ ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ និង ឯកឧត្តម អ៊ុក គឹមសាន អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋជាជនភៀសសឹកចំនួន ៥១៤គ្រួសារ ស្មើនឹង ៣,១៤០នាក់ នៅក្នុងបរិវេណវត្តត្រាវកៀត ភូមិត្រាវកៀត ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ ក្នុងនោះ ក៏មានការចូលរួមពីសំណាក់សមាជិកក្រុមការងារប្រចាំនៅសាធារណរដ្ឋកូរ៉េផងដែរ៕ ...
ឯកឧត្តម វង សូត និងលោកជំទាវអញ្ជើញសួរសុខទុក្ខក្រុមគ្រួសារសព វីរកងទ័ព២រូបដែលបានពលីជីវិតនៅលើសមរភូមិ

ឯកឧត្តម វង សូត និងលោកជំទាវអញ្ជើញសួរសុខទុក្ខក្រុមគ្រួសារសព វីរកងទ័ព២រូបដែលបានពលីជីវិតនៅលើសមរភូមិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ រួមជាមួយឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខគ្រួសារសព លោក ព្រឹន្ទបាលទោ ឆៃ រ័ត្ន និងលោកអនុសេនីយ៍ឯក អ៊ុន វណ្ណា ដល់គេហដ្ឋានផ្ទាល់ ស្ថិតនៅស្រុកក្រូចឆ្មារ និងស្រុកមេមត់ ក្នុងខេត្តត្បូងឃ្មុំ។ លោក ព្រឹន្ទបាលទោ ឆៃ រ័ត្ន និងលោកអនុសេនីយ៍ឯក អ៊ុន វណ្ណា ជាយុទ្ធជនសមរភូមិជួរមុខ ដែលបានពលីជីវិតក្នុងការការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់ទាហ៊ានសៀម រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយសពរបស់យុទ្ធជនទាំងពីររូប ត្រូវបានតម្កល់ធ្វើបុណ្យ តាមប្រពៃណីសាសនានៅតាមគេហដ្ឋានរៀងៗខ្លួន។ ក្នុងវេលាដ៏ក្រៀមក្រំបំផុតនេះ ឯកឧត្តម វង សូត បានពាំនាំមកនូវការរំលែកទុក្ខពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណ...
ឧកញ៉ា កែវ មុំ គ្រោងពង្រីករោងចក្រ ផលិតទឹកដោះគោជូរ ដើម្បីជំរុញការផលិតក្នុងស្រុក និងរួមចំណែកផ្តល់ការងារនៅក្នុងស្រុក

ឧកញ៉ា កែវ មុំ គ្រោងពង្រីករោងចក្រ ផលិតទឹកដោះគោជូរ ដើម្បីជំរុញការផលិតក្នុងស្រុក និងរួមចំណែកផ្តល់ការងារនៅក្នុងស្រុក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ឧកញ៉ាជំទាវបណ្ឌិត កែវ មុំ ម្ចាស់សហគ្រាស ផលិតផលនំស្រួយ លី លី បានប្រកាសពីគម្រោងពង្រីករោងចក្រ ផលិតទឹកដោះគោជូរម៉ាក IQ Milk ដើម្បីជំរុញការផលិតក្នុងស្រុក និងរួមចំណែកផ្តល់ការងារនៅក្នុងស្រុក។ អភិបាល នៃក្រុមហ៊ុន លីលី ហ្វ៊ូដ អ៉ិនដាសទ្រី ខូលអិលធីឌី បានបញ្ជាក់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ថា «ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាល និងដោយសារមានការគាំទ្រការប្រើប្រាស់ផលិតផលនំស្រួយលីលី និងទឹកដោះគោជូរម៉ាក IQ Milk កាន់តែច្រើនឡើង ខ្ញុំសម្រេចចិត្តបុកគ្រិះសាងសង់រោងចក្របន្ថែមទៀតសម្រាប់ការផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សាររបស់ខ្មែរយើង ខ្មែរគាំទ្រផលិតផលខ្មែរ»។ ជាមួយនឹងការប្រកាសពង្រីករោងចក្រ ផលិតទឹកដោះគោជូរម៉ាក IQ Milk ឧកញ៉ា បណ្ឌិត កែវ មុំ ក៏បានប្រកាសជ្រើសរើស អ្នកគ្រប់គ្រងរោងចក្រ មេជាង អ្នកចេះផ្នែកហិរញ្ញវត្ថុ និងគណនេយ្យផងដែរ៕...
ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ

ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិនិងលោកជំទាវ និងលោកជំទាវ សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស់៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់៧៣ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ១១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។ យើងខ្ញុំសូមអនុញ្ញាតចូលរួមសម្តែង នូវសេចក្តីអំណរសាទរឥតឧបមា ជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកបដោយមនោសញ្ចេតនា គោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងកតញ្ញូកតវេទីតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ ប្រកបដោយគតិបណ្ឌិត ក្នុងការដឹកនាំនាវា...
Update on the implementation of the immediate rand unconditional ceasefire agreement between Cambodia and Thailand

Update on the implementation of the immediate rand unconditional ceasefire agreement between Cambodia and Thailand

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
Press Briefing - Update on the implementation of the immediate rand unconditional ceasefire agreement between Cambodia and Thailand 11:00 AM, August 5, 2025 Keynote Address by H.E. LTG. Maly Socheata, the Ministry of National Defense Spokesperson: From 6:15 AM to 10:00 AM on 5 August 2025, the situation along the frontlines in Preah Vihear and Oddar Meanchey provinces has remained calm and stable. The Cambodian Armed Forces continue to stand firm, fully vigilant, and committed to carrying out their duties with professionalism and discipline. Cambodia reaffirms its unwavering commitment to respecting and implementing the ceasefire agreement reached on 28 July 2025 in Putrajaya, Malaysia. Meanwhile, the delegation of the Secretariat of the Cambodia-Thailand General Bord...
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ ព្រមទាំងសហការី-តំណាងសប្បុរសជនពីក្រុមហ៊ុន City Rice, រោងម៉ាស៊ីន ស៊ីវឡាយ និងសប្បុរសជនពីសហគមន៍ខ្មែរនៅទីក្រុងហាមីលតុន អូក្លិន និងហកស្បេ ប្រទេសនូវែលហ្សេឡង់ បានបន្តដំណើរចុះសួរសុខទុក្ខដល់វីរកងទ័ពដែលរងរបួសដោយសារសង្គ្រាមឈ្លានពាន

ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ ព្រមទាំងសហការី-តំណាងសប្បុរសជនពីក្រុមហ៊ុន City Rice, រោងម៉ាស៊ីន ស៊ីវឡាយ និងសប្បុរសជនពីសហគមន៍ខ្មែរនៅទីក្រុងហាមីលតុន អូក្លិន និងហកស្បេ ប្រទេសនូវែលហ្សេឡង់ បានបន្តដំណើរចុះសួរសុខទុក្ខដល់វីរកងទ័ពដែលរងរបួសដោយសារសង្គ្រាមឈ្លានពាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល និងលោកជំទាវ ព្រមទាំងសហការី-តំណាងសប្បុរសជនពីក្រុមហ៊ុន City Rice, រោងម៉ាស៊ីន ស៊ីវឡាយ និង ជាពិសេសតំណាងសប្បុរសជនពីសហគមន៍ខ្មែរនៅទីក្រុងហាមីលតុន អូក្លិន និងហកស្បេ ប្រទេសនូវែលហ្សេឡង់ បានបន្តដំណើរចុះសួរសុខទុក្ខដល់វីរកងទ័ពដែលរងរបួសដោយសារសង្គ្រាមឈ្លានពានរំលោភដែនអធិបតេយ្យភាពកម្ពុជាពីសំណាក់ប្រទេសសៀម ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ។ ក្នុងនោះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ព្រមទាំងសប្បុរសជន ក៏បាននាំយក នូវថវិកា, ផ្លែឈឺ ម្ហូបអាហារ និង សម្ភារប្រើប្រាស់ ជូនដល់បងប្អូនវិរកងទ័ពយើង ដើម្បីសំដែងនូវការដឹងគុណ សម្រាប់ការលះបង់ដ៏ធំធេងដើម្បីការពារបូរណៈភាពដែនដីខ្មែរ ពីការឈ្លានពានដោយកងទ័ពសៀម ។ ក្នុងនាមថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកទាំងអស់នៃធនាគារ ARDB និងសប្បុរសជនក្នុង និងក្រៅប្រទេសបានឃើញហើយគួរឱ្យស្រណោះអាណិតយ៉ាងខ្លោចចិត្តនូវវីរភាព...
ឯកឧត្តម  អ៊ុក គឹមសាន្ត អភិបាលរងខេត្តព្រះវិហារ និងលោកជំទាវ ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ

ឯកឧត្តម អ៊ុក គឹមសាន្ត អភិបាលរងខេត្តព្រះវិហារ និងលោកជំទាវ ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ឯកឧត្តម អ៊ុក គឹមសាន្ត អភិបាលរងខេត្តព្រះវិហារ និងលោកជំទាវ សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស់៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់៧៣ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ១១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។ យើងខ្ញុំសូមអនុញ្ញាតចូលរួមសម្តែង នូវសេចក្តីអំណរសាទរឥតឧបមា ជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកបដោយមនោសញ្ចេតនា គោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងកតញ្ញូកតវេទីតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ ប្រកបដោយគតិបណ្ឌិត ក្នុងការដឹកនាំនាវាកម្ពុជាទទួលបាននូវសុខសន្តិភាព...
ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត និងសហការីបានចូលរួមចំណែកក្នុងបេសកកម្មមនុស្សធម៌ ដោយបានពាំនាំនូវ អង្ករចំនួន ២៥តោន អំបុកសាច់ ៥០០ កញ្ចប់ និងថវិកាចំនួន ៤០ លានរៀល

ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត និងសហការីបានចូលរួមចំណែកក្នុងបេសកកម្មមនុស្សធម៌ ដោយបានពាំនាំនូវ អង្ករចំនួន ២៥តោន អំបុកសាច់ ៥០០ កញ្ចប់ និងថវិកាចំនួន ៤០ លានរៀល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះវិហារ៖ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd) នៅថ្ងៃទី៣ខែសីហាឆ្នាំ២០២៥ បានដឹកនាំដោយឧកញ៉ា ឡាយ ឈុនហួ, ឯកឧត្ដម ឡាយ ឈុនហាំង, លោកជំទាវ, លោក លី លាង និងសហការីរបស់ក្រុមហ៊ុនបានចូលរួមចំណែកក្នុងបេសកកម្មមនុស្សធម៌ ដោយបានពាំនាំនូវ អង្ករចំនួន ២៥តោន អំបុកសាច់ ៥០០ កញ្ចប់ និងថវិកាចំនួន ៤០ លានរៀលជូនដល់អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី ដើម្បីចាត់ចែងឆ្លើយតបនឹងស្ថានភាពដ៏ពិបាករបស់បងប្អូន ជនភៀសខ្លួននៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ។ ក្នុងស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ ក្រុមហ៊ុនសង្ឃឹមថា អំណោយទាំងនេះនឹងអាចជួយសម្រួលការរស់នៅជាបណ្តោះអាសន្ន និងបំបាត់ទុក្ខវេទនាដ៏លំបាករបស់បងប្អូនខ្មែរយើង បានមួយរយៈខ្លី។ ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ឹមផត អិចផត ខូ អិលធីឌី (City Rice Import Export Co., Ltd) មានបំណងបន្តរួមចំណែកជាបន្តបន្ទាប់ក្នុងសកម្មភាពសង្គម និងជួយជ្រោមជ្រ...
ឯកឧត្តម លូ គឹមឈន់  ថ្នាក់ដឹកនាំកំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និងសហការី  ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ថ្នាក់ដឹកនាំកំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និងសហការី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ឯកឧត្តម លូ គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជាទទួលបន្ទុក​ប្រធាន​អគ្គនាយក កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ថ្នាក់ដឹកនាំនិងសហការី សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស់៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់៧៣ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអង្គារ ១១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។ យើងខ្ញុំសូមអនុញ្ញាតចូលរួមសម្តែង នូវសេចក្តីអំណរសាទរឥតឧបមា ជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកបដោយមនោសញ្ចេតនា គោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងកតញ្ញូកតវេទីតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោ...