ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

សម្តេចតេជោ ហ៊ុន សែន សម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

សម្តេចតេជោ ហ៊ុន សែន សម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
7ទី២០ ខែមិថុនា គឺជាខួបលើកទី៤៤ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២១)នៃថ្ងៃដែល ខ្ញុំសម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទោះបីពេលនេះខ្លួនខ្ញុំ និងប្រជាជនកម្ពុជាកំពុងទទួលបាននូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេចនូវទឹកភ្នែករាប់ម៉ឺន រាប់សែន ដំណក់ នៅពេលដែលខ្ញុំឈានជើងចេញពីមាតុភូមិចោលប្រជាជនកម្ពុជាដែលកំពុងរងគ្រោះ ពិសេសចាកចេញចោល ភរិយា ដ៏កំសត់ដែលកំពុងមានផ្ទៃពោះ។ ខ្ញុំអត់មានជម្រើសឲ្យល្អជាងនេះទេ ព្រោះយើងមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូត សព្វថ្ងៃនេះ។ ខ្ញុំធ្លាប់បានរៀបរាប់ពីប្រវត្តិដ៏ឈឺចាប់នេះច្រើនដងហើយ តែខ្ញុំមិនទាន់បានបញ្ចេញនូវចម្ងល់ក្នុងចិត្តខ្ញុំទាក់ទងជាមួយប្រវត្តិនេះ ដែលតាំងជាសំនួរថា ប្រសិនបើខ្ញុំមិនសម្រេចចិត្តដឹកនាំការតស៊ូដោយចាប់ផ្តើមពីថ្ងៃ២០ ម...
លោកឧកញ៉ា ប្រាក់ ប្រាកដ ត្រូវចាប់ខ្លួន ក្នុងហាងកាហ្វេមួយកន្លែងតាមដីការបស់តុលាការពាក់ព័ន្ធបណ្តឹងឆបោកប្រាក់ ១០ម៉ឺនដុល្លារ

លោកឧកញ៉ា ប្រាក់ ប្រាកដ ត្រូវចាប់ខ្លួន ក្នុងហាងកាហ្វេមួយកន្លែងតាមដីការបស់តុលាការពាក់ព័ន្ធបណ្តឹងឆបោកប្រាក់ ១០ម៉ឺនដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឃាត់ខ្លួនលោកឧកញ៉ា ប្រាក់ ប្រាកដ ដែលគេស្គាល់ថា ជាមនុស្សមានមុខមានមាត់ម្នាក់នៅខេត្តព្រះសីហនុ នៅវេលាម៉ោង៩:១០នាទីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។ តាមដីកាបញ្ជារបស់តុលាកា ររាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធនឹងការឆបោកប្រាក់ចំនួន ១០ម៉ឺនដុល្លារ ការឃាត់ខ្លួនឧកញ៉ា ប្រាក់ ប្រាកដ នេះបានកើតឡើងនៅហាងកាហ្វេមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ តាមបណ្តឹង ឈ្មោះ ស្រី ចាន់ធូ មានទីលំនៅភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុព្រៃនប់ ខេត្តព្រះសីហនុ ដែលបានប្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បង្ហាញថា លោកស្រី បានជួបជាមួយឧកញ៉ា ប្រាក់ ប្រាកដ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២១ ដើម្បីជជែកគ្នាពីការធានារត់ការផ្ទេរឈ្មោះនិងតួនាទីរបស់របស់អ្នកស្រីឈ្មោះ អេង អូន ចេញ ពីក្របខណ្ឌកងពលខេមរភូមិន្ទទៅបម្រើការក្នុងក្របខណ្ឌនគរបាលជាតិ...
សម្តេចតេជោ ប្តេជ្ញាបន្តធ្វើការងារយ៉ាងជិតស្និទ្ធ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រកាន់តែមានភាពស៊ីជម្រៅជាមួយឡាវ

សម្តេចតេជោ ប្តេជ្ញាបន្តធ្វើការងារយ៉ាងជិតស្និទ្ធ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រកាន់តែមានភាពស៊ីជម្រៅជាមួយឡាវ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារលិខិតអបអរសាទរជូន លោកបណ្ឌិត ផាន់ខាំ វិផាវ៉ាន់ (Phan kham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសខួបលើកទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងកាទូតរវាងប្រទេសទាំងពីរ។ តាមរយៈសារលិខិត នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា« ជំនួសមុខឲ្យរាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជា ណាចក្រកម្ពុជា ខ្ញុំសូមសម្តែងចេញនូវក្តីអបអរសាទរ និងជូនពរដ៏ប្រសើរថ្លៃថ្លាចំពោះ ឯកឧត្តម រដ្ឋាភិបាល និងប្រជាជនដ៏រួសរាយរាក់ទាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅក្នុងឱកាសដ៏អស្ចារ្យនៃការប្រារព្ធខួបឆ្នាំទី៦៥ នៃការបង្កើតទំនាក់ទំនងកាទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។ សម្តេចបានថ្លែងថា «ខ្ញុំសូមយកឱកាសនេះ ដើម្បីធានាជូនចំពោះឯកឧត្តម នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្ញុំ ក្នុងការបន្តធ្វើការងារយ៉ាងជិតស្និ...
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជាជួបសំដែងការគួរសម ពិភាក្សាការងារ និងជម្រាបលា

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជាជួបសំដែងការគួរសម ពិភាក្សាការងារ និងជម្រាបលា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យលោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ជួបសម្ដែងការគួរសម និងពិភាក្សាការងារក្នុងឱកាសដែលលោកជំទាវត្រូវចប់បេសក កម្មកាទូតនៅកម្ពុជា។ លោកស្រីបានគោរពថ្លែងអំណរគុណ ជូនចំពោះសម្ដេចតេជោ ចំពោះមន្ត្រីរាជការកម្ពុជាទាំងអស់ដែលកន្លងមកតែងតែបានដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជូនចំពោះលោកជំទាវ។ លោកស្រី Eva Nguyen Binh បានគាត់សម្គាល់ឃើញថា រយៈពេល០៤ឆ្នាំក្នុងបេសកកម្មកាទូតរបស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា លោកជំទាវបានជួបពិភាក្សាជាមួយសម្ដេចតេជោ ជាមួយមន្ត្រីកម្ពុជាគ្រប់លំដាប់ថ្នាក់ ដែលរាល់កិច្ចពិភាក្សាទាំងអស់បានបង្ហាញពីភាពត្រង់ទៅត្រង់មក មានភាព បើកចំហរ មានភាពស្មោះត្រង់ ដែលទាំងនេះជាកត្តាសំខាន់ធ្វើឲ្យបេសកកម្មកាទូតរបស់លោកស្រីមកកាន់កម្ពុជាបានទទួលជោគជ័យតាមការកំណត់ នោះគឺការពង...
អគ្គនាយកអន្តោប្រវេសន៍ ស្នើឲ្យទូតវៀតណាម បន្តជំរុញកិច្ចសហការបំពេញបែបបទ ដើម្បីបញ្ជូនជនជាតិវៀតណាមខុសច្បាប់នៅកម្ពុជាទៅវិញឲ្យបានឆាប់

អគ្គនាយកអន្តោប្រវេសន៍ ស្នើឲ្យទូតវៀតណាម បន្តជំរុញកិច្ចសហការបំពេញបែបបទ ដើម្បីបញ្ជូនជនជាតិវៀតណាមខុសច្បាប់នៅកម្ពុជាទៅវិញឲ្យបានឆាប់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានស្នើឲ្យលោក Vu Quang Minh ឯកអគ្គរដ្ឋទូត វៀតណាម ប្រចាំកម្ពុជា បន្តជម្រុញកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាបំពេញបែបបទ ដើម្បីបញ្ជូនជនជាតិវៀតណាមដែលរស់នៅខុសច្បាប់ ក្នុងប្រទេសកម្ពុជា ទៅប្រទេសវៀតណាមវិញឲ្យបានឆាប់ ។ ក្នុងឱកាសជួបសម្តែងការគួរសម ពិភាក្សាការងារ ជាមួយនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ កាលពីរសៀលថ្ងៃទី១៧ មិថុនា លោកឯកអគ្គរដ្ឋទូតវៀតណាម បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែង របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ លើការងារគ្រប់គ្រងជនបរទេស ជាពិសេសប្រជាជ នវៀតណាម ដែលកំពុងស្នាក់នៅក្នុង ប្រទេសកម្ពុជានាពេលកន្លងមក ក្នុងនោះរួមមានៈ ការងារជំរឿនស្ថិតិជនបរទេស, ការទទួលពាក្យស្នើសុំ និងផ្តល់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ដល់ជនបរទេស និងការអនុវត្តច្បាប់អន្តោប្រវេសន៍ ជាដើម។ លោកទូត ក៏បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងសិទ្ធិ ...
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មហ្លួងម៉ែជាអម្ចាស់ជីវិតលើត្បូង

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មហ្លួងម៉ែជាអម្ចាស់ជីវិតលើត្បូង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មហ្លួងម៉ែជាអម្ចាស់ជីវិតលើត្បូង នាថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២១នេះ។ សារលិខិតថ្វាយព្រះពរនោះ មានខ្លឹមសារថា ៖ «ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៥ យាងចូល ៨៦ព្រះវស្សារបស់ ហ្លួងម៉ែជាអម្ចាស់ជីវិត ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នាងខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជាគ្រប់រូប សូមព្រះបរមរាជានុញ្ញាតថ្វាយព្រះរាជអំណរសាទរដោយក្តីសោមនស្សរីករាយ និងសូមលំឱនកាយ បួងសួងថ្វាយព្រះរាជសព្ទសាធុការពរ បវរសួស្តី សិរីវឌ្ឍនមង្គលគ្រប់ប្រការ សូម សម្តេចព្រះមហាក្សត្រី ជាអម្ចាស់ជីវិត ទ្រង់ស្តេ...
សម្តេចពិជ័យសេនា ទៀ បាញ់ សូមក្រាបបង្គំទូលថ្វាយព្រះពរបវរមហាប្រសើរសិរីមង្គល វិបុលសុខ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសដ៏វិសេសវិសាលនៃពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គគម្រប់ ៨៥ យាងចូល ៨៦ព្រះវស្សា

សម្តេចពិជ័យសេនា ទៀ បាញ់ សូមក្រាបបង្គំទូលថ្វាយព្រះពរបវរមហាប្រសើរសិរីមង្គល វិបុលសុខ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសដ៏វិសេសវិសាលនៃពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គគម្រប់ ៨៥ យាងចូល ៨៦ព្រះវស្សា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចពិជ័យសេនា  ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានផ្ញើសារថ្វាយថា ទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមក្រាបបង្គំទូលថ្វាយព្រះពរបវរមហាប្រសើរសិរីមង្គល វិបុលសុខ ថ្វាយចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏វិសេសវិសាលនៃពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គគម្រប់ ៨៥ យាងចូល ៨៦ព្រះវស្សា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។ សូមព្រះអង្គទ្រង់មានព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រ ខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ។...
លោក តាំង សុខឃី និងភរិយា  គោរពថ្វាយព្រះពរ ក្នុងឱកាសព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មគម្រប់ ៨៥ព្រះវស្សាយាងចូល ៨៦ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

លោក តាំង សុខឃី និងភរិយា គោរពថ្វាយព្រះពរ ក្នុងឱកាសព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មគម្រប់ ៨៥ព្រះវស្សាយាងចូល ៨៦ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សូមថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មគម្រប់ ៨៥ព្រះវស្សាយាងចូល ៨៦ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ។ លោក  តាំង សុខឃី អនុប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានផ្ញើសារថា "ទូលព្រះបង្គំជាខ្ញុំ តាងនាមសមាជិក សមាជិកា រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការទូទាំងប្រទេស និងក្នុងនាមទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាត អភិវន្ទលំឱនកាយវាចាចិត្តក្រាបបង្គំ សម្តែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ និងមហាប្រសើរគ្រប់យ៉ាង ចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត"។ លោកបានបន្ថែមថា សូមព្រះអង្គទ្រង់ប្រកបដោយ ព្រះកាយពលរឹងមាំខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល...
សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិត ឱកាសព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មគម្រប់ ៨៥ព្រះវស្សាយាងចូល ៨៦ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិត ឱកាសព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មគម្រប់ ៨៥ព្រះវស្សាយាងចូល ៨៦ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សូមថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មគម្រប់ ៨៥ព្រះវស្សាយាងចូល ៨៦ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្ញើសារថា "ទូលព្រះបង្គំជាខ្ញុំ តាងនាមសមាជិក សមាជិកា រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការទូទាំងប្រទេស និងក្នុងនាមទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាត អភិវន្ទលំឱនកាយវាចាចិត្តក្រាបបង្គំ សម្តែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ និងមហាប្រសើរគ្រប់យ៉ាង ចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត"។ សម្តេចបន្ថែមថា សូមព្រះអង្គទ្រង់ប្រកបដោយ ព្រះកាយពលរឹងមាំខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវ...
អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៥ យាងចូល ៨៦ព្រះវស្សា

អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៥ យាងចូល ៨៦ព្រះវស្សា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
​ អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៥ យាងចូល ៨៦ព្រះវស្សា។