លោក ទិត្យ សំបូរ និងភរិយាឈ្មោះ ដួង មន្ថា ប្រកាសរកបណ្ណសំគាល់សិទ្ធកាន់កាប់អចលនវត្ថុ(ប្លង់ស្លាបមាន់)ដែលបានបាត់កាលពី១០ឆ្នាំមុន
លោក ទិត្យ សំបូរ និងភរិយាឈ្មោះ ដួង មន្ថា បច្ចុប្បន្នរស់នៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៦ខែមិថុនានេះ បានប្រកាសស្វែងរកបណ្ណសំគាល់សិទ្ធកាន់កាប់អចលនវត្ថុ(ប្លង់ស្លាបមាន់)ដែលបានបាត់កាលពី១០ឆ្នាំមុន ខណ:កាលពីឆ្នាំ២ ០១១ លោកបានប្តូរទីតាំងផ្ទះចាស់ដែលជាផ្ទះជួលនៅផ្សារអូឬស្សី រាជធានីភ្នំពេញទៅរស់នៅស្ទឹងមានជ័យវិញ។
លោក ទិត្យ សំបូរ ជាម្ចាស់កម្មសិទ្ធផ្ទះនោះបានលើកឡើងថា លោកមានការសោកស្តាយណាស់ ចំពោះការបាត់បណ្ណសំគាល់សិទ្ធកាន់កាប់អចលនវត្ថុនេះ ហើយនៅសល់តែឯកសារថតចម្លង មិនដឹងថា ច្បាប់ដើមនោះរុះបាត់នៅកន្លែងណានោះទេ កាលពីចន្លោះឆ្នាំ២០១១ រហូតដល់ឆ្នាំ២០២១នេះ ។
លោកបានបញ្ជាក់ទៀតថា កាលពីឆ្នាំ២០០៤ ខាងមន្ទីសុរិយោដីក្រុង បានរៀបចំធ្វើប្លង់កម្មសិទ្ធអចលនវត្ថុទម្រង់ថ្មី(ប្លង់អាល់ម៉ាត)ជូនពលរដ្ឋ និងរូបលោកផង ដោយឲ្យថតចម្លងប្លង់កម្មសិទ្ធកាន់កាប់នោះ ទៅប្រគល់ឲ្យខាងមន្ទីសុរិយោដី រួចរក្សាទុកច្បាប់ដើមវិញដដែល ដើម្បីបានប្លង់គំរូថ...







