ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាល់កុលក្លែងក្លាយ ឬមេតាណុលប្រមាណជាង៧០០០លីត្រ ត្រូវបានមន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. ចុះបង្ក្រាបនៅខណ្ឌពោធិ៍សែនជ័យ

(រាជធានីភ្នំពេញ)៖ មន្រ្តីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធា នីភ្នំពេញ និងមានការចូលរួមសហការដោយអាជ្ញាធរដែនដីខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០ ២១ បានចុះបង្ក្រាបទីតាំងស្តុក និងចែកចាយអាល់កុលក្លែងក្លាយ ឬមេតាណុល មួយកន្លែងដែលមានអាសយដ្ឋានស្ថិតនៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងសកម្មភាពត្រួតពិនិត្យនេះ មន្រ្តីជំនាញបានធ្វើការដកយកគំរូដែលសង្ស័យថាជាអាល់កុលក្លែងក្លាយ យលមកធ្វើការវិភាគភ្លាមៗ ដោយរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ក.ប.ប. ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
– អាល់កុលសង្ស័យចំនួន ១២១កាន និង ៨០០ដប ស្មើនឹង ៤ ០៣០លីត្រ ត្រូវបានរកឃើញសារធាតុមេតាណុល (អាល់កុលក្លែងក្លាយ)
– អាល់កុលសង្ស័យ ១០៤កាន ស្មើនឹង ៣ ១២០លីត្រ ត្រូវបានរកឃើញល្បាយសារធាតុមេតាណុល (អាល់កុលក្លែងក្លាយ)
ក្រោយការត្រួតពិនិត្យ មន្រ្តីជំនាញបានដកយកគំរូផលិតផលទាំងនោះ មកវិភាគបន្ថែមនៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបញ្ជាក់លទ្ធផលបន្ថែម។
វត្ថុតាងទាំងអស់ ត្រូវបានរក្សាទុកដោយហ៊ុំព័ទ្ធ ឃ្លុំបេ និងបិទ សៀលជាបណ្តោះអាសន្ននៅនឹងកន្លែង រង់ចាំអនុវត្តនីតិវិធីបន្ត។

សូមបញ្ជាក់ផងដែរថា ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ សហគមន៍ ២០កុម្ភៈ ដោយមានការណែនាំពី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានដាក់ចេញនូវវិធានការឃ្លាំពិនិត្យជាប្រចាំលើករណីអាល់កុលក្លែងក្លាយនេះ។
ជាលទ្ធផលមន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើបង្រ្កាបជាហូរហែ នូវការបន្លំយកសារធាតុមេតាណុលធ្វើជាអាល់កុល សរុបបានចំនួនជាង៤៨តោន។