ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

លោក អ៊ុន ចាន់ដា៖ ទទួលថវិកាវិភាគទានពីសមាជិកភាពនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម សម្រាប់ឆ្នាំ២០២០

លោក អ៊ុន ចាន់ដា៖ ទទួលថវិកាវិភាគទានពីសមាជិកភាពនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម សម្រាប់ឆ្នាំ២០២០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម៖ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញទទួលថវិកាវិភាគទានរបស់សមាជិកភាពឆ្នាំ២០២០ ចំនួន ២១,៧០៥,០០០រៀល (ម្ភៃមួយលានប្រាំពីររយប្រាំពាន់រៀល) របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត ដែលមានសមាជិកសរុប ១៧៨៥ នាក់ស្រី ២៥០នាក់ សម្រាប់ជាមូលនិធិទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ដែលមានលោក ហ៊ុន ណេង ជាប្រធានកិត្តិយស ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយ រងគ្រោះក្នុងខេត្តកំពង់ចាម។ គួរបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន គឺសម្តេចតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនមានការរើសអើងអ្វីឡើយ ហើយសម្តេចតែងបានចាត់តំណាងឲ្យចុះអន្តរាគមន៍ ផ្តល់ជ...
ការអភិវឌ្ឍន៍វិស័យកសិកម្ម គឺទាមទារចាំបាច់ពង្រឹងនូវគុណភាពអប់រំ និងស្រាវជ្រាវ

ការអភិវឌ្ឍន៍វិស័យកសិកម្ម គឺទាមទារចាំបាច់ពង្រឹងនូវគុណភាពអប់រំ និងស្រាវជ្រាវ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម៖ ការអភិវឌ្ឍន៍វិស័យកសិកម្ម គឺទាមទារចាំបាច់ត្រូវពង្រឹងគុណភាពអប់រំ ស្រាវជ្រាវ និងផ្សព្វផ្សាយអំពីបច្ចេកវិទ្យាកសិកម្មនៅថ្នាក់ឧត្តមសិក្សា។ នេះជាប្រសាសន៍ណែនាំរបស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពិធីប្រកាសចូលកាន់តំណែងនាយកវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ លោក សួន សេរី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អតីតនាយកវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម បានរាយការណ៍អំពីវឌ្ឍនភាពរបស់វិទ្យាស្ថានទាក់ទងការអភិវឌ្ឍធនធានមនុស្សលើវិស័យកសិកម្ម ធនធានសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត រួមទាំងសមិទ្ធផលសំខាន់ៗ កិច្ចសហការជាតិ អន្តរជាតិ បញ្ហាប្រឈមនានាដែលវិទ្យាស្ថានបានជួបប្រទះក្នុងរយៈពេលកន្លងមក។ លោករដ្ឋមន្ត្រីវេង សាខុន បានសម្តែងនូវសេចក្តីសោមនស្ស និងចូលរួមអបអរជាមួយសាស្រ្តាចារ្យ លោក គ្រូ អ្នកគ្រូ និស្សិត និងអាជ្ញាធរខេត្ត ជា...
នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ កងយោធពលខេមរភូមិន្ទ ជាឆ្អឹងខ្នងរបស់ប្រទេសជាតិ ទោះក្នុងតម្លៃណាត្រូវការពារឱ្យបានរឹងមាំនូវសន្តិភាព

នាយឧត្ដមសេនីយ៍ វង្ស ពិសេន៖ កងយោធពលខេមរភូមិន្ទ ជាឆ្អឹងខ្នងរបស់ប្រទេសជាតិ ទោះក្នុងតម្លៃណាត្រូវការពារឱ្យបានរឹងមាំនូវសន្តិភាព

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ស្ពឺ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា កងយោធពលខេមរភូមិន្ទ គឺជាឆ្អឹងខ្នងរបស់ប្រទេសជាតិ ហើយទោះស្ថិតក្នុងតម្លៃណាក៏ដោយ ត្រូវការពារឱ្យបានរឹងមាំនូវសន្តិភាព និងប្រឆាំងដាច់ខាតបដិវត្តន៍ពណ៌ ការពារប្រជាពលរដ្ឋ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និង ការពាររដ្ឋធម្មនុញ្ញ សំដៅប្រមូលផ្តុំនូវសក្តានុពលទាំងឡាយ ដើម្បីការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ នាយឧត្ដមសេនីយ៍ បានថ្លែងបែបនេះក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនិស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី៩ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅវិទ្យាស្ថានកងទ័ពជើងគោក។ នៅក្នុងឱកាសនោះ ក្រៅពីការថ្លែងវាយតម្លៃអំពីសមិទ្ធផល ដែលវិទ្យាស្ថានកងទ័ពជើងគោកសម្រេចបាន និងការថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល ប្រជាជន និងកងទ័ពរំដោះប្រជាជនចិន ដែលបានជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើន នៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា និងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅវ...
ក្នុង​​ឆ្នាំ២០២០ ធនាគារ​​អេស៊ីលីដារកបាន​​ប្រាក់ចំណេញជាង ១៤១ លានដុល្លារសហរដ្ឋអាមេរិក​​

ក្នុង​​ឆ្នាំ២០២០ ធនាគារ​​អេស៊ីលីដារកបាន​​ប្រាក់ចំណេញជាង ១៤១ លានដុល្លារសហរដ្ឋអាមេរិក​​

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
យោងតាមរបាយការណ៍បង្ហាញថា ធនាគារ​​អេស៊ីលីដារក​​បាន​ប្រាក់​​ចំណេញជាង ១៤១ លានដុល្លារនៅឆ្នាំ ២០២០ ទោះបីមានកូវីដ-១៩ ក៏ដោយ ប៉ុន្តែកត្តាធំនៃការលូតលាស់វិស័យ​នេះ ដោយសារតែ​មានប្រតិបត្តិការ​រឹងមាំ​ល្អ ជាមួយនឹង​ប្រាក់ចំណេញ​ខ្ពស់  បូករួម​​កំណើន​សំពៀតឥណទានផងដែរ​​។ ក្រៅពីនេះ​​ ចំណុចសំខាន់​មួយទៀត ដោយសារ​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​លើ​ផលិតផល​ឥណទាន​របស់​ធនាគារ ជាពិសេស​លើវិស័យ SME និង​កំណើន​ប្រាក់បញ្ញើ-សន្សំ របស់​ធនាគារ រួមជាមួយ​ផលិតផល និង​សេវាកម្ម​ផ្សេងទៀត។ ការអភិវឌ្ឍ​ឥតឈប់ឈរ​នៃប្រព័ន្ធ​ឌីជីថល​របស់​ធនាគារ ដែលផ្តល់​ជូនអតិថិជន​នូវផលិតផល និងសេវាកម្ម​ហិរញ្ញវត្ថុ​ប្រកបដោយ​ភាពច្នៃប្រឌិត និងទាន់សម័យ។ ការបង្កើន​ភាពងាយស្រួល​ដល់​អតិថិជន និងពង្រឹងប្រព័ន្ធសុវត្ថិភាព​អ៊ិនធើណែត ដោយផ្ដោត​ការយកចិត្តទុកដាក់ផងដែរ។​ ធនាគារ​អេស៊ីលីដាអេស៊ីលីដា ត្រៀមមូលនិធិកម្ចីជិត៦០០លានដុល្លារ សម្រាប់ផ្ដល់ជូន SME នៅឆ្នាំ២០២១ ធនាគារបានព...
មន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែង រកឃើញ និងដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ នៅផ្សារសាមគ្គី

មន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែង រកឃើញ និងដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ នៅផ្សារសាមគ្គី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
តស្ទឹងត្រែង៖ មន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែង សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជ កម្មខេត្ត អាជ្ញាធរដែនដី បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់នៅផ្សារសាមគ្គី និងផ្ទះលក់ទំនិញជុំវិញផ្សារ ក្នុងខេត្តស្ទឹងត្រែង នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់ផងដែរ។ ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖ -ទឹកទំពាំងបាយជូរ ៦ដប ស្មើនឹង ១គីឡូក្រាម -ទឹកក្រូចដបធំ ២១ដប ស្មើនឹង ៣៥គីឡូក្រាម -ទឹកត្រី ៦ដប ស្មើនឹង ៦គីឡូក្រាម -ស្រាបៀដប ២១ដប ស្មើនឹង ៣គីឡូក្រាម -ភេសជ្ជៈ ៩កេស និង១៤យួរ ស្មើនឹង ១០៤គីឡូក្រាម ...
អាមេរិកនឹងចរចារជាមួយចិន ដើម្បីរកដំណោះស្រាយ ឈ្នះ-ឈ្នះ ទាក់ទងព្រឹត្តិការណ៍នៅភូមា

អាមេរិកនឹងចរចារជាមួយចិន ដើម្បីរកដំណោះស្រាយ ឈ្នះ-ឈ្នះ ទាក់ទងព្រឹត្តិការណ៍នៅភូមា

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ភ្នំពេញ៖ លោក តាន់ វុទ្ធា​ អ្នកតាមដានភូមិសាស្រ្តនយោបាយ បានលើកឡើងថា ក្រោយរដ្ឋប្រហារ នៅភូមាពួកយោធាអត់ធ្មត់សង្កត់ចិត្ត មិនទាន់ហ៊ានប្រើកណ្តាប់ដៃដែក ទៅលើហ្វូងបាតុករនៅទ្បើយទេ ដោយរង់ចាំដំណោះស្រាយ ក្រោយវាំងននរវាងសហរដ្ឋអាមេរិក និងចិនសិន ព្រោះពួកយោធាដឹង យ៉ាងច្បាស់ថា រដ្ឋការលោក Joe Biden នឹងមិនហ៊ានប្រើធម៌ក្តៅជាមួយពួកគេទ្បើយ។ ជុំវិញបញ្ហាដែលកំពុងក្ដៅគគុក នេះ លោក តាន់ វុទ្ធា បានបកស្រាយ និងពន្យល់នៅថ្ងៃទី១៨ កុម្ភៈនេះ ថា មូលហេតុក៏ដោយសារតែ ប្រសិនបើសហរដ្ឋអាមេរិក បបួលសម្ព័ន្ធមិត្ត Indo-Pacific ដាក់ទណ្ឌកម្មលើប្រទេសភូមានោះ មេដឹកនាំយោធាភូមានឹងបណ្តេញ ក្រុមហ៊ុនធំៗរបស់ Indo-Pacific ដូចជា ជប៉ុន ឥណ្ឌា អូស្រ្តាលី កូរ៉េខាងត្បូង និង សឹង្ហបុរី ជាដើម ចេញពីភូមា ហើយប្រទេសទាំងនោះ នឹងខាតបង់ប្រាក់រាប់ពាន់លានដុល្លារមួយ រំពេចដែលនេះជាចំណុច ចាប់ផ្តើមចុះខ្សោយ និងបែកបាក់គ្នារបស់ Indo-Pacific ហើយ។ លោក តាន់ វុទ្ធាបញ្ជាក់បន្ថែមថា ...
រាជរដ្ឋាភិបាលចេញអនុក្រឹត្យចំនួន០២ ដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល ដោយធ្វើការផាកពិន័យ

រាជរដ្ឋាភិបាលចេញអនុក្រឹត្យចំនួន០២ ដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល ដោយធ្វើការផាកពិន័យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រាជរដ្ឋាភិបាលចេញអនុក្រឹត្យចំនួន០២ ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល ដោយធ្វើការផាកពិន័យ លើអ្នកមិនធ្វើចត្តាឡីស័ក និង អ្នកនាំគេចវេស រួមមាន : ១) អនុក្រឹត្យលេខ២៧ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្ដីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ២) អនុក្រឹតលេខ២៨ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ២០២១ ស្ដីពីការកែសម្រួលមាត្រា៨ នៃអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្ដីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល៖...
អភិបាលខេត្តសៀមរាប ចាត់ទុកការធ្វើស្រែសង្គមរបស់រដ្ឋបាលស្រុកបន្ទាយស្រី ជាគំរូដ៍ល្អដល់ក្រុង ស្រុកដទៃ

អភិបាលខេត្តសៀមរាប ចាត់ទុកការធ្វើស្រែសង្គមរបស់រដ្ឋបាលស្រុកបន្ទាយស្រី ជាគំរូដ៍ល្អដល់ក្រុង ស្រុកដទៃ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សៀមរាប៖ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តបានចែកអង្ករចំនួន ៥០តោន ដែលផ្តើមចេញពីការធ្វើស្រែសង្គមរបស់រដ្ឋបាលស្រុកបន្ទាយស្រី ជូនដល់គ្រួសារ(ក្រ១.ក្រ២ ) និង ប្រជាការពារភូមិសរុបចំនួន ២ ៦៦៨ គ្រួសារ មកពី៦ឃុំក្នុងស្រុក ដែលជួបការខ្វះខាតក្នុងវិបត្តិជំងឺកូវីដ ១៩ ។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា អង្ករសម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ (ក្រ១ និងក្រ២) និងប្រជាការពារទូទាំងស្រុកបន្ទាយស្រីនៅពេលនេះ គឺបានមកពីការបង្ករបង្កើនផលលើផ្ទៃដីសែ្រចំនួន៤០ហិកតា ដែលរដ្ឋបាលស្រុកបានជួលពីបងប្អូនប្រជាពលរដ្ឋក្នុងឃុំព្រះដាក់ ហៅថាស្រែសង្គម។ លោកបន្ថែមថា ការជួលដីស្រែពីបងប្អូនប្រជាពលរដ្ឋខាងលើ រដ្ឋបាលស្រុកបានឱ្យថ្លៃឈ្នូលដល់ម្ចាស់ស្រែ ក្នុងមួយគ្រួសារ ៣ ទៅ៤ការ៉ុងស្រូវ ទៅតាមទំហំដីដែលបងប្អូនប្រជាពលរដ្ឋមាន។ ក្រោយពីបង្កបង្កើនក្នុងរដូវវស្សា រដ្ឋបាលស្រុកបានប្រមូលផល លើផ្ទៃដី៤០ហិកតា ទទួលបានផលស្រ...
លោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក ស្រុកកំរៀង ខេត្តបាត់ដំបង

លោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក ស្រុកកំរៀង ខេត្តបាត់ដំបង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  បាត់ដំបង៖ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ លោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក ស្រុកកំរៀង ខេត្តបាត់ដំបង។ លោកបណ្ឌិត ម៉ម ប៊ុនហេង បានអំពាវនាវដល់ ពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ សូមកុំសម្រុកមកលេងស្រុកកំណើត ក្នុងរដូវបុណ្យចូលឆ្នាំព្រណីជាតិខាងមុខ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ។ លោករដ្ឋមន្ត្រី បន្តមានប្រសាសន៍ថា ក្នុងវិបត្តិនៃជំងឺកូវីដ១៩ ពលរដ្ឋគួរស្វែងរកការងារធ្វើក្នុងស្រុក ឲ្យអស់លទ្ធភាពសិន មុននឹងធ្វើការចំណាកស្រុកទៅក្រៅប្រទេស ដើម្បីចៀសវាងការឆ្លងរីករាលដាលនៃជំងឺនេះ ព្រោះរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បានរៀបចំនូវការងារ និងបង្រៀនជំនាញខ្លីៗដល់ពលករ ដែលបានបាត់បង់ការងារធ្វើ។ លោករដ្ឋមន្ត្រីបានបន្តថា ចំពោះអ្នកមានដីស្រែចម្ក...
សម្ដេចតេជោ ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅប្រទេសកម្ពុជា

សម្ដេចតេជោ ជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅប្រទេសកម្ពុជា

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
  ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានទទួលជួបពិភាក្សាជាមួយលោកស្រី Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មីប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។ លោកស្រី Maria Amelita C.Aquino បានសំដែងនូវការរីករាយយ៉ាងខ្លាំងចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ នាំកម្ពុជាឱ្យមានកំណើនសេដ្ឋកិច្ចជាច្រើនឆ្នាំកន្លងមកនេះ ។ លោកស្រីបានបន្តថា បេសកកម្មរបស់លោកស្រីមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ចនិងវិស័យវិនិយោគ។ លោកស្រីបានបន្ថែមទៀតថា ការពង្រីក ពង្រឹងទំនាក់ទំនង ជាពិសេសលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគនេះ គឺលោកស្រីនឹងយកចិត្តទុកដាក់ទៅលើកិច្ចព្រមព្រៀងដែលមានស្រាប់ដែលបានច...