អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ នង វាសនា និងភរិយា គោរពចូលរួមថ្ងៃបុណ្យខួបកំណើតគម្រប់៧០ឆ្នាំឈានចូល៧១ឆ្នាំរបស់សម្តេចតេជោនៅថ្ងៃទី០៤ខែមេសាឆ្នាំ២០២១នេះ
អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកសណ្តាន់ និងភរិយា រួមសហការី បានគោរពថ្លែងសារចូលរួមនាឱកាសដ៏ប្រពៃថ្លៃថ្លានៃបុណ្យខួបកំណើតគម្រប់៧០ឆ្នាំ ឈានចូល៧១ឆ្នាំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២១ នេះ ។
អ្នកតំណាងរាស្រ្ត នង វាសនា បានផ្ញើសារគោរពជូនសម្តេចថា "ខ្ញុំបាទ និងភរិយា សូមសម្តែងនូវក្តីសោមន្សរីករាយក្រៃលែង សូមគោរពជូននូវសព្វសាធុការពរជ័យជូន ចំពោះ សម្តេច តេជោ ហ៊ុន សែន និងសម្រេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន សូមប្រកប ដោយសុខភាពល្អបរិបូរណ៍ កាយ ពលមាំមួនខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជានិងប្រជាជនកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើន និងសម្បូររុងរឿងលើគ្រប់វិស័យ"។
អ្នកតំណងរាស្ត្រ រូបនេះបាន សូមគោរពសម្តែងនូវកតញ្ញូកតវេទិ តាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះគុណូបការ...








