លោក ជុំ កុសល ជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយប្រើប្រាស់អក្ខរាវិរុទ្ធ ឈ្មោះ តួនាទីថ្នាក់ដឹកនាំនិងឈ្មោះប្រទេសឲ្យបានត្រឹមត្រូវ
ភ្នំពេញ៖ ក្រសួងព័ត៌មានបានអញ្ជើញតំណាងស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជាទៅប្រជុំពិភាក្សា ដើម្បីពង្រឹងនូវចំណុចខ្វះខាតទាំងអស់នោះឡើងវិញ ដោយ មើលឃើញការអត្ថាធិប្បាយ ការអាន និងការសរសេរអក្សររបស់ពិធីករ ពិធីការិនី និងអ្នកអាន អ្នកសរសេរព័ត៌មានរបស់ស្ថានីយទូរទស្សន៏មួយចំនួននៅមានការខ្វះខាត ខុសអក្ខរាវិរុទ្ធ ខុសឈ្មោះ ខុសតួនាទីជាដើម ។
លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលជាអ្នកដឹកនាំកិច្ចប្រជុំពិភាក្សា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ មានប្រសាសន៍ថា នៅតាមស្ថានីយ ទូរទស្សន៏មួយចំនួន នៅមានការខ្វះខាត ចន្លោះ ប្រ ហោងនៅឡើយ ជាពិសេសពាក់ព័ន្ធការសរសេរ ការអត្ថាធិប្បាយឬការអានព័ត៌មានជាដើមនៅខុសអក្ខរាវិរុទ្ធ សរសេរឬអានឈ្មោះ តួនាទីថ្នាក់ដឹកនាំ និងឈ្មោះប្រទេសនានាមានការខុសច្រើន ។
ចំណុចនេះលោកថា ទើបលោកសុំគោលការណ៍ និងទទួលបានការឯកភាពតំណាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញតំណាងស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា ម...








