ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក និង ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ខូអិលធីឌី សហការផ្តល់ជូនជម្រើសកម្ចីទិញផ្ទះដ៏ទាក់ទាញសម្រាប់គម្រោង រ៉ូយាល់ ប៊ិច រីសត & រេស៊ីដេន
ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក និង ក្រុមហ៊ុន វិរៈ ប៊ុន ថាំ អេចប្រេស ខូអិលធីឌី បានប្រកាសពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្តល់នូវដំណោះស្រាយកម្ចីទិញផ្ទះដ៏ទូលំទូលាយដល់អតិថិជន សម្រាប់គម្រោងដ៏ល្បីល្បាញ រ៉ូយាល់ ប៊ិច រីសត & រេស៊ីដេន។ ភាពជាដៃគូជាយុទ្ធសាស្ត្រនេះ មានគោលបំណងធ្វើឱ្យអតិថិជនទាំងអស់ដែលកំពុងស្វែងរកការវិនិយោគនៅក្នុងគម្រោងនេះ ក្លាយជាម្ចាស់កម្មសិទ្ធិអចលនទ្រព្យកាន់តែងាយស្រួល។
ពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នានេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ លោក ជា ផល្លារិន អគ្គនាយកនៃធនាគារ អេស ប៊ី អាយ លី ហួរ និង ឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស ព្រមទាំងវត្តមានគណៈគ្រប់គ្រងជាច្រើនរូបទៀត នៅការិយាល័យធនាគារ អេស ប៊ី អាយ លី ហួរ សាខាឬស្សីកែវ។
អនុស្សរណៈនៃការយោគយល់គ្នានេះ បានគូសបញ្ជាក់ពីអត្ថប្រយោជន៍សំខាន់ៗជាច្រើនសម្រាប់អតិថ...








