ព័ត៌មានទាន់ហេតុការណ៍
ឧកញ៉ា ឡាយ ឈុនហួ សូមគោរពជូន ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារARDB ក្នុងឱកាសចម្រើនវយវឌ្ឍនាការ
នៅក្នុងវេលាដ៏មង្គលប្រសើរថ្លៃថ្លា នៃឱកាសចម្រើនវយវឌ្ឍនាការរបស់ ឯកឧត្ដមបណ្ឌិត យើងខ្ញុំសូមគោរពជូនពរឯកឧត្ដមបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងសូមប្រកបដោយពុទ្ធពរ និងពរដ៏ថ្លៃថ្លាទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។...
មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីភ្នំពេញរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ១ឧសភា
(ភ្នំពេញ)៖ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ «រួមគ្នាដើម្បីការងារសមរម្យ ដើម្បីកំណើនប្រកបដោយចីរភាពនិងភាពធន់» ក្រោមអធិបតីភាពលោក ម៉ៅ សុចា ប្រធានស្ដីទីនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានីភ្នំពេញ និងលោកជំទាវឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុន លី លី ហ្វូដ អ៉ីនដាសទ្រី ខូ អិលធីឌី ព្រមទាំងមានវត្តមានចូលរួមពីសំណាក់មន្ត្រីរាជការ កម្លាំងសមត្ថកិច្ច បុគ្គលិកក្រុមហ៊ុន កម្មករនិយោជិត សរុបប្រមាណ១៥០នាក់ (ស្រី៩០នាក់) នៅក្រុមហ៊ុន លី លី ហ្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នាឱកាសនោះដែរ លោកជំទាវឧកញ៉ា កែវ មុំ បានរាយការណ៍ពីសកម្មភាពមួយចំនួននៅក្នុងក្រុមហ៊ុន លី លី ហ្វូដ អ៉ីនដាសទ្រី ខូ អិលធីឌី ក្នុងការចូលរួមលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ ព...
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចុះធ្វើទស្សនៈកិច្ចសិក្សា នៅកសិដ្ឋានចិញ្ជឹមគោ ចំនួន ០២ កន្លែង ស្ថិតនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥នេះ ព្រមទាំងសហការីបានអញ្ជើញចុះធ្វើទស្សនៈកិច្ចសិក្សានៅកសិដ្ឋានចិញ្ជឹមគោ ចំនួន ០២ កន្លែង ស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រួមមាន កសិដ្ឋាន ស៉ីនេ ហ្វាម (SYNE FARM) និងកសិដ្ឋាន ឌី ភី។...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥
ភ្នំពេញ:សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៧ ឆ្នាំ២០២៥ន។
ជំនួបជាមួយអ្នកសារព័ត៌មាន គឺដើម្បីផ្ដល់ឱកាសដល់អ្នកសារព័ត៌មានបានជួបដោយផ្ទាល់ និងបង្កើតបានទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មាន អ្នកផលិតមាតិកាទាំងអាជីព និងមិនមែនអាជីពផ្សេងៗ ដែលនេះជាសេរីភាពយ៉ាងពេញលេញក្នុងការផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា ហើយផ្អែកលើច្បាប់ដែលបានកំណត់ និងគោរពសិទ្ធិគ្នាទៅវិញទៅមក។
ជាមួយគ្នានេះ ការជួបជុំនាថ្ងៃនេះ ក៏ជាការបង្ហាញនូវការចូលរួមលើកកម្ពស់ការបើកលំហរសិទ្ធិសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជា ដោយគោរពក្រមសីលធម៌ វិជ្ជាជីវៈ និងអាជីពសារព័ត៌មានកាន់តែល្អប្រសើរ ជាពិេសសរួមគ្នាខិតខំផ្សព្វផ្សាយព័ត៌មានពិត ហើយរួមគ្នាប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។...
ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យជូនចំពោះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសជ័យមង្គលនៃពិធីខួបកំណើតគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ នេះ។
ទិវាសេរីភាពសារព័ត៌មានក្នុងបរិបទផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតលើសេរីភាពសារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ
នៅក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោកថ្ងៃទី៣ឧសភាឆ្នាំ២០២៥នេះ ប្រមុខរដ្ឋាភិបាលបានអំពាវនាវឱ្យអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ទាំងអស់ រួមមានអ្នកសារព័ត៌មាន អ្នកផលិតមាតិកាជាដើម ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួនល្អនូវក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាន ដើម្បីធានាបាននូវសន្តិសុខព័ត៌មាន ពោលគឺការធានាបានសិទ្ធិទទួលព័ត៌មានរបស់ពលរដ្ឋ។
ការអំពាវនាវនេះបានធ្វើនៅក្នុងសារលិខិតប្រមុខរដ្ឋាភិបាលក្នុងឱកាសក្នុងឱកាសទិវាសេរីភាព សារព័ត៌មានពិភពលោកលើកទី៣២ថ្ងៃទី៣ឧសភាឆ្នាំ២០២៥នេះ ដោយសម្តេចបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី បានលើកអំពីបរិបទនៃការរីកចម្រើន ផ្នែកបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ដែលបណ្តាលឱ្យមានការប្រែប្រួលនៃប្រតិបត្តិការផ្នែកកិច្ចការព័ត៌មាន និងការផ្សព្វផ្សាយ។
សម្តេចបវរធិបតីបានណែនាំដល់បងប្អូនអ្នកសារព័ត៌មានអោយបន្តពង្រឹងសមត្ថភាព ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាពិសេសធ្វើអក្ខរកម្មឌីជីថល អក្ខរកម្មព័ត៌មា...
ជំនួបរវាងរដ្ឋមន្ត្រីក្រសួងធនធានទឹក និង ADB ជុំវិញកិច្ចសហប្រតិបត្តិការលើវិស័យទឹក និងផែនការទន្លេមេគង្គ
ភ្នំពេញ, ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ - រដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Anthony Gill ប្រធានផ្នែកប្រតិបត្តិការប្រចាំប្រទេស នៅទីស្តីការក្រសួង។
កិច្ចជំនួបនេះផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរវាងក្រសួង និង ADB ក្នុងការអភិវឌ្ឍវិស័យធនធានទឹកនៅកម្ពុជា ជាពិសេសការធ្វើទំនើបកម្មវិស្វកម្មវិស័យហេដ្ឋារចនាសម្ព័ន្ធទឹក ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។ រដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះ ADB សម្រាប់ការចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា តាមរយៈគម្រោងសំខាន់ៗដូចជា គម្រោងកែលម្អវិស័យធារាសាស្រ្ត (IAIP) និងគម្រោងការគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ (IWRMP) ដែលគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
លោក Anthony Gill បានថ្លែងអំណរគុណចំពោះ រដ្ឋមន្ត្រី និងបា...
រដ្ឋបាលរាជធានីភ្នំពេញត្រៀមសាងសង់បន្ទប់ទឹកសាធារណៈជិត ៤០ បន្ទប់បន្ថែមទៀតនៅ Walk Street ក្រោយជាប់ចំណាត់ថ្នាក់លេខ២ ពិភពលោក
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់បន្ទប់ទឹកសាធារណៈចំនួន ៣៧ បន្ទប់បន្ថែមទៀត នៅតាមបណ្ដោយផ្លូវថ្មើរជើង (Walk Street) ដែលមានទីតាំងនៅចំណុចរូបសំណាក់តេជោមាស និងតេជោយ៉ត (មុខវត្តឧណ្ណាឡោម) ក្នុងខណ្ឌដូនពេញ។ គម្រោងនេះធ្វើឡើងបន្ទាប់ពីផ្លូវថ្មើរជើងដ៏ពេញនិយមមួយនេះ បានជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ក្នុងនាមជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។
ការសម្រេចចិត្តសាងសង់បន្ទប់ទឹកបន្ថែមនេះ គឺFollowing the instruction of ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាអ្នកអនុវត្តគម្រោង។ បន្ទប់ទឹកសាធារណៈទាំង ៣៧ បន្ទប់នោះ រួមមាន បន្ទប់ទឹកបុរស ២២ បន្ទប់ (បន្ទប់អង្គុយ ១០ និងបង្គន់ឈរ ១២), បន្ទប់ទឹកស្ត្រី ១៤ បន្ទប់ និងបន្ទប់ទឹកសម្រាប់ជនពិការ ១ បន្ទប់។
ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏គ្រោងនឹងជួសជុលច្រាំងទន្លេមួយផ្នែកប្រវែង ១៧២ ម៉ែត្រ និងជម...
ក្រសួងទេសចរណ៍កម្ពុជាស្វាគមន៍គំនិតផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍កូនហ្គោលកម្ពុជា-ចិន
ក្រសួងទេសចរណ៍កម្ពុជាបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមប្រតិភូធុរជនចិន និងអាមេរិក ក្នុងការរៀបចំព្រឹត្តិការណ៍ជំនួបធុរកិច្ចអន្តរជាតិភ្ជាប់ជាមួយព្រឹត្តិការណ៍កីឡាទេសចរណ៍កូនហ្គោលកម្ពុជា-ចិន។ គំនិតនេះត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Xiao Jie នាយកប្រតិបត្តិក្រុមហ៊ុន Zhejiang Yuhang Holdings Group Co., Ltd. ដែលជាក្រុមហ៊ុនមានក្លឹបវាយកូនហ្គោលជាច្រើននៅប្រទេសចិន និងសហការី កាលពីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។
ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះគំនិតដ៏មានសារៈសំខាន់នេះ ដែលនឹងរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរចិនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។ ព្រឹត្តិការណ៍នេះក៏នឹងជួយជំរុញការអភិវឌ្ឍន៍លើវិស័យស្នាក់នៅ បដិសណ្ឋារកិច្ច ម្ហូបអាហារ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗដែលមានតម្លៃបន្ថែម និងប្រណិតភាពផងដែរ។
ក្នុងឱកាស...
