អាជ្ញាធរសម្រេចបិទទីតាំង អេស 88 ប៊ីយូធី ផ្សារធំថ្មី បន្ទាប់ពីប្រពន្ធនាយពាក់មី រងគ្រោះធ្ងន់ធ្ងរ រហូតសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្រោយពីព្យួសេរ៉ូមឲ្យសាច់សរ
ភ្នំពេញ៖ អាជ្ញាធរសម្រេចបិទទ្វារ ទីតាំងយីហោ អេស 88 ប៊ីយូធី ផ្សារធំថ្មី មានទីតាំងនៅសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ដែលផ្ដល់សេវាកម្មរក្សាសម្រស់ជូនអតិថិជន បិទទ្វារជាបណ្ដោះអាសន្ន បន្ទាប់ពីអ្នកទៅទទួលសេវាកម្មម្នាក់ ដែលគេស្កាល់ថា ជាប្រពន្ធរបស់តារាកំប្លែងចែម ចាន់រ៉ា ហៅ ពាក់មី បានរងគ្រោះថ្នាក់ធ្ងន់ធ្ងរ រហូតបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។
យោងតាមកំណត់ហេតុ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ដែលសម្រេចដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ទីតាំងនេះ ពុំមានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល និងបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជនរងគ្រោះ ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។
តាមការបញ្ជាក់របស់នាយពាក់មី នៅលើបណ្ដាញសង្គមហ្វេសប៊ុក បានសរសេរថា ប្រពន្ធរបស់ខ្លួនបានទៅទីតាំងនេះ ដើម្បីទទួលសេវាកម្មព្យួរសេរ៉ូមឲ្យស្បែកស ប៉ុន្ដែក្រោយបុគ្គលិកនៅទីនោះចាក់សេរ៉ូមបញ្ចូលហើ...








