ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

សម្តេចប្រធានរដ្ឋសភាកម្ពុជា ជួប​ពិភាក្សា​ការងារ​ជាមួយប្រធានរដ្ឋសភាម៉ាឡេស៊ី ដែលបានមកចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា

សម្តេចប្រធានរដ្ឋសភាកម្ពុជា ជួប​ពិភាក្សា​ការងារ​ជាមួយប្រធានរដ្ឋសភាម៉ាឡេស៊ី ដែលបានមកចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បាន​ទទួលជួប​ពិភាក្សា​ការងារ​ជាមួយ លោក តាន់ ស្រ៊ី ដាតុ ចូហារី ប៊ីន អាប់ឌុល (Tan sri Dato Johari Bin Abdul) ប្រធានរដ្ឋសភាប្រទេសម៉ាឡេស៊ី ដែលបានដឹក​នាំ​គណៈប្រតិភូ​មក​ចូល​រួម​សង្កេតការណ៍​ការ​បោះឆ្នោតនៅកម្ពុជា ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា វត្តមានរបស់ឯកឧត្តមប្រធាន នាពេលនេះ នឹងរួម​ចំណែក​បន្ថែម​ទៀតក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ច​សហ​ប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រជាជាតិទាំង​ពីរ​ដែលមានជាង៦០ឆ្នាំមកនេះ ឱ្យកាន់តែរឹងមាំថែមទៀត។ ជាពិសេស ការចូលរួមរបស់ប្រធានក្នុងការសង្កេតការណ៍បោះឆ្នោតជាតិ នីតិកាលទី៧ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ នឹងចូលរួម​ចំណែក​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈ​សំខាន់នេះ ទទួលបានជោគជ័យប្រកបដោយតម្លាភាព សេរី និងយុត្ត...
​អ្នកគាំទ្រលោក Pita ប្រកាសប្រមូលផ្តុំគ្នា ទ្រង់ទ្រាយធំ នៅក្រុងបាងកក ក្នុងសប្តាហ៍នេះ

​អ្នកគាំទ្រលោក Pita ប្រកាសប្រមូលផ្តុំគ្នា ទ្រង់ទ្រាយធំ នៅក្រុងបាងកក ក្នុងសប្តាហ៍នេះ

សង្គម និងកម្សាន្ត
ថៃ ៖ ក្រុមបាតុករដែលគាំទ្រមេដឹកនាំគណបក្ស Move Forward (MFP) លោក Pita Limjaroenrat ជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ បានផ្ទុះឡើងនៅកន្លែងជាច្រើន ក្នុងទីក្រុងបាងកកក្នុងសប្តាហ៍នេះ។ សារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ការ​ផ្ទុះឡើងនេះបានកើតឡើងបន្ទាប់ពី សភាបានច្រានចោលការប៉ុនប៉ង ជាលើកទីពីររបស់លោក Pita សម្រាប់តំណែងនាយករដ្ឋមន្ត្រី និងការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ ក្នុងការព្យួរលោកពីសមាជិកសភា ដោយរង់ចាំការពិចារណាលើ សំណុំរឿងភាគហ៊ុន iTV របស់លោក។ រណសិរ្សរួបរួមនៃ Thammasat និងបាតុកម្ម, ក្រុម Talugas និងអង្គការនិស្សិតរបស់ប្រទេសថៃ បានប្រកាសនៅលើទំព័រ Facebook របស់ពួកគេអំពីផែនការ ក្នុងការធ្វើបាតុកម្មនៅថ្ងៃសុក្រ និងថ្ងៃអាទិត្យ។ ការជួបជុំដែលបានគ្រោងទុកនៅថ្ងៃសុក្រ នឹងចាប់ផ្តើមនៅខាងក្រៅ សាលប្រជុំរបស់សាកលវិទ្យាល័យ Kasetsart នៅម៉ោង ៥...

អ្នកសង្កេតការណ៍អន្តរជាតិ បានអញ្ជើញមកដល់កម្ពុជា ជាបន្តបន្ទាប់ក្នុងថ្ងៃនេះ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ អ្នកសង្កេតការណ៍អន្តរជាតិមកពីតាមបណ្ដាប្រទេស និងស្ថានប័ននានា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមសង្កេតការណ៍​​បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ខែកក្កដា ឆ្នាំ ២០២៣ នេះ។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អន្តរជាតិដែលអញ្ជើញមកដល់ប្រទេសកម្ពុជានាថ្ងៃនេះ បានចាប់​ផ្ដើមមកដល់ពីម៉ោងប្រមាណ ៩ព្រឹក រហូតដល់ម៉ោង ៧យប់ ក្នុងនោះ​អ្នកសង្កេតការណ៍​តំណាងមកពីប្រទេសប្រទេសថៃ ឥណ្ឌា ទីម័រ មីយ៉ាន់ម៉ា រុស្ស៊ី និងប្រទេសហ្វីលីពីន បានអញ្ជើញមកដល់នាព្រឹកនេះ។ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣នៅកម្ពុជា ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ​មានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ​មកពីបណ្ដាប្រទេស ស្ថាប័ន អង្គការ សមាគមនានា ​ប្រមាណ​ ៩...
គណបក្សឆ្ពោះទៅមុខ បានដាក់ពង្រាងច្បាប់មួយដើម្បីស្វែងរកការលុបចោលបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុង

គណបក្សឆ្ពោះទៅមុខ បានដាក់ពង្រាងច្បាប់មួយដើម្បីស្វែងរកការលុបចោលបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុង

សង្គម និងកម្សាន្ត
ថៃ ៖ គណបក្សឆ្ពោះទៅមុខMove Forward កាលពីថ្ងៃព្រហស្បតិ៍បានដាក់ពង្រាងច្បាប់មួយដើម្បីស្វែងរកការលុបចោលបញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុង (Isoc) ដែលគណបក្សនេះបានស្តីបន្ទោសចំពោះជម្លោះនៅក្នុងតំបន់ភាគតិចមូស្លីមនៅភាគខាងត្បូង ប្រទេសថៃ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក រ៉ូម៉ាដុន ប៉ាន់ជូ (Romadon Panjor) សមាជិកសភាក្នុងបញ្ជីគណបក្ស Move Forward បាននិយាយនៅក្នុងហ្វេសប៊ុករបស់លោកថា សេចក្តីព្រាងច្បាប់នេះ ស្នើឡើងដោយសមាជិកសភាប្រហែល ៣០ រូបរបស់គណបក្ស ត្រូវបានដាក់ជូនប្រធានសភាលោក វ៉ាន់ មូហាម៉េដ ណ ម៉ាថា (Wan Muhamad Noor Matha) ដើម្បីពិភាក្សាដោយសភាតំណាងរាស្រ្ត។ លោក រ៉ូម៉ាដុន បាននិយាយនៅក្នុងការបង្ហោះហ្វេសប៊ុករបស់លោកថា “ការពិនិត្យបានចាប់ផ្តើមនៅថ្ងៃនេះសម្រាប់បញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុងដែលនឹងត្រូវរំលាយ បន្ទាប់ពីសេចក្តីព្រាងលុបចោលច្បាប់ Isoc ត្រូវបានប្រ...
សភាថៃ កំណត់យកថ្ងៃទី២៧ ខែកក្កដានេះ សម្រាប់បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីទី៣០

សភាថៃ កំណត់យកថ្ងៃទី២៧ ខែកក្កដានេះ សម្រាប់បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីទី៣០

សង្គម និងកម្សាន្ត
ថៃ ៖  លោក Chuan Leekpai សមាជិកសភាគណបក្សប្រជាធិបតេយ្យ និងជាអតីតប្រធានសភា បាននិយាយថា លោកអាណិតដល់ប្រធានសភា គឺលោក Wan Muhamad Noor Matha ត្រូវតែដោះស្រាយជម្លោះរវាងសមាជិកសភាជាង ៧០០នាក់ ក្នុងអំឡុងកិច្ចប្រជុំដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីកាលពីថ្ងៃពុធ។ នេះយោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Chuan ដែលបានបម្រើការជាប្រធានសភាពីខែឧសភា ឆ្នាំ ២០១៩ ដល់ខែមីនា ឆ្នាំ ២០២៣ បាននិយាយថា “ការរក្សាឱ្យមនុស្សជាច្រើននៅក្រោមការគ្រប់គ្រងគឺមិនងាយស្រួលនោះទេ ជាពិសេសនៅពេលដែលពួកគេមានមតិផ្សេងគ្នា និងចង់បញ្ចេញមតិរបស់ពួកគេ” ។ បន្ទាប់ពីការជជែកដេញដោលអស់រយៈពេលជាង៨ម៉ោងកាលពីថ្ងៃពុធ លោក Wan Noor បានអំពាវនាវឱ្យមានការបោះឆ្នោតដើម្បីសម្រេចថាតើការតែងតាំងមេដឹកនាំ Move Forward លោក Pita Limjaroenrat ជាបេក្ខជននាយករដ្ឋមន្ត្រីបានរំលោភលើបទបញ្ជារបស់សភាលេខ ៤១ ដែរឬទេ។ សមាជិកសភា ៣...
ឯកឧត្តម ខៀវ កាញារីទ្ធ ប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកកោះសូទិនត្រៀមក្បួនដង្ហែរបក្ស ក្នុងថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកកោះសូទិនត្រៀមក្បួនដង្ហែរបក្ស ក្នុងថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

សង្គម និងកម្សាន្ត
  ឯកឧត្តម ខៀវ កាញារីទ្ធ ប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានត្រៀមក្បួនដង្ហែររបស់គណបក្សប្រជាជនកម្ពុជា ក្នុងថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
បក្សភឿថៃ ប្រមូលការគាំទ្រ រួមទាំងសមាជិកព្រឹទ្ធសភា ២៥០នាក់ ដែលស្និទ្ធជាមួយឧត្តមសេនីយ៍ ប្រាវីដ វង្សស៊ូវុន

បក្សភឿថៃ ប្រមូលការគាំទ្រ រួមទាំងសមាជិកព្រឹទ្ធសភា ២៥០នាក់ ដែលស្និទ្ធជាមួយឧត្តមសេនីយ៍ ប្រាវីដ វង្សស៊ូវុន

សង្គម និងកម្សាន្ត
  ថៃ៖ គណបក្សភឿថៃបានលេចមុខនៅក្នុងជំហរដើម្បីបង្កើតរដ្ឋាភិបាលថ្មីបន្ទាប់ពីសភាកាលពីថ្ងៃពុធ បានច្រានចោលការប៉ុនប៉ងដើម្បីតែងតាំងមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ ឬ Move Forward (MFP) លោក Pita Limjaroenrat សម្រាប់ការបោះឆ្នោតជានាយករដ្ឋមន្ត្រី ដោយលើកឡើងពីបទប្បញ្ញត្តិនៃកិច្ចប្រជុំសភា។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា បន្ទាប់ពីការជជែកដេញដោលជាង៧ម៉ោងលើថាតើបទប្បញ្ញត្តិលេខ ៤១ អាចត្រូវបានអនុវត្តប្រឆាំងនឹងការតែងតាំងរបស់លោក Pita ដែរឬទេ, ភាគច្រើននៃសមាជិកសភា និងសមាជិកព្រឹទ្ធសភារួមគ្នាបានបោះឆ្នោតគាំទ្របទប្បញ្ញត្តិនេះ។ គណបក្ស ប៊ុមចៃថៃ, គណបក្សប៉ាឡាំង ប្រាឆារ៉ាត់ និងគណបក្ស ឆាតថៃប៉ាថាណា ដែលជាផ្នែកមួយនៃរដ្ឋាភិបាលដែលជិតផុតអាណត្តិ បានប្រឆាំងនឹងផែនការរបស់គណបក្ស ចលនាឆ្ពោះទៅមុខ ក្នុងការធ្វើវិសោធនកម្មមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ដែលគេស្គាល់ថាជាច្បាប់ប្រមាថមហាក្សត្...
កីឡា ក្រសួងមហាផ្ទៃកម្ពុជា ៤៨នាក់ នឹងទៅប្រទេសកាណាដា ដើម្បីចូលរួមព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យ ពិភពលោក លើកទី២០ ឆ្នាំ២០២៣ នៅប្រទេសកាណាដា

កីឡា ក្រសួងមហាផ្ទៃកម្ពុជា ៤៨នាក់ នឹងទៅប្រទេសកាណាដា ដើម្បីចូលរួមព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យ ពិភពលោក លើកទី២០ ឆ្នាំ២០២៣ នៅប្រទេសកាណាដា

សង្គម និងកម្សាន្ត
ភ្នំពេញ ៖  សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយ គ្រូបង្វឹក កីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលត្រៀមខ្លួនចេញទៅប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police and Fire Games 2023) នៅប្រទេសកាណាដា។ ប្រតិភូកីឡា ក្រសួងមហាផ្ទៃកម្ពុជា ចំនួន៤៨នាក់ នឹងធ្វើដំណើរទៅប្រទេសកាណាដា ដើម្បីចូលរួមព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យ ពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police and Fire Games 2023) នៅកាណាដា ចាប់ពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ។ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និង ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ និង កោតសរសើរ ចំពោះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលបាន...
ឯកឧត្តម ម៉ម ប៊ុនហេង ចុះជួបប្រជាពលរដ្ឋដោយផ្ទាល់តាមខ្នងផ្ទះនិងបង្រៀនគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ 

ឯកឧត្តម ម៉ម ប៊ុនហេង ចុះជួបប្រជាពលរដ្ឋដោយផ្ទាល់តាមខ្នងផ្ទះនិងបង្រៀនគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ 

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តម ម៉ម ប៊ុនហេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ​ ចុះមូលដ្ឋានខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ។ អមដំណើរដោយ​លោកជំទាវ យក់ សម្បតិ្ត និងឯកឧត្តម សាផុន វឌ្ឍនៈ បានដឹកនាំសមាជិក សមាជិកា ចុះពន្យល់អំពីគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោត ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ និងអាជីវករលក់ដូរតាមផ្ទះ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ សូមបញ្ជាក់ថា ក្នុងរយះពេល២០ថ្ងៃនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ឯកឧត្តម ម៉ម ប៊ុនហេង បានជួបសំណេះសំណាលសួរទុក្ខបងប្អូនប្រជាពលរដ្ឋ ព្រមទាំងពន្យល់​អំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ទាំង៨ចំណុចដើម្បីការពារ និងលើកស្ទួយផល​ប្រយោជន៍របស់ប្រជាជន។ ឯកឧត្តម ម៉ម ប៊ុនហេង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតឲ្យបាន​គ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣...
សម្តេចតេជោហ៊ុន សែន៖ ទទួលស្វាគមន៍មន្រ្តីសង្កេតការណ៍បរទេសជាង៣៣៣នាក់ មកពី៦៥ប្រទេស

សម្តេចតេជោហ៊ុន សែន៖ ទទួលស្វាគមន៍មន្រ្តីសង្កេតការណ៍បរទេសជាង៣៣៣នាក់ មកពី៦៥ប្រទេស

សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅក្នុង Twitter ផ្លូវការសម្តេចតេជោ @hunsencambodia នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៣ សម្តេចបានមានប្រសាសន៍ស្វាគមន៍មន្រ្តីសង្កេតការណ៍បរទេសជាង៣៣៣នាក់ មកពី៦៥ប្រទេសដូចមានខ្លឹមសារខាងក្រោម ៖ “ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម លោកជំទាវ ទាំង៣៣៣នាក់ មកពី៦៥ប្រទេសនិង ស្ថាបន័អន្តរជាតិដែលបាន និងកំពុងអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះ ឯកឧតម្តប្រធានសភា ប្រទេសម៉ាឡេស៉ី និងឯកឧត្តមនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីស្សូ ដែលអញ្ជើញមកដើម្បីសង្កេតការណ៍ដោយផ្ទាល់។ ខ្ញុំក៏សូមថ្លែងអំណរគុណ ឯកឧត្តមអតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រធាន អនុប្រធានរដ្ឋសភាទាំង១១រូបដែលបានចំណាយពេលវេលាធ្វើដំណើរមកកាន់កម្ពុជា ដើម្បីធ្វើជាស...