សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គី ដើម្បីអភិវឌ្ឍន៍ បានរៀបចំកិច្ចប្រជុំ ប្រចាំត្រីមាស និងលើកទិសដៅសម្រាប់ផែនការបន្ទាប់ទៀត
ភ្នំពេញ ៖ លោក ឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍ (ស.ស.យ.ក.ស.អ-CYEAD) និងក្រុមប្រឹក្សាភិបាល ព្រមទាំងសមាជិកសមាជិកា កាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះបេីបាន បើកកិច្ចប្រជុំប្រចាំត្រីមាសស្តីពីការលេីកទិសដៅបន្តសម្រាប់ត្រីមាសបន្ទាប់របស់សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍។
លោក ឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហ គ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍បានថ្លែងថា ថ្ងៃនេះ សមាគមសហគ្រិនយុវជនកម្ពុជា សាមគ្គី ដើម្បីអភិវឌ្ឍន៍ បានរៀបចំកិច្ចប្រជុំ ប្រចាំត្រីមាស និងលើកទិសដៅសម្រាប់ ផែនការបន្ទាប់ទៀត ។ ជាការពិតណា ស់ រយៈពេលត្រីមាស ៣ខែមកនេះ សមាគមយើង បានដំណើរយ៉ាងលឿនជាមួយនិងបេសកកម្មប្រកបដោ យមោទ នភាព ដែលនឹកស្មានមិនដល់។
សមាគម(ស.ស.យ.ក.ស.អ) មានចក្ខុវិស័យនិងទិសដៅរបស់សមាគមគឺភាពធននៃការចង្រួបបង្រួមការពារ សាមគ្គី ដោយមានគុណធម៍ សច្ចធម៍ និងតម្លាភាព ដើម្បីឆ្ពោះទៅរកការអភិវឌ្...







