ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

អញ្ជើញឈ្មោះរស់ គន្ធា ជាប្តី និងប្រពន្ធ ឈ្មោះផេងលី​ ចន្នី ឲ្យចូលខ្លួនមកដោះស្រាយបំណុល

អញ្ជើញឈ្មោះរស់ គន្ធា ជាប្តី និងប្រពន្ធ ឈ្មោះផេងលី​ ចន្នី ឲ្យចូលខ្លួនមកដោះស្រាយបំណុល

សង្គម និងកម្សាន្ត
  ភ្នំពេញ៖ លោកសួស សុវត្តិ ជាម្ចាស់បំណុល កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានចេញលិខិតអញ្ជើញកូនបំណុល ឈ្មោះរស់ គន្ធា ជាប្តី និងប្រពន្ធ ឈ្មោះផេងលី​ ចន្នី ឲ្យចូលខ្លួនមកដោះស្រាយបំណុល នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ជាកំណត់ ។ ប៉ុន្តែពីរនាក់ប្តីប្រពន្ធមិនបានចូលខ្លួនមកដោះស្រាយ តាមការអញ្ជើញរបស់ម្ចាស់បំណុលឡើយមកដល់ថ្ងៃទី១៨ ខែកក្កដានេះ ។ លោកសួស សុវត្តិ ជាម្ចាស់បំណុល បានប្រាប់ ដេលី​ខ្មែរ នៅថ្ងៃទី១៨ ខែកក្កដា នេះថា​ កូនបំណុលទាំងពីរនាក់នោះមិនបានចូលខ្លួនមកដោះស្រាយបំណុល តាមការអញ្ជើញ របស់លោកឡើយ ។ លោកសួស សុវត្តិ បានបញ្ជាក់ទៀតថា មិនតែចូលខ្លួនមកដោះស្រាយបំណុលប៉ុណ្ណោះទេ (បុគ្គលទាំងពីរនាក់ប្តីប្រពន្ធ) ថែមទាំងប្លុក ហ្វេសប៊ុកចោល និងដូរលេខទូរសព័្ទតេមិនចូលទៀតផង ។ លោកនឹងធ្វើលិខិតអញ្ជើញ ឲ្យចូលខ្លួនមកដោះស្រាយគ្នា​នៅលើក ក្រោយជាបន្តទៀត ។    ...
សម្ព័ន្ធគណបក្សចំនួន៨ នៅតែដាក់លោក Pita  ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តទៀតក្នុងការបោះឆ្នោតជុំទីពីរ

សម្ព័ន្ធគណបក្សចំនួន៨ នៅតែដាក់លោក Pita  ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តទៀតក្នុងការបោះឆ្នោតជុំទីពីរ

សង្គម និងកម្សាន្ត
  ថៃ ៖ សម្ព័ន្ធគណបក្សចំនួន៨ដឹកនាំដោយគណបក្សឆ្ពោះទៅមុខ ឬ Move Forward បានសម្រេចចិត្តដាក់លោក Pita Limjaroenrat ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួនបន្តទៀតក្នុងការបោះឆ្នោតជុំទីពីរនៅថ្ងៃទី ១៩ ខែកក្កដានេះ។ សារព័ត៌មានរបស់ថៃ The Nation  ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា បេក្ខជននាយករដ្ឋមន្រ្តីថៃអាយុ ៤២ ឆ្នាំរូបនេះបាននិយាយថា លោកនឹងនៅតែឈរឈ្មោះឱ្យសម្ព័ន្ធ  ប្រសិនបើលោកមិនឃើញភាពប្រសើរឡើង “គួរឱ្យកត់សម្គាល់” ក្នុងការគាំទ្រនោះទេ នោះនឹងត្រូវបានរៀបចំដើម្បីគាំទ្របេក្ខភាពរបស់ភឿថៃ វិញម្តង។ ដោយបញ្ជាក់ពីពាក្យថា “សំខាន់” លោក Pita បាននិយាយថា លោកមានន័យថាទទួលបាន ១០ភាគរយ ឬប្រហែលសរុប ៣៤០-៣៥០សំឡេង។ មុនកិច្ចប្រជុំកាលពីថ្ងៃចន្ទ លោក Pita បាននិយាយថា ប្រសិនបើគណបក្សរបស់លោកបរាជ័យក្នុងការក្លាយជាមេដឹកនាំរដ្ឋាភិបាលចម្រុះបន្ទាប់ នោះលោកនឹងអនុញ្ញាតឱ្យដៃគូធំទីពីរគឺគណបក្សភឿថៃ ចូលកាន់តំណែងជាមេដឹកនាំច...
គ.ជ.ប បានដឹកជញ្ជូនសម្ភារ ឯកសារសំខាន់ៗ ពីឃ្លាំងទៅប្រគល់ជូនតាមគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង ២៥

គ.ជ.ប បានដឹកជញ្ជូនសម្ភារ ឯកសារសំខាន់ៗ ពីឃ្លាំងទៅប្រគល់ជូនតាមគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង ២៥

សង្គម និងកម្សាន្ត
  ភ្នំពេញ៖ សកម្មភាពនៃការដឹកជញ្ជូនសម្ភារ ឯកសារសំខាន់ៗ ដូចជាបញ្ជីបោះឆ្នោត សន្លឹកឆ្នោត ត្រាសម្ងាត់ និងទឹកខ្មៅលុបមិនជ្រះ និងសម្ភារមួយចំនួនទៀត ពីឃ្លាំង គ.ជ.ប ដើម្បីទៅប្រគល់ជូនតាមគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទាំង ២៥ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។...
ភ្ញៀវទេសចរ ចំនួន៧០៨នាក់ដែលជាប់នៅលើកោះរ៉ុង ដោយសារព្យុះត្រូវបានដឹកជញ្ជូនមកកាន់ដីគោកវិញ ដោយសុវត្ថិភាព

ភ្ញៀវទេសចរ ចំនួន៧០៨នាក់ដែលជាប់នៅលើកោះរ៉ុង ដោយសារព្យុះត្រូវបានដឹកជញ្ជូនមកកាន់ដីគោកវិញ ដោយសុវត្ថិភាព

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅ ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានអន្តាគមន៍បញ្ចេញកប៉ាល់ទេសចរណ៍ ចំនួន០៥គ្រឿង(០៦ជើង) ដើម្បីទៅដឹកជញ្ជូនភ្ញៀវទេសចរ ដែលជាប់គាំងនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយសារឥទ្ធិពលព្យុះមានភ្លៀង ខ្យល់កន្រ្តាក់ រលកសមុទ្រខ្ពស់ៗមិនអាចឱ្យទូកកាណូត ឬអូប៊័រ ធ្វើដំណើរនៅលើផ្ទៃសមុទ្របាន ។ នេះបើយោងតាម រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ប្រតិបត្តិការនេះ ចាប់ផ្តើមធ្វើឡើងនៅម៉ោង១០ព្រឹក ដោយប្រើប្រាស់កប៉ាល់ទេសចរណ៍ ចំនួន០៥គ្រឿង ស្មើនឹង ០៦ជើង។ ក្នុងនោះភ្ញៀវទេសចរ ចំនួនសរុប៧០៨នាក់ ស្រី៣៤៧នាក់ ក្មេងមានចំនួន១៥នាក់ ដែលជាប់នៅលើកោះ ដោយសារព្យុះនេះ និងត្រូវបានដឹកជញ្ជូនមកកាន់ដីគោកវិញ ប្រកបដោយសុវត្ថិភាព ក្រោមការចូលរួមសហការពីរដ្ឋបាលក្រុងកោះរ៉ុង កងកម្លាំងមានសមត្ថកិច្ច មន្ទីរអង្គភាពពាក់ព័ន្ធ វិស័យឯកជន​ និងសមាគមទូកទេសចរណ៍ ខេត្តព្រះសីហនុផងដែរ ៕   ...
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៧ កក្កដា បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរងរបួស ១៧នាក់

គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៧ កក្កដា បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ និងរងរបួស ១៧នាក់

សង្គម និងកម្សាន្ត
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ របួសធ្ងន់ ១២នាក់ និងស្រាល ៥នាក់ ។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៧ ខែកក្កដា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២២នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ១៨លើក មាន កត្តាល្បឿន ១១លើក មិនគោរពសិទ្ធ ១លើក មិនប្រកាន់ស្តាំ ១លើក បត់គ្រោះថ្នាក់ ១លើក ស្រវឹង ២លើក និងកត្តាយាន ២លើក។ «គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! » ៕...
រដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយ Dr. Christoph Hoffmann សមាជិកសភាអាល្លឺម៉ង់ 

រដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយ Dr. Christoph Hoffmann សមាជិកសភាអាល្លឺម៉ង់ 

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានទទួលជួបសម្តែងការគួរសមជាមួយ Dr. Christoph Hoffmann សមាជិកសភាអាល្លឺម៉ង់ និងជាអនុប្រធានគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៅទីស្តីការក្រសួង នៅថ្ងៃទី​១៧​ ខែកក្កដា​ ឆ្នាំ​២០២៣។ លោករដ្ឋមន្ត្រី ឌិត​ ទីណា​ បានលើកឡើងមូលដ្ឋានចាំបាច់សម្រាប់ការអភវិឌ្ឍប្រទេស គឺសន្តិភាព និងស្ថិរភាពសង្គម ហើយក្នុងនាមប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ គឺស្វាគមន៍ការចូលរួមគណបក្សនយោបាយនានា និងដៃគូអភិវឌ្ឍ ដើម្បីការអភិវឌ្ឍប្រទេស។ សម្រាប់ប្រទេសកម្ពុជា ធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិល ដែលបានបង្កឡើងដោយក្រុមជ្រុលនិយមនៃរបប ប៉ុល ពត ឬខ្មែរក្រហម បានបង្កនូវវិនាសកម្ម និងផល ប៉ះពាល់យ៉ាងខ្លាំងដល់ការអភវិឌ្ឍ ដូច្នេះយើងការពារមិនឱ្យបទពិសោធន៍ដ៏ជូរចត់នេះកើតឡើងជាថ្មីឡើយ គឺយើងត្រូវការពារសន្តិភាពទាំងអស់គ្នា។ ចំពោះការអភិវឌ្ឍវិស័យកសិកម្ម គឺទាមទារការចូល...
លោក ប៉ាត់ ចំណាន ចូលរួមអបអរសាទរ លោក ហៃ ស៊ីណា ត្រូវបានតែងតាំង ជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានផែនសហគ្រិនវ័យក្មេងនៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា

លោក ប៉ាត់ ចំណាន ចូលរួមអបអរសាទរ លោក ហៃ ស៊ីណា ត្រូវបានតែងតាំង ជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានផែនសហគ្រិនវ័យក្មេងនៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ប៉ាត់ ចំណាន ប្រធានសាខាបារមីផែនសហគ្រិនវ័យក្មេងនៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ចូលរួមអបអរសាទរ លោក ហៃ ស៊ីណា ត្រូវបានតែងតាំង ជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានផែនសហគ្រិនវ័យក្មេងនៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។ លោកគ្រូបណ្ឌិត អោម សេងបូរ៉ា ប្រធានផែនសហគ្រិនវ័យក្មេងនៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តែងតាំង « លោក ហៃ ស៊ីណា» ជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានផែនសហគ្រិនវ័យក្មេងនៃក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ។ សូមបញ្ជាក់ជូនថា លោក ហៃ ស៊ីណា ជាអតីតការីនិពន្ធព័ត៌មាន BTV ។ បច្ចុប្បន្នជាចាងហ្វាងសារព័ត៌មាន ដេលីខ្មែរ អធិប្បាយព័ត៌មានសេដ្ឋកិច្ច និងនយោបាយ ហើយជាសមាជិកក្រុមការងារអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជា ប្រចាំតំបន់ កាណាហ្គាវ៉ា សៃតាម៉ា និង ហ្គូនម៉ាក់នៃ ប្រទេសជប៉ុនផងដែរ។ បទពិសោធន៍លើវិស័យព័ត៌មានជិត ២ទស្សវត្តមកន...
ទទួលស្វាគមន៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន លោក ទុយ រី និងលោកស្រី ខោ សុផាន់ណារ៉ា តំណាងសាខាបក្សប្រចាំខត្ត កាណាហ្គាវ៉ា សៃតាម៉ា និង ហ្គូនម៉ាក់ ប្រទេសជប៉ុន 

ទទួលស្វាគមន៍ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន លោក ទុយ រី និងលោកស្រី ខោ សុផាន់ណារ៉ា តំណាងសាខាបក្សប្រចាំខត្ត កាណាហ្គាវ៉ា សៃតាម៉ា និង ហ្គូនម៉ាក់ ប្រទេសជប៉ុន 

សង្គម និងកម្សាន្ត
ភ្នំពេញ: លោក ឯល រ៉ូហ្សែត  ប្រធាន និងលោក ហៃ ស៊ីណា លោក សួស សុវត្ថិ  សមាជិក ក្រុមការងារបក្សប្រចាំខត្ត កាណាហ្គាវ៉ា សៃតាម៉ា និង ហ្គូនម៉ាក់ នៅប្រទេសជប៉ុន  នាយប់ថ្ងៃទី១៥ខែកក្កដានេះ បានទទួល ស្វាគមន៍  លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុន និងលោកស្រី ខោ សុផាន់ណារ៉ា  ជាប្រធាន ប្រចាំខេត្តសៃតាម៉ា នៅប្រទេសជប៉ុននៃគណបក្សប្រជាជនកម្ពុជា ដែលបានអញ្ជើញមកប្រទេសកម្ពុជា។ ក្នុងឳកាសនោះលោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន និងជាប្រធានគណ:កម្មាធិការគណបក្សប្រចាំប្រទេសជប៉ុន បានសម្តែងអារម្មណ៍រំភើពបំផុត ពេលឃើញប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើន ក្រោយការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ លោកបានលើកឡើងថា  មានតែគណបក្សប្រជាជន កម្ពុជា ដែលបានរំដោះប្រទេសជាតិ ចេញពីរបបខ្មែរក្រហម ។ ក្នុងរយះពេល៤៣ឆ្នាំកន្លងមកនេះក្រោមការដឹកនាំគណបក្សប្រជាជន កម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជា...
លោក Pita បរាជ័យដើម្បីក្លាយជានាយករដ្ឋមន្រ្តីទី៣០ របស់ថៃ

លោក Pita បរាជ័យដើម្បីក្លាយជានាយករដ្ឋមន្រ្តីទី៣០ របស់ថៃ

សង្គម និងកម្សាន្ត
ថៃ: គណបក្សឆ្ពោះទៅមុខ ឬ Move Forward នៅថ្ងៃសុក្រនេះបានកោះប្រជុំបន្ទាន់ នៃសមាជិកសភារបស់ខ្លួន ដើម្បីពិភាក្សាអំពីជំហានបន្ទាប់ ក្រោយពីការបរាជ័យ របស់បេក្ខជន នាយករដ្ឋមន្ត្រីរបស់ខ្លួន គឺលោក Pita Limjaroenrat ក្នុងការទទួលបានការគាំទ្រ ភាគច្រើនពីសភា។ យោងតាមសារព័ត៌មាន The Nation របស់ថៃចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា មេដឹកនាំគណបក្សចលនា ឆ្ពោះទៅមុខ លោក Pita Limjaroenrat ដែលជាបេក្ខភាពតែម្នាក់គត់ របស់គណបក្ស ដើម្បីធ្វើជានាយករដ្ឋមន្ត្រី បន្ទាប់របស់ប្រទេសថៃ បានទទួលសំឡេងគាំទ្រ ៣២៤សំឡេង សម្រាប់ និងសំឡេងប្រឆាំង ១៨២ និង អនុប្បវាទចំនួន ១៩៩សំឡេង នៅការបោះឆ្នោតសភា កាលពីថ្ងៃព្រហស្បតិ៍។ ដើម្បីទទួលបានការងារ នយោបាយកំពូល លោក Pita Limjaroenrat ត្រូវការសំឡេងយ៉ាងតិច ៣៧៦ ពីសមាជិកសភាទាំង៥០០ នាក់ និងសមាជិកព្រឹទ្ធសភា ២៥០ នាក់ ដែលបានប្រមូលផ្តុំគ្នា នៅក្នុងសម័យប្រជុំរួមដើម្បីបោះឆ្នោត។ លោក Pita និងឥស្សរជនសំ...
សន្តិបណ្ឌិត សុខ ផល បានអញ្ជើញចូលរួមសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារសាលាបឋមសិក្សាឈើទាល ខេត្តបាត់ដំបង

សន្តិបណ្ឌិត សុខ ផល បានអញ្ជើញចូលរួមសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារសាលាបឋមសិក្សាឈើទាល ខេត្តបាត់ដំបង

សង្គម និងកម្សាន្ត
បាត់ដំបង: សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះបានអញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារសាលាបឋមសិក្សាឈើទាល។ អគារនេះ មាន២ខ្នង ១២បន្ទប់ និងសមិទ្ធិផលនានា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអេធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង ។ សូមជម្រាបថា នេះក៏ជាជំហានថ្មី១ទៀតក្នុងការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបា លក្នុងការអភិវឌ្ឍន៍ធនធានមនុស្សរបស់ស្រុកបាណន់ខេត្តបាត់ដំបងក្រោមដំបូលសន្តិភាព។...