ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ឯកឧត្តម គី ច័ន្ទរំដួល ទទួលជួបគណៈប្រតិភូវិនិយោគិនចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មកម្ពុជា ស្របតាមចក្ខុវិស័យរាជរដ្ឋាភិបាល

ឯកឧត្តម គី ច័ន្ទរំដួល ទទួលជួបគណៈប្រតិភូវិនិយោគិនចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មកម្ពុជា ស្របតាមចក្ខុវិស័យរាជរដ្ឋាភិបាល

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ ទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានអនុញ្ញាតឱ្យគណៈប្រតិភូ សមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មជាំងស៊ីនៅកម្ពុជា និងក្រុមហ៊ុន Ji'an Agricultural and Rural Development Group Co.,Ltd ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងគោលដៅពង្រឹងភាពជាដៃគូ និងទាក់ទាញវិនិយោគទុនផ្ទាល់ពីបរទេស ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង និងទំនើបកម្ម។ ក្នុងស្មារតីនៃចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ឯកឧត្តម គី ច័ន្ទរំដួល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូចិន ដែលបានប្តេជ្ញាចិត្តស្វែងរកឱកាសអភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា។ ឯកឧត្តម គី ច័ន្ទរំដួល បានសង្កត់ធ្ងន់ថា ការជំរុញខ្សែច្រវាក់ផលិតកម្មកែច្នៃ និងការបង្កើនការន...
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជូនដំណឹងស្តីពីនីតិវិធីនៃការផ្តល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីប្រជាកសិករ

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជូនដំណឹងស្តីពីនីតិវិធីនៃការផ្តល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ និងការប្រមូលទិញស្រូវពីប្រជាកសិករ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) មានកិត្តិយសសូមជម្រាបជូនសាធារណជន ពាក់ព័ន្ធនឹងព័ត៌មាន និងការលើកឡើងមួយចំនួនអំពីការផ្តល់ឥណទានដោយជំពាក់ របស់ធនាគារដល់រោង ម៉ាស៊ីនកិនស្រូវ សម្រាប់ប្រមូលទិញស្រូវពីប្រជាកសិករ ដូចខាងក្រោម÷ ១. អំពីនីតិវិធីផ្តល់ និងបញ្ចេញប្រាក់ឥណទាន ការផ្តល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ ត្រូវបានអនុវត្តតាមគោលការណ៍ និងនីតិវិធីឥណទាន របស់ធនាគារARDB ដោយឆ្លងកាត់ការវាយតម្លៃលើសមត្ថភាពអាជីវកម្ម តម្រូវការទុនបង្វិល លទ្ធភាពសង បំណុល និងលក្ខខណ្ឌឥណទានពាក់ព័ន្ធ។ បន្ទាប់ពីឥណទានត្រូវបានអនុម័ត និងលក្ខខណ្ឌចាំបាច់ត្រូវបាន បំពេញ, ចំនួនទឹកប្រាក់ឥណទាន ត្រូវបានបញ្ចូលក្នុងគណនីរបស់អតិថិជនជារោងម៉ាស៊ីនកិនស្រូវគ្រប់ចំនួន តាមទំហំឥណទានដែលធនាគារ ARDB បានអនុម័ត។ នេះជាការអនុវត្តធម្មតានៃការផ្តល់ឥណទានអាជីវកម្ម នៅក្នុងប្រព័ន្ធធនាគារ។ ២. ការតាមដានការប្រើប្រាស់ឥណទាន ជាមួយគ្នានេះ ដើម្បីធានាឱ្យការប្រើប្រាស់ឥណទាន...
ក្រុមហ៊ុន អេមរុ រ៉ាយស៍ រៀបចំទស្សនកិច្ចសិក្សាស្តីពីផលិតកម្មគ្រាប់ពូជស្រូវ ក្រោមគម្រោង AIMS

ក្រុមហ៊ុន អេមរុ រ៉ាយស៍ រៀបចំទស្សនកិច្ចសិក្សាស្តីពីផលិតកម្មគ្រាប់ពូជស្រូវ ក្រោមគម្រោង AIMS

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ធំ៖ ក្នុងនាមជាដៃគូបច្ចេកទេសនៃ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ក្រុមហ៊ុន អេមរុ រ៉ាយស៍ ខេមបូឌា បានរៀបចំទស្សនកិច្ចសិក្សាស្តីពីផលិតកម្មគ្រាប់ពូជស្រូវ នៅ ស្ថានីយកសិកម្មបល្ល័ង្ក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ។ ទស្សនកិច្ចសិក្សានេះមានអ្នកចូលរួមសរុបចំនួន ៥៦នាក់ ក្នុងនោះស្ត្រីចំនួន ២៤នាក់ ដែលជាតំណាងមកពី ក្រុមផលិតចំនួន ២០ ក្នុងចង្កោមអាជីវកម្មស្រូវប្រណិតចំនួន ៨ នៅខេត្តកំពង់ធំ រួមជាមួយតំណាងគម្រោង AIMS។ សកម្មភាពនេះបានផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការសិក្សាស្វែងយល់ អនុវត្តជាក់ស្តែង ផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការលើផលិតកម្មគ្រាប់ពូជស្រូវដែលមានគុណភាព។ ក្នុងអំឡុងពេលទស្សនកិច្ច អ្នកចូលរួមបានសិក្សាអំពីបច្ចេកទេសកែលម្អការផលិតគ្រាប់ពូជស្រូវ និងពិភាក្សាអំពីការអនុវត្តកសិកម្មល្អៗ ដែលអាចជួយលើកកម្ពស់គុណភាពគ្រាប់ពូជ បង្កើនផលិតភាព និងគាំទ្រផលិតកម្មស្រូវប្រកបដោយច...
ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ២ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ២ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តជាប់សមុទ្រ)៖ ខេត្ត ៤ ដែលស្ថិតនៅជាប់ដែនសមុទ្រ នៃប្រទេសកម្ពុជា មានឱកាសការងារជិត ២ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ ខេត្តស្ថិតនៅជាប់ដែនសមុទ្ររួមមាន៖ ខេត្តកោះកុង ព្រះសីហនុ កំពត និងកែប មានឱកាសការងារសរុបចំនួន ១,៨៦៩កន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងវិស័យសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិតប័ណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្...
ក្រសួងការងារ៖ ខេត្តតាកែវមានឱកាសការងារជាង ៦ពាន់កន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ក្រសួងការងារ៖ ខេត្តតាកែវមានឱកាសការងារជាង ៦ពាន់កន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(តាកែវ)៖ ខេត្តតាកែវមានឱកាសការងារប្រមាណជាង ៦ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ ខេត្តតាកែវ មានឱកាសការងារសរុបចំនួន ៦,៣៦០ កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យឧស្សាហកម្ម វិស័យកសិកម្ម និងវិស័យសេវាកម្ម។ ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ អាចស្វែងរកលេខទំនាក់ទំនង ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិតប័ណ្ណការងាររបស់ក្រសួងដែលបានផ្សព្វផ្សាយយ៉ាងលម្អិត។ ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការ...
អភិបាលរងអភិបាលរងខេត្តកំពត ត្រូវប្រជាពលរដ្ឋប្តឹងទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពាក់ព័ន្ធខ្ចីលុយ ៦ ម៉ឺនដុល្លារ មិនព្រមសង ថែមទាំងប្តឹងម្ចាស់លុយទៀត

អភិបាលរងអភិបាលរងខេត្តកំពត ត្រូវប្រជាពលរដ្ឋប្តឹងទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពាក់ព័ន្ធខ្ចីលុយ ៦ ម៉ឺនដុល្លារ មិនព្រមសង ថែមទាំងប្តឹងម្ចាស់លុយទៀត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពត៖ លោក ម៉ៅ ប៊ុនលី ជាប្រជាពលរដ្ឋម្នាក់រស់នៅខេត្តកំពត បានអះអាងថា ខ្លួនទទួលរងនូវអំពើ អយុត្តិធម៌ ដោយសារតែលោក សេង សិរីបុត្រ ជាអភិបាលរងខេត្តកំពត បានខ្ចីលុយរបស់ខ្លួនចំនួន ៦ម៉ឺនដុល្លារ មិនព្រមសង និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ (កុងធនាគារបានបិទ) និងបំផ្លើសអង្គហេតុ ហើយថែមទាំងប្តឹងគាត់ទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពតទៀត។   ជុំវិញនៃអង្គហេតុខាងលើ លោក ម៉ៅ ប៊ុនលី ក៏បានដាក់ពាក្យបណ្ដឹងប្ដឹងលោក សេង សិរីបុត្រ ទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពត បើយោងតាមពាក្យបណ្តឹង ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ដែលមានសំណុំរឿង ព្រហ្មទណ្ឌលេខ ១៨២ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦។ ប៉ុន្តែត្រូវបានលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង បានចេញនូវដីកាសម្រេចតម្កល់រឿងទុកឥតចាត់ការ លេខ២២៥ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ១៨២ ចុះថ្ងៃ ទី០២ ខែមីនា ឆ្នាំ២០២៦ ទៅវិញ។ ដោយមិនអាចទទួលយកបាននូវភាពអយុត្តិធម៌នេះ លោក ម៉ៅ ប៊ុនលី បានពាក្យបណ្តឹងទៅកាន់លោក កើត រិទ្...
ឯកឧត្តមបណ្ឌិត កៅ ថាច  ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំធនាគារវឌ្ឍនៈ លើកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រសហគ្រាសក្នុងវិស័យកសិកម្ម និងហិរញ្ញប្បទានបៃតង

ឯកឧត្តមបណ្ឌិត កៅ ថាច ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំធនាគារវឌ្ឍនៈ លើកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រសហគ្រាសក្នុងវិស័យកសិកម្ម និងហិរញ្ញប្បទានបៃតង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រាជធានីភ្នំពេញ៖  ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយសហការី បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំធនាគារវឌ្ឍនៈ (Vattanac Bank) ក្នុងគោលបំណងផ្លាស់ប្តូរទស្សនៈ និងពិនិត្យលទ្ធភាពកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងការគាំទ្រសហគ្រាស ក្នុងវិស័យកសិកម្ម ការជំរុញហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយចីរភាព។ កិច្ចពិភាក្សានេះ បានផ្តោតលើការពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្មក្នុងវិស័យកសិកម្ម ការគាំទ្រការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព ការជំរុញហិរញ្ញប្បទានបៃតង ព្រមទាំងការស្វែងរកយន្តការសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុដែលអាចគាំទ្រដល់ការវិនិយោគរបស់វិស័យឯកជន។ ក្នុងនោះ ស្ថាប័នទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambo...
ក្រុមហ៊ុន អេមរុ រ៉ាយស៍ រៀបចំទស្សនកិច្ចសិក្សាស្តីពីផលិតកម្មគ្រាប់ពូជស្រូវ ក្រោមគម្រោង AIMS

ក្រុមហ៊ុន អេមរុ រ៉ាយស៍ រៀបចំទស្សនកិច្ចសិក្សាស្តីពីផលិតកម្មគ្រាប់ពូជស្រូវ ក្រោមគម្រោង AIMS

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ធំ៖ ក្នុងនាមជាដៃគូបច្ចេកទេសនៃ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ក្រុមហ៊ុន អេមរុ រ៉ាយស៍ ខេមបូឌា បានរៀបចំទស្សនកិច្ចសិក្សាស្តីពីផលិតកម្មគ្រាប់ពូជស្រូវ នៅ ស្ថានីយកសិកម្មបល្ល័ង្ក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ។ ទស្សនកិច្ចសិក្សានេះមានអ្នកចូលរួមសរុបចំនួន ៥៦នាក់ ក្នុងនោះស្ត្រីចំនួន ២៤នាក់ ដែលជាតំណាងមកពី ក្រុមផលិតចំនួន ២០ ក្នុងចង្កោមអាជីវកម្មស្រូវប្រណិតចំនួន ៨ នៅខេត្តកំពង់ធំ រួមជាមួយតំណាងគម្រោង AIMS។ សកម្មភាពនេះបានផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការសិក្សាស្វែងយល់ អនុវត្តជាក់ស្តែង ផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការលើផលិតកម្មគ្រាប់ពូជស្រូវដែលមានគុណភាព។ ក្នុងអំឡុងពេលទស្សនកិច្ច អ្នកចូលរួមបានសិក្សាអំពីបច្ចេកទេសកែលម្អការផលិតគ្រាប់ពូជស្រូវ និងពិភាក្សាអំពីការអនុវត្តកសិកម្មល្អៗ ដែលអាចជួយលើកកម្ពស់គុណភាពគ្រាប់ពូជ បង្កើនផលិតភាព និងគាំទ្រផលិតកម្មស្រូវប្រកបដោយច...
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាចែករំលែកស្ដីពី “Global Trends Affecting the Cambodia Economy” ដែលបានឧទ្ទេសនាមដោយ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាចែករំលែកស្ដីពី “Global Trends Affecting the Cambodia Economy” ដែលបានឧទ្ទេសនាមដោយ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាចែករំលែកលើកទី៣ ស្តីពី “Global Trends Affecting the Cambodian Economy” របស់មជ្ឈមណ្ឌល អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន សម្រាប់ការស្រាវជ្រាវ និងបណ្ដុះបណ្ដាល។ សិក្ខាសាលានេះត្រូវបានឧទ្ទេសនាមដោយ ឯកឧត្តមសាស្ត្រាចារ្យ បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) និងមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង ទីប្រឹក្សា សមាជិកក្រុមការងារស្រាវជ្រាវ បុគ្គលិកនៃធនាគារ ARDB ក្រុមការងារនៃគណៈកម្មាធិការផ្ដល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) ព្រមទាំងសាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងនិស្សិតមកពីបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថាននានា សរុបចំនួន ១៨០រូប (ទាំងផ្ទាល់ និង...
ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំពិព័រណ៍ CAFE26

ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំពិព័រណ៍ CAFE26

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជេីញដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំពិព័រណ៍ CAFE26 ====================== ភ្នំពេញ៖ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល នារសៀលថ្ងៃទី១៨​ ខែសីហា ឆ្នាំ២០២៦នេះបានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំពិព័រណ៍ CAFE26 នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម​ គី​ ច័ន្ទរំដួល បានណែនាំដល់ក្រុមការងារជំនាញទាំងអស់យកចិត្តទុកដាក់លើការដាក់តាំងបង្ហាញផលិតផល កសិផលសក្កានុពលកម្ពុជា ឲ្យមានភាពទាក់ទាញលើគ្រប់អនុវិស័យ បង្កើតបរិយាកាសទំនាក់​ទំនងធុរកិច្ចថ្មីៗ និងមានភាពទាក់ទាញសម្រាប់វិនិយោគិនក្នុងស្រុកនិងបរទេស។ បេីតាម​ ឯកឧត្តម​ គី​ ច័ន្ទរំដួល កម្មវិធី(CAFE26) នឹងមានភាពទាក់ទាញជាងមុន​ ដោយមានការតាំងបង្ហាញផ្ទះសំណាញ់​ សួនសត្វចម្រុះ(Mini Farm) ជាពិសេសការផ្សាភ្ជាប់ទៅនឹង «ប្រពៃណីចាប់ត្រីបុរាណ» ​របស់ប្រជានេស...