អន្តរជាតិ:នៅពេលនេះ មន្ត្រីយោធាប្រទេសអ៊ុយក្រែន បានស្នើសុំជំនួយយោធា រួមទាំងប្រព័ន្ធការពារដែនអាកាសរឹងមាំ ដើម្បីប្រឆាំងនឹងការលុកលុយដ៏មានសក្តានុពលរបស់ប្រទេសរុស្ស៊ី ហើយបានចោទប្រកាន់ទីក្រុងម៉ូស្គូថាកំពុងធ្វើសង្រ្គាមព័ត៌មានដ៏មានឥទ្ធិ ។
លោក Oleksandr Pavliukឧត្តមសេនីយយោធាអ៊ុយក្រែន បាននិយាយថា ប្រព័ន្ធការពារដែនអាកាសគឺចាំបាច់ ព្រោះគោលបំណងចម្បងក្នុងការវាយប្រហាររបស់រុស្ស៊ី គឺដែនអាកាស និងមីស៊ីល ។
លោក Oleksandr បាននិយាយបែបនេះក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Avdiivkaស្ថិតក្នុងតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន ដែលជាសមរភូមិធំក្នុងអំឡុងជម្លោះឆ្នាំ ២០១៤ ដើម្បីពិនិត្យកងទ័ពរួមគ្នាជាមួយអនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Hanna Maliar ។
ដំណើរទស្សនកិច្ចរបស់លោក Oleksandr ទៅកាន់តំបនក្តៅ បញ្ជាក់យ៉ាងច្បាស់ថា នៅពេលនេះអ៊ុយក្រែន មានការប្រុងខ្លួនខ្ពស់ក្នុងការប្រឈមជាមួយរុស្ស៊ី តែត្រង់ចំណុចថាតើទីក្រុងម៉ូស្គូ នឹ...