ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ ១៩ថ្មី ២នាក់ទៀត ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ២នាក់ទៀត។ ជាជនជាតិខ្មែរ ឈ្មោះ អ៊ី តារា អាយុ ២១ ឆ្នាំ នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ធ្លាប់ស្នាក់នៅជាមួយអ្នកជំងឺឈ្មោះ ញិល សុខកូឡា ភេទប្រុស អាយុ ២២ឆ្នាំ ធ្វើការនៅហាង Pedro ផ្លូវព្រះសីហនុ ដែលបានរកឃើញ មានវីរុសកូវីដ១៩ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ កំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។
ស្ត្រីជនជាតិខ្មែរ ឈ្មោះ ជី ពេជ្រឆារ៉ា អាយុ ២៩ឆ្នាំ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ស្ត្រីរូបនេះ ជាមន្ត្រីរាជការ នៅក្រសួងមហាផ្ទៃ បានចូលក្នុងហាង Zando បឹងកេងកង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅម៉ោង ២០:៣០ នាទីយប់ ( ដោយមិនបានការពារត្រឹមត្រូវ )។
ក្រសួងស...








