ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

លោក ឃួង ស្រេង៖ មានក្រុមហ៊ុនបីប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ខណៈក្រុមហ៊ុនស៊ិនទ្រីត្រូវបានដកសិទ្ធ

លោក ឃួង ស្រេង៖ មានក្រុមហ៊ុនបីប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ខណៈក្រុមហ៊ុនស៊ិនទ្រីត្រូវបានដកសិទ្ធ

នយោបាយ, ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ពលរដ្ឋនៅរាជធានីភ្នំពេញ ឲ្យមានការយោគយល់ពីការ ប្រមូលសំរាមខណៈពេលនេះសាលាក្រុងបានដាក់ឲ្យក្រុមហ៊ុនចំនួន៣ដើម្បីវិនិយោគលើការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ជំនួសក្រុមហ៊ុនស៊ិនទ្រីត្រូវបានបញ្ចប់។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាក់ឲ្តដឹងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ។ លោកបានបញ្ជាក់ថា ក្នុងរយៈពេលនេះសូមបងប្អូនដែលមានសំរាមសូមចូលរួមជាមួយរដ្ឋបាលសាលារាជធានីភ្នំពេញក្នុងការបង់ថ្លៃប្រមូលសំរាមនិងយកសំរាមចោលកន្លែងកំណត់តាមពេលកំណតដើម្បីងាយស្រួលដល់ភ្នាក់ងារទៅប្រមូលបានទាន់ពេល។ សាលាក្រុងកំពុងជ្រើសរើសក្រុមហ៊ុន ចំនួន៣ក្រុមហ៊ុនមានបទពិសោធន៍កម្រិតអន្តរជាតិក្នុងការប្រមូលសំរាម ក្នុងប្រតិបត្តិការក្នុងរាជធានីភ្នំពេញ។សំរាមក្នុងរាជធានីភ្នំពេញមានត្រឹមប្រមាណដល់ទៅ៣០០០តោនក្នុង មួយថ្ងៃ ដូច្នេះទា...
ទេសភាពតំបន់ប្រាសាទសំបូរព្រៃគុហ៍ សម្ងែងសោភ័ណភាពដើម្បីទាក់ទាញភ្ញៀវទេសចរ

ទេសភាពតំបន់ប្រាសាទសំបូរព្រៃគុហ៍ សម្ងែងសោភ័ណភាពដើម្បីទាក់ទាញភ្ញៀវទេសចរ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ធំ៖ ក្រោយត្រូវភ្លៀងប៉ុន្មានមេនាដើមរដូវវស្សានេះ តំបន់ប្រាសាទសំបូរព្រៃគុហ៍ប្រៀបដូចទទួលបានពរជ័យពីព្រះភិរុណ ដែលដល់កាលវេលាសម្ដែងឫទ្ធិបង្អុលភ្លៀងស្រោចស្រពប្រឹថពី ញ៉ាំងបណ្ដាព្រឹក្សព្រៃក្នុងតំបន់ការពារទេសភាពព័ទ្ធរាជធានីបុរាណខ្មែរនេះ ឱ្យលូតលាស់ស្លឹកត្រួយបៃតងស្រស់ខ្ចី ចេញបានបុប្ផាផ្កាភ្ញីចម្រុះពណ៌រាយមន្តអន្ទងភ្នែកកវី។ ទិដ្ឋភាពបែបនេះ បានលម្អសោភ័ណភាពរមណីយដ្ឋានទាំងមូលឱ្យកាន់តែស្រស់ត្រកាល មិនរំលងផុត សារស័ព្ទវាចារកោតស្ងប់ស្ងែង ពីសំណាក់អ្នកដែលបានទៅដល់ទីនោះឡើយ។ ដើរកាត់ក្រោមម្លប់ឈើត្រជាក់ត្រឈឹងត្រឈៃ ប្រាសាទឈរញញឹមប្រិមប្រិយរាក់ទាក់ពីចម្ងាយ សំឡេងបក្សាបក្សីច្រៀងស្វាគមន៍ ទទួលវត្តមានអ្នកដំណើរ វល្លិ៍វែងកោងវាត់ព័ទ្ធរុំដើមឈើទាក់ទាញប្លែកភ្នែក អន្ទងសណ្ដំហឫទ័យអាត្មាឱ្យត្រេកត្រអាលនឹងសម្រស់វប្បធម៌ បើកបង្ហាញអត្ថន័យបេតិកភណ្ឌផ្សារភ្ជាប់ជាមួយសម្រស់ធម្មជាតិ។ តំបន់ប្រាសាទសំបូរព្រៃគុហ៍ ត្រូវបានសង់លើដីរាបស្មើមានទំហំ ...
កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចាប់ដាក់គុក ឧកញ៉ាត្បាញអាយ សូ សារឹម ជាលើកទី២ ករណីលក់ដីខ្យល់

កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចាប់ដាក់គុក ឧកញ៉ាត្បាញអាយ សូ សារឹម ជាលើកទី២ ករណីលក់ដីខ្យល់

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
(កំពង់ស្ពឺ)៖ អ្នកគួកជេដីល្បីពេញស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលធ្លាប់ប្រកាសខ្លួនថា ជាឧកញ៉ា ឈ្មោះ សូ សារឹម ត្រូវបានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចាប់ខ្លួនជាលើកទី២ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធករណីលក់ដីខ្យល់។ មន្ត្រីកងរាជអាវុធហត្ថខេត្ថកំពង់ស្ពឺ បានឲ្យដឹងថា ជនត្រូវចោទឈ្មោះ សូ សារឹម ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរគ្រូពេទ្យ រស់នៅភូមិអង្គ្រង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបានតុលាការចោទប្រកាន់ពីបទ ឆបោក ប្រព្រឹត្តនៅភូមិរំលេច ឃុំព្រះស្រែ និងភូមិស្ដុកក្រល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ និងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ យោងតាមមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។ យោងតាមមន្ត្រីដដែលនេះ បានឲ្យដឹងថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះឈ្មោះ ហម សាវុធ ចង់ទិញដីនៅខេត្តកំពង់ស្ពឺ និងបានទាក់ទងឈ្...
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រៀបចំព្រះរាជពិធីចម្រើនព្រះជន្មវស្សាសម្តេចម៉ែគម្រប់ខួប៨៤ យាងចូល៨៥ ព្រះវស្សា

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រៀបចំព្រះរាជពិធីចម្រើនព្រះជន្មវស្សាសម្តេចម៉ែគម្រប់ខួប៨៤ យាងចូល៨៥ ព្រះវស្សា

សង្គម និងកម្សាន្ត
ស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជា ខេត្តស្វាយរៀង ព្រមទាំង លោក លោកស្រី គណៈកិត្តិយសសាខា ថ្នាក់ដឹកនាំ-មន្ត្រីបុគ្គលិក យុវជនកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៥ មិថុនា ឆ្នាំ២០២០ បានរៀបចំពិធីរាប់បាត្រព្រះសង្ឃចំនួន៩ អង្គ ដើម្បីថ្វាយព្រះរាជកុសល ក្នុងព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មវស្សា គម្រប់ខួប៨៤យាងចូល៨៥ ព្រះវស្សា សម្ដេចព្រះមហាក្សត្រីនរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទ ក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០២០នេះ ។ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានអានសារលិខិតថ្វាយព្រះពរសម្តេច ព្រះមហាក្សត្រី នរោត្ដមមុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធាន កិត្តិយសកាកបាទក្រហមកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្...
ផ្លូវក្រាលកៅស៊ូមួយខ្សែជិត៣,០០០ ម៉ែត្រ នឹងលេចជារូបរាងនៅទីជនបទ ក្នុងស្រុកកោះសូទិន

ផ្លូវក្រាលកៅស៊ូមួយខ្សែជិត៣,០០០ ម៉ែត្រ នឹងលេចជារូបរាងនៅទីជនបទ ក្នុងស្រុកកោះសូទិន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម៖ ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅតាមទីជនបទ និងដើម្បីជួយ សម្រួលដល់ការធ្វើចរាចរណ៍ ឲ្យមានភាពងាយស្រួល ស្របតាមពាក្យស្លោក "មានផ្លូវ មានសង្ឃឹម"។ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមដំណើរដោយ អភិបាលរង នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរជំនាញជុំវិញខេត្ត មន្ត្រីគម្រោងកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់បឹងទន្លេសាប ជំហានទី២ និងអាជ្ញាធរស្រុកកោះសូទិន បានចុះពិនិត្យការរដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ DBST ១ខ្សែ ប្រវែង២.៦៩៧ម៉ែត្រ ទទឹង៥ ម៉ែត្រ ដែលតភ្ជាប់ពីឃុំពង្រ ទៅឃុំមហាលាភ ស្រុកកោះសូទិន ដែលជាផ្លូវអន្តរឃុំ ។ សូមបញ្ជាក់ថា ផ្លូវ១ខ្សែនេះអាចជួយសម្រួលដល់ការធ្វើចរាចរណ៍ និងដឹកកសិផលរបស់ប្រជាកសិករក្នុងមូលដ្ឋាន ហើយផ្លូវនេះគឺប្រើប្រាស់ថវិកាឆ្នាំ២០២០ របស់គម្រោងកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់បឹងទន្លេសាប ជំហានទី២ គ្រោងនឹងបើកកា...
លោក អ៊ុន ចាន់ដា ដឹកនាំមន្រ្តីពាក់ព័ន្ធចុះពិនិត្យមើលការជួសជុលច្រាំងទន្លេនៅក្រុងកំពង់ចាមនិងស្រុកកោះសូទិន

លោក អ៊ុន ចាន់ដា ដឹកនាំមន្រ្តីពាក់ព័ន្ធចុះពិនិត្យមើលការជួសជុលច្រាំងទន្លេនៅក្រុងកំពង់ចាមនិងស្រុកកោះសូទិន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្រ្តីពាក់ព័ន្ធចុះពិនិត្យសកម្មភាព ការស្ថាបនា និងជួសជុលច្រាំងទន្លេចំនួន បួន កន្លែងចំនួនពីរកន្លែងបានសាងសង់រួចរាល់មួយរយភាគរយ និងចំនួនពីរ កន្លែងផ្សេងទៀតសម្រេចបានប្រមាណ ២០ ភាគរយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។ លោកអភិបាលខេត្តកំពង់ចាម បានជំរុញឱ្យក្រុមហ៊ុនដែលទទួលការសាងសង់ ត្រូវគោរពតាមបទដ្ឋានបច្ចេកទេស និងធ្វើយ៉ាងណាពន្លឿនការងារនៅសល់ចំនួន ៨០ភាគរយទៀតសាងសង់ឱ្យបានហើយរួចរាល់មុនរដូវទឹកទន្លេឡើង។ លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានឲ្យដឹងថា ការជួសជុលច្រាំងទន្លេគិតត្រឹមសប្តាហ៍ទី២ ខែមិថុនា ឆ្នាំ ២០២០ គឺច្រាំងទន្លេមេគង្គនៅក្បែរចំណុចលូស្ថិតក្នុងភូមិចុងថ្នល់ទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ជួសជុលប្រវែង ២១ ម៉ែត្ររួចរាល់មួយរយភាគរយ។ ដោយឡែកលទ្ធផលសាងសង់ច្រាំងទន្លេមេគង្គប្រវែង ៥៥ ម៉ែត្រនៅខាងក្រោយសាលាសង្កាត់កំពង់ចាម គឺបានសម្រេចចំនួន...
មានក្រុមអនាធិបតេយ្យ បានវ៉ៃរបងរបស់ប្រជាពលរដ្ឋ ហើយធ្វើរបងថ្មីរបស់ខ្លួនមិនខ្វល់ប៉ះចំដីរបស់នរណាឡើយ

មានក្រុមអនាធិបតេយ្យ បានវ៉ៃរបងរបស់ប្រជាពលរដ្ឋ ហើយធ្វើរបងថ្មីរបស់ខ្លួនមិនខ្វល់ប៉ះចំដីរបស់នរណាឡើយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះសីហនុ៖ មានករណីផ្ទុះហឹង្សារវាងក្រុមអនាធិតេយ្យ ជាមួយកម្លាំងកងរាជអាវុធហត្ថ ស្រុកព្រៃនប់កាលពីល្ងាចថ្ងៃទី១៤ ខែមីថុនា ឆ្នាំ២០២០ វេលាម៉ោង០៤:៣០ នៅចំណុចភូមិគគីរ ឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ករណីផ្ទុះហឹង្សានេះកើតឡើងក្រោយពីរដ្ឋបាលស្រុកព្រៃនប់បានទទួលដំណឹងពីប្រជាពលរដ្ឋថា មានក្រុមអនាធិបតេយ្យ បានវ៉ៃរបងរបស់ប្រជាពលរដ្ឋ ហើយធ្វើការសាងសងរបងថ្មីរបស់ខ្លួនដោយមិនខ្វល់ចំដីរបស់នរណាទាំងអស់ ។ ដូច្នេះទើបរដ្ឋបាលស្រុកព្រៃនប់ បានដាក់បញ្ជារឲ្យខាងកងកម្លាំងប៉េអឹមស្រុកព្រៃនប់ ចុះទៅអន្តរាគមន៍ ត្រូវបានក្រុមអនាធិបតេយ្យ កាក់ឡានរបស់កងកម្លាំងប៉េអឹម ហើយបានប្រើហឹង្សា ដោយមានប្រើកាំបិត ដំបង ជំពាមកៅស៊ូ បណ្តាលឲ្យប៉េអឹមម្នាក់ឈ្មោះ ឃឿន សុក្រិត ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសដៃ។ ក្នុងករណីផ្ទុះហឹង្សានោះ នគរបាលស្រុកព្រៃនប់បានឃាត់ខ្លួនជនដៃដល់ម្នាក់ឈ្មោះ ស៊ុ អៀប ហៅ ភាពសាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នកប្រើកាំបិតផ្គាក់កាប់មកលើ...
លោក ឃួង ស្រេង ចុះពិនិត្យស្ពានអាកាសថ្មើរជើងផ្សារដើមគរ តាមបណ្ដោយមហាវិថីម៉ៅសេទុង

លោក ឃួង ស្រេង ចុះពិនិត្យស្ពានអាកាសថ្មើរជើងផ្សារដើមគរ តាមបណ្ដោយមហាវិថីម៉ៅសេទុង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្រ្តីជំនាញនៃ ទីចាត់ការរៀបចំក្រុង ចុះពិនិត្យការស្ថាបនាស្ពានថ្មើរជើងផ្សារដើមគរ មកដល់ពេលនេះស្ថាបនាបាន៩៥ភាគរយហើយ គ្រោងដាក់ឲ្យប្រើប្រាស់នៅចុងសប្ដាហ៏នេះ នៅតាមបណ្ដោយមហាវិថីម៉ៅសេទុង ក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។ លោក ឃួង ស្រេង បានឲ្យដឹងថា ការស្ថាបនាស្ពានអាកាសថ្មើរជើងនេះ គឺស្របតាមកំណើនរបស់ប្រជាពលរដ្ឋ កើនឡើងជាលំដាប់មកដល់ពេលនេះទាំងប្រជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍និងប្រជាពលរដ្ឋដែលរស់នៅអាស្រ័យការរកស៊ី និងធ្វើការផ្សេងទៀត មានប្រមាណជាជាង៣លាន។ លោកបានបញ្ជាក់ថា ទន្ទឹមនឹងកំណើននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន២៥ទីតាំងទៀត ដើម្បីសម្រួលការកកស្ទះចរាចរណ៍និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដល់ប្រជាពលរដ្ឋ ។ បើតាមការបញ្ជាក់ពីក្រុមហ៊ុនSpace media Co,Ltd ថា គិតមកដល់ពេលនេះ ការស្ថាបនាស្ពានអាកាសថ្មើរជើ...
តុលាការខេត្តកំពង់ធំ បញ្ជាឲ្យនគរបាលចាប់ខ្លួនស្ត្រីពីរនាក់ មកដាក់គុក ករណីរកស៊ីបន្លំភ្នែកជញ្ជីង

តុលាការខេត្តកំពង់ធំ បញ្ជាឲ្យនគរបាលចាប់ខ្លួនស្ត្រីពីរនាក់ មកដាក់គុក ករណីរកស៊ីបន្លំភ្នែកជញ្ជីង

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
កំពង់ធំ៖ មន្ត្រីនគរបាលស្រុកសណ្ដាន់ ខេត្តកំពង់ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ បានចាប់ខ្លួនស្ត្រីពីរនាក់ តាមបញ្ជាពីព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ ពីបទសង្ស័យរកស៊ីបំភ័ន្តភ្នែកជញ្ជីង ដោយយកកៅស៊ូស្បែកជើង មកកល់ម៉ូរឺស័រនៅក្នុងជញ្ជីង ព្រោះចង់បានចំណេញក្នុងការទិញលក់ទំនិញ ដែលក្នុង១០០គីឡូក្រាម បាត់អស់២០គីឡូក្រាម។ ស្ត្រីទុច្ចរិតពីរនាក់ម្តាយ និងកូន ពូកែខាងលួចបន្លំភ្នែកជញ្ជីង ត្រូវបានស្គាល់ឈ្មោះថា យន បុប្ឋា ជាម្តាយ និងឈ្មោះ ឡុង ចន្ថា ជាកូនស្រី ដែលជាអ្នកទិញជ័រកៅស៊ូ ប្រចាំភូមិលែង ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ចំណែកអ្នកលក់កៅស៊ូម្នាក់ ដែលបានរកស៊ីលក់ជ័រឲ្យស្ត្រីពីរនាក់ច្រើនឆ្នាំមកហើយ ប៉ន្តែពុំបានដឹងថា អ្នកទិញ ឈ្មោះ យន បុប្ឋា និងឈ្មោះ ឡុង ចន្ថា បានប្រើល្បិចលួចកល់កៅស៊ូស្បែកជើងផ្ទាត់ បង្កប់នៅក្នុងជញ្ជីង ដើម្បីស៊ីភ្នែកជញ្ជីងទាល់តែសោះ។ ប៉ុន្តែ នាពេលថ្មីៗនេះ អ្នកលក់ជ័រកៅស៊ូបានប្តឹងម្តាយ និងកូន មក...
លោក ផាន អូន រួមថ្នាក់ដឹកនាំ និងមន្រ្តីបម្រើការទាំងអស់(ក.ប.ប.)សូមគោរព អបអរសាទរ​និង​គាំទ្រ​ លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ដែល​ត្រូវ​បានប្រកាសចូលកាន់តំណែង​ជា​ប្រធាន​យុវជន​គណបក្សប្រជាជន​កម្ពុជា​

លោក ផាន អូន រួមថ្នាក់ដឹកនាំ និងមន្រ្តីបម្រើការទាំងអស់(ក.ប.ប.)សូមគោរព អបអរសាទរ​និង​គាំទ្រ​ លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ដែល​ត្រូវ​បានប្រកាសចូលកាន់តំណែង​ជា​ប្រធាន​យុវជន​គណបក្សប្រជាជន​កម្ពុជា​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម រួមនិងមន្រ្តីបម្រើការទាំងអស់ សូមគោរព អបអរសាទរ​ និង​ គាំទ្រ​ លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ដែល​ត្រូវ​បាន​ប្រកាស​ចូលកាន់តំណែង​ជា​ប្រធាន​យុវជន​គណបក្សប្រជាជន​កម្ពុជា​ ថ្នាក់​កណ្ដាល​ជាផ្លូវ​ការ​។ ពិធីប្រកាសនេះធ្វើឡើង ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ សម្ដេចវិបុលសេនាភក្តី​ សាយ​ ឈុំ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៣​ ខែ​ មិថុនា​ ឆ្នាំ​ ២០២០​ ។ លោក ផាន អូន មានប្រសាសន៍ថា   យើងខ្ញុំសូមគោរព អបអរសាទរ​ និង​គាំទ្រ​ ឯកឧត្ដម​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ដើម្បីបានបន្តចូលរួម អភិវឌ្ឍន៍ប្រទេសកម្ពុជាយើងឲ្យកាន់តែច្រើនថែមទៀត។ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណក្សប្រជាជនកម្ពុជា ដែលប្រកាស ចូលកាន់តំណែងកំពូលរបស់ក្រុមយុវជន នៅថ្ងៃសៅរ៍ ទី១៣ មិថុនា ២០២០ នេះ បានចេញនៅគោលដៅសំខាន់ៗចំនួន ២ជាអាទិ ភាព។ គោលដៅទី១ គឺ ...