ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

លោករដ្ឋមន្ត្រី វេង សាខុន លើកពេលរៀបអាពាហ៍ពិពារហ៍កូន ប្រុស ស្រី ទៅពេលក្រោយ ដោយសារកូវីដ១៩

លោករដ្ឋមន្ត្រី វេង សាខុន លើកពេលរៀបអាពាហ៍ពិពារហ៍កូន ប្រុស ស្រី ទៅពេលក្រោយ ដោយសារកូវីដ១៩

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បានប្រកាសលើកពេលេរៀបអាពាហ៍ពិពាហ៍កូនប្រុសកូនស្រី ដែលនឹងត្រូវរៀបចំនៅថ្ងៃទី ២០ វិច្ឆិកា ២០២០ ខាងមុខនេះ។ នេះយោងតាមសេចក្ដីជូនដំណឹង ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោករដ្ឋមន្ត្រី​ បានបញ្ជាក់ថា យើងខ្ញុំទាំងអស់គ្នាក្នុងនាមជាមាតា បិតាកូនប្រុស កូនស្រី មានកិត្តិយសសូមគោរពជម្រាបជូន សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងភ្ញៀវកិត្តិយស ទាំងអស់មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ដោយសារមានព្រឹត្តិការណ៍ ៣វិច្ឆិកា ។ ពិធីរៀបអាពាហ៍ពិពារហ៍កូន របស់យើងខ្ញុំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៧៖០០នាទី រសៀល នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៌កោះពេជ្រ (អគារ F) ត្រូវលើកទៅពេលក្រោយវិញ»៕  ...
ចែកពូជស្រូវ និងស្បៀង ដល់កសិករចំនួន១១ ១៦៩ គ្រួសារ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

ចែកពូជស្រូវ និងស្បៀង ដល់កសិករចំនួន១១ ១៦៩ គ្រួសារ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះចែកគ្រាប់ពូជស្រូវ និងស្បៀង ដល់ប្រជាកសិករចំនួន១១ ១៦៩ គ្រួសារ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការស្តារឡើងវិញដំណាំស្រូវ ដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក ៕...
 អង្ករខ្មែរប្រណិត សុទ្ធល្អ ទាំងគុណភាពនិងរសជាតិឆ្ងាញ់

 អង្ករខ្មែរប្រណិត សុទ្ធល្អ ទាំងគុណភាពនិងរសជាតិឆ្ងាញ់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រដូវកាលអង្ករស្រូវថ្មី  អង្ករខ្មែរប្រណិត សុទ្ធល្អ គុណភាពខ្ពស់ រសជាតិឆ្ងាញ់មកដល់ហេីយ ជាអង្ករឆ្ងាញ់បំផុតប្រចាំឆ្នាំ និងជាអង្ករខ្មែរជាប់ពានរង្វាន់ពិភពលោក ជាអង្ករឆ្ងាញ់បំផុត ។ អង្ករខ្មែរប្រណិត បានសម្រិតសម្រាំងយ៉ាងពិសេសបំផុតសម្រាប់គ្រួសារលោកអ្នក ។ ដឹកជញ្ជូនដល់ផ្ទះ ឥតគិតថ្លៃ ចាប់ពីទម្ងន់ ២៥គីឡូក្រាមឡេីងទៅ ។ ទិញ អង្ករ១ ការ៉ុងទំងន់៥០គីឡូក្រាម ថែមជូនអង្ករ ១ កញ្ចប់ អង្ករខ្មែរប្រណិត សុទ្ធល្អ! គុណភាពខ្ពស់! រសជាតិឆ្ងាញ់! សូមទាក់ទង់លេខទូរស័ព្ទ ០១២ ៥០០ ៤០០ /០១០ ៦៥០ ៦៥១...
ម្ចាស់បទ«វាសនាអ្នកនេសាទ»នី សាលឿន បានទទួលមរណភាពក្នុងជន្មាយុ៥៤ឆ្នាំ ដោយជំងឺមហារីកថ្លេីម​ នៅសហរដ្ឋអាមេរិក

ម្ចាស់បទ«វាសនាអ្នកនេសាទ»នី សាលឿន បានទទួលមរណភាពក្នុងជន្មាយុ៥៤ឆ្នាំ ដោយជំងឺមហារីកថ្លេីម​ នៅសហរដ្ឋអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អតីតតារាចម្រៀងខ្មែរ នៅឯនាយសមុទ្រក្នុងទសវត្សឆ្នាំ៩០ លោក នី សាលឿន បានទទួលរមណៈភាពក្នុងជន្មាយុ៥៤ឆ្នាំ ដោយជំងឺមហារីកថ្លេីម​ នាសហរដ្ឋអាមេរិក។ នេះយោងតាមការផ្សព្វផ្សាយរបស់ក្រុមព្រះសុរិយា នៅសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្រុមព្រះសុរិយាបានទទួលដំណឹងដ៏ក្រៀមក្រំបំផុតនៃការទទួលមរណភាពយ៉ាងឆាប់រហ័សរបស់លោក នី សាលឿន ។ លោក នី សាលឿន បានបន្សល់ទុកនូវចម្រៀងពិរោះៗជាច្រើនបទដែលមហាជននៅតែស្តាប់រហូតដល់សព្វថ្ងៃ រួមមាន បទ ចំប៉ីកំពង់ចាម , វាសនាអ្នកនេសាទ​,​ ដងស្ទឹងឡូវ៉ែល , ស្នេហ៍ក្នុងសុបិន និង បទបងស្រឡាញ់តែអូនជាដើម។​ ក្រុមព្រះសុរិយា សូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសាររបស់លោក និងចូលបួងសួងដល់វិញ្ញាណក្ខន្ធលោកអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ​៕...
 ​សត្វផ្សោតមួយក្បាល ស្លាប់នៅតាមបណ្តោយច្រាំងទន្លេ ក្នុងខេត្តត្បូងឃ្មុំ​

 ​សត្វផ្សោតមួយក្បាល ស្លាប់នៅតាមបណ្តោយច្រាំងទន្លេ ក្នុងខេត្តត្បូងឃ្មុំ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ត្បូងឃ្មុំ ៖  សត្វផ្សោតមួយក្បាលត្រូវបានពលរដ្ឋប្រទះឃើញស្លាប់ នៅតាមបណ្តោយច្រាំងទន្លេក្នុងឃុំព្រែកអាជី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។ អង្គការ​មូលនិធិ​សកល​សម្រាប់​​អភិរក្ស​ធម្មជាតិ​ (WWF) បានឲ្យដឹងនៅថ្ងៃទី៨ ខែវិច្ឆិកាថា ប្រជាពលរដ្ឋក្នុងភូមិបានប្រទះឃើញសាកសពរបស់សត្វផ្សោតនេះ នៅតាមបណ្តោយច្រាំងទន្លេ ហើយបានរាយការណ៍ពីហេតុការណ៍នេះភ្លាមជូនអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។ ក្រោយពីទទួលបានរបាយការណ៍នៃឧបទ្ទវហេតុនេះ មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងបុគ្គលិកអង្គការ WWF បានចុះទៅពិនិត្យដល់ទីតាំងផ្ទាល់ ដែលទីនោះត្រូវបានកំលាំងនគរបាល និងអាជ្ញាធរមូលដ្ឋានការពារយ៉ាងត្រឹមត្រូវល្អ ដើម្បីធានាថាគ្មានការរំខានដល់សាកសពរបស់សត្វផ្សោតរហូតដល់មន្រ្តីជំនាញ និងអ្នកវិទ្យាសាស្រ្តអញ្ជើញទៅដល់។ តាមអង្គការ​ WWF ការវិភាគបឋមលើសាកសពសត្វផ្សោតបានបង្ហាញថា សត្វផ្សោតដែលស្លាប់នេះជាសត្វផ្សោតញីពេញវ័យមានអាយុប្រមាណជា ២៧ ឆ្នាំ និងមានប្រវែង ២,២ ម៉ែត្រ...
សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាណន់បានយកអំណោយចែកជូនដល់ប្រជាពលរដ្ឋនៅឃុំតាគ្រាមចំនួន​៤០០ គ្រួសារ

សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាណន់បានយកអំណោយចែកជូនដល់ប្រជាពលរដ្ឋនៅឃុំតាគ្រាមចំនួន​៤០០ គ្រួសារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃនិងជាប្រធានក្រុម​ការងារ​ចុះមូលដ្ឋានស្រុកបាណន់និងអាជ្ញាធរស្រុក​ឃុំ​-ភូមិ​ តាគ្រាម ព្រមទាំងសប្បុរសជននៅរសៀលថ្ងៃទី០៧ខែវិច្ឆិកា នេះនាំយកអំណោយដែលបានមកពីការឧបត្ថម្ភរបស់ សបស់សមាគមសម្ព័ន្ធខ្មែរ-ចិនកម្ពុជាចែកជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​តាគ្រាម​ចំនួន​៤០០គ្រួសារដោយ​គ្រួសារ។ ដោយនីមួយៗទទួលបានអង្ករ​២០kg,មីជាតិ១កែស,ទឹកត្រី១យួរ, ទឹកសុីអុីវយួ១រ,ទឹ កសុទ្ធ kindភួយ១,មុង១,ក្រមា១,កន្ទេល​រជ័រ១,ប្រេង​កូទ្បា២ដប,ថ្នាំ​Panadol ២បន្ទះនិងថវិកា២០,០០០រៀល​និងឧបត្ថម្ភប្រជាការពារឃុំចំនួន១៨៣នាក់ និង​ស.ស.យ.ក​ឃុំ​៦៦នាក់​ ម្នាក់​ៗទទួល​បានថវិកា២០,០០០រៀល។ សន្តិបណ្ឌិត សុខ ផល មានប្រសាសន៍ថា នាគ្រាលំបាករបស់ប្រជាជនគឺរាជរដ្ឋាភិបាលមិនដែលមើលរំលងទេ ហើយតែងតែនៅគៀកនិងប្រជាពលរដ្ជគ្រប់ពេល ដូច្នេះសូមឲ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ផងដែរនៅពេលមានទឹកជំនាន់ជាពិសេស កុំទ្វេសប្រហែល និងកូនចៅតូចៗ និងស...
មន្រ្តី(ក.ប.ប.)ដកហូត ម្ហូបអាហារ និងទំនិញវេចខ្ចប់ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន៤២.៥គីឡូក្រាមនៅផ្សារប៉ាហ៊ី ខេត្តប៉ៃលិន

មន្រ្តី(ក.ប.ប.)ដកហូត ម្ហូបអាហារ និងទំនិញវេចខ្ចប់ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន៤២.៥គីឡូក្រាមនៅផ្សារប៉ាហ៊ី ខេត្តប៉ៃលិន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ប៉ៃលិន៖ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ មន្រ្តីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប.) សាខា ខេត្តប៉ៃលិន សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងគណកម្មការផ្សារ បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារប៉ាហ៊ី ស្ថិតក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួនមានដូចជា៖ សាច់ក្រក ហ៊តដក សាច់មាន់ ប្រហិត និងសាច់ប៉ាតេគ្រប់ប្រភេទ។ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។ ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖ - ទឹកក្រូចដកធំ ចំនួន ២៩ដប ស្មើនឹង ៤០.៥គីឡូក្រាម - នំកញ្ចប់ ចំនួន ២៤កញ្ចប់ ស្មើនឹង ២គីឡូក្រាម ...
ចំណាយ ៥ដុល្លារ «បង្កើនថាមពលជីវិត» ជួយខ្លួនឯង និងជួយជនរងគ្រោះដោយទឹកជំនន់

ចំណាយ ៥ដុល្លារ «បង្កើនថាមពលជីវិត» ជួយខ្លួនឯង និងជួយជនរងគ្រោះដោយទឹកជំនន់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្លឹបកំណប់ទ្រព្យធុរកិច្ច សហការជាមួយដៃគូជាច្រើនទៀត រៀបចំសិក្ខាសាលាស្តីពី «គន្លឹះបង្កើនថាមពលជិវិត» ដើម្បីប្រមូលថវិកា ជួយដល់ជនគ្រោះទឹកជំនន់តាមបណ្ដាខេត្តមួយចំនួនរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងនោះក៏មានតំបន់នៅតាមជាយរាជធានីភ្នំពេញផងដែរ ដែលមានការជួបការលំបាក ទាំងការហូប ចុក និងទីកន្លែងស្នាក់នៅ។ នេះជាពេលមួយដែលខ្មែរត្រូវជួយខ្មែរ ដើម្បីសម្រួលការលំបាកបានមួយកម្រិត។ កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងរៃអង្គាសថវិកាជួយដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០នាទី ដល់ម៉ោង ១២:០០នាទី។ សិក្ខាសាលាមួយនេះ មានការអញ្ជើញចូលរួមចែករំលែកពីសំណាក់៖ វាគ្មិនកិត្តិយស លោកឧកញ្ញ៉ា នួន រិទ្ធី ស្ថាបនិក ក្រុមហ៊ុនខ្មែរហ្វោនដេសិន អឹព្រេហ្សល ខូអិលធីឌី ( Khmer Foundation Appraisal Co.,Ltd. KFD លោក គង់ វិចិត្រា ស្ថាបនិកក្លឹបកំណប់ទ្រព្យធុរកិច្ច លោក យ៉ន សុភារិទ្...

ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័​យ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ត្បូងឃ្មុំ៖ លោក ឧកញ៉ាតែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា បានចូលរួមសិក្ខាសាលាស្តីអំពី «ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័​យ» កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពលោក បណ្ឌិត ជាម ច័ន្ទសោភ័ណ្ទ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងមានការចូលរួមពី ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៏ខេត្តត្បូងឃ្មុំ និងរួមសហការពីដៃគូរ ដូចជាធនាគារឯកទេសវីង ធនាគាព្រីនស៏ ក្រុមហ៊ុនមិត្តហ្វូន ក្រុមហ៊ុនBSland &Home ព្រមទាំងអង្គការតម្លាភាពកម្ពុជា បានដឹកនាំ និងរៀបចំកម្មវិធីសិក្ខាសាលានេះឡើង និងមានសិក្ខាកាមចំនួន១២០នាក់ចូលរួម ៕...
ក្រុមហ៊ុន ហ៊ួត ជា សម្រេចបញ្ឈប់ការងារប្រធាន ប្រតិបត្តិការទូទៅពីបទរំលោភលើសេចក្តីទុកចិត្ត 

ក្រុមហ៊ុន ហ៊ួត ជា សម្រេចបញ្ឈប់ការងារប្រធាន ប្រតិបត្តិការទូទៅពីបទរំលោភលើសេចក្តីទុកចិត្ត 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រុមហ៊ុន ហ៊ួត ជា បានបញ្ឈប់បុគ្គលិក ឈ្មោះឡុង ពិសិទ្ធ តំណែង ប្រធាន ប្រតិបត្តិការទូទៅ ពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះតទៅ ពីបទ រំលោភលើសេចក្តីទុកចិត្ត ។ យោងតាមសេចក្តីប្រកាសរបស់ ក្រុមហ៊ុន ហ៊ួត ជា​ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះបានបញ្ជាក់ថា បុគ្គលិករូបនេះ បានប្រព្រឹត្តបទល្មើសរំលោភលើសេចក្តីទុក ចិត្ត ប្រមូលប្រាក់ហើយមិនយកមកបង់ចូលក្រុមហ៊ុន បែជាយកទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ ។...