លិខិតមិត្តអ្នកអាន៖ធ្លាយរឿងមេឈ្មួញរកស៊ីដឹកជញ្ជូនឈើឈ្មោះ ជិន គឹមអូន(ហៅ ចែអូន)នៅខេត្តកំពង់ធំនិងខេត្តព្រះវិហារ
មេឈ្មួញរកស៊ីដឹកជញ្ជូនឈើរាប់សឹបឆ្នាំនៅខេត្ដកំពង់ធំ ឈ្មោះ ជិន គឹមអូន (ហៅ ចែអូន) នៅតែបន្តការដឹកជញ្ជូនឈើដោយសេរី ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរខេត្តកំពង់ធំនិងខេត្តព្រះវិហារឡើយ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តព្រះវិហារបាននិយាយតៗគ្នាពីដំណើរឿងមេឈ្មួញរកស៊ីនិងដឹកជញ្ជូនឈើនៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ ដោយ បន្តការដឹកជញ្ជូនឈើយ៉ាងសេរីបំផុត ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរនោះឡើយ។
ពលរដ្ឋជាច្រើននៅតំបន់នោះរួម និងមន្រ្តីអង្គការក្រៅរដ្ឋាភិបាលបានប្រាប់យើងខ្ញុំ ថា ទោះបីមានបទបញ្ជាក្នុងការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើកំពុងក្លាយទៅជារឿងឥតន័យ ដោយមន្រ្តីយើងមិនហ៊ានចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើពីរម្នាក់ប្តីប្រពន្ធនោះទេ។
តាមពិតទៅយើងខ្ញុំយល់ថា វិធានការរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោបាន ដាក់ចេញក្នុងការបង្ក្រាបបទល្មើសព្រៃឈើ និងទប់ស្កាត់បទល្មើសរត់ពន្ធឈើតាមបណ្តារាជធានីខេត្តមួ...







