ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រជាពលករចំណាក ស្រុក៨២នាក់ ចន្ថាឡីស័ក១៤ថ្ងៃនៅសៀមរាបត្រូវបានឲ្យទៅរស់នៅតាមគេហដ្ឋានរៀងៗខ្លួនៗវិញហើយ

សៀមរាប៖ បន្ទាប់ពីដាក់ឲ្យដាច់ដោយឡែករយ: ពេល ១៤ថ្ងៃ បងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសជិតខាង ដើម្បីពិនិត្យសុខភាពលើបញ្ហាឆ្លងជំងឺផ្លូវដង្ហើមថ្មី(កូវីដ- ១៩) អាជ្ញាធរស្រុក បានរៀបចំអនុញ្ញាតឲ្យពួកគាត់ទៅកាន់លំនៅដ្ឋានវិញចំនួន ៨២នាក់ បន្ទាប់ពីមិនបានរកឃើញមានវិជ្ជាមានមេរោគ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ។
មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា៖ តាម របាយការណ៍របស់រដ្ឋបាលស្រុកក្រឡាញ់ បង្ហាញថា ប្រជាពលរដ្ឋធ្វើចំណាកស្រុកសរុបចំនួន១២,០៧៩ នាក់ ស្រី៥,២៩២នាក់ ដោយស្ថានភាពជំងឺ ឆ្លងវីរុសកូរ៉ូណា(កូវីដ​-១៩)កាន់តែរីករាលដាលខ្លំាងឡើងនៅ ប្រទេសជិតខាងបាន មានការបិទរោងចក្រ សហគ្រាស និងច្រកចេញចូលរវាងប្រទេសនិងប្រ ទេស បានធ្វើឲ្យប្រជាពលរដ្ឋក្នុងស្រុករបស់យើងត្រឡប់មកវិញយ៉ាងគំហុកចាប់​ពីថ្ងៃទី១៦ ខែមីនា ដល់ថ្ងៃទី២២ ខែមេសា ឆ្នំា២០២០ មានចំនួន២,៩២១នាក់ ស្រី១,៣៣៧ នាក់។
ចំនួនខាងលើនេះនៅសល់ពលករចំណាកស្រុកជាង ៨ពាន់នាក់ទៀត ដែលមិនទាន់បានវិល ត្រឡប់មកវិញនៅឡើយ ។
លោកស្រី ម៉មនី រងី្ស អភិបាលស្រុក និងជាប្រធានអនុគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ស្រុកក្រ​ឡាញ់ បានជួបសំណេះសំណាល ថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការអត់ធ្មត់ តស៊ូ ក្នុងការអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និង ការណែនាំរបស់ក្រសួងសុខាភិបាល ដែលការ ដាក់ឲ្យបងប្អូនដាច់នៅដោយឡែករយ:ពេល១៤ ថ្ងៃនេះដោយជោគជ័យ ។
លោកស្រី ក៏បានអំពាវនាវដល់ពួកគាត់ឲ្យបន្តថែទាំសុខភាពដោយធ្វើអនាម័យសំអាតនឹងសាប៊ូ អាល់កុល និងជៀងវាងការជួបជុំចំនួនមនុស្សច្រើឲ្យបានជាដាច់ ខាតក្នុងការបង្ការ ទប់ស្កាត់ជំងឺនេះ ប៉ុន្តែបងប្អូនត្រូវចាប់ផ្តើមរៀបចំមធ្យោបាយបង្កបង្កើនផលពីព្រោះរដូវវស្សាជិតចូលមកដល់ហើយ៕

ដោយ៖ សំរិត សួស សួស