ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពី ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសានេះថា របាយការណ៍ស្តីពីសុខភាពរបស់មេដឹកនាំកំពូលកូរ៉េ ខាងជើង លោក គីន ជុងអ៊ុន គឺមិនត្រឹមត្រូវទេ ដែលនេះបើតាមការចុះផ្សាយរបស់ ប្រព័ន្ធផ្សព្វផ្សាយ Yonhap News Agency។
ការថ្លែងរបស់លោក ត្រាំ បែបនេះ ត្រូវបានធ្វើឡើងក្រោយពីក្រុមភ្នាក់ងារឃ្លាំមើល របស់សហរដ្ឋអាមេរិក បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានទទួលការវះកាត់សរសៃ ឈាមបេះដូង និងកំពុងមានស្ថានភាពជំងឺធ្ងន់ធ្ងរបំផុត ដែលជំងឺរបស់លោក គីម ជុងអ៊ុន បានកើតឡើងដោយសារតែមេដឹកនាំកូរ៉េខាងជើងរូបនេះ បានជក់បារីច្រើនពេក។
របាយការណ៍របស់ក្រុមភ្នាក់ងារឃ្លាំមើល របស់សហរដ្ឋអាមេរិក ស្តីពីស្ថានភាពជំងឺ របស់លោក គីម ជុងអ៊ុន ក៏ត្រូវបានអ្នកនាំពាក្យវិមានខៀវរបស់កូរ៉េខាងត្បូង ប្រកាសច្រានចោលផងដែរ ដោយបានសង្កត់ធ្ងន់ថា ជារបាយការណ៍មិនមានប្រភពច្បាស់លាស់៕