ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអន៖ ក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងនិងរីករាល ដាលជម្ងឺកូវីដ១៩ បើទោះបីកម្ពុជាការឆ្លងនៅមានកម្រិតទាបក៏ដោយ

ស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានជួបសំណេះសំណាល និងសួរសុខទុកដល់មន្រ្តីរាជការ កងកម្លាំងទាំងបីប្រភេទ ដែលបាន ចូលរួម ក្នុងការទប់ស្កាត់ការរីកដាលនៃជំងឺកូវីដ-១៩ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ៣៥៦៣ ត្រូវនឹងថ្ងៃទី២៤ មេសា ឆ្នាំ២០២០។

ថ្លែងក្នុងឱកាសនោះ លោកស្រីក៏បានពាំនាំ នូវការផ្តាំផ្ញើរ សួរសុខទុក្ខ របស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់អស់លោក លោកស្រី ដោយបានលើក ឡើងថា៖ សម្តេចទាំងទ្វេរតែងតែគិតគូដល់សុខទុក្ខមន្រ្តីរាជការគ្រប់លំដាប់ ថ្នាក់ និងបានជូនពរក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីដែលទើបនិងកន្លងផុតថ្មីៗនេះដែរ។

លោកស្រី ក៏បានកោតសសើរ និងថ្លែងអំណរគុណដល់ក្រុមការងាររដ្ឋាភិ បាល ចុះជួយខេត្ត ក្រុង ស្រុក ទាំងអស់រួមទាំងរដ្ឋបាលខេត្តស្វាយរៀង មន្ទីរសុខាភិបាលខេត្តស្វាយរៀង និងរដ្ឋបាលគ្រប់ស្រុក ពិសេស ស្រុកស្វាយជ្រំ ដែលបានរួមគ្នាបំពេញ ការងារបានយ៉ាងល្អនៅមូលដ្ឋានរៀងៗខ្លួន និងអនុវត្តបានយ៉ាងសកម្មក្នុងការចូលរួមទប់ស្កាត់នូវជម្ងឺកូវីដ១៩ ដែលពិភពលោក ក៏ដូចជាតំបន់បាននឹងកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង។

លោកស្រី ក៏បានក្រើនរំលឹកជូនដល់បងប្អូនទាំងអស់ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩។

ជាពិសេស មិនត្រូវភ្លេចខ្លួននោះទេបើទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងនៅមានមក្រិតតិច ក្រោកការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការណ៍ជាច្រើនរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ។ ស្របពេលដែលកម្ពុជាមកដល់ថ្ងៃនេះ អ្នកឆ្លងមានចំនួន ១២២នាក់ អ្នកជាសះស្បើយមានចំនួន ១១០នាក់ និងពុំមានអ្នកស្លាប់នោះទេ ចំណែកឯពិភពលោកកំពុងប្រឈមមុខនឹងយ៉ាងខ្លាំងអំពីការឆ្លង និងស្លាប់យ៉ាងកំហុក ដែលមក ដល់ពេលនេះ អ្នកឆ្លងមានចំនួន ជាង ២លាន ៧សែននាក់ អ្នកស្លាប់ជាង ១៩ម៉ឺននាក់ និងអ្នកជាសះស្បើយមានចំនួន ៧៤ម៉ឺននាក់។

លោកស្រីក៏បានស្នើឲ្យបងប្អូនទាំងអស់ត្រូវ១.រក្សាស្រូវអង្ករ អំបិល ត្រីបម្រុងទុក្ខ ដោយមិនឲ្យខ្វះខាតឡើយ ២.ជម្រុញឲ្យប្រជា ពលរដ្ឋពង្រីកការដាំដុះ បន្លែបង្ការចិញ្ចឹម សត្វ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដែលកំពុងមានត្រូវការ ខណៈការនាំចូលត្រូវបានកាត់បន្ថយ ដើម្បីបំពេញតម្រូវការក្នុងស្រុក ដែលជាកាលានុវត្តន៍ភាពសម្រាប់វិស័យ កសិកម្ម ៣. ត្រូវថែរក្សាអនាម័យគ្រប់ៗក្រុមគ្រួសារ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល សារាចរណ៍ណេនាំរបស់ក្រសួងមហាផ្ទៃ និងរបស់រាជរដ្ឋាភិបាល។

លោកស្រីក៏បានសំណូមពរឲ្យមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំង អស់ត្រូវរួមគ្នាអនុវត្ត និងថែរក្សាឲ្យបាន នូវភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍មូល ដ្ឋានរបស់ខ្លួនផងដែរ ជាពិសេស អនុវត្តឲ្យបានតាមវិធានកាណ៍ចំនួន៣របស់សម្តេចតេជោបានដាក់ចេញ គឺទី១. ការទប់ស្កាត់មិន ឱ្យមានការបន្តនាំជំងឺចូលមកកម្ពុជាទី២. ការ ទប់ស្កាត់នូវការរីករាលដាលនៅក្នុងប្រទេស និង ទី៣. ការព្យាបាលអ្នកដែលបានឆ្លងជំងឺកូវីដ-១៩។

ក្នុងឱកាសនេះ លោកស្រីក៏បានឧបត្ថម្ភដល់១.ជូនសាលាស្រុកស្វាយជ្រំ អង្ករ៨៥០ គីឡូក្រាម -ត្រីខ ២កេសធំ មី ៣កេស សាប៊ូ ១កេសធំ អាល់កុល៣០លីត្រ ម៉ាស់ ៣០០ ម៉ាស់ ២.ជូនប៉េអឹម យោធានគរបាល ដោយ ក្នុងមួយអង្គភាពទទួលបាន អង្ករ ១០០ គីឡូក្រាម ,ត្រីខ៥០កំប៉ុង ,មី៣កេសតូច,សាប៊ូ ១កេសធំ អាល់កុល៣០លីត្រ,ម៉ាស់២៥០ ម៉ាស់ ៣.ជូនឃុំទាំង ១៦ និងមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ដោយក្នុងមួយអង្គភាពទទួលបានអង្ករ៥០គីឡូក្រាម,ត្រីខ៥០កំប៉ុង, មី២កេស,សាប៊ូ១០០ដុំអាល់កុល៣០ លីត្រ, ម៉ាស់២៥០ម៉ាស់៕


សំរិត