ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ឯកឧត្តមបណ្ឌិត កៅ ថាច៖ បើកសិករយើងចង់ដាំដុះដំណាំអ្វីមួយឲ្យទទួលបានទិន្នផលខ្ពស់ នឹងធានាបាននូវប្រាក់ចំណេញគួរចេះជ្រើសរើសពូជឲ្យបានល្អ និងផ្តោតលើការថែទាំទៅតាមបច្ចេកទេសត្រឹមត្រូវ

ឯកឧត្តមបណ្ឌិត កៅ ថាច៖ បើកសិករយើងចង់ដាំដុះដំណាំអ្វីមួយឲ្យទទួលបានទិន្នផលខ្ពស់ នឹងធានាបាននូវប្រាក់ចំណេញគួរចេះជ្រើសរើសពូជឲ្យបានល្អ និងផ្តោតលើការថែទាំទៅតាមបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានណែនាំប្រជាពលរដ្ឋ ដែលជាប្រជាកសិករនៅស្រុកគូលែន ខេត្តព្រះវិហារឲ្យយកចិត្តទុកដាក់លើការជ្រើសរើសពូជដែលមានគុណភាព ការគ្រប់គ្រងទឹក ការប្រើប្រាស់ជី និងថ្នាំកសិកម្មតាមពេលវេលាព្រមទាំងចេះគិតគូរពីថ្លៃដើមផលិតកម្មឱ្យបានច្បាស់លាស់ ទើបអាចបង្កើនទិន្នផល និងធានាបាននូវប្រាក់ចំណេញពីការធ្វើកសិកម្ម។ ការណែនាំនេះធ្វើឡើងនារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលពិគ្រោះយោបល់ និងស្តាប់ពីបញ្ហាប្រឈមរបស់ប្រជាកសិករនៅស្រុកគូលែន ដែលកម្មវិធីនេះមានការចូលរួមពីលោក ជុំ ឆវី ប្រធានក្រុមប្រឹក្សាស្រុក លោក ប៉ែន ជឹង អភិបាលនៃគណៈអភិបាលស្រុកគូលែន ក្រុមការងារសមាគមបណ្តាញកសិករតេជោ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលស្រុក ការិយាល័យជំនាញ មេឃុំទា...
ឯកឧត្តម ហេង សួរ លើកទឹកចិត្តនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឱ្យខិតខំក្រេបយកចំណេះដឹងក្លាយជាមូលធនមនុស្សដ៏មានតម្លៃ ដើម្បីចូលរួមជំរុញការអភិវឌ្ឍនៅកម្ពុជា

ឯកឧត្តម ហេង សួរ លើកទឹកចិត្តនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឱ្យខិតខំក្រេបយកចំណេះដឹងក្លាយជាមូលធនមនុស្សដ៏មានតម្លៃ ដើម្បីចូលរួមជំរុញការអភិវឌ្ឍនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍ពីកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន ឆ្នាំ២០២៥ (JDS-2025) សរុបចំនួន ២១នាក់ (ស្រី ៩នាក់) នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីជាការតម្រង់ទិស និងពង្រឹងស្មារតីក្នុងការត្រៀមលក្ខណៈសម្បត្តិឱ្យបានល្អ មុននឹងចេញទៅសិក្សានៅប្រទេសជប៉ុនកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតក្នុងខែសីហា ឆ្នាំ២០២៦ នេះ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរដល់និស្សិតទាំងអស់ដែលទទួលបានអាហារូបករណ៍ដ៏សំខាន់នេះ ដែលជាមោទនភាព និងជាកិត្តិយសដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរៀនសូត្រផ្ទាល់ខ្លួន និងការអភិវឌ្ឍខ្លួនរបស់ប្អូនៗ គួបផ្សំនឹងការអភិវឌ្ឍវិស័យអប់រំ សេដ្ឋកិច្ច-សង្គមនៅកម្ពុជា និងចំណងមិត្តភាពដ៏ល្អរវាងប្រទេសទាំងពីរ។ ជំនួប...
ដំណើរទស្សនកិច្ច គណៈប្រតិភូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងវិស័យឯកជន ដែលបាន និងកំពុងប្រកបធុរកិច្ចក្នុងវិស័យកសិកម្ម មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ដំណើរទស្សនកិច្ច គណៈប្រតិភូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងវិស័យឯកជន ដែលបាន និងកំពុងប្រកបធុរកិច្ចក្នុងវិស័យកសិកម្ម មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៩ ព្រឹក ថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦នេះ នៅសាលប្រជុំធំ កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច គណៈប្រតិភូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតំណាងវិស័យឯកជន ដែលបាន និងកំពុងប្រកបធុរកិច្ចក្នុងវិស័យកសិកម្ម ក្នុងគោលបំណងស្វែងយល់អំពីហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ មធ្យោបាយលើកដាក់ ឃ្លាំងស្តុក ការវេចខ្ចប់ ដឹកជញ្ជូន ដើម្បីធ្វើការនាំចេញ នាំចូល ជាពិសេសការនាំចេញអង្ករ ដំឡូងមី និងការនាំចូលជី ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។...
ឯកឧត្តមបណ្ឌិត កៅ ថាច  និងលោកជំទាវ  សូមគោរពជូនពរ សម្ដេចសេដ្ឋវិទូភក្ដី គាត ឈន់ ប្រធានកិត្តិយសឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្នុងឱកាសចម្រើនវយវឌ្ឍនាការ

ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ សូមគោរពជូនពរ សម្ដេចសេដ្ឋវិទូភក្ដី គាត ឈន់ ប្រធានកិត្តិយសឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្នុងឱកាសចម្រើនវយវឌ្ឍនាការ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជា​អគ្គនាយកARDB និងលោកជំទាវ  សូមគោរពជូនពរ សម្ដេចសេដ្ឋវិទូភក្ដី គាត ឈន់ ប្រធានកិត្តិយសឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្នុងឱកាសចម្រើនវយវឌ្ឍនាការ។ ក្នុងវេលាដ៏ប្រសើរថ្លៃថ្លា នៃឱកាសចម្រើនវយវឌ្ឍនាការរបស់ សម្ដេចសេដ្ឋវិទូភក្ដី យើងខ្ញុំសូមគោរពជូនពរ សម្ដេចសេដ្ឋវិទូភក្ដី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងសូមប្រកបដោយពុទ្ធពរ និងពរដ៏ថ្លៃថ្លាទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។...
ប្រធានក្រុមការងារចុះជួយស្រុកកំពង់សៀម ដឹកនាំផ្សព្វផ្សាយផែនការរួម ឆ្ពោះទៅកាន់ភាពជោគជ័យលើការបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧

ប្រធានក្រុមការងារចុះជួយស្រុកកំពង់សៀម ដឹកនាំផ្សព្វផ្សាយផែនការរួម ឆ្ពោះទៅកាន់ភាពជោគជ័យលើការបោះឆ្នោតក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(កំពង់ចាម)៖ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម បានអញ្ជើញជាអធិបតីក្នុងពិធី “ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សស្រុក” នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់សមាជិក សមាជិកានៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក-ឃុំ សរុបជិត ៤០០នាក់។ ជាមួយនឹងការពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករឭកពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំកំពូលៗរបស់គណបក្ស ជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្តីគណៈកម្មាធិការបក្សស្រុកកំពង់សៀម ក្នុងមនោសញ្ចេតនាស្រឡាញ់រាប់អានដ៏ស្មោះស្ម័គ្រនោះ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណយ៉ាងជ...
ជនរងគ្រោះឈ្មោះ សុខរ៉ា ភេទស្រី បានសម្រេចប្ដឹងលោក ឈុន ឆាង នាយកការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តស្វាយរៀងរួមទាំងបក្សពួក ពីបទ «កំហែងយក»ទៅអយ្យកាអមសាលាដំបូងខេត្តស្វាយរៀង

ជនរងគ្រោះឈ្មោះ សុខរ៉ា ភេទស្រី បានសម្រេចប្ដឹងលោក ឈុន ឆាង នាយកការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តស្វាយរៀងរួមទាំងបក្សពួក ពីបទ «កំហែងយក»ទៅអយ្យកាអមសាលាដំបូងខេត្តស្វាយរៀង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ស្វាយរៀង៖ ទីបំផុត ឈ្មោះ សុខ រ៉ា ភេទស្រី អាយុ៥៥ឆ្នាំ មានអាស័យដ្ឋាននៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងខេត្តស្វាយរៀង ។សូមគោរពចូលមកឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង សុំប្តឹងឈ្មោះ ឈុន ឆាង ភេទប្រុសមុខរបរនាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃ ការដ្ឋាននគរបាលខេត្តស្វាយរៀង (រួមទាំងបក្សពួក) ប្តឹងពីបទៈ កំហែងយក តាមក្រមព្រហ្មទណ្ឌនៃព្រះរាជា ស្នងការដ្ឋាន ណាចក្រកម្ពុជា ។ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃពាក្យបណ្តឹង៖...
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមនាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន ៧ ក្នុងឃុំចំនួន២ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀមនាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន ៧ ក្នុងឃុំចំនួន២ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(កំពង់ចាម)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ព្រមទាំងលោកជំទាវ រួមជាមួយសមាជិកក្រុមការងាររាជរដ្ឋាភិបាល និងគណៈអភិបាលស្រុកកំពង់សៀម បាននាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃចំនួន ៥០អង្គ ជូនយាយជីតាជីចំនួន ១៤០នាក់ និងអាចារ្យចំនួន ១០នាក់ នៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ស្ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២៦ នេះ។ ទេយ្យទានដែលបានប្រគេនរួមមាន៖ ទៀនព្រះវស្សា១គូ សាដក៥ ស្ករស ១បាវ ទឹកដោះគោខាប់ ១កេស ត្រីខកំប៉ុង ១កេស ទៀនក្រមួន ១គីឡូក្រាម អង្ករ ២បាវ ទឹកបរិសុទ្ធ ៥កេស ទឹកក្រូច ៥កេស មីជាតិ ៥កេស ធូបមាសដុំធំ ១ដុំ បច្ច័យកសាងវត្ត និងបច្ច័យមួយចំនួនទៀត។ ការប្រគេនទៀនព្រះវស្សា និងទេយ្យទានទាំងនេះ គឺជាការរួ...
ឯកឧត្តម លាង ឡេង ម្ចាស់ក្រុមហ៊ុនលាងឡេង ស៊ស ដឹកនាំបុគ្គលិក​ សហការី ចុះទៅបង្រៀនវគ្គបណ្ដុះបណ្ដាលខ្លីដល់ប្រជានេសាទ ស្ដីអំពីសុវត្ថិភាពម្ហូបអាហារ

ឯកឧត្តម លាង ឡេង ម្ចាស់ក្រុមហ៊ុនលាងឡេង ស៊ស ដឹកនាំបុគ្គលិក​ សហការី ចុះទៅបង្រៀនវគ្គបណ្ដុះបណ្ដាលខ្លីដល់ប្រជានេសាទ ស្ដីអំពីសុវត្ថិភាពម្ហូបអាហារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តកោះកុង៖ ឯកឧត្តម លាង ឡេង ម្ចាស់ក្រុមហ៊ុនលាងឡេង ស៊ស បានអញ្ជើញដឹកនាំបុគ្គលិក​ សហការីកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦នេះបានបង្រៀនវគ្គបណ្ដុះបណ្ដាលខ្លីដល់ប្រជានេសាទ ស្ដីអំពីសុវត្ថិភាពម្ហូបអាហារ។ ពិធីនេះរៀបចំឡើងស្ថិតនៅភូមិ២ ឃុំពាមក្រសោប ស្រុកមណ្ឌុលសីមា ខេត្តកោះកុង នៅសហគមន៍ការពារធម្មជាតិ ពាមក្រសោប និងអេកូទេសចរណ៍។...
ក្រសួងការងារ៖ ខេត្តតាកែវ មានឱកា​សការងារជាង ៨ពាន់កន្លែង កំពុងរង់ចាំអតី​តពលករត្រ​ឡប់មក​ពីថៃ និងអ្នក​កំពុង​ស្វែង​រកកា​រ​ងា​រ​ធ្វើ 

ក្រសួងការងារ៖ ខេត្តតាកែវ មានឱកា​សការងារជាង ៨ពាន់កន្លែង កំពុងរង់ចាំអតី​តពលករត្រ​ឡប់មក​ពីថៃ និងអ្នក​កំពុង​ស្វែង​រកកា​រ​ងា​រ​ធ្វើ 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(តាកែវ)៖ ខេត្តតាកែវ មានឱកាសការងារប្រមាណជាង ៨ពាន់​កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុង​ស្វែង​រក​ការ​​ងារធ្វើ។ នេះបើតា​មឱ្យដឹង​ពីក្រសួង​ការងារ និងប​ណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ ដែល​បានផ្សព្វ​ផ្សាយ​កាល​ពីពេល​ថ្មីៗ​នេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦នេះ ខេត្តតាកែវមានឱកាសការងារចំនួន ៨ ១១០​កន្លែង កំពុង​រង់​ចាំ​បង​ប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និង​អ្នក​កំពុង​ស្វែង​រក​ការងារធ្វើ នៅក្នុងវិស័យឧស្សា​ហកម្ម និង​សេ​វាកម្ម។ដើម្បីទទួល​បានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡប់ម​កពីប្រទេសថៃ និងអ្នកកំពុងស្វែង​រកការងារធ្វើ អាច​ស្វែង​រកលេខ​ទំនាក់​ទំនង ​ឈ្មោះរោងចក្រ និងវិស័យដែលខ្លួនពេញចិត្តបានតាមរយៈខិត្ត​បណ្ណ​ការងា​ររបស់​ក្រសួង​ដែល​បានផ្សព្វផ្សាយយ៉ាងលម្អិត។ ជាមួយ​គ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាស អ្នកស្វែងរកការងា...
ARDB រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារក្នុងឆមាសទី១ និងផែនការការងារឆមាសទី២ ឆ្នាំ២០២៦

ARDB រៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារក្នុងឆមាសទី១ និងផែនការការងារឆមាសទី២ ឆ្នាំ២០២៦

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តពោធិ៍សាត់៖នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)បានរៀបចំកិច្ច​ប្រជុំ​ថ្នាក់ដឹកនាំARDBដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារក្នុងឆមាសទី១ និងផែនការការងារឆមាសទី២ ឆ្នាំ២០២៦ ស្របតាមផែនការ៣ឆ្នាំរំកិលរបស់ធនាគារ។ កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជា​អគ្គនាយកARDB ឯកឧត្តមអគ្គនាយករង លោក លោកស្រីជាប្រធាន អនុប្រធាននាយកដ្ឋាន និងជាតំណាង។ នាឱកាសនោះឯកឧត្តមបណ្ឌិតប្រតិភូបានផ្តល់អនុសាសន៍ណែនាំដល់សហការីក្រោមឱវាទ ក្នុងការលើក​កម្ពស់ប្រសិទ្ធភាពការងារតាមរយៈការពិនិត្យឡើងវិញនូវរបៀបនៃការអនុវត្តន៍ការងារ ពង្រឹងស្តង់ដារការងារ និងបង្កើននូវគំនិតបង្កើតថ្មីបន្ថែមទៀត សំដៅជំរុញឱ្យការផ្តល់សេវាកម្ម​និងផលិតផល​របស់ធនាគារបាន​កាន់តែល្អប្រសើរដល់អតិថិជន។ សូមបញ្ជាក់ថាកិច្ចប្រជុំនេះមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៦ និងទី៧ ខែសីហា ឆ្នាំ២០២៦ នៅក្រុងពោធិ៍ស...