ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ការនាំចេញក្នុងរយៈពេល៤ ខែ នៃឆ្នាំ​២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ៤៦៩ ៩០៩ ​តោន គិតជាទឹកប្រាក់​បានចំនួន ២៦៦.៣៨ លានដុល្លារសហរដ្ឋអាមេរិក

ការនាំចេញក្នុងរយៈពេល៤ ខែ នៃឆ្នាំ​២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ៤៦៩ ៩០៩ ​តោន គិតជាទឹកប្រាក់​បានចំនួន ២៦៦.៣៨ លានដុល្លារសហរដ្ឋអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ក្នុងរយៈពេល៤ខែ នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤៦៩ ៩០៩ តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦០ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ​៣១ ​បានបរិមាណអង្ករចំនួន ១២៦ ១០៨ តោន គិតជាទឹកប្រាក់ចំនួន ៨៥.៤៤​ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន ១២៩ ៣៣២ តោន គិតជាទឹកប្រាក់ចំនួន ៧៥.៨៨ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន ១៧៧ ៧៦១ តោន​ គិតជាទឹកប្រាក់ចំនួន ៧២.១៤៥ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២២ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ៣៦ ៧០៨ តោន គិតជាទឹកប្រាក់ចំនួន ៣២​​​​​​​​​​​​​​​​​​.៩១ លានដុល្លារសហរដ្ឋអាមេរិក។ ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៥៨.៦៦% ប្រភេទអង្ករសគ្រាប់វែង ២១.៣៨% អង្ករចំហុយ ១.៦៩% អង្ករសរីរាង្...
ក្រសួងការងារបង្ហាញពីកំណែទម្រង់សេវាការងារ និងការអភិវឌ្ឍជំនាញ ក្នុងវេទិកាវិនិយោគកម្ពុជា ២០២៦

ក្រសួងការងារបង្ហាញពីកំណែទម្រង់សេវាការងារ និងការអភិវឌ្ឍជំនាញ ក្នុងវេទិកាវិនិយោគកម្ពុជា ២០២៦

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាវិនិយោគកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ “លើសពីការវិនិយោគ៖ ការពង្រឹងភាពធន់តាមរយៈការថែទាំប្រកបដោយបុរេសកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ” ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅសណ្ឋាគារ Shangri-La នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ដែលមានការចូលរួមពីថ្នាក់ដឹកនាំនិងតំណាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល សភាពាណិជ្ជកម្ម និងសមាគមធុរកិច្ច ក្រុមហ៊ុន និងវិស័យឯកជនប្រមាណ ៥០០នាក់។ នៅក្នុងកិច្ចពិភាក្សាស្តីពីការសម្រួលនីតិវិធីចុះបញ្ជីធុរកិច្ច និងបណ្ណការងារ ដែលផ្តោតលើការអនុវត្តច្បាប់ស្តីពីការងារនិងបទប្បញ្ញត្តិពាក់ព័ន្ធ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវាពាក់ព័ន្...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តតាកែវ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តតាកែវ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តតាកែវ :នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តតាកែវ សរុបចំនួន១,២១៥ នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅទីតាំងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន។ យោងតាមរបាយការណ៍របស់ឯកឧត្តម វុី សំណាង អភិបាលខេត្តតាកែវ បានឱ្យដឹងថា សមិទ្ធផល​ជា​ច្រើន ដែលខេត្តសម្រេចបាន គឺបានធ្វើឱ្យជីវភាព​ប្រជា​ពល​រដ្ឋ បានល្អប្រសើរ។ សេដ្ឋកិច្ចខេត្តតាកែវបានមកពីវិស័យធំៗចំនួន៣ រួមមាន៖ វិស័យកសិកម្ម ៥៣% វិស័យឧស្សាហកម្ម និងសំណង់ ៣១% និងវិស័យ​សេវាកម្ម១៦%។ តាកែវជាខេត្តប្រកបដោយសក្ដានុពលកសិកម្ម តំបន់ទេសចរណ៍សំខាន់ៗ និង​ជា​ខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។ បច្ចុប្បន្នខេត្តតាកែវ មានរោងចក្រ សហ​គ្រាស​ធំៗកំពុងធ្វើអាជីវកម្ម និងបន្តមកបណ្តាក់ទុនវិនិយោគជ...
ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ ដើម្បីពង្រឹងយុទ្ធសាស្ត្រអភិវឌ្ឍផ្នែកវិស្វកម្មកម្ពុជា

ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ ដើម្បីពង្រឹងយុទ្ធសាស្ត្រអភិវឌ្ឍផ្នែកវិស្វកម្មកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ស្តីពីលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦របស់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា នៅទីស្តីការក្រសួង នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួនក្នុងរយៈពេលពេញមួយឆ្នាំកន្លង រហូតសម្រេចបានសមិទ្ធផលតាមផែនការដែលបានគ្រោងទុកប្រកបដោយប្រសិទ្ធភាព ពិសេសនៅក្នុងការបណ្តុះបណ្តាល ការចុះបញ្ជីវិស្វករ និងការបន្តផ្សព្វផ្សាយនៅតាមក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត។ សមិទ្ធផលគួរឱ្យកត់សម្គាល់នោះគឺ វិស្វករដែលបានចុះបញ្ជីនៅគណៈវិស្វករកម្ពុជាមានសរុបចំនួន ១០ ១៧២នាក់ (ស្រី ៤៧៥នាក់) គិតត្រឹមឆ្ន...
អ្នកឧកញ៉ា គិត ម៉េង តែងតាំង អ្នកឧកញ៉ា ហេង សៀ ប្រធានក្រុមហ៊ុន ហេង ស្រេង ហុង អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ជាទីប្រឹក្សាជាន់ខ្ពស់អាណត្តិទី៥

អ្នកឧកញ៉ា គិត ម៉េង តែងតាំង អ្នកឧកញ៉ា ហេង សៀ ប្រធានក្រុមហ៊ុន ហេង ស្រេង ហុង អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ជាទីប្រឹក្សាជាន់ខ្ពស់អាណត្តិទី៥

សង្គម និងកម្សាន្ត
ភ្នំពេញ:អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបាន សេចក្តីសម្រេច ស្តីពីការតែងតាំង អ្នកឧកញ៉ា ហេង សៀ ប្រធានក្រុមហ៊ុន ហេង ស្រេង ហុង អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ជាទីប្រឹក្សាជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៥។
អ្នករកស៊ីដឹកទំនិញបានបង្ហើបឲ្យដឹងថា នៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំកំពុងមានការបើកដៃនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់នាំចូលពីវៀតណាមឆ្លងដែនមកកម្ពុជា

អ្នករកស៊ីដឹកទំនិញបានបង្ហើបឲ្យដឹងថា នៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំកំពុងមានការបើកដៃនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់នាំចូលពីវៀតណាមឆ្លងដែនមកកម្ពុជា

សង្គម និងកម្សាន្ត
កណ្តាល៖ ប្រភពព័ត៌មានពីអ្នករកស៊ីដឹកទំនិញផ្សេងៗនិងប្រជាពលរដ្ឋបានឲ្យដឹងថា មន្ត្រីមានសមត្ថកិច្ចច្រើនស្ថាប័ន ជាពិសេសនាយប៉ុស្តិ៍នគរបាលបន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល កំពុងត្រូវប៉ាន់យ៉ាងសំបើមជាមួយនឹងទំនិញខូចគុណភាព ដែលនាំ ចូលឆ្លងដែនពីប្រទេសវៀតណាម។ យោងតាមសេចក្តីរាយការណ៍បញ្ជាក់ទៀតថា សព្វថ្ងៃនេះទំនិញខូចគុណភាពទំនិញក្លាស្សេ នៅតែបន្តនាំចូលយ៉ាង សកម្មតាមច្រកព្រំដែនអន្តរជាតិជ្រៃធំ ក្រោមការឃុបឃិតគ្នា ជាប្រព័ន្ធជាមួយសមត្ថកិច្ចច្រើនស្ថាប័ន ជាពិសេសមន្ត្រីនគរបាលអន្តោប្រវេសន៍នោះតែម្ដង។ ប្រភពពីអាជីវករនិងឈ្មួញដឹកជញ្ជូនបន្លែ, ផ្លែឈើ, ត្រីសាច់,ទំនិញផ្សេងៗចេញពីប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ខេត្តកណ្តាលឱ្យដឹងថា ភាពមិនប្រក្រតីខាងលើ របស់ នាយប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និងបក្សពួក ឃុបឃិតគ្នាជាមួយឈ្មួញធំៗជាថ្នូរអនុញ្ញាតឱ្យនាំចូលទំនិញគេចពន្ធ...
ឧកញ៉ា សុង សារ៉ន ប្រធានក្រុមហ៊ុន អេមរុរាយស៍ ខេមបូឌា និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន ៥,០០០ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦

ឧកញ៉ា សុង សារ៉ន ប្រធានក្រុមហ៊ុន អេមរុរាយស៍ ខេមបូឌា និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន ៥,០០០ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦

សង្គម និងកម្សាន្ត
ភ្នំពេញ: ឧកញ៉ា សុង សារ៉ន ប្រធានក្រុមហ៊ុន អេមរុរាយស៍ ខេមបូឌា និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន ៥,០០០ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» តាមរយៈមូលនិធិសភាពាណិជ្ជកម្មកម្ពុជា។ សភាពាណិជ្ជកម្មកម្ពុជា សូមគោរពជូនពរ ឧកញ៉ា និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមមានសុខភាពល្អបរិបូណ៌ ជោគជ័យគ្រប់ភារៈកិច្ច និងសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍។...
លោក លី សាម៉េត ហៅគ្រូមា បានទទួលមរណភាពហើយដោយសារគាំងបេះដូងនៅក្នុងពន្ធនាគារ

លោក លី សាម៉េត ហៅគ្រូមា បានទទួលមរណភាពហើយដោយសារគាំងបេះដូងនៅក្នុងពន្ធនាគារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ យោងតាមប្រភពផ្លូវការពីអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា លោក លី សាម៉េត ហៅគ្រូមា បានទទួលមរណភាពកាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដោយសារជំងឺគាំងបេះដូងនៅក្នុងពន្ធនាគារហើយ គិតត្រឹមវេលាម៉ោងជាង ១២ថ្ងៃត្រង់នេះ សពរបស់លោក លី សាម៉េត ត្រូវបានសមត្ថកិច្ចជំនាញធ្វើកោលសល្យវិច្ច័យ មុនប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ លោក លី សាម៉េត ហៅគ្រូមា អាយុ៧៣ឆ្នាំ ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនកាលពីចុងឆ្នាំ២០២៤ ក្រោមការប្រកាន់ពីបទ «ប៉ុនប៉ងក្នុងបទសូកប៉ាន់» ជាមួយសំណុំរឿងលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម និងស្រ្តី២នាក់...
ឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរខួប ១៨ឆ្នាំ នៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុបនិងសម្ពោធកម្មវិធីអន្តរជាតិ Pearson Edexcel របស់ចក្រភពអង់គ្លេសនៅកម្ពុជា

ឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរខួប ១៨ឆ្នាំ នៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុបនិងសម្ពោធកម្មវិធីអន្តរជាតិ Pearson Edexcel របស់ចក្រភពអង់គ្លេសនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួប ១៨ឆ្នាំ នៃផលជះវិជ្ជមាននិងបរិវត្តកម្មក្នុងវិស័យអប់រំរបស់ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃកម្មវិធីអន្តរជាតិ Pearson Edexcel របស់ចក្រភពអង់គ្លេសនៅសាលារៀនវ៉េស្ទឡាញន៍ ដែលប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ SUN & MOON Riverside។ នាឱកាសនោះ ឯកឧត្តម ហេង សួរ បានថ្លែងនូវការសាទរចំពោះសមិទ្ធផលរយៈពេល១៨ឆ្នាំ នៃក្រុមហ៊ុន WEG ដែលបានចាប់ផ្តើមពីសាលាមួយរហូតក្លាយជាគ្រឹះស្ថានដែលដើរតួនាទីយ៉ាងសកម្មក្នុងការផ្តល់សេវាអប់រំ និងបណ្តុះបណ្តាលជំនាញដ៏មានគុណភាព ភាពច្នៃប្រឌិត និងទំនើបកម្មដែលចូលរួមធ្វើបរិវត្តកម្មធនធានមនុស្សនៅកម្ពុជា និងជាសក...
ឧកញ៉ា ចាន់ សុឃាំង និងលោកជំទាវ អ៉ីត អេឡែន  ក្រុមហ៊ុន បាយ័នហេរីធេក ហូលឌីង គ្រុប ខូអិលធីឌី ឧបត្ថម្ភថវិកា ១០លានរៀល តាមរយៈមូលនិធិសភាពាណិជ្ជកម្មកម្ពុជា ជូនកាកបាទក្រហមកម្ពុជា

ឧកញ៉ា ចាន់ សុឃាំង និងលោកជំទាវ អ៉ីត អេឡែន ក្រុមហ៊ុន បាយ័នហេរីធេក ហូលឌីង គ្រុប ខូអិលធីឌី ឧបត្ថម្ភថវិកា ១០លានរៀល តាមរយៈមូលនិធិសភាពាណិជ្ជកម្មកម្ពុជា ជូនកាកបាទក្រហមកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ឧកញ៉ា ចាន់ សុឃាំង និងលោកជំទាវ អ៉ីត អេឡែន ក្រុមហ៊ុន បាយ័នហេរីធេក ហូលឌីង គ្រុប ខូអិលធីឌី បានឧបត្ថម្ភថវិកា ១០លានរៀល តាមរយៈមូលនិធិសភាពាណិជ្ជកម្មកម្ពុជា ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឧកញ៉ា ចាន់ សុឃាំង និងលោកជំទាវ អ៉ីត អេឡែន ក្រុមហ៊ុន បាយ័នហេរីធេក ហូលឌីង គ្រុប ខូអិលធីឌី ដែលបានឧបត្ថម្ភថវិកា ១០លានរៀល ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។ កាកបាទក្រហមកម្ពុជាសូមអំពាវនាវចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ...