ឯកឧត្តមបណ្ឌិត គុណ ញឹម អញ្ជើញចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ បានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាប្រធានកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៤ ខែមិថុនា ឆ្នាំ២០២៦បានអញ្ជើញចូលរួមកិច្ចពិភាក្សានេះបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។
ក្នុងឱកាសនៃកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥មានការអញ្ជើញចូលរួមផងដែរពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា។
នៅក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាធុរកិច្ចបានដាក់ស្នើនូវឯកសារទស្សនាទាន ដោយផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម៖
១. ការសម្រួលនីតិវិធីទំនិញជាប់កម្រិត (Restricted Goods Streamlining): ស្នើលុបបំបាត់ការចុះបញ្ជីស្ទួន ការត្រួតពិនិត្យ និងការដាក់បន្ទុកស្នើសុំអាជ្ញាប័ណ្ណ សម្រាប់ផលិតផលគ្រឿងសំអាង ម្ហូបអាហារ គ្រឿងអេឡិចត្រូនិច និងឧបករណ៍វេជ្ជសាស្ត្រ ដែលបា...







