ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

អគ្គនាយកដ្ឋាន«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មរៀបចំសិក្ខាសាលា «ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ សុវត្ថិភាពម្ហូបអាហារ និងការប្រកួតប្រជែង»

អគ្គនាយកដ្ឋាន«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មរៀបចំសិក្ខាសាលា «ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ សុវត្ថិភាពម្ហូបអាហារ និងការប្រកួតប្រជែង»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយសាកលវិទ្យាល័យសៅស៍អ៉ីសថ៍អេយសៀ រៀបចំសិក្ខាសាលា «ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ សុវត្ថិភាពម្ហូបអាហារ និងការប្រកួតប្រជែង» ជូនដល់និស្សិត ក្រោមការដឹកនាំ និងសម្របសម្រួលដោយ លោក ស៊ិន ស៊ីដេត អគ្គនាយករង តំណាងឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង និងលោក យឹម ចាន់វិសាល សាកលវិទ្យាធិការរង តំណាងលោកបណ្ឌិត មាស សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសៅស៍អ៉ីសថ៍អេយសៀ។ សិក្ខាសាលាផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រីជាសាស្ត្រាចារ្យ និងនិស្សិត សរុបចំនួន ១៨០រូប។ សិក្ខាសាលាមានគោលបំណង ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជន ពាក់ព័ន្ធនឹង៖ -...
លោក សៀវ វិសុទ្ធ  ម្ចាស់កសិដ្ឋានខ្មែររីករាយបានពន្យល់ថា ពន្យល់ដល់កសិករអំពីវិធានការសំខាន់ៗ ដើម្បីការពារកុំឲ្យសត្វងាប់នៅរដូវស្សាឆ្នាំនេះ

លោក សៀវ វិសុទ្ធ ម្ចាស់កសិដ្ឋានខ្មែររីករាយបានពន្យល់ថា ពន្យល់ដល់កសិករអំពីវិធានការសំខាន់ៗ ដើម្បីការពារកុំឲ្យសត្វងាប់នៅរដូវស្សាឆ្នាំនេះ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក សៀវ វិសុទ្ធ ម្ចាស់កសិដ្ឋានខ្មែររីករាយ បានពន្យល់ថា ចិញ្ចឹមទាយកពង ខ្មែររីករាយ ស្ថិតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានរំលឹកប្រាប់ដល់កសិករ​ពីវិធានការសំខាន់ៗ ដើម្បីការពារកុំឲ្យសត្វងាប់នៅរដូវស្សាឆ្នាំនេះ ជាពិសេស​ ការរៀបចំវ៉ាក់សាំងការពារជំងឺ​​ផ្តាសសាយបក្សី វ៉ាក់សាំងអាសន្នរោគ និងវ៉ាក់សាំងជំងឺប៉េស ដែលជាប្រភពជំងឺឆ្លងផងដែរ។​​ លោក សៀវ វិសុទ្ធ បានពន្យល់ថា នៅឆ្នាំ២០២៦នេះ លោកមានវិធានការការពារមុនកុំឲ្យសត្វងាប់ ​និងឈឺ ដែលកសិករមិនត្រូវពឹងលើមន្រ្តីបសុពេទ្យទាំងស្រុងនោះទេ ត្រូវមានផ្នែកការសង្រ្គោះបឋមខ្លះ ហើយតាមដានសត្វចិញ្ចឹមឲ្យទៀងទាត់ជាប្រចាំ ទើបមិនមានហានិភ័យកើតឡើងចំពោះសត្វចិញ្ចឹម ជាពិសេសសត្វទាតែម្តង​។ លោកបាន​​ពន្យល់ថា តាមបទពិសោធន៍លោក​បាន​​ដានសុខភាពសត្វ និងផ្តោតលើការប្រើ​ប្រាស់​វ៉ាក់សាំងឲ្យបាន​​ត្រឹមត្រូវលើសត្វទា គឺជាការងារសំខាន់​បំផុត។​ ជាក់ស្តែងកសិដ្ឋានលោក​​​ស្ទីរតែគ្មានទាងាប់​ ដោយសារតែមា...
ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គុណ ញឹម កម្លាំងគយចល័តបង្ក្រាបឃ្លាំងបារីគេចពន្ធជាប់ព្រំដែនកម្ពុជា-វៀតណាម ដកហូតបាន ៣៦,០០០សុង

ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត គុណ ញឹម កម្លាំងគយចល័តបង្ក្រាបឃ្លាំងបារីគេចពន្ធជាប់ព្រំដែនកម្ពុជា-វៀតណាម ដកហូតបាន ៣៦,០០០សុង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តស្វាយរៀង៖ កម្លាំងគយចល័តនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបើកប្រតិបត្តិការបង្ក្រាបឃ្លាំងស្តុកបារីគេចពន្ធខុសច្បាប់មួយកន្លែង ស្ថិតនៅជាប់ព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងបាវិត ខេត្តស្វាយរៀង ដោយដកហូតបានបារីគ្មានបិទត្រាពន្ធគយសរុប ៣៦,០០០សុង។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតគុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងការណែនាំរបស់លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស ដោយមានលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងគយចល័តចុះអនុវត្តផ្ទាល់។ ប្រតិបត្តិការនេះ បានសហការជាមួយកម្លាំងយោធាការពារព្រំដែនលេខ២៣២ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្តស្វាយរៀង និងការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារអន្តរជាតិបាវិត។ ក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត...
ពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន

ពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន១៧.៧៧៦ លានយ៉េន​ (ប្រមាណ១១៩ លានដុល្លារអាម៉េរិក)។ ពិធីចុះហត្ថលេខាលើលិខិតប្ដូរសាររៀបចំឡើងនៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កញ្ចប់ឥណទានទី២)។ On the afternoon of 13 July 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International, and His Excellency UENO Atsushi, Ambassador Extraordinary and Plenipotentiary of Japan to the Kingdom of Cambodia, signed the Ex...
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ចែករំលែក «យុទ្ធសាស្រ្តជំរុញទីផ្សារការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេស» ជូនដល់មន្រ្តីការទូតជាន់ខ្ពស់

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ចែករំលែក «យុទ្ធសាស្រ្តជំរុញទីផ្សារការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេស» ជូនដល់មន្រ្តីការទូតជាន់ខ្ពស់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើជាវាគ្មិនបង្ហាញពី «យុទ្ធសាស្រ្តជំរុញទីផ្សារការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេស» នៅក្នុងវគ្គពង្រឹងសមត្ថភាពមន្រ្តីការទូតជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ដើម្បីរួមចំណែកលើកកម្ពស់ចំណេះដឹងថ្មីៗបន្ថែមទាក់ទងនឹងវិស័យការងារ មុនពេលចេញទៅបំពេញបេសកកម្មការទូតនៅតាមស្ថានបេសកកម្មកម្ពុជានៅក្រៅប្រទេស។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ពីការធ្វើទេសន្តរប្រវេសន៍ការងារ ដែលជាបាតុភូតប្រពៃណីដ៏យូរលង់ និងកំពុងបន្តកើតមានកាន់តែច្រើន ជាពិសេសនៅក្នុងយុគសម័យនៃសកលភាវូបនីយកម្ម និងសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក។ ការធ្វើទេសន្តរប្រវេសន៍ការងារជាកម្លាំងចលករ និងជាយុទ្ធសាស្ត្រដ៏សំខាន់មួយដែលបានរួមចំណែ...
នាយប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនស្វាយអាង៉ោង បេីកដៃឲ្យឈ្មួញ​នាំ​សត្វ​មាន់​រស់​ ស៊ុតមាន់ ស៊ុតទា​ ចេញពី​ប្រទេស​វៀត ណាមចូលមកប្រទេសខ្មែរទាំងយប់ទាំងថ្ងៃ

នាយប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនស្វាយអាង៉ោង បេីកដៃឲ្យឈ្មួញ​នាំ​សត្វ​មាន់​រស់​ ស៊ុតមាន់ ស៊ុតទា​ ចេញពី​ប្រទេស​វៀត ណាមចូលមកប្រទេសខ្មែរទាំងយប់ទាំងថ្ងៃ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តព្រៃវែង ​៖ ប្រភពពីប្រជាពលរដ្ឋរស់នៅជិតខ្សែរក្រវ៉ាត់ព្រំដែនស្វាយអាង៉ោងបានឲ្យដឹងថា នាយប៉ុស្តិ៍នគរបាលច្រករបៀងស្វាយអាង៉ោង បើកដៃអោយក្រុមឈ្មួញ​នាំ​សត្វ​មាន់​រស់​ និង​ស៊ុតមាន់ ស៊ុតទា​ បន្លែ ផ្លែឈើ ត្រីអណ្ដែង និងត្រីគ្រប់ប្រភេទ ចេញពី​ប្រទេស​វៀតណាម ឆ្លង​ដែន​ចូល​មកប្រទេសកម្ពុជា ទាំងយប់ទាំងថ្ងៃយ៉ាងរលូន ធ្វេីឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ប៉ះពាល់សុខភាពយ៉ាង ធ្ងន់ធ្ងរបំផុត ដោយឡែកសមត្ថកិច្ចពាក់ព័ន្ធប្រចាំច្រកនេះ មិនទាន់ចាត់វិធានការបង្រ្កាបនោះទេ គិតតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួន។ ភ្នាក់ងារសារព័ត៌មានយើងក្នុងស្រុក បានចុះផ្ដិតយករូបភាព ពួកឈ្មួញអ្នករកសុី ដឹកជញ្ជនមាន់រស់ ស៊ុតមាន់ ស៊ុតទា និងទំនិញផ្សេងៗ និងគ្រឿងក្នុងមាន់ ទា លំហូរចូលតាមច្រករបៀង​ស្វាយ​អា​ង៉ោងយ៉ាងពេញបន្ទុក ដែលស្ថិតនៅក្នុងចំណុចឃុំ​ចាម ​ ស្រុក​កំពង់ត្របែក ​ រីឯនាយប៉ុស្តិ៍នគរបាលច្រករបៀងស្វាយអាង៉ោង និងសមត្ថកិច្ចជំនាញពាក់ព័ន្ធខេត្តព្រៃវែង ​រក្សាភាពស្ង...
កម្ពុជា-ចិន ចុះហត្ថលេខាជាផ្លូវការ បើកផ្លូវនាំចេញផ្លែខ្នុរស្រស់ទៅកាន់ទីផ្សារចិន

កម្ពុជា-ចិន ចុះហត្ថលេខាជាផ្លូវការ បើកផ្លូវនាំចេញផ្លែខ្នុរស្រស់ទៅកាន់ទីផ្សារចិន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖នៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នារដ្ឋធានីប៉េកាំង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ Sun Meijun រដ្ឋមន្ត្រីនៃអគ្គរដ្ឋបាលគយចិន បានអញ្ជើញចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួនពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មកសិកម្មរវាងប្រទេសទាំងពីរ រួមមាន៖ ១. អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យចត្តាឡីស័កដំណាំ និងបសុសត្វ និងការនាំចេញ-នាំចូលចំណីអាហារដែលមានសុវត្ថិភាព។ ២. ពិធីសារ ស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែខ្នុរស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។ នេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចរចាបើកទីផ្សារអន្តរជាតិ និងកសាងទំនុកចិត្តលើគុណភាពកសិផលខ្មែរ។ ពិធីសារភូតគាមអនាម័យ (SPS) នេះ បានកំណត់យ៉ាងច្បាស់នូវលក្ខខណ្ឌបច្ចេកទេស ចាប់តាំងពីដំណាក់កាលថែទា...
ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ ទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ឯកអគ្គរាជទូតជប៉ុន ដែលចប់អាណត្តិការងារនៅកម្ពុជា

ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ ទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ឯកអគ្គរាជទូតជប៉ុន ដែលចប់អាណត្តិការងារនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្នុងឱកាសដែលឯកឧត្តមឯកអគ្គរាជទូតបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ច្រើនលើសលប់ដែលសម្រេចបានក្នុងអំឡុងពេលបំពេញបេសកកម្មរបស់ឯកឧត្តមឯកអគ្គរាជទូត ដែលជាការចូលរួមចំណែកដ៏សំខាន់ក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ជាពិសេសលើវិស័យការងារ សន្តិសុខសង្គម និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអបអរសាទរដោយស្មោះស្ម័គ្...
ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ គម្រោងវិនិយោគចំនួន២៧៦ ត្រូវបានចុះបញ្ជីនៅកម្ពុជា ក្នុងទំហំទុនវិនិយោគសរុប ៤.៧០០លានដុល្លារ

ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ គម្រោងវិនិយោគចំនួន២៧៦ ត្រូវបានចុះបញ្ជីនៅកម្ពុជា ក្នុងទំហំទុនវិនិយោគសរុប ៤.៧០០លានដុល្លារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ ៖ គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការវិនិយោគ រាជធានី-ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន២៧៦ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៤,៧ប៊ីលានដុល្លារអាម៉េរិក ដែលនឹងអាចបង្កើតការងារបានប្រមាណ១៦០ពាន់កន្លែង នៅក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ។ គម្រោងវិនិយោគទាំង២៧៦ មានគម្រោងវិនិយោគចំនួន១៨១ ក្នុងទំហំទុនវិនិយោគប្រមាណ៤.៤ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ជាង១២០ពាន់កន្លែង ត្រូវបានចុះបញ្ជីដោយ ក.អ.ក. ដែលក្នុងនោះ គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១០៥, គម្រោងបង្កើត តំបន់សេដ្ឋកិច្ចពិសេសចំនួន៧, និងគម្រោងវិនិយោគនៅក្នុងបណ្តាតំបន់សេដ្ឋកិច្ចពិសេសចំនួន៦៩។ គម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយ អ.គ.វ.រ.ខ. មានចំនួន៩៥ ក្នុងទំហំទុនវិនិយោគប្រមាណ ២៩១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៣៥ពាន់កន្លែង៕...
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ-ពិភាក្សាពីវឌ្ឍនភាពការងារ ARDB Marketplace ដែលបានអនុវត្តកន្លងមក

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ-ពិភាក្សាពីវឌ្ឍនភាពការងារ ARDB Marketplace ដែលបានអនុវត្តកន្លងមក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំនៃធនាគារ ARDB ដើម្បីពិនិត្យ និងពិភាក្សាពីវឌ្ឍនភាពការងារស្ដីពីការបង្កើតផ្លែតហ្វម ARDB Marketplace បន្ទាប់ពីក្រុមការងារបានកែសម្រួលស្របតាមយោបល់អង្គប្រជុំលើកមុន។ សូមបញ្ជាក់ថា ARDB Marketplace គឺជាផ្លែតហ្វមមួយដែលត្រូវបានបង្កើតឡើង ដើម្បីដើរតួជាអន្តរការីទីផ្សារ ជួយកាត់បន្ថយគម្លាតនៃការផ្គត់ផ្គង់ និងតម្រូវការ ដោយតភ្ជាប់អ្នកផលិត និងអ្នកប្រើប្រាស់សំដៅជួយបង្កើតទីផ្សារ បង្កើនការផ្គត់ផ្គង់ និងរក្សាស្ថិរភាពថ្លៃផលិតផលកសិកម្មក្នុងស្រុក។ នាកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឯកឧត្តមបណ្ឌិតប្រតិភូ បានផ្តល់អនុសាសន៍ណែនាំចម្បងៗដល់ថ្នាក់ដឹកនាំ និងក្រុមការងាររបស់ធនាគារ ARDB ឱ្យរៀបចំ និងធ្វើបច្ចុប្បន្នភាពទៅលើមុខងារមួយចំនួនដែលមានស្រាប់ក្នុង ARDB Marketplace ឱ្យមានភាព...