ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចុះធ្វើទស្សនៈកិច្ចសិក្សា នៅកសិដ្ឋានចិញ្ជឹមគោ ចំនួន ០២ កន្លែង ស្ថិតនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី អញ្ជើញចុះធ្វើទស្សនៈកិច្ចសិក្សា នៅកសិដ្ឋានចិញ្ជឹមគោ ចំនួន ០២ កន្លែង ស្ថិតនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥នេះ ព្រមទាំងសហការីបានអញ្ជើញចុះធ្វើទស្សនៈកិច្ចសិក្សានៅកសិដ្ឋានចិញ្ជឹមគោ ចំនួន ០២ កន្លែង ស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រួមមាន កសិដ្ឋាន ស៉ីនេ ហ្វាម (SYNE FARM) និងកសិដ្ឋាន ឌី ភី។...
រដ្ឋមន្ត្រី ហេង សួរ និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា …!!

រដ្ឋមន្ត្រី ហេង សួរ និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា …!!

សង្គម និងកម្សាន្ត
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ រដ្ឋមន្ត្រី ហេង សួរ និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន ១០.០០០ ដុល្លារ (មួយម៉ឺនដុល្លារអាម៉េរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។...
រដ្ឋមន្ត្រី ហេង សួរ  អញ្ជើញចូលរួមពិធីសម្ពោធ​ដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រ​ដំឡើង​គ្រឿង​បង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិត​នៅ​​ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់

នាព្រឹកថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ២០២៥ ពិធីកាត់ខ្សែបូ និងសម្ពោធនេះ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា៕
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

សង្គម និងកម្សាន្ត
នៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើរបៀបវារៈដូចខាងក្រោម៖ ១- ពិនិត្យ និងសម្រេចលើរបាយការណ៍សង្ខេបស្តីពីលទ្ធផលនិងសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី២និងលើកទី៣ នីតិកាលទី៥។ ២- កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភា លើកទី៣ នីតិកាលទី៥។ ៣- ផ្សេងៗ។...
លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ប្តេជ្ញាពង្រីកការគាំទ្រដល់កាកបាទក្រហមកម្ពុជា តាមរយៈការស្វែងរកជំនួយបន្ថែម

លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ប្តេជ្ញាពង្រីកការគាំទ្រដល់កាកបាទក្រហមកម្ពុជា តាមរយៈការស្វែងរកជំនួយបន្ថែម

សង្គម និងកម្សាន្ត
លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានសន្យាខិតខំប្រឹងប្រែងស្វែងរកជំនួយបន្ថែម ដើម្បីគាំទ្រដល់ការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ ការប្តេជ្ញានេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មការ និងអនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំនៃកាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ក្នុងកិច្ចប្រជុំនោះ លោកជំទាវបណ្ឌិត បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់គណៈកម្មការ និងអនុគណៈកម្មការក្នុងការជំរុញការផ្សព្វផ្សាយ និងការស្វែងរកមូលនិធិ។ លោកជំទាវបានផ្តល់អនុសាសន៍ឱ្យបង្កើនការគៀរគររកមូលនិធិ តាមរយៈការសហការជាមួយអ្នកបង្កើតមាតិកាដែលមានប្រជាប្រិយភាពលើបណ្តាញសង្គម ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍ទិវា ៨ ឧសភា និងជំរុញឱ្យសប្បុរសជនចូលរួមបរិច្ចាគវិភាគទាន។ លោកជំទាវបណ្ឌិត ក៏បានឯកភាពលើសំណ...
ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី ជួបពិភាក្សាការងារ ជាមួយ អគ្គលេខាធិការក្រសួងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ របស់ប្រទេសអូម៉ង់

ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី ជួបពិភាក្សាការងារ ជាមួយ អគ្គលេខាធិការក្រសួងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ របស់ប្រទេសអូម៉ង់

សង្គម និងកម្សាន្ត
ប្រទេសអូម៉ង់ ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្បតមណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) រួមជាមួយលោក Enrique I. Florencio អគ្គលេខាធិការ ADFIAP និងសហការី បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Mahmood Abdullah Al Aweini អគ្គលេខាធិការក្រសួងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ របស់អូម៉ង់ ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃធនាគារអភិវឌ្ឍន៍ របស់អូម៉ង់ នៅទីស្នាក់ការកណ្ដាល នៃធនាគារអភិវឌ្ឍន៍ ។ សូមជម្រាបថា ភាគីទាំងពីរបានពិភាក្សា លើរបៀបវារៈសំខាន់ៗ មួយចំនួនពាក់ព័ន្ធនឹងកិច្ចប្រជុំប្រចាំឆ្នាំរបស់ ADFIAP លើកទី៤៨ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ ២៥ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ នៅទីក្រុងមូស្កាត ប្រទេសអូម៉...
អ្នកនាំពាក្យក្រសួងយុត្តិធម៌សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា ក្នុងរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ អយ្យការបានទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើងចំនួន ១៩ ករណី

អ្នកនាំពាក្យក្រសួងយុត្តិធម៌សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា ក្នុងរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើងចំនួន ១៩ ករណី ដែលក្នុងនោះ មានជនសង្ស័យចំនួន ៩៥ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ៧៣ នាក់ ដែលពាក់ព័ន្ធនឹងបទ "ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស, ធ្វើឱ្យខូចខាតដោយចេតនា និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត"។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើង ប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ ក្នុងនាមអ្នកនាំពាក...
ឯកឧត្តមបណ្ឌិត កៅ​ ថាច នឹងអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP)

ឯកឧត្តមបណ្ឌិត កៅ​ ថាច នឹងអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP)

សង្គម និងកម្សាន្ត
សេចក្តីប្រកាសព័ត៍មានស្តីអំពី ការអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) លើកទី៩៨ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៨ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធនានា របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB និងជាប្រធាន ADFIAP នៅទីក្រុង មូស្កាត ប្រទេសអូម៉ង់ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥។...
អ្នកឧកញ៉ាធំៗនៅកម្ពុជា រួមគ្នាបង្កើតមន្ទីរពេទ្យទំនើបធំមួយ ដោយចំណាយទុនជាង ៣០០លានដុល្លារ

អ្នកឧកញ៉ាធំៗនៅកម្ពុជា រួមគ្នាបង្កើតមន្ទីរពេទ្យទំនើបធំមួយ ដោយចំណាយទុនជាង ៣០០លានដុល្លារ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ ឧកញ៉ាធំៗនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ បានចុះអនុស្សារណៈយោគយល់គ្នាបង្កើត មន្ទីរពេទ្យទំនើបដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា ដោយគ្រោងចំណាយទុនប្រមាណជាង៣០០លានដុល្លារសហរដ្ឋអាមេរិក។ ពិធីចុះហត្ថលេខាបង្កើតមន្ទីរពេទ្យកម្ពុជា ធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា។ បណ្ដាឧកញ៉ាធំៗទាំងនោះរួមមានដូចជា អ្នកឧកញ៉ា គិត ម៉េង, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា ថៃ​ ជាហួត, អ្នកឧកញ៉ា សៀ ឬទ្ធី និងឧកញ៉ាធំៗជាច្រើនទៀត។ មន្ទីរពេទ្យដ៏ទំនើបថ្មីនេះ គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ នៅឆ្នាំ២០២៨ ខាងមុខ៕...
ការបង្កើតព័ត៌មានក្លែងក្លាយ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការបំភ្លៃ ការបំភ្លើសខុសពីការពិត គឺមិនមែនជាសេរីភាពសារព័ត៌មាន និងសេរីភាពការបោះពុម្ពផ្សាយនោះទេ

ការបង្កើតព័ត៌មានក្លែងក្លាយ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការបំភ្លៃ ការបំភ្លើសខុសពីការពិត គឺមិនមែនជាសេរីភាពសារព័ត៌មាន និងសេរីភាពការបោះពុម្ពផ្សាយនោះទេ

សង្គម និងកម្សាន្ត
លោក នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានលើកឡើង នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះថា ការបង្កើតព័ត៌មានក្លែងក្លាយ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការបំភ្លៃ ការបំភ្លើសខុសពីការពិត គឺមិនមែនជាសេរីភាពសារព័ត៌មាន និងសេរីភាពការបោះពុម្ពផ្សាយនោះទេ នោះគឺជាការរំលោភបំពានលើច្បាប់។ រដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ មិនមែនជាការគាប់សង្កត់ទៅលើសិទ្ធិសេរីភាពនៃការបោះពុម្ពផ្សាយ និងសេរីភាពនៃការបញ្ចេញមតិ ឬសេរីភាពសារព័ត៌មាននោះទេ ប៉ុន្តែ ជាការផ្តល់នូវសុវត្ថិភាព ជាការការពារនូវសិទ្ធិរបស់ប្រជាពលរដ្ឋដែលត្រូវទទួលបាននូវព័ត៌មានពិត និងព័ត៌មានដែលមានសុវត្ថិភាព សម្រាប់ប្រជាជនរាប់លាននាក់របស់កម្ពុជាយើង។ រដ្ឋមន្រ្ដីបានបញ្ជាក់ថា ជនណា បុគ្គលណាដែលបានផលិត ផ្សព្វផ្សាយ និងចែកចាយព័ត៌មានក្លែងក្លាយ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ រដ្ឋមន្រ្ដី នេត្រ ភក្រ្ដា បានឱ្យដឹងទៀតថា ដំណឹងក្លែងក្លាយ (Fake Ne...