ឯកឧត្តម លូ គឹមឈន់ និងថ្នាក់ដឹកនាំ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះ វីរៈកងទ័ពជួរមុខកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ តាងនាមក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ បុគ្គលិក និងនិយោជិត ទាំងអស់ របស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ (កសស) និងក្នុងនាមខ្ញុំបាទផ្ទាល់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដី ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះ វីរៈកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានប្រឆាំងនឹងការឈ្លានពានរបស់កងកម្លាំង ប្រដាប់អាវុធថៃ ដែលបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជានាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។
ជាមួយគ្នានេះ យើងខ្ញុំទាំងអស់គ្នា សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពាន និង ការប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទរបស់ប្រទេសថៃ ព្រមជាមួយនឹងការដាក់ពង្រាយទាហានដ៏ច្រើនលើសលុប ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា ដែលនេ...








