ឯកឧត្តម រស់ ភីរុណ អនុរដ្ឋលេខាធិការ តំណាង ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញចូលរួមពិធីប្រកាសប្រកាសចូលកាន់មុខតំណែងថ្មី ជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ ៖ ឯកឧត្តម រស់ ភីរុណ អនុរដ្ឋលេខាធិការ និងជា តំណាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងលោក រឿន រតនៈ ជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តឧត្តរមានជ័យ។
ពិធីនេះ ប្រព្រឹត្តទៅនៅសាលាខេត្ត ឧត្តរមានជ័យ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ បន្ទាប់ពីលោក រស់ ផល្លា ប្រធានមន្ទីរចាស់ បានចូលនិវត្តន៍។ ពិធីប្រកាសចូលកាន់មុខតំណែងនេះមានការចូលរួមពី ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ។
ក្រៅពីនេះក៏មានការចូលរួមពី ប្រតិភូអមដំណើរ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក និងមន្រ្តីពាក់ព័ន្ធជុំវិញខេត្តផងដែរ ។...








