ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សេដ្ឋកិច្ច និងវិនិយោគ

សមាគមអ្នកវិនិយោគកសិពាណិជ្ជកម្ម និងធុរកិច្ចកម្ពុជា និងសមាគមវិនិយោគនៃសាធារណរដ្ឋកូរ៉េ គាំទ្រការវិនិយោគនៅកម្ពុជា

សមាគមអ្នកវិនិយោគកសិពាណិជ្ជកម្ម និងធុរកិច្ចកម្ពុជា និងសមាគមវិនិយោគនៃសាធារណរដ្ឋកូរ៉េ គាំទ្រការវិនិយោគនៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកវិនិយោគកសិពាណិជ្ជកម្ម និងធុរកិច្ចបានជួបពិភាក្សា ជាមួយតំណាងសហគមន៍គ្រីស្ទាន និងសមាគមវិនិយោគនៃសាធារណរដ្ឋកូរ៉េ អំពីការប្រឈមនាពេលបច្ចុប្បន្ននៃជំងឺផ្លូវដង្ហើមថ្មី កូវីដ ១៩ កាល ពីថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២០ ។ កិច្ចពិភាក្សាបានលើកបញ្ហាមួយចំនួនរួមមាន៖    . ការប្រឈមនាពេលបច្ចុប្បន្ននៃជំងឺផ្លូវដង្ហើមថ្មី COVID 19 ការបង្កើតឡើង និងការប្រព្រឹត្តទៅនៃរាជរដ្ឋាភិបាលកម្ពុជាស្របតាមលទ្ធិប្រជាធិបតេយ្យធានាដោយរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា ការប្រតិបត្តិសាសនាក្នុងព្រះរាជាណាចក្រកម្ពុជា និងសាសនាជាតិ វិស័យអាទិភាព និងធំចម្បងនៃសេដ្ឋកិច្ចកម្ពុជា សក្តានុពលនៃវិស័យកសិកម្មនៅកម្ពុជា និងការអភិវឌ្ឍកសិកម្មតាមបែបទំនើប ការផ្សព្វផ្សាយ និងអប់រំតាមបែបសាសនា ការជំរុញការវិនិយោគលើវិស័យកសិកម្ម និងពាណិជ្ជកម្មតាមរយៈសមាគម ABIT សមាគមពាណិជ្ជកម្ម និងធុរកិច្ចជាដៃគូនៅកូរ៉េ និងបណ្...
វេទិកាកសិករថ្នាក់ជាតិ លើកទី៩ ក្រោមប្រធានបទ “កសិករខ្នាតតូចក្នុងស្ថានភាពកូវីដ១៩”

វេទិកាកសិករថ្នាក់ជាតិ លើកទី៩ ក្រោមប្រធានបទ “កសិករខ្នាតតូចក្នុងស្ថានភាពកូវីដ១៩”

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) បានចូលរួមថ្លែងសុន្ទរកថាគន្លឹះ ទាក់ទងនឹងប្រធានបទ “កសិករខ្នាតតូចក្នុងស្ថានភាពកូវីដ១៩” នៃវេទិកាកសិករថ្នាក់ជាតិ លើកទី៩ មានការចូលពី លោក ឡូយ សុផាត ប្រធានគណៈកម្មការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។ វេទិកានេះចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពកសិផលរបស់កសិករខ្នាតតូច ឆ្លើយតបនឹងតម្រូវការទីផ្សារ ។ ទីពីរ គឺដើម្បីជំរុញការអនុវត្តគោលនយោបាយដែលពាក់ព័ន្ធ ជាពិសេសយន្តការគាំទ្រកសិករខ្នាតតូច ឆ្លើយតបផលប៉ះពាល់នៃកូវីដ១៩ ។ ទីបីគឺ ដើម្បីពង្រឹងកិច្ចសហការ និងភាពជាដៃគូរ ដើម្បីគាំទ្រកសិករខ្នាតតូច លើការវិនិយោគកសិកម្ម និងកសិធុរៈកិច្ច ក្នុងស្ថានភាព និងក្រោយការរីករាលដាលនៃជំងឺកូវីដ១៩។ លោក ឡូយ សុផាត បានលើកឡើងពីការអន្តរាគមន៍ប្រកបដោយប្រសិទ្ធភាពជាបន្ទាន់ ឆ្លើយតបទៅនឹងស្ថានភ...
សហគ្រាស​ផលិត​នំស្រួយលីលី​ជាប់ចំណាត់​ថ្នាក់​​លេខ១ ក្នុងការប្រកួត​ជើងឯក សហគ្រាស​ខ្នាតតូច និងមធ្យម

សហគ្រាស​ផលិត​នំស្រួយលីលី​ជាប់ចំណាត់​ថ្នាក់​​លេខ១ ក្នុងការប្រកួត​ជើងឯក សហគ្រាស​ខ្នាតតូច និងមធ្យម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ​សហគ្រាសប្រមាណ២០០សហគ្រាស បានចូលរួមប្រកួត​ជើងឯក សហគ្រាស​ខ្នាតតូច និងមធ្យម លើកទី១ ត្រូវបាន​​រៀបចំឡើង​ដោយ​សម្ព័ន្ធ​​សមាគម​​សហគ្រាស​ធុនតូច និងមធ្យម​កម្ពុជា រួមជាមួយនឹង​ក្រុមហ៊ុន​ PLMP Venture Capital កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ ។ សហគ្រាស​ជើងខ្លាំង​ចំនួន ៣ ដែលទទួលបាន​ពិន្ទុ​ខ្ពស់ជាងគេ និងបាន​ក្លាយជាជើងឯក​នៅក្នុង​ការប្រលង​ប្រជែង​នេះ ដោយ​ចំណាត់​ថ្នាក់​​លេខ១ គឺបានទៅ​លើ​សហគ្រាស​ផលិត​នំស្រួយលីលី, ទី២ គឺក្រុមហ៊ុន AAP Group និង ទី៣ គឺក្រុមហ៊ុន​ភោជនីយដ្ឋាន SAMBA ។​ ហេីយ​ក្រុម​ហ៊ុន​ដែល​ទទួល​ពាន​រង្វាន់​នឹង​ទទួលបាន​ទុន​១លាន​ ទៅ​២លាន​ដុល្លារអាមេរិក ៕...
សកម្មភាពបន្តប្រមូលទិញស្រូវពីកសិករ នៅរោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍ខេត្តបាត់ដំបង

សកម្មភាពបន្តប្រមូលទិញស្រូវពីកសិករ នៅរោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍ខេត្តបាត់ដំបង

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
សកម្មភាពបន្តប្រមូលទិញស្រូវពីកសិករ នៅរោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍ខេត្តបាត់ដំបង ដោយហេតុថា ទឹកជំនន់នៅតែមិនទាន់បានស្រកនិងថមថយ ការបន្តចូលរួមជួយទិញស្រូវពីកសិកររបស់រោងម៉ាស៊ីនកិនស្រូវនៅតែជាការចាំបាច់។ ជាក់ស្តែងនៅថ្ងៃនេះព្រហស្បតិ៍នេះដែរស្រូវសើមប្រភេទពូជសែនក្រអូបប្រមាណជា៤០គោយន្តបន្ថែមទៀត ដែលស្មើនឹងប្រហែល៤០តោន ត្រូវបានរោងម៉ាស៊ីនកិនស្រូវអេមរុរ៉ាយស៍នៅខេត្តបាត់ដំបង ជួយប្រមូលទិញ ក្នុងតម្លៃចន្លោះពី៩០០រៀល ទៅ១១៣០រៀល ដូចកាលពីថ្ងៃដំបូងដែលរោងម៉ាស៊ីនបានទិញពីកសិករដែរ។ សូមបញ្ជាក់ផងដែរថា បន្ថែមពីការទិញពីកសិករ រោងម៉ាស៊ីនក៏បានជួយទិញស្រូវពីសហគមន៍ និងពីឈ្មួញផ្សេងៗផងដែរ ដែលគិតជាបរិមាណសរុបទាំងអស់ ប្រហែលជា១៥០តោនក្នុងមួយថ្ងៃ។ ស្ថិតក្នុងស្ថានភាពបន្ទាន់បែបនេះ អ្វីដែលរោងម៉ាស៊ីនអាចជួយបាន គឺទៅតាមលទ្ធភាព គុណភាពជាក់ស្តែង និងតម្លៃសមរម្យ ទោះបីជាការទិញនេះអាចប្រឈមមុខនឹងការខាតបង់ក៏ដោយ។ ​ ការបញ្ជាក់របស់ ឧកញ៉ា សុង សារ៉ន ប្រ...
លោក សុត សាវ៉ន ថ្លែងថា«សមាគមអ្នកវិនិយោគ កសិពាណិជ្ជកម្មនិងធុរកិច្ចបានណែនាំទៅដល់សមាជិកទាំងអស់ត្រូវមានឆន្ទៈបម្រើសង្គមនិងពលរដ្ឋកម្ពុជា»

លោក សុត សាវ៉ន ថ្លែងថា«សមាគមអ្នកវិនិយោគ កសិពាណិជ្ជកម្មនិងធុរកិច្ចបានណែនាំទៅដល់សមាជិកទាំងអស់ត្រូវមានឆន្ទៈបម្រើសង្គមនិងពលរដ្ឋកម្ពុជា»

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖លោក សុត សាវ៉ន ប្រធានសមាគម អ្នកវិនិយោគ កសិពាណិជ្ជកម្ម និងធុរកិច្ច​​បាន​ថ្លែងក្នុង​កិច្ចប្រជុំជាមួយកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ ដល់សមាជិករបស់ខ្លួនស្ដីពីការបែងចែកតំបន់ សមាគមអ្នកវិនិយោគ កសិពាណិជ្ជកម្ម និងធុរកិច្ច ដោយ​ជំរុញឲ្យ​​សមាជិក និងសហការីទាំងអស់ត្រូវមានឆន្ទៈបម្រើសង្គម និងប្រជាពលរដ្ឋកម្ពុជាឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។ កិច្ចប្រជុំមានការចូលរួមពី លោក សុត សាវ៉ន ប្រធានសមាគម និងលោក អាន សាមឌី អនុប្រធានសមាគម លោក ជា ម៉ឹង នាយកផ្នែករដ្ឋបាលនៃសមាគម លោកស្រី រ៉ុន សំណាង នាយកផ្នែកទំនាក់ទំនងកម្ពុជា-កូរ៉េ។ លោក សុត សាវ៉ន បាន​បញ្ជាក់ពីមូលដ្ឋានគ្រឹះគម្រោងវិនិយោគ និងដៃគូសហការ ហើយសមាគមត្រូវពង្រឹងស្មារតីឱ្យបានយល់អំពីគោលដៅ និងគោលបំណងរបស់សមាគមន៍ឱ្យបានច្បាស់លាស់។ សមាសភាពសមាគមមានដូចជា ទី១៖ លោក សៀម វិចិត្រ ប្រធានតំបន់បន្ទាយមានជ័យ ២៖ លោក គង់ ផល្លា អនុ...
សេចក្តីព្រាងច្បាប់ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង (AHKFTA) បានដាក់ជូនព្រឹទ្ធសភាដើម្បីសុំការអនុម័តយល់ព្រម

សេចក្តីព្រាងច្បាប់ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង (AHKFTA) បានដាក់ជូនព្រឹទ្ធសភាដើម្បីសុំការអនុម័តយល់ព្រម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូ ការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង (AHKFTA) នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ជាមួយគណៈកម្មការព្រឹទ្ធសភា ដែលដឹកនាំដោយ លោក គង់ សារាជ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្ម ការ ទី៩នៃព្រឹទ្ធសភា។ ក្នុងនាមតំណាងរាជរដ្ឋាភិបាល លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង មានសារៈសំខាន់ៗ ព្រមទាំងអត្ថប្រយោជន៍ដែលកម្ពុជានឹងទទួលបាននៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន និងបានឆ្លើយសំណួរស្វែងយល់បន្ថែមរបស់គណៈកម្មការព្រឹទ្ធសភាយ៉ាងក្បោះក្បាយផងដែរ។ បន្ទាប់ពីជជែកពិភាក្សារួចមក គណៈកម្មការទី៩នៃព្រឹទ្ធសភាបានអនុម័តយល់ព្រមជាឯកច្ឆន្ទដាក់សេចក្តីព្រាងច្បាប់ខាងលើទៅក...
 ​រោងម៉ាស៊ីនកិនស្រូវ ថន ជា ប្រកាសទិញស្រូវសើម ​ដើម្បីជួយកសិករ​ក្នុងស្ថានភាពជំនន់ទឹកភ្លៀង

 ​រោងម៉ាស៊ីនកិនស្រូវ ថន ជា ប្រកាសទិញស្រូវសើម ​ដើម្បីជួយកសិករ​ក្នុងស្ថានភាពជំនន់ទឹកភ្លៀង

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ រោងម៉ាស៊ីនកិនស្រូវ ថន ជា  បានប្រកាសទទួលទិញស្រូវសើម ពីកសិករទោះបីសើមជោគក៏ដោយ ដោយក្នុងតម្លៃសមរម្យណាមួយសំរាប់បងប្អូនប្រជាកសិករទទួលយកបាន ។ នេះយោងតាមការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១៣ ខែតុលានេះ បានឲ្យដឹងថា​ មាន រោងម៉ាស៊ីន កិនស្រូវ មួយបានប្រកាស ទិញស្រូវសើម ដើម្បីជួយប្រជាកសិករក្នុងស្ថានភាពទឹកជំនន់។ សហព័ន្ធស្រូវអង្ករកម្ពុជា បានសរសេរថា ដោយស្ថិតនៅក្នុងស្ថានភាពទឹកជំនន់បែបនេះ ខាងរោងម៉ាស៊ីន កិនស្រូវ ថន ជា យើងខ្ញុំ សូមចូលរួមជួយប្រជាកសិករតាមរយះ ទទួលទិញស្រូវសើម សើមបែបណាក៏ដោយសើមជោគក៏ដោយ ដោយក្នុងតម្លៃសមរម្យណាមួយសំរាប់គាត់ និងបងប្អូនប្រជាកសិករអាចជួលសំងួតបានបើខ្វះខាតពូជមិនទាន់ចង់លក់ស្រូវ (ព្រោះយើងដឹងថា បើច្រូតសើមពេក មិនមានថ្ងៃ សំរាប់បងប្អូនហាលស្រូវទេ )។ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១៣ ខែតុលានេះ បានចេញសេចក្តីអំពាវនាវមួយដោយបញ្ជាក់ថា ដោយស្ថានភាពនៃគ្រោះទឹកជ...
សម្ដេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសចិនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន ៤នៅវិមានសន្តិភាព

សម្ដេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសចិនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន ៤នៅវិមានសន្តិភាព

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីបានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន រួចមក សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង វ៉ាង យី បានអញ្ជើញជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនដូចជា: ១) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាង សាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។ ២)កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស សំរាប់ការផ្តល់ហិរញ្ញប្បទានឥតសំណង។ ៣)លិខិតប្ដូរសារ ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងធ្វើឲ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ៤)លិខិតប្ដូរសារស្តីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ និង ពិធីប្រគល់ទទួលជំនួយឧបករណ៍វេជ្ជសាស្ត្រពីមិត្តចិន។...
ប្រធាន​​សហព័ន្ធស្រូវអង្ករកម្ពុជាស្វាគមន៍តំណាងប្រចាំតំបន់អាស៊ានរបស់វិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ (IRRI)

ប្រធាន​​សហព័ន្ធស្រូវអង្ករកម្ពុជាស្វាគមន៍តំណាងប្រចាំតំបន់អាស៊ានរបស់វិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ (IRRI)

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ប្រធាន​​សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងជំនួបស្វាគមន៍តំណាងប្រចាំតំបន់អាស៊ានរបស់វិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ (IRRI) នាថ្ងៃសុក្រទី០៩ ខែតុលា ឆ្នាំ២០២០ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) រួមជាមួយលោក លន់ យ៉េង អគ្គលេខាធិការ ស.អ.ក រួមនឹងសហការី បានទទួលជួបស្វាគមន៍ លោកបណ្ឌិត Yurdi Yasmi អ្នកតំណាងប្រចាំតំបន់អាស៊ាន របស់វិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ (IRRI) និងសហការី ។ ជំនួបនេះ គឺជាការជួបពិភាក្សាអំពីលទ្ធភាព នៃកិច្ចសហការក្នុងការងារស្រាវជ្រាវ និងអភិវឌ្ឍ (Research and Develop​ment) វាងស្ថាប័នទាំងពីរ ក្នុងគោលបំណងលើកកម្ពស់ និងធ្វើឱ្យកាន់តែប្រសើរឡើងនៃវិស័យស្រូវអង្ករកម្ពុជា។ លោក​​ឧកញ៉ា សុង សារ៉ន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងការដែលលោកបណ្ឌិត អ្នកតំណាងរបស់ IRRI ប្រចាំតំបន់អាស៊ាន មានការចាប់អារម្មណ៍ក្នុងការបន្តការសហការក្នុងការងារស្រាវជ្រាវនិងអភិវឌ្ឍ (R&D) ន...
សហព័ន្ធស្រូវអង្ករកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ លើកកម្ពស់ វិស័យស្រូវអង្ករកម្ពុជា

សហព័ន្ធស្រូវអង្ករកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ លើកកម្ពស់ វិស័យស្រូវអង្ករកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ៖ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) រួមជាមួយលោក លន់ យ៉េង អគ្គលេខាធិការ (ស.អ.ក)  បានជួបជាមួយ ​លោកបណ្ឌិត Yurdi Yasmi អ្នកតំណាងប្រចាំតំបន់អាស៊ាន របស់វិទ្យាស្ថានស្រាវជ្រាវស្រូវអង្ករអន្តរជាតិ (IRRI) នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ។ ក្នុងជំនួបនេះគឺ ពិភាក្សាអំពីលទ្ធភាព នៃកិច្ចសហការក្នុងការងារស្រាវជ្រាវ និងអភិវឌ្ឍ (Research and Development) វាងស្ថាប័នទាំងពីរ ក្នុងគោលបំណងលើកកម្ពស់ និងធ្វើឱ្យកាន់តែប្រសើរឡើងនៃវិស័យស្រូវអង្ករកម្ពុជា។ លោក ឧកញ៉ា សុង សារ៉ន បានសម្តែងការស្វាគមន៍ចំពោះ លោកបណ្ឌិត អ្នកតំណាងរបស់ IRRI ប្រចាំតំបន់អាស៊ាន មានការចាប់អារម្មណ៍ក្នុងការបន្តការសហការក្នុងការងារស្រាវជ្រាវនិងអភិវឌ្ឍ (R&D) នេះ ជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងភាពជាដៃគូ ក្នុងការងារការផលិតគ្រាប់ពូជ កិច្ចសហការ និងការគាំទ្រផ្នែកបច្ចេកទេសនានា ដែលវាជាការជួយគាំទ្រក្នុងការធ្វើយ៉ាង ណាឱ្យវិស័យស្រូវ...