ក្រសួងពាណិជ្ជកម្ម ជំរុញការគាំទ្រផលិតផលក្នុងស្រុក “ ខ្មែរជួយខ្មែរ ខ្មែរទិញផលិតផលខ្មែរ”
មណ្ឌលគីរី ៖ ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរ ក្នុងយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៥ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០៥-០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
លោក ឈួន ដារ៉ា រដ្ឋលេខាធិការ បានអំពាវនាវដល់ផលិតករកម្ពុជា ឱ្យបន្តខិតខំអភិវឌ្ឍន៍ផលិតផលបន្ថែមទៀតលើការផលិតទំនិញដែលមានគុណភាព សុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ វេចខ្ចប់ឱ្យបានល្អត្រឹមត្រូវប្រកបដោយសោភ័ណភាព អនាម័យ តម្លៃសមរម្យ និងបង្កើតគំនិតច្នៃប្រឌិតផលិតទំនិញថ្មីៗសម្រាប់បម្រើទីផ្សារដើម្បីចូលរួមប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស។
លោកបានបន្ថែមថា ឆ្នាំ២០២០នេះ គឺជាឆ្នាំដែលពិភពលោកបាននិងកំពុងជួបប្រទះនូវវិបត្តិនៃជំងឺកូវីដ-១៩ ដែលបានធ្វើឲ្យប៉ះពាល់ជាសកលដល់សកម្មភាពសេ...








