កម្ពុជា-សហភាពអឺរ៉ុបពង្រឹងពាណិជ្ជកម្ម-វិនិយោគទ្វេភាគី ដើម្បីស្តារសេដ្ឋកិច្ចបង្ករដោយវិបត្តិកូវី-១៩
ភ្នំពេញ៖ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ លោក ប៉េត្រូស ស៊ូម៉េលីស (Petros Sourmelis) ប្រធានផ្នែកពាណិជ្ជកម្ម និងវិនិយោគ នៃប្រតិភូសហភាពអឺរ៉ុបប្រចាំនៅប្រទេសថៃ។
កិច្ចប្រជុំនេះ ធ្វើឡើង កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកានេះ ដើម្បីពិភាក្សាត្រៀមសម្រាប់កិច្ចប្រជុំរបស់អនុគណៈកម្មាធិការស្តីពីពាណិជ្ជកម្មនិងវិនិយោគ ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរុបលើកទី១១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ។
លោក រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានធ្វើបច្ចុប្បន្នភាពស្តីពីកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងសហភាពអឺរ៉ុប និងបានលើកឡើងពីផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ លើវិស័យពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាផងដែរ។
កិច្ចពិភាក្សានេះ បានផ្លាស់...








