ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

ក្រុមមន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំពិធីក្រុងពាលី សែនព្រេន សុំម្ចាស់ទឹកម្ចាស់ដី រុះរើ កាយគាស់ រៀបចំកន្លែងត្រៀមសម្ពោធបើកការដ្ឋានផ្លូវនាវាចរ «ព្រែកជីកហ្វូណន-តេជោ»

ក្រុមមន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំពិធីក្រុងពាលី សែនព្រេន សុំម្ចាស់ទឹកម្ចាស់ដី រុះរើ កាយគាស់ រៀបចំកន្លែងត្រៀមសម្ពោធបើកការដ្ឋានផ្លូវនាវាចរ «ព្រែកជីកហ្វូណន-តេជោ»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រុមមន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃ១០ មិថុនា បានរៀបចំពិធីក្រុងពាលី សែនព្រេន សុំម្ចាស់ទឹកម្ចាស់ដី រុះរើ កាយគាស់ រៀបចំកន្លែងត្រៀមសម្ពោធបើកការដ្ឋានផ្លូវនាវាចរ «ព្រែកជីកហ្វូណន-តេជោ» ដែលគ្រោងធ្វើនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ កាលពីសប្តាហ៍មុន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីការបើកការដ្ឋាន សាងសង់ព្រែកជីកហ្វូណន-តេជោដែលឆ្លងកាត់ខេត្ត៤ ហើយមានតម្លៃប្រមាណជា១៧០០លានដុល្លារ នៅថ្ងៃ៥ សីហា ព្រោះក្រុមការងារបច្ចេកទេសបានត្រៀមសម្ភារៈ សម្រាប់ការសាងសង់រួចរាល់ អស់ហើយ។ បើតាមសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ប្រជាពលរដ្ឋ នៅតាមតម្រាយនៃគម្រោង បានចូលរួមអបអរទាំងអស់គ្នា ដើម្បីឲ្យព្រែកជីកនេះ លេចចេញជារូបរាងឆាប់ៗផងដែរ ។ សូមរំលឹកថា គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកត...
លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសាខាគណបក្ស ភ.ព១៦ ភ.ព១៧ ភ.ព១៨ កែសម្រួលសមាសភាពសមាជិក សាខាគណបក្សភ.ព១១ ភ.ព១៤ និងបញ្ចូលសមាជិកថ្មី

លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសាខាគណបក្ស ភ.ព១៦ ភ.ព១៧ ភ.ព១៨ កែសម្រួលសមាសភាពសមាជិក សាខាគណបក្សភ.ព១១ ភ.ព១៤ និងបញ្ចូលសមាជិកថ្មី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នាព្រឹកថ្ងៃ ទី០៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសាខាគណបក្ស ភ.ព១៦ ភ.ព១៧ ភ.ព១៨ កែសម្រួលសមាសភាពសមាជិក សាខាគណបក្សភ.ព១១ ភ.ព១៤ និងបញ្ចូលសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ​ ជាង៥០០នាក់។ លោក ឃួង ស្រេង បានលើកឡើងថា៖ ការប្រកាសសាខាគណបក្ស ភ.ព១៦ ភ.ព១៧ ភ.ព១៨ កែសម្រួលសមាសភាពសមាជិក សាខាគណបក្ស ភ.ព១១ ភ.ព១៤ និងបញ្ចូលសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនាពេលនេះ គឺដើម្បីត្រៀមឈានឈ្ពោះទៅយកជ័យជំនះ ក្នុងការបោះឆ្នោតឆ្នាំ២០២៧-២០២៨ខាងមុខ។ គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ ប្រាកដនិយមខ្ពស់។ តាមរយៈការបញ្ចូលសមាជិកថ្មី ចំនួនជាង៥០០រូបនេះ គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ពីភាពដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឱ្យ...
ឯកឧត្តម ហេង សួរ សូមគោរពជូនពរ និងអបអរសាទរជូនចំពោះ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងឱកាសដ៏វិសេសវិសាលដែល ឯកឧត្តម ត្រូវបានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤

ឯកឧត្តម ហេង សួរ សូមគោរពជូនពរ និងអបអរសាទរជូនចំពោះ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងឱកាសដ៏វិសេសវិសាលដែល ឯកឧត្តម ត្រូវបានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ឯកឧត្តម ហេង សួរ សូមគោរពជូនពរ និងអបអរសាទរជូនចំពោះ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងឱកាសដ៏វិសេសវិសាលដែល ឯកឧត្តម ត្រូវបានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤។ គោរពជូនពរពី ខ្ញុំបាទ ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ #CPP #HENGSour...
អ្នកនាំពាក្យអគ្គនាយកដ្ឋានគយសូមប្រកាសបដិសេធ ចំពោះគណនី Facebook ក្លែងក្លាយ (ដូចមានរូបភាពជូនភ្ជាប់) ត្រូវបានជនអនាមិកបង្កើតឡើងនាពេលថ្មីៗនេះ ដោយប្រើប្រាស់រូបថត និងឈ្មោះរបស់ឯកឧត្តមបណ្ឌិត គុណ ញឹម

អ្នកនាំពាក្យអគ្គនាយកដ្ឋានគយសូមប្រកាសបដិសេធ ចំពោះគណនី Facebook ក្លែងក្លាយ (ដូចមានរូបភាពជូនភ្ជាប់) ត្រូវបានជនអនាមិកបង្កើតឡើងនាពេលថ្មីៗនេះ ដោយប្រើប្រាស់រូបថត និងឈ្មោះរបស់ឯកឧត្តមបណ្ឌិត គុណ ញឹម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ក្រុមអ្នកនាំពាក្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សូមប្រកាសបដិសេធចំពោះគណនី Facebook ក្លែងក្លាយ (ដូចមានរូបភាពជូនភ្ជាប់) ដែលត្រូវបានជនអនាមិកបង្កើតឡើងនាពេលថ្មីៗនេះ ដោយប្រើប្រាស់រូបថត និងឈ្មោះរបស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ទោះបីការបង្កើតគណនីក្លែងក្លាយនេះ ធ្វើឡើងក្នុងគោលបំណងណាមួយក៏ដោយ ក្រុមអ្នកនាំពាក្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាស្នើសុំសមត្ថកិច្ចពាក់ព័ន្ធមេត្តាជួយស្រាវជ្រាវរកជនអនាមិក ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។...
លោក ថាន់ ចាន់ណា ម្ចាស់បុរី ចាន់ណាលែនត្រូវក្រុមហ៊ុនចែកចាយបេតុង សូមអញ្ជើញចូលខ្លួនបំពេញកាតព្វកិច្ចលើឧបករណ៍ដែលអាចជួញដូរបាន

លោក ថាន់ ចាន់ណា ម្ចាស់បុរី ចាន់ណាលែនត្រូវក្រុមហ៊ុនចែកចាយបេតុង សូមអញ្ជើញចូលខ្លួនបំពេញកាតព្វកិច្ចលើឧបករណ៍ដែលអាចជួញដូរបាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ក្រុមហ៊ុនចែកចាយបេតុង បានសូមអញ្ជើញ លោក ថាន់ ចាន់ណា ម្ចាស់បុរី ចាន់ណាលែន ចូលខ្លួនដោះស្រាយប្រាក់បំណុលថ្លៃបេតុងដែលនៅជំពាក់នាពេលកន្លងមក ដ្បិតអីលោកបានចេញ មូលប្បទានប័ត្ររបស់ធនាគារស្ថាបនា (សែក) លេខ ៥៩៩៧៥៦ ដែលមានតម្លៃទឹកប្រាក់ ៥២២២.៧៤ដុល្លារ ជូនដល់ក្រុមហ៊ុនបេតុងយើងខ្ញុំផងដែរ ប៉ុន្តែនៅពេលដែលតំណាងក្រុមហ៊ុនបេតុងយើងខ្ញុំទៅបើកលុយពីធនាគារស្ថាបនា ឬហៅថា គ្លៀសែក នោះ ស្រាប់តែក្នុងគណនីរបស់ លោក ថាន់ ចាន់ណា មិនមានសាច់ប្រាក់នោះទេ។ យោងតាមឯកសារបញ្ជាក់ថា" យើងខ្ញុំជាក្រុមហ៊ុនចែកចាយបេតុង សូមអញ្ជើញ លោក ថាន់ ចាន់ណា ម្ចាស់បុរី ចាន់ណាលែន ចូលខ្លួនដោះស្រាយប្រាក់បំណុលថ្លៃបេតុងដែលនៅជំពាក់នាពេលកន្លងមកនោះផង ព្រោះលោកបានជំពាក់ថ្លៃបេតុងនេះតាំងពី ខែសីហា ឬ ខែកញ្ញា ឆ្នាំ២០២៣ មកម៉្លេះ"។ ឯកសារខាងលើរបស់ក្រុមហ៊ុនបន្ថែមថា យើងខ្ញុំបានទំនាក់ទំនងទៅ លោក ថាន់ ចាន់ណា រឿងសែកស្អុយ ឬសែកអត់សាច់ប្រាក់នេះ ច្រើនលើកច្រើនសាររួចមកហើយដែរ ដើម្...
អភិបាលនៃគណៈអភិបាលស្រុកចំការលើ លោក​បណ្ឌិត សំ ពិសិដ្ឋ ដឹកនាំមហាជនដាំដើមឈើ ដើម្បីការពារបរិស្ថាន និងសម្អាតខ្យល់កខ្វក់

អភិបាលនៃគណៈអភិបាលស្រុកចំការលើ លោក​បណ្ឌិត សំ ពិសិដ្ឋ ដឹកនាំមហាជនដាំដើមឈើ ដើម្បីការពារបរិស្ថាន និងសម្អាតខ្យល់កខ្វក់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម៖ លោកបណ្ឌិត សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ ខេត្តកំពង់ចាម នៅពេលសម្រាកចុងសប្តាហ៍ នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤នេះបានដឹកនាំមន្ត្រីរាជការ សមាជិកអង្គការសង្គមស៊ីវិលប្រជាពលរដ្ឋ ព្រះសង្ឃ និងសិស្សានុសិស្ស រាប់រយអង្គ-នាក់ ដាំដើមឈើនៅក្នុងមូលដ្ឋានរបស់ខ្លួន។ លោកបណ្ឌិតអភិបាលស្រុកបានបញ្ជាក់ថា ដើមឈើត្រូវដាំនាព្រឹកនេះ គឺជាប្រភេទឈើប្រណីតមានឈ្មោះដូចជាគ្រញូង និងបេង សរុបជាង២០០ដើម ដោយដាំជួសបន្ដែមនៅចណុចទំនប់អូរទរ ក្នុងភូមិត្រពាំងឫស្សី ឃុំជយោ ស្រុកចំការលើ ដែលកាលពីឆ្នាំមុនលោកបានដឹកនាំដាំម្តងរួចមកហើយនូវដើមឈើជិត៧០០ដើម ប៉ុន្តែបានងាប់ខ្លះដោយសារឆ្នាំនេះអាកាសធាតុក្តៅខ្លាំងពេក។ លោកបានមានប្រសាសន៍ជម្រាបប្រាប់អ្នកចូលរួមថា  «ថ្ងៃនេះយើងដាំដើមឈើ ដើម្បីសម្អាតបរិស្ថាន បង្កើតខ្យល់បរិសុទ្ធស្រួលដកដង្ហើម និងមានអារម្មណ៍ស្រស់ថ្លា។ កាលមុន នៅទីនេះមានដើមឈើច្រើនណាស់ ប៉ុន្តែឥឡូវអស់ហើយ ដូច្នេះត្រូវដាំឡើងវិញ។ ថ្ងៃនេះ...
លោកបណ្ឌិត គុណ ញឹម និងសហការី អញ្ជើញចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៣ ដែលរដ្ឋបាលគយវៀតណាមជាម្ចាស់ផ្ទះ និងជាប្រធានអង្គប្រជុំប្តូរវេន

លោកបណ្ឌិត គុណ ញឹម និងសហការី អញ្ជើញចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៣ ដែលរដ្ឋបាលគយវៀតណាមជាម្ចាស់ផ្ទះ និងជាប្រធានអង្គប្រជុំប្តូរវេន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
វៀតណាម៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នេះ បានដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៣ ដែលរដ្ឋបាលគយវៀតណាមជាម្ចាស់ផ្ទះ និងជាប្រធានអង្គប្រជុំប្តូរវេន។ នៅក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីគណៈប្រតិភូគយនៃប្រទេសសមាជិកអាស៊ានទាំងអស់ និងមន្រ្តីលេខាធិការដ្ឋានអាស៊ាន។ អង្គប្រជុំបានស្ដាប់របាយការណ៍ និងពិភាក្សាអំពីវឌ្ឍនភាពការងារសហប្រតិបត្តិការគយអាស៊ានរួមមាន៖ ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍គយឆ្នាំ២០២១-២០២៥ ដែលគោលដៅយុទ្ធសាស្ត្រនីមួយៗ ដឹកនាំនិងសម្របសម្រួលការអនុវត្តដោយក្រុមការងារ និងអនុក្រុមការងារមួយចំនួនដូចជា ក្រុមការងារកសាងសមត្ថភាព (CCBWG), ក្រុមការងារជំរុញអនុលោមភាព និងការអនុវត្តច្បាប់ (CECWG), ក្រុមការង...
សម្ដេចតេជោ ហ៊ុន សែន ៖ សូមកុំព្យាយាមទម្លាក់កំហុសឲ្យចិន ពេលកម្ពុជាមិនចូលរួមក្នុងសន្និសីទ និងសូមបញ្ឈប់ការភ្ជាប់កម្ពុជាទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងចិនទៅ

សម្ដេចតេជោ ហ៊ុន សែន ៖ សូមកុំព្យាយាមទម្លាក់កំហុសឲ្យចិន ពេលកម្ពុជាមិនចូលរួមក្នុងសន្និសីទ និងសូមបញ្ឈប់ការភ្ជាប់កម្ពុជាទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងចិនទៅ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្ដេចតេជោ ហ៊ុន សែន ៖ សូមកុំព្យាយាមទម្លាក់កំហុសឲ្យចិន ពេលកម្ពុជាមិនចូលរួមក្នុងសន្និសីទ និងសូមបញ្ឈប់ការភ្ជាប់កម្ពុជាទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងចិនទៅ។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា ថ្ងៃ៧មិថុនា២០២៤នេះ មានកាសែតបរទេសមួយចុះផ្សាយអំពីប្រទេសអាសុីអាគ្នេយ៍ចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន នៅស្វីសនាពេលខាងមុខ។ គេខិតខំទម្លាក់កំហុសឲ្យចិន ប្រសិនកម្ពុជាមិនបានចូលរួម។ កាលពីសប្តាហ៍មុន ក្នុងជំនួបតាមវីដេអូជាមួយប្រធានសភាអ៊ុយក្រែន ទន្ទឹមនឹងការជម្រាបជូនគាត់ថា កម្ពុជាកំពុងពិចារណាលើផែនការសន្តិភាព និងការចូលរួម ឬមិនចូលរួម ខ្ញុំក៏បានជម្រាបគាត់ថា សន្និសីទមិនទទួលបានជោគជ័យទេ ប្រសិនបើភាគីពាក់ព័ន្ធពិសេសរុស្សុី មិនត្រូវបានអញ្ជើញឲ្យចូលរួម។ ខ្ញុំបានប្រាប់គាត់បន្ថែមថា មុនសន្និសីទពេលសន្និសីទ និងក្រោយសន្និសីទ រុស្សុីនឹងវាយខ្លាំងលើសមរភូមិយោធា។ ខ្ញុំក៏និយាយបែបនេះទៅកាន់អគ្គនាយក CIA នៅថ្ងៃ២...
កិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

កិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះសីហនុ:អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)នៅថ្ងៃទី៧ខែមិថុនាឆ្នាំ ២០២៤ នេះបានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “ការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ”។ កម្មវិធីនេះ ក្រោមអធិបតីភាពរបស់ លោក រស់ ភីរុណ អគ្គលេខាធិការ គ.ល.ក. តំណាងដ៏ខ្ពង់ខ្ពស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ល.ក.។ ក្រៅពីនេះមានការអញ្ជើញចូលរួមពីលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ, លោក ឡោក ហ៊ួរ អនុប្រធានគណៈកម្មការទី២ នៃរដ្ឋសភា លោល ស៊ូ ភិរិន្ទ សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ, ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងខេត្ត។ បន្ថែមពីនេះមាន តំណាងសាលាដំបូងខេត្ត, មេបញ្ជាការនៃបញ្ជាកា...
សម្តេចធិបតី៖ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) មានអត្ថប្រយោជន៍ជាអនេក តែត្រូវតែបម្រើមុខងារក្នុងគោលដៅត្រឹមត្រូវ

សម្តេចធិបតី៖ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) មានអត្ថប្រយោជន៍ជាអនេក តែត្រូវតែបម្រើមុខងារក្នុងគោលដៅត្រឹមត្រូវ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សៀមរាប:នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ដែលដឹកនាំដោយលោក Pengiran Dato Shamhary Mustapha រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងសារគមនាគមន៍ប្រទេសព្រុយណេដារូសាឡឹម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។ ក្នុងឱកាសនៃជំនួប សម្តេចធិបតី បានស្វាគមន៍យ៉ាងកក់ក្ដៅដល់គណៈប្រតិភូដែលបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ នៅខេត្តសៀមរាប ដែលជាទីក្រុងវប្បធម៍របស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសារៈសំខាន់ណាស់សម្រាប់រាជរដ្ឋាភិបាលក្នុងការរៀបចំអនាគតដ៏រុងរឿង ។ ជាមួយគ្នានេះ សម្តេចធិបតី មានប្រសាសន៍ថា បច្ចេកវិទ្យាមានអត្ថប្រយោជន៍ជាអ...