ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

ឯកឧត្តម លូ គឹមឈន់  ទទួលស្វាគមន៍ដំណើរទស្សនកិច្ចសម្តែងការគួរសម និងកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូសភាធុរកិច្ចកម្ពុជា-អាមេរិក រួមដំណើរដោយគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា

ឯកឧត្តម លូ គឹមឈន់ ទទួលស្វាគមន៍ដំណើរទស្សនកិច្ចសម្តែងការគួរសម និងកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូសភាធុរកិច្ចកម្ពុជា-អាមេរិក រួមដំណើរដោយគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១០ ព្រឹក ថ្ងៃអាទិត្យទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំធំ កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសម និងបើកកិច្ចប្រជុំពិភាក្សាការងារជាមួយ គណៈប្រតិភូសភាធុរកិច្ច កម្ពុជា-អាមេរិក ដឹកនាំដោយ លោកស្រី សុខវាសនា ចាន់ ស្ថាបនិក និងជាប្រធាន សភាធុរកិច្ច កម្ពុជា-អាមេរិក រួមដំណើរដោយ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណងស្វែងយល់អំពី លំហូរប្រតិបត្តិការ និងការអភិវឌ្ឍរបស់ កសស។...
អគ្គនាយក ARDB លើកទឹកចិត្តរោងម៉ាស៊ីនកិនស្រូវនៅខេត្តកំពង់ចាម ពង្រឹង និងពង្រីកផលិតកម្ម

អគ្គនាយក ARDB លើកទឹកចិត្តរោងម៉ាស៊ីនកិនស្រូវនៅខេត្តកំពង់ចាម ពង្រឹង និងពង្រីកផលិតកម្ម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានលើកទឹកចិត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវចំនួន ៣ នៅក្នុងខេត្តកំពង់ចាម ឱ្យបន្តពង្រឹង និងពង្រីកខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពកែច្នៃស្រូវ ធានាគុណភាពផលិតផល និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងស្តង់ដារកាន់តែខ្ពស់។ ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបណ្ឌិត បានដឹកនាំសហការី ព្រមជាមួយថ្នាក់ដឹកនាំនៃសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ចុះតាមដាន និងពិនិត្យសកម្មភាពអាជីវកម្ម ព្រមទាំងស្វែងយល់ពីស្ថានភាពផលិតកម្ម និងជំរុញខ្សែសង្វាក់អាជីវកម្មរបស់រោងម៉ាស៊ីនកិនស្រូវចំនួន ៣ ទីតាំងផ្សេងគ្នា ក្នុងខេត្តកំពង់ចាម នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានជំរុញឱ្យម្ចាស់រោងម៉ាស៊ីនបន្តយកចិត្តទុកដាក់លើការវិនិយោគលើបច្ចេកវិទ្យា និងការពង្រីកសមត្ថភាពផលិតកម្ម ដើម្បីឱ...
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះតាមដានពិនិត្យ និងជំរុញខ្សែសង្វាក់អាជីវកម្មរោងម៉ាស៊ីនកិនស្រូវ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចុះតាមដានពិនិត្យ និងជំរុញខ្សែសង្វាក់អាជីវកម្មរោងម៉ាស៊ីនកិនស្រូវ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រៃវែង-កំពង់ចាម៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំសហការី និងថ្នាក់ដឹកនាំនៃសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)ចុះតាមដានពិនិត្យសកម្មភាព និងជំរុញខ្សែង្វាក់អាជីវកម្មរបស់រោងម៉ាស៊ីនកិនស្រូវចំនួន ៣ ទីតាំង ស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែងឱ្យមានប្រសិទ្ធិភាព និងនិរន្តភាព។ ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានចុះពិនិត្យរោងម៉ាស៊ីនកិនស្រូវ៖ ១ រោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន ស្ថិតនៅភូមិក្រចាប៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង,២ រោងម៉ាស៊ីនកិនស្រូវ រស់ ណេង និង ៣ រោងមាស៊ីនកិនស្រូវ ឈុន ធំ ស្ថិតនៅភូមិស្វាយអន្ទរ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលមានសកម្មភាពសំខាន់ជាច្រើនចាប់ពីការស្តុកទុក ការកិនកែច្នៃ ការវេចខ្ចប់ រហូតដល់ការចែកចាយអង្ករទៅកាន់ទីផ្សារក្នុងស្រុក និងការនាំចេញ។ ជាងនេះទៅទៀត ការ...
ឯកឧត្តម គី​ ច័ន្ទរំដួល អញ្ជេីញជាអធិបតីចុះកិច្ចសន្យាទិញ-លក់​ និងនាំចេញផ្លែមៀនស្រស់ រវាងក្រុមហ៊ុន​ វ៉េត​ អេហ្គ្រីខលឈ័រ​ អុឹមផត​ អិចផត​ ឯ.ក​ និងក្រុមហ៊ុន​ ពេជ្រចិន្តា​ ហ្វ្រ៊ូត​ ប្រូដាក់សិន​ ភីអេហ្វភី​ ឯ.ក

ឯកឧត្តម គី​ ច័ន្ទរំដួល អញ្ជេីញជាអធិបតីចុះកិច្ចសន្យាទិញ-លក់​ និងនាំចេញផ្លែមៀនស្រស់ រវាងក្រុមហ៊ុន​ វ៉េត​ អេហ្គ្រីខលឈ័រ​ អុឹមផត​ អិចផត​ ឯ.ក​ និងក្រុមហ៊ុន​ ពេជ្រចិន្តា​ ហ្វ្រ៊ូត​ ប្រូដាក់សិន​ ភីអេហ្វភី​ ឯ.ក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖នាឯកឧត្តម គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការ​ទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល​រសៀលថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២៦​នេះបានអញ្ជេីញជាអធិបតីចុះកិច្ចសន្យាទិញ-លក់​ និងនាំចេញផ្លែមៀនស្រស់ រវាងក្រុមហ៊ុន​ វ៉េត​ អេហ្គ្រីខលឈ័រ​ អុឹមផត​ អិចផត​ ឯ.ក​ និងក្រុមហ៊ុន​ ពេជ្រចិន្តា​ ហ្វ្រ៊ូត​ ប្រូដាក់សិន​ ភីអេហ្វភី​ ឯ.ក​ ទៅកាន់ទីផ្សារប្រទេសចិន។ ក្នុងជំនួបសំខាន់នេះ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ បានសម្តែងក្តីសោមនស្សរីករាយដែលភាគីក្រុមហ៊ុនទាំងពីរមានគោលដៅសហការគ្នាក្នុងការនាំចេញកសិផលសក្កានុពលកម្ពុជា​ ទៅកាន់ទីផ្សារប្រទេសចិន​ ដែលផ្តល់ផលចំណេញទាំងអស់គ្នា​ និងពង្រីកទំហំនៃការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ជាមួយគ្នានេះដែរ​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ បានសង្កត់ធ្ងន់ពីការកសាងទំនុកចិត្តជាមួយគ្នា​ រក្សានូវទំនាក់ទំនងល្អ​ យកចិត្តទុកដាក់ពង្រឹងខ្សែច្រវាក់តម្លៃ​ ធានាបានទាំងគុណភាពនិងបរិមាណ​ក្នុងការនាំចេញ​ និងបន្ត...
ដំណើរទស្សនកិច្ចសម្តែងការគួរសម និងកិច្ចពិភាក្សាការងារ ជាមួយ លោក MISUMI Takahito ភារធារីស្ថានទូតជប៉ុនថ្មីប្រចាំប្រទេសកម្ពុជា នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ដំណើរទស្សនកិច្ចសម្តែងការគួរសម និងកិច្ចពិភាក្សាការងារ ជាមួយ លោក MISUMI Takahito ភារធារីស្ថានទូតជប៉ុនថ្មីប្រចាំប្រទេសកម្ពុជា នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១១ ព្រឹក ថ្ងៃសុក្រទី០៤ ខែកញ្ញា ឆ្នាំ២០២៦នេះនៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក MISUMI Takahito ភារធារីនៃស្ថានទូតជប៉ុនថ្មី ប្រចាំប្រទេសកម្ពុជា ព្រមទាំងក្រុមការងារ នៃស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ស្វែងយល់ពីប្រតិបត្តិការ សក្តានុពល វឌ្ឍនភាព និងការអភិវឌ្ឍរបស់ កសស និងជាពិសេស ដើម្បីបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងវិស័យកំពង់ផែ រវាង ប្រទេសកម្ពុជា និង ប្រទេសជប៉ុន តាមរយៈ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា។...
ឧកញ៉ា ចាន់ សុឃាំង សហប្រធានក្រុមការងារ “ឈ” ដឹកនាំកិច្ចប្រជុំផ្នែកស្រូវ អង្ករ”នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ឧកញ៉ា ចាន់ សុឃាំង សហប្រធានក្រុមការងារ “ឈ” ដឹកនាំកិច្ចប្រជុំផ្នែកស្រូវ អង្ករ”នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជាមានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម "ឈ” "ផ្នែកស្រូវ អង្ករ" វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ា ចាន់ សុឃាំង សហប្រធានក្រុមការងារ "ឈ" ផ្នែកឯកជន ដែលរៀបចំឡើងរសៀលថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានអនុសហប្រធានក្រុមការងារ "ឈ" ផ្នែកឯកជន, ក្រុមការងារសហព័ន្ធស្រូវអង្ករ, តំណាងសមាគមកសិកម្មទំនើប, តំណាងរោងម៉ាស៊ីនកិនស្រូវឯកជន និងសមាជិក សមាជិកានៃក្រុមការងារ "ឈ" ផ្នែកឯកជនមួយចំនួនទៀតផងដែរ។ កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិគ្រោះ ពិនិត្យ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈម ដែលជាកង្វល់របស់ផ្នែកឯកជនក្នុងវិស័យស្រូវ និងអង្ករ ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលខាងមុខនេះ។ ជាលទ្ធផលកិច្ចប្រជុំបា...
ឯកឧត្ដម ហេង សួរ ដឹកនាំគណៈប្រតិភូក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន

ឯកឧត្ដម ហេង សួរ ដឹកនាំគណៈប្រតិភូក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ត្រូវជាស្វាមីរបស់ លោកជំទាវ សុខ កែវ បានទទួលមរណភាព នៅ​ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ​ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ។ ឯកឧត្ដមរដ្ឋមន្ត្រីបានចាត់ទុកមរណភាពរបស់​ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន គឺជាការបាត់បង់នូវស្វាមី ឪពុកបង្កើត ឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាឥស្សរជនជាន់ខ្ពស់មួយរូបដែលបានលះបង់អស់កម្លាំងកាយ បញ្ញា ស្មារតី ក្នុងបុព្វហេតុជាតិមាតុភូមិ ជាពិសេសបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យកសិកម្ម សំដៅដល់ការ ជំរុញកំណើនសេដ្ឋកិច្ច ធានាស្ថិរភាពស្បៀង និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាពខ្...
ឯកឧត្តម លូ គឹមឈន់ កិច្ចប្រជុំពិភាក្សាការងារស្តីពីការនាំចូលឈើ ដើម្បីផលិតគ្រឿងសង្ហារឹមនាំចេញតាមរយៈច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម លូ គឹមឈន់ កិច្ចប្រជុំពិភាក្សាការងារស្តីពីការនាំចូលឈើ ដើម្បីផលិតគ្រឿងសង្ហារឹមនាំចេញតាមរយៈច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៤ រសៀល ថ្ងៃពុធទី០២ ខែកញ្ញា ឆ្នាំ២០២៦នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុននាំចូលឈើមូល ស្តីពីការនាំចូលឈើ ដើម្បីផលិតគ្រឿងសង្ហារឹមនាំចេញ តាមរយៈច្រក កសស។...
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ ឆ្នាំទី២ បើកកិច្ចប្រជុំលើកទី ១ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៧ ដោយឯកភាពប្រើប្រាស់ស្ថិតិនៃលក្ខណវិនិច្ឆ័យទាំង៧ និងកាលបរិច្ឆេទកិច្ចប្រជុំបន្តបន្ទាប់

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ ឆ្នាំទី២ បើកកិច្ចប្រជុំលើកទី ១ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៧ ដោយឯកភាពប្រើប្រាស់ស្ថិតិនៃលក្ខណវិនិច្ឆ័យទាំង៧ និងកាលបរិច្ឆេទកិច្ចប្រជុំបន្តបន្ទាប់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ៥១រូប ដែលមានសមាសភាពស្មើៗគ្នា ពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក។ បន្ទាប់ពីសមាសភាពយន្តការត្រីភាគីនេះ បានពិភាក្សានិងលើកមតិយោបល់យ៉ាងផុលផុស អង្គប្រជុំបានអនុម័តសម្រេចបានលទ្ធផលសំខាន់ៗដូចជា៖ (១) បានធ្វើបទបង្ហាញអំពីស្ថិតិសំខាន់ៗនៃលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ទាំង៧ សម្រាប់ ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានប្រើប្រាស់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៧, (២) ...
គណៈប្រតិភូអ៊ីស្រាអែលកោតសរសើរកម្ពុជាពីការរៀបចំធ្វើតេស្តជ្រើសរើសពលករទៅធ្វើការនៅអ៊ីស្រាអែលប្រកបដោយស្តង់ដា និងគុណភាព

គណៈប្រតិភូអ៊ីស្រាអែលកោតសរសើរកម្ពុជាពីការរៀបចំធ្វើតេស្តជ្រើសរើសពលករទៅធ្វើការនៅអ៊ីស្រាអែលប្រកបដោយស្តង់ដា និងគុណភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូអ៊ីស្រាអែល ដឹកនាំដោយលោកស្រី ហ្សឺលី រៃស៊ីន សេសុន (Shirley Raisin-Sasson) ប្រធាននាយកដ្ឋានកិច្ចព្រមព្រៀងទ្វេភាគី នៃអាជ្ញាធរប្រជាជនអន្តោប្រវេសន៍ (PIBA) នៃរដ្ឋអ៊ីស្រាអែល នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីស្តីពីការជ្រើសរើសពលករខ្មែរសម្រាប់ការងារបណ្តោះអាសន្ននៅក្នុងវិស័យទីផ្សារការងារជាក់លាក់នៃរដ្ឋអ៊ីស្រាអែលឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្ដមរដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូអ៊ីស្រាអែល និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអ៊ីស្រាអែល នាពេលកន្លងមក ជាពិសេសក្នុងវិស័យការងារ បន្ទាប់ពីកម្ពុជា និង...