ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

អគ្គលេខាធិការដ្ឋាននៃគណៈកម្មការឭ(គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ អុីហ្គល ឃីង របស់ក្រុមហ៊ុន ធីអេស ចាំណុង អ៊ិនវេសមេន ឯ.ក ដែលស្ថិតនៅទីតាំងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង

អគ្គលេខាធិការដ្ឋាននៃគណៈកម្មការឭ(គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ អុីហ្គល ឃីង របស់ក្រុមហ៊ុន ធីអេស ចាំណុង អ៊ិនវេសមេន ឯ.ក ដែលស្ថិតនៅទីតាំងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សូមជូនសេចក្តីប្រកាសព័ត៌មានលេខ ០១៩/២៦ អ.គ.ល.ក.ប្រកព ចុះថ្ងៃទី៨ ខែឧសភា គ.ស.២០២៦ ស្ដីពីការសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ អុីហ្គល ឃីង របស់ក្រុមហ៊ុន ធីអេស ចាំណុង អ៊ិនវេសមេន ឯ.ក ដែលស្ថិតនៅទីតាំងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ————————- The General Secretariat of the Commercial Gambling Management Commission of Cambodia (CGMC) hereby issues Press Release No. 019/26 G.S.CGMC.PR, dated 8 May 2026, regarding the decision to revoke the licence of TS CHAMNONG INVESTMENT CO.,LTD., which operates the casino named EAGLE KING CASINO, located in Doung Village, Boeung Reang Commune, Kamrieng District, Battambang Province....
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមពិធីជប់លៀងចប់អាណត្តិបេសកកម្មការទូតរបស់លោកស្រី Bridgette L. Walker ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមពិធីជប់លៀងចប់អាណត្តិបេសកកម្មការទូតរបស់លោកស្រី Bridgette L. Walker ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា

ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ:ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមពិធីជប់លៀងចប់អាណត្តិបេសកកម្មការទូតរបស់លោកស្រី Bridgette L. Walker ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជាល្ងាចថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ នៅនិវេសនដ្ឋានឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក។ #MLVT #HENGSour #MLVT #HENGSour...
ឯកឧត្តម តាន់ ផាន់ណារ៉ា ទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយក្រុមការងារនៃស្ថានទូតអង់គ្លេស ដឹកនាំដោយលោកស្រី Ricke Jennings, DEFRA Regional Counsellor ប្រចាំអាស៊ីអាគ្នយ៍ និងលោកស្រី Kimberly Bugo

ឯកឧត្តម តាន់ ផាន់ណារ៉ា ទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយក្រុមការងារនៃស្ថានទូតអង់គ្លេស ដឹកនាំដោយលោកស្រី Ricke Jennings, DEFRA Regional Counsellor ប្រចាំអាស៊ីអាគ្នយ៍ និងលោកស្រី Kimberly Bugo

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងសហការីនារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារនៃស្ថានទូតអង់គ្លេស ដឹកនាំដោយលោកស្រី Ricke Jennings, DEFRA Regional Counsellor ប្រចាំអាស៊ីអាគ្នយ៍ និងលោកស្រី Kimberly Bugo មន្រ្តីគាំទ្រការនាំចេញ មកពីក្រសួងទុរកិច្ច និងពាណិជ្ជកម្ម។ គោលបំណងនៃកិច្ចជួបពិភាក្សានេះ ដើម្បីស្វែងរកកិច្ចទំនាក់ទំនងទុរកិច្ច និងពាណិជ្ជកម្មក្នុងវិស័យចិញ្ចឹមសត្វដោយផ្តោតជាសំខាន់លើសេនេទិកគោជាចម្បង និងការងារពាក់ព័ន្ធ ដែលកម្ពុជាកំពុងមានតម្រូវការជាពិសេសការអភិវឌ្ឍន៍ការចិញ្ចឹមគោយកសាច់ និងគោយកទឹកដោះ។ លោកស្រីបានលើកឡើងពីភាពលេចធ្លោខាងសេនេទិកសត្វ និងបច្ចេកវិទ្យាដែលអាចជួយលើកកម្ពស់ការចិញ្ចឹមគោនៅកម្ពុជាក្នុងរយៈពេលយូរអង្វែង និងមាននិរន្តភាព។ លោកស្រីនឹងបង្កើតបណ្តាញទំនាក់ទំនងជាមួយកម្ពុជាជាពិសេសតាមរយៈសមាគមអ្នកចិញ្...
ឯកឧត្តមណ្ឌិត កៅ ថាច ជំរុញឱ្យយុវជនត្រូវខិតខំរៀនសូត្រ​ និងកសាងសមត្ថភាពខ្លួនឱ្យខ្លាំង ចូលរួមចំណែកបម្រើសង្គមជាតិ

ឯកឧត្តមណ្ឌិត កៅ ថាច ជំរុញឱ្យយុវជនត្រូវខិតខំរៀនសូត្រ​ និងកសាងសមត្ថភាពខ្លួនឱ្យខ្លាំង ចូលរួមចំណែកបម្រើសង្គមជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(កណ្តាល)៖ ឯកឧត្តមណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល​ និងជាប្រធានទទួលបន្ទុកចលនាយុវជនស្រុកខ្សាច់កណ្តាល នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះដំណាលជាមួយលោកគ្រូ អ្នកគ្រូសិស្សានុសិស្ស ត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥-២០២៦ ស្ថិតនៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស សម្តេចតេជោ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល ខេត្តកណ្តាល។ នៅក្នុងពិធីសំណេះសំណាលនោះក៏មានការចូលរួមផងដែរ ពីលោក ចេង ឌីណា ប្រធានគណៈអចិន្ត្រៃយ៍គណបក្សស្រុក, គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្ស សរុបចំនួន ៥២៩ នាក់។ ក្នុងឱកាសនោះ ឯកឧត្តមណ្ឌិត កៅ ថាច មានប្រសាសន៍ថា ការជួបជុំនេះ គឺមុនពេលប្អូនៗត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឆ្នាំ២០២៦នេះហើយសង្ឃឹមថា តាមរយៈការប្រឹងប្រែងទាំងប្រាជ្ញា និងស្មារតី ដែលប្អូនៗបានខិតខំនឹងទទួលបានជោគជ័យលើការសិក្សា ដោយទទួលបាននិទ្ទេស A ច្រើនជាងឆ្នាំមុនៗថែមទៀត។ លើសពីនេះ ...
ឯកឧត្តមបណ្ឌិត កៅ ថាច៖ យុវជនយើងជាសសរទ្រូងនិងជាកម្លាំងដ៏រឹងមាំ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍នឹងជាឃឿនការពារជាតិមួយមិនអាចខ្វះបាន

ឯកឧត្តមបណ្ឌិត កៅ ថាច៖ យុវជនយើងជាសសរទ្រូងនិងជាកម្លាំងដ៏រឹងមាំ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍នឹងជាឃឿនការពារជាតិមួយមិនអាចខ្វះបាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ឯកឧត្តមបណ្ឌិត កៅ ថាច៖ យុវជនយើងជាសសរទ្រូងនិងជាកម្លាំងដ៏រឹងមាំ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍នឹងជាឃឿនការពារជាតិមួយមិនអាចខ្វះបាន ***សាមគ្គីភាពនៃក្រុមកីឡា​ នឹងនាំអោយទទួលបានពានរង្វាន់។ ***​សាមគ្គីជាតិ​ នឹងនាំអោយមានការអភិវឌ្ឍជាតិ​ និងជាតិខ្មែរខ្លាំង។ ============= ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​នៅថ្ងៃ ទី៥ ខែឧសភា ឆ្នាំ២០២៦៖​ ឯកឧត្តមបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល​ និងជាប្រធានទទួលបន្ទុកចនាយុវជនស្រុកខ្សាច់កណ្តាលបានអញ្ជើញជាអធិបតី ក្នុង កម្មវិធីបើកការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ នៅក្នុងពិធីបេីកការប្រកួតកីឡានោះក៏មានការចូលរួមពីលោក ចេង ឌីណា ប្រធានគណៈអចិន្ត្រៃយ៍គណបក្សស្រុក,គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្ស ចលនាយុវជនឃុំទាំង១២ សរុបចំនួន ៦៤៦នាក់។ ឯកឧត្តមបណ្ឌិត កៅ ...
ឯកឧត្តមបណ្ឌិត កៅ ថាច និង ឯកឧត្តម ប៉េង ពោធិ៍សាអញ្ជើញថ្លែងសន្ទរកថានិងជាវាគ្មិនស្តីពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត

ឯកឧត្តមបណ្ឌិត កៅ ថាច និង ឯកឧត្តម ប៉េង ពោធិ៍សាអញ្ជើញថ្លែងសន្ទរកថានិងជាវាគ្មិនស្តីពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តស្វាយរៀង, ថ្ងៃទី២៩​ ខែមេសា​ ឆ្នាំ២០២៦៖ ឯកឧត្តមបណ្ឌិត កៅ ថាច ជាសមាជិកគណកម្មាធិការកណ្តាល និងជាសមាជិកយុវជន គណបក្សថ្នាក់កណ្តាលនិងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង សមាជិកគណកម្មាធិការកណ្តាល​និងជាអនុប្រធានគណកម្មាធិការបក្សខេត្ត​ បានអញ្ជើញថ្លែងសន្ទរកថាស្តីអំពីកាលានុវត្តភាព និងទិសដៅវិនិយោគ សម្រាប់អនាគតដែលរៀបចំឡើងនៅសណ្ឋាគារវ៉ៃគោខេត្តស្វាយរៀង។ កម្មវិធីនេះរៀបចំឡើងដោយយុវជនគណបក្សថ្នាក់កណ្ដាលផ្នែកសហគ្រិនវ័យក្មេង ដោយមានការអញ្ជើញចូលរួមផងដែរពី ឧកញ៉ា សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង ,លោក ហៀន សូប៉ូលីន ប្រធានស្តីទីនាយកដ្ឋានប្រតិបត្តិការនិងគ្រប់គ្រងតំបន់សេដ្ឋកិច្ច ពិសេស និងឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលអ្នកចូលរួមមកពីផែនសហគ្រិនវ័យក្មេងនៃយុវជនគណបក្សខេត្តស្វាយរៀង សិស្ស និងនិស្សិតសរុបប្រមាណ ១៥០នាក់។ នៅក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ត...
ឯកឧត្តម លូ គឹមឈន់ ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូ មជ្ឈមណ្ឌលចិន-អាស៊ាន មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម លូ គឹមឈន់ ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូ មជ្ឈមណ្ឌលចិន-អាស៊ាន មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១០ ព្រឹក ថ្ងៃអង្គារ ១២ កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ គណៈប្រតិភូ មជ្ឈមណ្ឌលចិន-អាស៊ាន ដឹកនាំដោយ ឯកឧត្តម Shi Zhongjun អគ្គលេខាធិការ នៃមជ្ឈមណ្ឌលចិន-អាស៊ាន នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងស្វែងយល់ពី សក្តានុពល ប្រតិបត្តិការ វឌ្ឍនភាព និងការអភិវឌ្ឍរបស់ កសស។...
ឯកឧត្តមបណ្ឌិត កៅ ថាច និង​ឯកឧត្ដម​ នុត​ អ៊ុនវ័នរ៉ា ក្នុងនាមផ្នែកសហគ្រិនវ័យក្មេងនៃយុវជនគណបក្សថ្នាក់កណ្តាល​អញ្ជើញថ្លែងសុន្ទរកថាបើក​ និងធ្វេីជាវាគ្មិននៅក្នុងកម្មវិធីសិក្ខាសាលាស្តីអំពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត

ឯកឧត្តមបណ្ឌិត កៅ ថាច និង​ឯកឧត្ដម​ នុត​ អ៊ុនវ័នរ៉ា ក្នុងនាមផ្នែកសហគ្រិនវ័យក្មេងនៃយុវជនគណបក្សថ្នាក់កណ្តាល​អញ្ជើញថ្លែងសុន្ទរកថាបើក​ និងធ្វេីជាវាគ្មិននៅក្នុងកម្មវិធីសិក្ខាសាលាស្តីអំពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ចាម​និងខេត្តព្រៃវែង៖ ឯកឧត្តមបណ្ឌិត កៅ ថាច ជាសមាជិកគណៈកម្មាធិការកណ្តាលនិងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល និង ឯកឧត្តម នុត អ៊ុនវ័ណរ៉ា សមាជិកគណៈកម្មាធិការកណ្តាលយុវជនគណបក្សថ្នាក់កណ្តាលនៅថ្ងៃទី២៨ខែមេសាឆ្នាំ២០២៦នេះបានអញ្ជើញចូលរួមកម្មវិធីសិក្ខាសាលាចំនួន២​ ស្តីអំពី កាលានុវត្តភាពនិងទិសដៅវិនិយោគសម្រាប់អនាគតដែលរៀបចំឡើងដោយយុវជនគណប ក្សថ្នាក់កណ្ដាលផ្នែកសហគ្រិនវ័យក្មេងស្ថិតនៅខេត្តកំពង់ចាមនិងខេត្តព្រៃវែង។ កម្មវិធីសិក្ខាសាលាទី១ គឺពេល ព្រឹកនៃថ្ងៃដដែលត្រូវបានរៀបចំឡើងនៅសណ្ឋាគារ ប៊ី អិន អាស៊ាន ក្នុងខេត្តកំពង់ចាម ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា ប្រធា​នគណកម្មាធិការបក្សខេត្តកំពង់ចាម ដោយមានអ្នកចូលរួមជាសហគ្រិនវ័យក្មេងរបស់គណបក្សខេត្ត​ និងក្រៅប្រព័ន្ធសរុបចំនួន ១៥០នាក់ និងនៅពេលរសៀលនៃថ្ងៃដដែលសិល្ខាសាលាទី២ត្រូវបានរៀបចំឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្ថិតស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយមានវត្តមានអញ...
ការពារកិត្តិយសកម្ពុជា និងការទាមទារសារព័ត៌មានមានទំនួលខុសត្រូវ [Defending Cambodia’s Dignity and Calling for Responsible Journalism]

ការពារកិត្តិយសកម្ពុជា និងការទាមទារសារព័ត៌មានមានទំនួលខុសត្រូវ [Defending Cambodia’s Dignity and Calling for Responsible Journalism]

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ការពារកិត្តិយសកម្ពុជា និងការទាមទារសារព័ត៌មានមានទំនួលខុសត្រូវ[Defending Cambodia’s Dignity and Calling for Responsible Journalism] ដោយ៖លោកតាបូរណ៍! ការចេញផ្សាយរបស់ The Wall Street Journal ដែលបានប្រើពាក្យ “Scambodia” ដើម្បីពិពណ៌នាអំពី Cambodia មិនត្រឹមតែជាការបង្ហាញអវិជ្ជមានវិជ្ជាជីវៈ តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ជាការបង្ខូចកិត្តិយសជាតិមួយទាំងមូល ដោយខ្វះតុល្យភាព និងការវិភាគបែបទទួលសំណូកពីប្រទេសណាមួយឬជនណាមួយ។ ជាក់ស្តែង បញ្ហាអំពើឧក្រិដ្ឋកម្មបច្ចេកវិទ្យា (cybercrime) គឺជាបញ្ហាសកល មិនមែនកើតឡើងតែក្នុងប្រទេសណាមួយនោះទេ ប្រទេសជាច្រើនជុំវិញពិភពលោកក៏ដូចជាប្រទេសអភិវឌ្ឍខ្ពស់ក៏កំពុងប្រឈមមុខនឹងបញ្ហានេះដូចគ្នា។ ដូច្នេះ ការប្រើពាក្យស្លោកដូចជា “Scambodia” គឺជាការបង្ហាញមតិដែលបំភាន់សាធារណៈ និងបង្កើតការយល់ច្រឡំលើស្ថានភាពពិត។ លើសពីនេះ ការបង្ហាញថាប្រទេសមួយត្រូវបានគ្រប់គ្រងដោយក្រុមឧក្រិដ្ឋកម្ម គឺ...
លោក ហៃ ស៊ីណា÷« ចិនប្រើលុយនិងដាក់ទុនទៅវិនិយោគលើពិភពលោក ដើម្បីរាប់អានមិត្តឬឯអាមេរិកបង្កើតបក្សប្រឆាំង និង NGOs ក្រុមសហជីព ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលណាដែលគេមិនរណបឬដើរតាមខ្លួន»

លោក ហៃ ស៊ីណា÷« ចិនប្រើលុយនិងដាក់ទុនទៅវិនិយោគលើពិភពលោក ដើម្បីរាប់អានមិត្តឬឯអាមេរិកបង្កើតបក្សប្រឆាំង និង NGOs ក្រុមសហជីព ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលណាដែលគេមិនរណបឬដើរតាមខ្លួន»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ចិនប្រើលុយនិងដាក់ទុនទៅវិនិយោគលើពិភពលោក ដើម្បីរាប់អានមិត្តឬឯអាមេរិកបង្កើតបក្សប្រឆាំង និង NGOs ក្រុមសហជីព ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលណាដែលគេមិនរណបឬដើរតាមខ្លួន» ============= ដោយ ហៃ ស៊ីណា អ្នកសារព័ត៌មាន ភ្នំពេញ: មហាយក្សចិនប្រើលុយឬដាក់ទុនទៅវិនិយោគលើពិភពលោក ដើម្បីស្វែងរកមិត្ត ដោយឡែក នៅទ្វីបអាហ្វ្រីក អាមេរិក បង្កើតបក្សប្រឆាំង និង NGOs ក្រុមសហជីព ក្រោមពាក្យស្លោកថា ដើម្បី សេរីភាព សិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ក្នុងគោលដៅ ប្រឆាំង នឹងរដ្ឋាភិបាលណាដែលគេមិនរណបនិងដើរតាមខ្លួន !! #ចិនរាប់អានមិត្តភក្តិ ដាក់លុយយកទៅជួយអភិវឌ្ឍន៍ជំរុញការកសាងសេដ្ឋកិច្ចក្នុងតំបន់ ដោយគ្មានលក្ខខណ្ឌ និងការពារទឹកដី អធិបតេយ្យជាតិប្រទេសនោះ បើសិនមានការបំពានណាមួយពីមហាអំណាចក្នុងតំបន់។ #អាមេរិកកាំងរាប់អានមិត្ត បង្កើតបក្សប្រឆាំងនៅប្រទេសណាដែលគេមិនដើរតាមខ្លួន ដោយប្រើភាសាតែមួយ"ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស!! ប៉ុន្តែអាមេរិកគំរាមថា ប្...