ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

កម្ពុជានិងដៃគូអភិវឌ្ឍន៍សាទរភាពជោគជ័យនៃការអនុវត្តសាកល្បងកម្មវិធី RPL ដែលបំប្លែងពីបទពិសោធរាប់ឆ្នាំទៅជាវិញ្ញាបនបត្រសម្រាប់អតីតពលករពីប្រទេសថៃ

កម្ពុជានិងដៃគូអភិវឌ្ឍន៍សាទរភាពជោគជ័យនៃការអនុវត្តសាកល្បងកម្មវិធី RPL ដែលបំប្លែងពីបទពិសោធរាប់ឆ្នាំទៅជាវិញ្ញាបនបត្រសម្រាប់អតីតពលករពីប្រទេសថៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(បាត់ដំបង)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី Xiaoyan Qian នាយិកាអង្គការ ILO ប្រចាំកម្ពុជា ឡាវ និងថៃ និងតំណាងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត បានចុះទស្សនកិច្ចដំណើរការកម្មវិធីការធ្វើតេស្ដទទួលស្គាល់ជំនាញពីមុន (RPL) នៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) នាសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដើម្បីសង្កេតមើលការអនុវត្តជាក់ស្តែងនៃ RPL សម្រាប់អតីតពលករក្នុងការបំប្លែងពីបទពិសោធទៅជាវិញ្ញាបនបត្រឱ្យទទួលបានការងារនិងចំណូលកាន់តែល្អប្រសើរ ក៏ដូចជាបញ្ហាប្រឈមក្នុងពេលអនុវត្តផងដែរ។ តាមរយៈការសង្កេតផ្ទាល់នាថ្ងៃនេះបានផ្តល់មកនូវការយល់ដឹងយ៉ាងស៊ីជម្រៅពីផលជះវិជ្ជមានជាក់ស្តែងនៃគំនិតផ្តួចផ្តើមស្នូលពីកម្មវិធី RPL ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមដ៏យូរអង្វែងរវាងរាជរដ្ឋាភិបាល និងដៃគូ ក្នុងការកសាងសេដ្ឋកិច្ចប្រកបដោយបរិយា...
ឯកឧត្តម ហេង សួរ បញ្ចូលថ្មីចំនួន ១ ៤២៣នាក់នៅស្រុកកំពង់សៀម ខេត្តកំពង់ចាមបង្ហាញពីការសម្រេចចិត្តជ្រើសរើសយកគណបក្ស ដែលធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបុព្វហេតុជាតិ មាតុភូមិ

ឯកឧត្តម ហេង សួរ បញ្ចូលថ្មីចំនួន ១ ៤២៣នាក់នៅស្រុកកំពង់សៀម ខេត្តកំពង់ចាមបង្ហាញពីការសម្រេចចិត្តជ្រើសរើសយកគណបក្ស ដែលធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបុព្វហេតុជាតិ មាតុភូមិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(កំពង់ចាម)៖ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្តិភាព ក្រុងកំពង់ចាម ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី “ប្រកាសបញ្ចូលសមាជិកថ្មីរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម” សរុបចំនួន ១ ៤២៣នាក់ (ស្រី ៣៩៤នាក់) មកពីឃុំចំនួន ៣នៃស្រុកកំពង់សៀមរួមមាន ឃុំក្រឡាចំនួន ៨៣៥នាក់ ឃុំអូរស្វាយ ៣៤៥នាក់ និងឃុំវិហារធំ ២៤៣នាក់ ដែលធ្វើឱ្យសមាជិកគណបក្សសរុបកើនឡើងដល់ជិត ៨លាននាក់។    ឯកឧត្តមបានអបអរសាទរ ស្វាគមន៍យ៉ាងកក់ក្តៅនិងអរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនដែលបានសម្រេចចិត្តយ៉ាងត្រឹមត្រូវ "ផ្អែកតាមហេតុផលជាក់ស្តែង"ចូលរួមកសាងជីវភាពជាមួយនឹងមហាគ្រួសារគណបក្សប្រជាជនកម្ពុជា។ ការសម្រេចចិត្តនេះប្រៀបដូចការជ្រើសរើសយក "កៅអីដែកដ៏ស្អាតរឹងមាំ" មិនងាយពុកផុយមកអង្គុយជាបង្អែក និងជាការឆ្លើយតបទៅនឹងសច្ចធម៌ជ...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារ ៦មករា សមិទ្ធផលនានានៅមន្ទីរគណៈកម្មាធិការ​គណបក្សខេត្តព្រៃវែង

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារ ៦មករា សមិទ្ធផលនានានៅមន្ទីរគណៈកម្មាធិការ​គណបក្សខេត្តព្រៃវែង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រៃវែង:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារ ៦មករា សមិទ្ធផលនានានៅមន្ទីរគណៈកម្មាធិការ​គណបក្សខេត្តព្រៃវែងនៅថ្ងៃសៅរ៍ទី១៦ ខែឧសភា ឆ្នាំ២០២៦។
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខប្រជាកសិករនៅស្រុកស្អាង ខេត្តកណ្តាល

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខប្រជាកសិករនៅស្រុកស្អាង ខេត្តកណ្តាល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តកណ្តាល:ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ន (ARDB)នៅព្រឹក ថ្ងៃសុក្រទី១៥ ខែឧសភា ឆ្នាំ២០២៦នេះបាន អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល។ នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករមានការចូលរួមពី លោក ឃុត ផល្លា អភិបាលរងនៃគណៈអភិបាលស្រុកស្អាង,មន្ត្រីមន្ទីរកសិកម្មខេត្ត, លោកមេឃុំ មន្រ្តីកសិកម្មឃុំ ព្រមទាំងប្រជាកសិករសរុបចំនួន ៦១០នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ផ្តាំផ្ញើដល់កសិករថា ការជួបជុំនៅថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងធំចំនួន២ គឺទី១ ណែនាំពីសមាគមបណ្តាញកសិករតេជោ ជាខែលការពារកសិករមិនឱ្យរងា ក្នុងករណីមានការរំលោភបំពានដោយខុសច្បាប់ណាមួយ។សមាគមបណ្តាញកសិករតេជោ ជាស្ពានចម្លងផ្នែកហិរញ្ញវត្ថុ ពាក់ព័ន្ធនិងកម្ចីកសិកម្មក្នុងវិស័យដាំដុះ និងចិញ្ចឹមសត្វ ដែលមានធនាគារ ARDB ចាំជួយសម្របសម្រួលកសិករ...
ឯកឧត្តម ហេង សួរ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យគោរពជូនចំពោះ ឯកឧត្តម យឹម ឆៃលី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា

ឯកឧត្តម ហេង សួរ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យគោរពជូនចំពោះ ឯកឧត្តម យឹម ឆៃលី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ឯកឧត្តម ហេង សួរ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យគោរពជូនចំពោះ ឯកឧត្តម យឹម ឆៃលី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងឱកាសចម្រើនជន្មាយុដ៏ថ្លៃថ្លា ដែលប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។ #MLVT #HENGSour...
“រួមគ្នាបន្តការពារកម្មករនិយោជិតពីភាពតានតឹងដោយកម្តៅ និងលើកកម្ពស់សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ” ជាប្រធានបទប្រចាំឆ្នាំ២០២៦ ក្នុងការប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ

“រួមគ្នាបន្តការពារកម្មករនិយោជិតពីភាពតានតឹងដោយកម្តៅ និងលើកកម្ពស់សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ” ជាប្រធានបទប្រចាំឆ្នាំ២០២៦ ក្នុងការប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ» ក្រោមប្រធានបទ “រួមគ្នាបន្តការពារកម្មករនិយោជិតពីភាពតានតឹងដោយកម្ដៅ និងលើកកម្ពស់សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ” នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ក្នុងអង្គពិធីដែលមានអ្នកចូលរួមប្រមាណ ១ ៣០០នាក់។   ថ្លែងនាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីគូសបញ្ជាក់ថា ប្រធានបទដ៏សំខាន់សម្រាប់កម្ពុជាក្នុងការប្រារព្ធពិធីនេះ គឺដើម្បីជំរុញការប្រុងប្រយ័ត្ននិងការយកចិត្តទុកដាក់បន្ថែមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងបំណងស្វែងយល់ពីផលប៉ះពាល់នៃភាពតានតឹងដោយកម្តៅ និងភាពតានតឹងផ្លូវចិត្តហើយរួមគ្នារៀបចំវិធានការទប់ស្កាត់ឱ្យបានគ្រប់ជ្រុងជ្រោយ។ ឯកឧត្តមបន្តថា ការប្រែប្រួលអាកាសធាតុកំពុងជះឥទ្ធិពលអវិជ្ជមានដល់បរិស្ថាននិងសុខភាពមនុស្សទូទាំងពិភពលោក ហើ...
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខជាមួយប្រជាកសិករស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខជាមួយប្រជាកសិករស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ស្រុកកៀនស្វាយ ខេត្តកណ្តាល,នៅព្រឹក ថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជា ២៥៧០ត្រូវនឹងថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២៦៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ន (ARDB)បានអញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខជាមួយប្រជាកសិករស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។ នៅក្នុងពិធីសំណេះសំណាលនិងសួរសុខទុក្ខជាមួយប្រជាកសិករនោះក៏មានការចូលរួមពី ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល,មន្ត្រីមន្ទីរកសិកម្មខេត្ត, អភិបាលរងនៃគណៈអភិបាលស្រុកកៀនស្វាយ លោកមេឃុំ និងមន្រ្តីកសិកម្មឃុំ ព្រមទាំងប្រជាកសិករសរុបចំនួន ៥៦៥រូប។ ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ក្នុងឱកាសនោះថា ការជួបសំណេះសំណាលថ្ងៃនេះមានគោលបំណងធំបំផុតចង់បង្ហាញពីសមាគមបណ្តាញកសិករតេជោដែលជាសមាគមថ្មីមួយ ជូនដល់បងប្អូនប្រជាកសិករយើង។ ក្នុងនោះសមាគមនឹងជួយសម្របសម្រួលដល់កសិករ ដោយធ្វើជាស្ពានចម្លងកសិផលដែលកសិករផល...
អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ ស៊ីន ហៅភីក កាស៊ីណូ របស់ក្រុមហ៊ុន ញូ ភីក អេនធើធេនម៉ិន ឯ.ក ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូឈ្មោះ ស៊ីន ហៅភីក កាស៊ីណូ របស់ក្រុមហ៊ុន ញូ ភីក អេនធើធេនម៉ិន ឯ.ក ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សូមជម្រាបជូន សាធារណជនជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦, អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. បានចូលរួមប្រតិបត្តិការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួល នីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចុះចែកឆេរទីតាំង កាស៊ីណូ ស៊ីន ហៅតឹក កាស៊ីណូ របស់ក្រុមហ៊ុន ញ តឹក អេនធើធេនម៉ិន ឯ.ក ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែល សង្ស័យថា មានពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងប្រតិបត្តិការចុះឆែកឆេរនេះ, កម្លាំង មានសមត្ថកិច្ច បានត្រួតពិនិត្យអគារចំនួន ៣ ស្ថិតក្នុងបរិវេណកាស៊ីណូ និងឃាត់ខ្លួនមនុស្សសរុបចំនួន ១៣ នាក់ (ចិន ១២នាក់ និងខ្មែរ ១ នាក់) ព្រមទាំងប្រមូលបានវត្ថុតាង មួយចំនួន ដូចជា ធុងកុំព្យូទ័រចំនួន ៣៤ គ្រឿង, កុំព្យូ...
ឯកឧត្ដមបណ្ឌិត កៅ ថាច និងលោកជំទាវមានសទ្ធាជ្រះថ្លាប្រគេនអង្ករចំនួន​ ១តោន​ ប្រចាំខែឧសភាចំពោះព្រះសង្ឃ វត្ដប្រាសាទស្រះកណ្ដាល(ខ្ចាស់) ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ

ឯកឧត្ដមបណ្ឌិត កៅ ថាច និងលោកជំទាវមានសទ្ធាជ្រះថ្លាប្រគេនអង្ករចំនួន​ ១តោន​ ប្រចាំខែឧសភាចំពោះព្រះសង្ឃ វត្ដប្រាសាទស្រះកណ្ដាល(ខ្ចាស់) ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ព្រមទាំងលោកជំទាវនៅថ្ងៃចន្ទទី១១​ ខែឧសភា​ ឆ្នាំ២០២៦​នេះ មានសទ្ធាជ្រះថ្លាប្រគេនអង្ករចំនួន​ ១តោន​ ប្រចាំខែឧសភា ចំពោះព្រះសង្ឃ វត្ដប្រាសាទស្រះកណ្ដាល(ខ្ចាស់) ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្ដបន្ទាយមានជ័យ​។...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តកំពត-ខេត្តកែប

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តកំពត-ខេត្តកែប

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពត-ខេត្តកែប ចំនួន១,១៨២នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅសាលាខេត្តកំពត។ យោងតាមរបាយការណ៍របស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងថា ខេត្តកែបពីមុន មាន ឈ្មោះថា ក្រុងកែប-បូកគោ ដែលបង្កើតឡើងនៅឆ្នាំ១៩៥៣ ដោយស្នាព្រះហស្ថសម្តេចព្រះបរមរតនកោដ្ឋ ព្រះនរោត្ដមសីហនុ។ នៅឆ្នាំ១៩៧៩ ខេត្តកែបគ្រាន់តែជាឃុំមួយឈ្មោះថា «ឃុំកែប» ដែលស្ថិតនៅ ចំណុះ ស្រុកកំពត ខេត្តកំពត។ លុះដល់ឆ្នាំ១៩៩២ រដ្ឋសភានៃរដ្ឋ កម្ពុជា បានអនុម័តច្បាប់ស្តីពីការបង្កើតក្រុងកែបឡើងវិញ និងត្រូវបានប្តូរឈ្មោះជា«ខេត្តកែប» នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៨។ មុខរបរចម្បងរបស...