ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

ឧកញ៉ា ឡាយ ឈុនហួ ដឹកនាំក្រុមហ៊ុន នាំចេញអង្ករចំនួន១០ ចូលរួមតាំងបង្ហាញ នូវផលិតផលអង្ករកម្ពុជាទៅទីក្រុងញូវយ៉កសហរដ្ឋអាម៉េរិក

ឧកញ៉ា ឡាយ ឈុនហួ ដឹកនាំក្រុមហ៊ុន នាំចេញអង្ករចំនួន១០ ចូលរួមតាំងបង្ហាញ នូវផលិតផលអង្ករកម្ពុជាទៅទីក្រុងញូវយ៉កសហរដ្ឋអាម៉េរិក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ក្រោមកិច្ចយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្ម ជាអាណាព្យាបាលបច្ចេកទេស និងទទួលបានការចូលរួមឧបត្ថម្ភថវិកា ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា គ្រោងដឹកនាំក្រុមហ៊ុន នាំចេញអង្ករចំនួន១០ ចូលរួមតាំងបង្ហាញ នូវផលិតផលអង្ករកម្ពុជាទៅទីក្រុងញូវយ៉កសហរដ្ឋអាម៉េរិក។ ក្រុមហ៊ុននាំចេញអង្ករចំនួន ១០ ក្រុមហ៊ុន ដែលមានសមាសភាពប្រតិភូចូលរួមចំនួន ៣៦ រូប ចូលរួមតាំងបង្ហាញនូវផលិតផលអង្កររបស់កម្ពុជា ដែលជាផលិតផលមានគុណភាពខ្ពស់ និងធ្លាប់បានឈ្នះនូវពានរង្វាន់អង្ករល្អបំផុតរបស់ពិភពលោក ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារ Summer Fancy Food Show 2026 ដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី២៨ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។ យោងតាមឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាឲ្យដឹងថា គោលបំណងនៃការចូលរួមនៅក្នុងពិព័រណ៍ម្ហូបអាហារ...
ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត

ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ បន្ទាប់ពីអញ្ជើញចូលរួមកម្មវិធីបើក ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការធ្វើដំណើរទៅមកកន្លែងការងារប្រកបដោយសុវត្ថិភាពសម្រាប់បងប្អូនកម្មករនិយោជិត ជាមួយលោក HE Dong នាយកប្រតិបត្តិក្រុមហ៊ុន Zo Motors Global។ អនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ មានគោលបំណងលើកកម្ពស់សុវត្ថិភាពបងប្អូនកម្មករនិយោជិតក្នុងការធ្វើដំណើរប្រចាំថ្ងៃ, ជំរុញការប្រើប្រាស់យានជំនិះដឹកជញ្ជូនកម្មករនិយោជិតប្រកបដោយសុវត្ថិភាព បំពាក់ប្រព័ន្ធប្រអប់សុវត្ថិភាព (SafeBox)  និងផ្តល់ជាជម្រើសថ្មីលើមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតនាពេលបច្ចុប្បន្ន។ លើសពីនេះ កិច្ចសហប្រតិបត្ត...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានអញ្ជើញ ចូលរួមអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានអញ្ជើញ ចូលរួមអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានអញ្ជើញ ចូលរួមអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ។ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការ ផ្សព្វផ្សាយ ទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងវិស័យឯកជន ព្រមទាំងសាធារណជនឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ រាជរដ្ឋាភិបាល បានផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការគាំទ្រវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET)...
ឯកឧត្តមបណ្ឌិត កៅ ថាច ជំរុញថ្នាក់ដឹកនាំយុវជនគណបក្សឃុំជ័យធំទើបជាប់ឆ្នោត ឱ្យបន្តរៀនសូត្រ បង្កើនប្រាក់ចំណូលគ្រួសារ និងបម្រើសហគមន៍ខេត្ត

ឯកឧត្តមបណ្ឌិត កៅ ថាច ជំរុញថ្នាក់ដឹកនាំយុវជនគណបក្សឃុំជ័យធំទើបជាប់ឆ្នោត ឱ្យបន្តរៀនសូត្រ បង្កើនប្រាក់ចំណូលគ្រួសារ និងបម្រើសហគមន៍ខេត្ត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កណ្តាល៖ ឯកឧត្តមបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារចលនាយុវជនគណបក្សស្រុកខ្សាច់កណ្តាល នាព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានផ្តល់អនុសាសន៍ណែនាំ និងតម្រង់ទិស ដល់ថ្នាក់ដឹកនាំយុវជនឃុំជ័យធំ នៃស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឲ្យបន្តរៀនសូត្រពង្រឹងសមត្ថភាពចំណេះដឹង និងប្រឹងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ បន្ទាប់មកត្រូវចូលរួមបម្រើសហគមន៍របស់ខ្លួនថែមទៀត។ ឯកឧត្តមបណ្ឌិត ដែលជាសមជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល ប្រចាំស្រុកខ្សាច់កណ្តាល បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម នួន សំបូរ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំជ័យធំ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក គណៈកម្មការបោះឆ្...
ទំនិញ​ចំនួន ៣៣២មុខ​សមត្ថកិច្ច​និង​អាជ្ញាធរ​រកឃេីញ​នៅ​ឃ្លាំង​របស់​ឧកញ៉ា​ ថៃ​ ស៊ាង​ ស្ថិតនៅ​ខណ្ឌ​ឬស្សីកែវ​

ទំនិញ​ចំនួន ៣៣២មុខ​សមត្ថកិច្ច​និង​អាជ្ញាធរ​រកឃេីញ​នៅ​ឃ្លាំង​របស់​ឧកញ៉ា​ ថៃ​ ស៊ាង​ ស្ថិតនៅ​ខណ្ឌ​ឬស្សីកែវ​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ទំនិញ​ចំនួន ៣៣២មុខ​សមត្ថកិច្ច​ និង​អាជ្ញាធរ​ខណ្ឌឬស្សីកែវ រកឃេីញ​នៅ​ឃ្លាំង​របស់​ឧកញ៉ា​ ថៃ​ ស៊ាង​ ស្ថិតនៅ​ខណ្ឌ​ឬស្សីកែវដែលមាន​កាល​បរិច្ឆេទ​នាំចូល​ថ្មីៗ​ហើយ​ទំនិញមួយ​ចំនួន​បាន​ក្លែង​ប្រអប់​វេចខ្ចប់ដេីម្បី​បោកប្រាស់​អ្នក​ប្រេីប្រាស់​ទៀតផង​ ។ យោងតាមសមត្ថកិច្ចចុះអនុវត្តបានបញ្ជាក់ថា ឧកញ៉ា​ ថៃ​ ស៊ាង​ មិន​សហការជាមួយ​សមត្ថកិច្ច​និង​អាជ្ញាធរ​ទេ​។ យោងតាមប្រភពព័ត៌មានបង្ហើបថាឩកញ៉ារូបនោះដោយអាងខ្នង​មានអ្នកឧកញ៉ា​ម្នាក់នៅ​សភា​ពាណិជ្ជ កម្ម​បាន​គំរាម​ដល់អាជ្ញាធរ​ខណ្ឌ​ឬស្សីកែវ​ ថែមទៀត។ សូមរំលឹកថា ឧកញ៉ា​ ថៃ​ ស៊ាង​ បាននាំ​ទំនិញ​ថៃ​គ្រប់​ប្រភេទ​លក់នៅ​ប្រទេស​កម្ពុជា​ ទោះបី​រាជរដ្ឋាភិបាល​បានបិទ​ព្រំដែន​គោក​ជាមួយ​ប្រទេស​ថៃ តាំងពីខែ​មីថុនា​ឆ្នាំ​ ២០២៥​ ហើយ​ក៏​ដោយ​ប៉ុន្តែថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជារំលឹកថា​ «អ្នកណា​គប់​គិត​នាំចូល​ អ្នកណា​កាង​ សុទ្ធតែ​ពពួកក្បត់ជាតិ​ ក្បត់​វរៈកងទ័ព​ ...
ឯកឧត្តមបណ្ឌិត រ័ត្ន សណ្តាប់៖ ប្រវត្តិទីតាំងទាត់សីរបស់ឃុនឆាង ឃុនផែន ខេត្ដកោះកុង ជានិមិត្ដរូបល្បែងប្រជាប្រិយខ្មែរនៃវិស័យយោធាសម័យបុរាណ

ឯកឧត្តមបណ្ឌិត រ័ត្ន សណ្តាប់៖ ប្រវត្តិទីតាំងទាត់សីរបស់ឃុនឆាង ឃុនផែន ខេត្ដកោះកុង ជានិមិត្ដរូបល្បែងប្រជាប្រិយខ្មែរនៃវិស័យយោធាសម័យបុរាណ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ ឯកឧត្តមបណ្ឌិត រ័ត្ន សណ្តាប់ បានថ្លែងថា នៅក្នុងប្រវត្តិល្បែងប្រជាប្រិយខ្មែរ, បើយើងធ្វើដំណើរដល់ទឹកដីខេត្ដកោះកុង យើងម្នាក់ៗ តែងនឹកដល់ល្បែងប្រជាប្រិយខ្មែរដ៏ចំណាស់មួយ ទាក់ទងនៃរឿងព្រេង បែបប្រវត្តិសាស្ត្រ បង្ហាញលើផ្ទាំងសិលាដ៏ធំមហិមា មានស្នាមឆូតរហែកដាច់ជាពីរយ៉ាងរាបស្មើធេង ដែលជាទីលាននៃការប្រកួតទាត់សីរវាងឃុនឆាង ឃុនផែន ស្ថិតនៅក្នុងភូមិបឹងកាឆាង ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ​ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីតំបន់ចេតិយ៍ឃុនឆាង ឃុនផែន ជារមណីយដ្ឋានវប្បធម៌ទេសចរ។ ស្ថិតក្នុងប្រពៃណីល្បែងទាត់សីនេះ មិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្ដរូបនៃល្បែងប្រជាប្រិយ សិល្បៈ វប្បធម៌ខ្មែរ ដើម្បីឲ្យវិស័យយោធាសម័យបុរាណមានសកម្មភាពយ៉ាងរស់រវើក។ ដោយហេតុថា តួអង្គ ឃុនផែន បានប្រើមន្តអាគមសែកមន្តគាថា ទៅលើគ្រាប់សី ដើម្បីឲ្យសីនោះស្តាប់បង្គាប់ មិនងាយធ្លាក់ដល់ដី ដែលជាហេតុធ្វើឲ្យខាង ឃុនឆាង ...
ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមអគ្គបណិ្ឌតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីតាំងសាងសង់ចំណតផែកុងតឹន័រ-ជំហានទី១ កំពង់ផែក្រុងព្រះសីហនុ

ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមអគ្គបណិ្ឌតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីតាំងសាងសង់ចំណតផែកុងតឹន័រ-ជំហានទី១ កំពង់ផែក្រុងព្រះសីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១១: ១៥ នាទី ព្រឹក ថ្ងៃសៅរ៍ទី១៣ខែមិថុនា ឆ្នាំ២០២៦នៅទីតាំងសាងសង់ចំណតផែកុងតឹន័រថ្មី-ជំហានទី១ កំពង់ផែក្រុងព្រះសីហនុ ឯកឧត្តមអគ្គបណិ្ឌតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយុ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងមន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាច្រើនរួប បានចូលទស្សនកិច្ច និងត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ចំណតផែកុងតឹន័រថ្មី-ជំហានទី១ កំពង់ផែក្រុងព្រះសីហនុ រួមមានទីតាំងបម្រុងទុកសម្រាប់តម្លើងម៉ាស៊ីន X-ray Scanner, ការងារសាងសង់ស្ពានចេញ-ចូលចំណតផែកុងតឺន័រថ្មី និងទីតាំងដោះស្រាយសំណង់មិនរៀបរយនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។...
ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជានៅក្នុងកម្មវិធីសម្ពោធជាផ្លូវការ«សហគ្រាសពាណិជ្ជកម្មកម្ពុជា (ស.ព.ក)»

ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជានៅក្នុងកម្មវិធីសម្ពោធជាផ្លូវការ«សហគ្រាសពាណិជ្ជកម្មកម្ពុជា (ស.ព.ក)»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ឧកញ៉ា គឹម សាវុធ ប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃសុក្រទី១២ខែមិថុនា ឆ្នាំ២០២៦នេះ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ដឹកនាំ សមាជិក សមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជា ចំនួន ៣០ រូប ចូលរួមនៅក្នុងកម្មវិធីសម្ពោធជាផ្លូវការ «សហគ្រាសពាណិជ្ជកម្មកម្ពុជា (ស.ព.ក)» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាង លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ លើសពីនេះ ឧកញ៉ា បណ្ឌិត ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងសិក្ខាសាលាស្ដីពី ការត្រៀមលក្ខណៈក្នុងការតភ្ជាប់ផលិតផលកម្ពុជាពីកសិដ្ឋានទៅកាន់ទីផ្សារសម្រាប់អនាគតផងដែរ។...
ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា

ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ទីក្រុងហ្សឺណែវ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលនវានុវត្តន៍ និងបណ្តុះបណ្តាល SPARK Campus, សាលាជំនាញនាឡិកា FORPRO (FORPRO Watchmaking School) និងមជ្ឈមណ្ឌលថែទាំយានយន្ត (Automotive Maintenance Center) នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងអំឡុងពេលចូលរួមសន្និសីទអន្តរជាតិខាងការងារលើកទី ១១៤ នៃអង្គការអន្តរជាតិខាងការងារ (ILO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស។ នៅក្នុងដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមពិនិត្យដោយផ្ទាល់អំពីវិធីសាស្ត្រប្រកបដោយនវានុវត្តន៍របស់ប្រទេសស្វ៊ីស លើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រួមទាំងឧបករណ៍បរិក្ខារទំនើបៗចុងក្រោយបង្អស់សម្រាប់ការអភិវឌ្ឍជំនាញផ្នែកបច្ចេកវិទ្យា ដែលរួមមាន ជំនាញផលិតនាឡិកា និងជំនាញថែទាំយានយន្ត។ ឯកឧត្តមក៏បានអញ្ជើញជួបពិភាក្សាជាមួយលោកគ្រូបង្គោល និងសិក្ខ...
អគ្គលេខាធិការដ្ឋាននៃគណៈកម្មការ(គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ឡឺ ហ្សឹង របស់ក្រុមហ៊ុន រេឌាន ភើល អុិនវេសមិន លីមីធីត ដែលស្ថិតនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង

អគ្គលេខាធិការដ្ឋាននៃគណៈកម្មការ(គ.ល.ក.)សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ឡឺ ហ្សឹង របស់ក្រុមហ៊ុន រេឌាន ភើល អុិនវេសមិន លីមីធីត ដែលស្ថិតនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖អគ្គលេខាធិការដ្ឋាននៃ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)សូមជូនសេចក្តីប្រកាសព័ត៌មានលេខ ០២៦/២៦ អ.គ.ល.ក.ប្រកព ចុះថ្ងៃទី១១ ខែមិថុនា គ.ស.២០២៦ ស្ដីពីការសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ឡឺ ហ្សឹង របស់ក្រុមហ៊ុន រេឌាន ភើល អុិនវេសមិន លីមីធីត ដែលស្ថិតនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។ ————————- The General Secretariat of the Commercial Gambling Management Commission of Cambodia (CGMC) hereby issues Press Release No. 026/26 G.S.CGMC.PR, dated 11 June 2026, regarding the decision to revoke the licence of Radiant Pearl Investment Limited, which operates the casino named Roxy Hotel & Casino, located in Thnal Kaeng Village, Sangkat Bati, Bavet Municipality, Svay Rieng Province....