នាយឧត្តមសេនីយ៍ សៅ សុខា៖ ការផ្លាស់ប្តូរតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីពង្រឹងនូវប្រសិទ្ធិភាពការងារគ្រប់គ្រង
កំពង់ឆ្នាំង៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងថា កិច្ចការងារផ្លាស់ប្តូរ តែងតាំងមុខតំណែងរបស់មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថ គឺជាកិច្ចដំណើរការទូទៅ ក្នុងការពង្រឹងនូវប្រសិទ្ធិភាពការងារគ្រប់គ្រង ដឹកនាំអង្គភាព ឱ្យកាន់តែរីកចម្រើនប្រសើរឡើងថែមទៀត នៅតាមមូលដ្នាននីមួយៗ។
ការលើកឡើងបែបនេះរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងឳកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីក្រកាសចូលកាន់តំណែងមេបញ្ជាការថ្មី កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ផងដែរ។
លោកនាយឧត្តមសេនីយ៍ សៅ សុខា បានផ្តាំផ្ញើ ដល់លោកមេបញ្ជាការកងរាជអាវុធហត្...








