ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

លោក លឹម គានហោ ជួបសំណេះសំណាលជាមួយបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២១-២០២២ និងគណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ ថ្នាក់ទី១២ ចំនួន៨៦២នាក់

លោក លឹម គានហោ ជួបសំណេះសំណាលជាមួយបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២១-២០២២ និងគណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ ថ្នាក់ទី១២ ចំនួន៨៦២នាក់

នយោបាយ, ព័ត៌មានជាតិ
កណ្តាល៖ នាព្រឹកទី៣០ ខែធ្នូ ឆ្នាំ ២០២២ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ រួមជាមួយអស់លោក លោកស្រីក្រុមការងារ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២១-២០២២ និងគណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូថ្នាក់ទី១២ សរុបចំនួន៨៦២នាក់។  មានមតិសំណេះសំណាលនាឱកាសនេះ លោករដ្ឋមន្រ្តី ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ បានសម្តែងនូវការអបអរសាទរចំពោះក្មួយៗទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានជោគជ័យជូនដល់គ្រួសារ និងសង្គមជាតិ ហើយក៏បានផ្តាំផ្ញើដល់ក្មួយៗ ដែលពុំបានប្រឡងជាប់ ត្រូវធ្វើការសិក្សារៀនសូត្រឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបានជោគជ័យនៅឆ្នាំក្រោយទៀត ព្រោះក្មួយៗទាំងអស់ គឺជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិ និងជាធនធានមនុស្សដ៏សំខាន់នាថ្ងៃខាងមុខ ក្មួយៗ​មិន​ត្...
សាស្រ្តាចារ្យ​​បណ្ឌិត​​ សាបូ អូសាណូ«ស្វាគមន៍ សិស្ស និស្សិតដែលទើបតែប្រលងបាក់ថ្មីៗដើម្បីចូលរៀននៅសាកលវិទ្យាល័យអន្តរជាតិIU សំរាប់ឆ្នាំសិក្សា២០២២-២០២៣»

សាស្រ្តាចារ្យ​​បណ្ឌិត​​ សាបូ អូសាណូ«ស្វាគមន៍ សិស្ស និស្សិតដែលទើបតែប្រលងបាក់ថ្មីៗដើម្បីចូលរៀននៅសាកលវិទ្យាល័យអន្តរជាតិIU សំរាប់ឆ្នាំសិក្សា២០២២-២០២៣»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖​​ លោកសាស្រ្តាចារ្យ​​បណ្ឌិត​​ សាបូ អូសាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យអន្តរជាតិIU នៅ​​ព្រឹកថ្ងៃទី២៨ ខែធ្នូ ២០២២ បានជួបសំណេះសំណាលជសមួយប្អូនៗ និស្សិតប្រមាណ៤០០នាក់ដែលកំពុងរៀនលើវិស័យសុខាភិបាល ហើយ​​ សាកលវិទ្យាធិការ បានស្វាគមន៍ សិស្ស និស្សិតដែលទើបតែប្រលងបាក់ថ្មីៗដើម្បីចូលរៀន នៅសាកលវិទ្យាល័យអន្តរជាតិIU សំរាប់ឆ្នាំសិក្សា២០២២-២០២៣ ដែលនឹងបើកបវេសនកាល ចូលរៀននៅថ្ងៃទី ០៩ មករា ២០២២ខាងមុខនេះ។ យោងតាម​​ លោក សាម៉ន បណ្ឌិត សាកលវិទ្យាធិការរង បានបញ្ជាក់ថា ឥឡូវ​​នេះសាកលវិទ្យាល័យអន្តរជាតិក៏បានស្វាគមន៏ទាំងសិស្សដែលប្រលងធ្លាក់ និងសិស្សដែលបានប្រលងជាប់គ្រប់និទ្ទេសទាំងអស់សូមអញ្ជើញមកកាន់សាកលវិទ្យាល័យអន្តរជាតិចាប់ពីថ្ងៃនេះតទៅ។ លោក​បានបន្ថែមថា«ដើម្បីមកដាក់ពាក្យចូលរៀន រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទ័ ដល់ថ្ងៃអាទិត្យ នៅគ្រប់សាខាទាំង៤នៅតាមខេត្ត និងទីតាំងចំនួន៣ទៀតនៅក្នុងរាជធានីភ្នំពេញរួមមានទីតាំងនៅបឹងកេងកង ទី...
សម្តេចតេជោ ហ៊ុន សែន ព្រមាន​ដក​ផ្កាយ ​ចំពោះ​មន្ត្រីនគរបាល​យុត្តិធម៌​រូប​ណាចាប់​អ្នកមាន​ជម្លោះដីធ្លី​ដាក់​ពន្ធនាគារ ដោយ​អយុត្តិធម៌​

សម្តេចតេជោ ហ៊ុន សែន ព្រមាន​ដក​ផ្កាយ ​ចំពោះ​មន្ត្រីនគរបាល​យុត្តិធម៌​រូប​ណាចាប់​អ្នកមាន​ជម្លោះដីធ្លី​ដាក់​ពន្ធនាគារ ដោយ​អយុត្តិធម៌​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភុំ្ន​ពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៅថ្ងៃទី៧ខែធ្នូនេះបាន​ព្រមាន​ដក​ផ្កាយ ​ចំពោះ​មន្ត្រីនគរបាល​យុត្តិធម៌​រូប​ណា ចាប់​អ្នកមាន​ជម្លោះដីធ្លី​ ដាក់​ពន្ធនាគារ ដោយ​អយុត្តិធម៌​ ។ កសរប្រកាសនេះធ្វើឡើង ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ របស់​ក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម និង​សំណង់ នា​រសៀល​ថ្ងៃ​ទី ២៧ ខែធ្នូ ឆ្នាំ​២០២២​នេះ។   សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ទទូច​ទៀត​ដល់​អាជ្ញាធរ និង​នគរបាលយុត្តិធម៌​ទាំងអស់ កុំ​ចេះ​តែ​ចាប់​ដាក់​ពន្ធនាគារ​ នូវ​អ្នក​ដែល​មាន​ជម្លោះដីធ្លី​លឿន​ពេក តែ​ត្រូវ​ពិនិត្យ លើ​បញ្ហា​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន ​។ សម្ដេច​តេ​ជោ បញ្ជាក់​ថា «​ខ្ញុំចង់​ដឹង​ថា អាហ្នឹង​រឿង​ពិត ឬ​មិន​ពិត យើង​មិន​ខ្លាច​ឱ្យ​មនុស្សនឹង​អនុវត្ត​តាម​ច្បាប់​។ អស់​លោក​ កុំ​អាង​មាន​ស័ក្តិ ខ្ញុំ សូម​ព្រមាន ប...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី បិទសន្និបាតក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី បិទសន្និបាតក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់។ ពិធីបិទសន្និបាតនេះ ធ្វើឡើងនៅទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ ក្រៅពីអញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ក្រសួង ហើយនោះ សម្តេចតេជោ ក៏អញ្ជើញសម្ពោធដាក់ឱ្យ ប្រើប្រាស់អគារ​មន្ទីរ​ពិសោធន៍​ជាតិ​សំណង់ របស់ក្រសួងដែលមានតម្លៃប្រមាណ ៣លានដុល្លារ ទើប សាងសង់បញ្ចប់កាលពីពេលថ្មីៗនេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន រីករាយដែលបានអញ្ជើញចូលរួមបិទសន្និបាតក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់នាថ្ងៃនេះ។ នៅថ្ងៃនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ជំរុញឱ្យអាជ្ញាធរចេញបញ្ជីក្បាលដីជូនប្រជាពលរដ្ឋឱ្យបាន ១០០ភាគរយ នៅឆ្នាំ២០២៣ ដែលបច្ចុប្ប...
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤១

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹង លោក​ វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា នៅ​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងជាង៩៥ គីឡូម៉ែត្រ។ លោក​​ ស៊ុន ចាន់ ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអោយដឹងថាគម្រោងសាងសង់ លើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ ចាប់ពីថ្នល់ទទឹង ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ខេត្តកណ្តាល ទៅដល់ស្រុកជុំគីរី ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៣ ខេត្តកំពត នឹងត្រូវសាងសង់លើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ទៅតាមតាមស្តង់ដារកម្រិត២។គម្រោងនេះ នឹងសាងសង់បន្ថែមសំណង់សិល្បការ្យរួមមាន ពង្រីកស្ពានចាស់ ០១កន្លែង ប្រវែង...
នាយរងការិយាល័យចរាចរណ៍ខេត្តបាត់ដំបង ឈ្នោះ អ៊ុន សុភាព យកលេសគេចវេសពីការសម្របសម្រួលក្នុងវិវាទដីធ្លីជាមួយម្ចាស់ដី

នាយរងការិយាល័យចរាចរណ៍ខេត្តបាត់ដំបង ឈ្នោះ អ៊ុន សុភាព យកលេសគេចវេសពីការសម្របសម្រួលក្នុងវិវាទដីធ្លីជាមួយម្ចាស់ដី

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នាយរងការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានព្យាយាមបដិសេធមិនចូលរួមសម្របសម្រួលក្នុងវិវាទដីធ្លីមួយកន្លែង ដែលសង្ស័យបានមកដោយអំពើទុច្ចរិតបំពានយកដីស្របច្បាប់របស់អ្នកដទៃ ស្ថិតនៅឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ លោក អ៊ុន សុភាព មានឋានន្តរស័ក្តិវរសេន៍ទោនៃផែននគរបាលចរាចរណ៍ខេត្តបាត់ដំបង បាននិយាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ពីហេតុផលបែបគេចវេស ដោយយកលេសនេះ លេសនោះ  មិនព្រមចូលរួមពិភាក្សារកដំណោះស្រាយ ដូចដែលលោកបានលើកឡើង នៅក្នុងកិច្ចប្រជុំពិភាក្សាជាមួយតំណាងភាគីម្ចាស់ដី កាលពីពេលថ្មីៗកន្លងមកនេះទេ។ យោងតាមប្រភពច្បាស់ការណ៍ បានឲ្យដឹងថា ក្រោមការអន្តរាគមន៍របស់ឯកឧត្តម ឧត្តមសេនីយ័ទោ សាត គិមស៊ាន ស្នងការនគរបាលខេត្តបាត់ដំបង និងតបតាមសំណើរសុំជួយអន្តរាគមន៍ពីមេធាវី តំណាងដោយអាណត្តិឲ្យភាគីម្ចាស់ដី កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់...
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៦»

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៦»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នេះបានអញ្ជើញជាអធិប តីបើកការប្រកួតកីឡាវាយ កូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៦» ដែលប្រារព្ធឡើងនៅទីលាន វាយកូនគោលវឌ្ឍនៈហ្គោលរីសត។ ការប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់របស់សម្តេចតេជោ ត្រូវបានធ្វើឡើង ដើម្បីអបអរសាទរការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលឆ្នាំ២០ ២២នេះ មានរយៈពេល ២៤ឆ្នាំហើយ។ ការប្រកួតនៅឆ្នាំនេះ មានការអញ្ជើញចូលរួមពីកីឡាករជាតិ-អន្តរជាតិ សរុបប្រមាណ ១៧៤រូប។ ការប្រកួតនេះ មានការប្រកួតជាក្រុម និងការប្រកួតជាឯកត្តជនផ្នែកបុរស និងនារី។ ការប្រកួតជាក្រុមមានកីឡាករសរុប ១០២រូប, ប្រកួតឯកត្តជនជាបុរសមានចំនួន ៥២រូប និងប្រកួតឯកត្តជនជានារីមាន ២០រូប។ ការប្រកួតនេះនឹងធ្វើឡើងពេញមួយព្រឹក ហើយនៅពេលរសៀលនឹងមាន ពិធីប្រគល់...
សម្តេចតេជោ ហ៊ុន សែន សន្យាជួយបណ្តុះបណ្តាល កុមារា គីមហុង ឲ្យរៀន ចប់ថ្នាក់បណ្ឌិតខាងវិទ្យាសាស្រ្ត

សម្តេចតេជោ ហ៊ុន សែន សន្យាជួយបណ្តុះបណ្តាល កុមារា គីមហុង ឲ្យរៀន ចប់ថ្នាក់បណ្ឌិតខាងវិទ្យាសាស្រ្ត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ល្ងាចនេះសម្តេចតេជោ ហ៊ុន សែន បានឆ្លៀតជួបចៅ ហឺ ទៀងគីមហុង ដែលបានប្រឡងជាប់បាក់ឌុបនិទេ្ទសCក្នុងវ័យ១៣ ឆ្នាំ ៣ខែ៥ថ្ងៃដើម្បីពិភាក្សាជាមួយឳពុកម្តាយនិងចៅសម្រាប់ការសិក្សានៅមហាវិទ្យាល័យ។ សម្តេចតេជោលើកឡើងថា" ខ្ញុំបានសម្រេចបំណងទីមួយរបស់ខ្ញុំគឺបានធ្វើឲ្យគីមហុងជាប់បាក់ឌុបដែលក្មេងជាងគេនៅកម្ពុជា។ បំណងបន្តរបស់ខ្ញុំគឺជួយ គីមហុងឲ្យជាប់បរិញ្ញាបត្រនិងបញ្ញាបត្រជាន់ខ្ពស់ដែលក្មេងជាងគេនិងមានសមត្ថភាពល្អនាពេលខាងមុខ"។ សម្តេចតេជោបន្ថែមថា"បំណងចុងក្រោយរបស់ខ្ញុំគឺបណ្តុះបណ្តាលគីមហុងឲ្យជាប់ថ្នាក់បណ្ឌិតខាងវិទ្យាសាស្រ្តដែលមានគុណភាពខ្ពស់ឲ្យខានតែបានដើម្បីរួមចំណែកសាងប្រទេ សជាតិនិងគ្រួសារ"៕...
សាកលវិទ្យាល័យអន្តរជាតិ«ស្វាគមន៏ទាំងសិស្សដែលប្រលងធ្លាក់ និងសិស្សប្រលងជាប់គ្រប់និទ្ទេស» សូមអញ្ជើញមកកាន់សាកលវិទ្យាល័យអន្តរជាតិចាប់ពីថ្ងៃនេះតទៅ

សាកលវិទ្យាល័យអន្តរជាតិ«ស្វាគមន៏ទាំងសិស្សដែលប្រលងធ្លាក់ និងសិស្សប្រលងជាប់គ្រប់និទ្ទេស» សូមអញ្ជើញមកកាន់សាកលវិទ្យាល័យអន្តរជាតិចាប់ពីថ្ងៃនេះតទៅ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សាកលវិទ្យាល័យអន្តរជាតិIU នៅថ្ងៃទី២៣ខែធ្នូនេះ បាន​​សំដែងការកោតសរសើរនិងលើកទឹកចិត្តដល់ក្មួយៗទាំងពីរភេទដែលប្រលងជាប់ហើយទទួលបាននិទ្ទេសA  ដោយស្នើសុំ ប្អូនៗនិងក្មួយៗទទួលបានជោគជ័យជាបន្តទៀតក្នុងការសិក្សាជំនាញនៅតាមសាកលវិទ្យាល័យក្នុងប្រទេស។ យោងតាម​​ លោក សាម៉ន បណ្ឌិត សាកលវិទ្យាធិការរង បានបញ្ជាក់ថា ឥឡូវ​​នេះសាកលវិទ្យាល័យអន្តរជាតិក៏បានស្វាគមន៏ទាំងសិស្សដែលប្រលងធ្លាក់ និងសិស្សដែលបានប្រលងជាប់គ្រប់និទ្ទេសទាំងអស់សូមអញ្ជើញមកកាន់សាកលវិទ្យាល័យអន្តរជាតិចាប់ពីថ្ងៃនេះតទៅ។ លោក​បានបន្ថែមថា«ដើម្បីមកដាក់ពាក្យចូលរៀន រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទ័ ដល់ថ្ងៃអាទិត្យ នៅគ្រប់សាខាទាំង៤នៅតាមខេត្ត និងទីតាំងចំនួន៣ទៀតនៅក្នុងរាជធានីភ្នំពេញរួមមានទីតាំងនៅបឹងកេងកង ទីតាំងនៅទូលគោក និងទីតាំងនៅសង្កាត់ឃ្មួញសូមអគុណ»។ ការជ្រើសរើសមុខវិជ្ជាសម្រាប់រៀនសូត្រ នៅកម្រិតឧត្តមសិក្សា និងជំនាញ គឺជាជម្រើសបុគ្គល និងគ្រួសារដោយផ្សារភ្ជា...
តំណាងអយ្យការ ស្នើសុំឱ្យក្រុមប្រឹក្សាជំនុំជម្រះ តុលាការរាជធានីភ្នំពេញ ផ្តន្ទាទោស លោកកឹម សុខា ចាប់ខ្លួន និង ឃុំខ្លួគាត់ នៅក្នុងពន្ធនាគារវិញ

តំណាងអយ្យការ ស្នើសុំឱ្យក្រុមប្រឹក្សាជំនុំជម្រះ តុលាការរាជធានីភ្នំពេញ ផ្តន្ទាទោស លោកកឹម សុខា ចាប់ខ្លួន និង ឃុំខ្លួគាត់ នៅក្នុងពន្ធនាគារវិញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ សាលាដំបួងរាជធានីភ្នំកមពេញ កាលពីថ្ងៃទី យប់ ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២២ បានបិទ និង បញ្ចប់ការធ្វើសេចក្តីសន្និដ្ឋាន ទៅលើ សំណុំរឿង ក្តីឧក្រិដ្ឋរបស់ លោកកឹម សុខា អតីតប្រធាន គណកបក្សសង្គ្រោះជាតិ ជាប់ពាក់ព័ន្ធនឹងការឃុបឃិត និង រួមគំនិតជាមួយពួកបរទេស នៅឯបញ្ចឹមប្រទេស ដើម្បីផ្តួលរលំរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមរយៈការ រៀបចំធ្វើបាតុកម្ម និង ការធ្វើបដិវត្តន៍ពណ៌ប្រព្រឹត្ត ពីចន្លោះឆ្នាំ ១៩៩៣ និង ឆ្នាំ ២០១៧។ សវនាការនេះ ដឹកនាំដោយលោកចៅក្រម កូវ សៅ ជាប្រធានចៅក្រមប្រឹក្សា មានលោក ចៅក្រម ធាម ច័ន្ទពិសិដ្ឋ និង លោកចៅក្រម សេង លាង ជាចៅក្រមប្រឹក្សា។ និង មានព្រះរាជអាជ្ញារង ប្លង់ សុផល និង លោក ឆាយ ហុង ជាតំណាងអយ្យការ ។ មេធាវីតំណាងអោយរាជរដ្ឋាភិបាលកម្ពុជា ( ភាគីរដ្ឋបវេណី) មានចំនួន៤ រូប រួមមាន: លោកមេធាវី គី តិច, លោកមេធាវី លី ច័ន្ទតុលា, លោកមេធាវី ចេង ប៉េងហាប់ និង លោកមេធាវី សាន់ ជួយ។ ចំណែកឯ មេធាវីការពារក្តីអោយ ...