ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញប្រកបដោយសុវត្ថិភាព

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជាវិញប្រកបដោយសុវត្ថិភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាធ្វើដំណើរត្រឡប់មកដល់ប្រទេស កម្ពុជាវិញដោយសុវត្ថិភាពហើយ។ ការអញ្ជើញមកវិញនេះ បន្ទាប់ពីបានអញ្ជើញទៅចូលរួមមហាស ន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅសហរដ្ឋអាមេរិក,ការបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ពីថ្ងៃទី២១ ដល់ថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២២។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាធ្វើដំណើរត្រឡប់មកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាពហើយ បន្ទាប់ពីបានអញ្ជើញទៅចូលរួមមហា សន្និ បាតអង្គការសហប្រជាជាតិលើកទី៧៧ នៅសហរដ្ឋអាមេរិក។ ការបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯក...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ជប៉ុន:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅពេលនេះម៉ោង10:00ព្រឹក(ម៉ោងនៅជប៉ុន) ថ្ងៃទី២៨​កញ្ញានេះអបានញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីប្រទេសជប៉ុនវិលត្រឡប់ទៅកាន់មាតុប្រទេសវិញតាមយន្តហោះពិសេស។ ប្រសិនបើមិនមានការរំខានដល់ការហោះហើរទេនោះ យន្តហោះនឹងទៅដល់ព្រលានអន្តរជាតិភ្នំពេញនៅម៉ោង ២:៣០នាទីរសៀលនេះ។ អរគុណបងប្អូនជនរួមជាតិចំពោះការជូនពរដល់ការអញ្ជើញធ្វើដំណើររបស់ សម្តេចតេជោ និងគណៈប្រតិភូទាំងអស់៕...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបនាយករដ្ឋមន្ត្រីជប៉ុននិងភរិយា លោក អាបេ ស៊ីនហ្សូ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបនាយករដ្ឋមន្ត្រីជប៉ុននិងភរិយា លោក អាបេ ស៊ីនហ្សូ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ជប៉ុន: ក្នុងឱកាសអញ្ជើញចូលរួមបុណ្យសពរបស់លោកអាបេ ស៊ីនហ្សូអតីតនាយករដ្ឋមន្ត្រីជប៉ុននោះសម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានឆ្លៀតជួបសម្តែងការគួរសមជាមួយឯកឧត្តម ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន និងភរិយា របស់ឯកឧត្តម អាបេ ស៊ីនហ្សូផងដែរ។ ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បាននាំនូវព្រះរាជបន្ទូលព្រះមហាក្សត្រ និងព្រះមហាក្សត្រី ចូលរួមរំលែកនូវមរណទុក្ខជាមួយរដ្ឋាភិបាល និងក្រុមគ្រួសាររបស់ឯកឧត្តម អាបេ ចំពោះការបាត់បង់ដ៏ធំធេងមួយនេះ។ នៅចំពោះមុខនាយករដ្ឋមន្ត្រីជប៉ុន និងភរិយារបស់ឯកឧត្តមអាបេ, សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការសោកស្តាយប្រកបដោយភាពក្រៀមក្រំជាទីបំផុត។ សម្តេចតេជោ បានគូសបញ្ជាក់ថា មរណភាពរបស់ឯកឧត្តម អាបេ គឺជាការបាត់បង់មិត្តភក្តិដ៏ល្អមួយរូបរបស់សម្តេច ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឯកឧត្តម អាបេ ជាមេដឹកនាំមួយរូ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជានៅព្រឹកថ្ងៃ ទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះបានអញ្ជើញទទួ លទានអាហារពេលព្រឹកជាមួយលោក ង្វៀន សួនហ្វុក ប្រ ធានរដ្ឋនៃសាធា រណរដ្ឋសង្គមនិយមវៀ តណាម ខណៈដែលមេដឹកនាំទាំងពីរ អញ្ជើញចូលរួមក្នុងពិធីបុណ្យ សពថ្នាក់ជាតិ របស់ឯកឧត្តម អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន។ នៅក្នុងពិធីទទួលទានអាហារពេលព្រឹកការងារនោះ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះភាពរីកចំរើន នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នៃប្រទេសទាំងពីរ ។ សម្តេចតេជោមានប្រសាសន៍ជំរាបជូន លោក ប្រធានរដ្ឋវៀតណាម ពីវត្តមានរបស់ សម្តេចអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ និងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាវ៉ាណា សាធារណរដ្ឋគុយបា។ ជាមួយគ្នានេះ សម្តេចបានជំរាបជូនលោក ប្រធានរដ្ឋវៀតណាម ពីលទ...
សម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញចាកចេញពីគុយបាឆ្ពោះទៅកាន់ប្រទេសជប៉ុន

សម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញចាកចេញពីគុយបាឆ្ពោះទៅកាន់ប្រទេសជប៉ុន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រទេសគុយបា:  នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា​ ឆ្នាំ២០២២ បន្ទាប់ពីបានអញ្ជើញទស្សនាស្វែងយល់នៅ “មជ្ឈម ណ្ឌល Fidel Castro” រួចមក សម្តេចប្រមុខដឹកនាំបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅកាន់ព្រលានយន្តហោះ Jose Marti ដើម្បីចេញដំណើរទៅកាន់ប្រទេសជប៉ុន។ ប្រសិនបើពុំមានអ្វីរំខានដល់ការធ្វើដំណើរទេ យើងរំពឹងទុកថា យន្តហោះពិសេសនឹងទៅដល់ជប៉ុននៅម៉ោង ១៨:០០យប់ ។ សុខភាពសម្តេចប្រមុខដឹកនាំពេលនេះគឺល្អរឹងមាំដូចធម្មតា។ សូមជូនពរសម្តេចប្រមុខដឹកនាំកម្ពុជានិងគណៈប្រតិភូទាំងអស់មានសុវត្ថិភាពក្នុងការធ្វើដំណើរទៅកាន់ប្រទេសជប៉ុននៅថ្ងៃនេះ។...
សម្តេចតេជោ ហ៊ុន សែន អញ្ជេីញជួបជាមួយនិស្សិតកម្ពុជាដែលកំពុងរស់នៅ និងសិក្សានៅប្រទេសគុយបា

សម្តេចតេជោ ហ៊ុន សែន អញ្ជេីញជួបជាមួយនិស្សិតកម្ពុជាដែលកំពុងរស់នៅ និងសិក្សានៅប្រទេសគុយបា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
គុយបា: ក្នុងឱកាសបញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅឯប្រទេ សគុយបានោះ សម្ដេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យនិស្សិតកម្ពុជាចំនួន ០៦ នាក់ ដែលកំពុងរស់នៅ និងសិក្សានៅឯប្រទេសគុយបាបានជួបសំណេះសំណាល។ និស្សិតកម្ពុជាចំនួន៦រូប គឺកំពុងសិក្សាផ្នែកសុខាភិបាល នៅសាធារណរដ្ឋគុយបា។ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ ណែនាំដល់និស្សិតកម្ពុជាទាំងអស់ ត្រូវខិតខំសិក្សាលើផ្នែកសុខាភិបាល ព្រោះថាគុយបាជាប្រទេសដែលមានភាពជឿនលឿនលើការបណ្តុះបណ្តា លលើវិស័យសុខាភិបាល។ សម្តេចតេជោបន្តថា យើងបានចាកឆ្ងាយពីមាតុប្រទេសកំណើតរបស់យើង យើងត្រូវខិតខំប្រឹងប្រែងសិក្សា រៀនសូត្រ ដើម្បីយកចំណេះវិជ្ជាមកបម្រើប្រទេសរបស់យើងវិញ ពិសេសត្រូវមានទំនាក់ទំនងល្អជាមួយប្រាពលរដ្ឋគុយបា និងនិស្សិតរៀនក្នុងថ្នាក់ សិស្សរៀនក្នុងសាលាជាមួយ និងនិស្សិតមកពីបរទេសដូចគ្នា។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានឧបត្ថម្ភថវិកាមួយចំនួន ជូន...
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានាធិបតីគុយបា

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានាធិបតីគុយបា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
គុយបា: ក្នុងជំនួបជាមួយ លោក Miguel Diaz-Canel ប្រធានាធិបតីគុយបា នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តល់អង្ករ ៦ពាន់តោនដល់រដ្ឋាភិបាល និងប្រជាជនគុយបា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា អង្ករ ៦ពាន់ តោននេះ មាន ៣ពាន់តោន ជាជំនួយរបស់រាជរដ្ឋាភិ បាល និងប្រជាជនកម្ពុជា ហើយ ៣ពាន់តោនទៀតជាជំនួយរបស់វិស័យឯកជន។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អង្ករ៦ ពាន់តោននេះ នឹងដឹកចេញពីកម្ពុជានៅខែតុលា ហើយដឹកដល់ប្រទេសគុយបានៅក្នុងខែធ្នូ។ លោកប្រធានាធិបតីគុយបា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ប្រជាជន និងវិស័យឯកជនរបស់កម្ពុជាសម្រាប់ការផ្តល់ជំនួយជាអង្ករនេះ។ នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន និងលោក ប្រធានាធិបតីគុយបា បានជជែកគ្នាពីការរៀបចំឱ្យមានទស្សនកិច្ចរបស់ក្រុមអ្នកបច្ចេកទេសផ្នែកកសិកម្ម ដើម្បីសិក្សាស្រាវជ្រាវផ្នែកកសិកម...
សម្តេចតេជោ ហ៊ុន សែន ប្រើពេលអស់រយៈពេល៤៣ឆ្នាំ ដើម្បីភ្ជាប់ទំនាក់ទំនងរវាងកម្ពុជានិងគុយបា

សម្តេចតេជោ ហ៊ុន សែន ប្រើពេលអស់រយៈពេល៤៣ឆ្នាំ ដើម្បីភ្ជាប់ទំនាក់ទំនងរវាងកម្ពុជានិងគុយបា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: ក្នុងរយៈពេល៦២ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជានិងគុយបាខ្លួនខ្ញុំបានរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងនេះអស់រយៈពេល៤៣ឆ្នាំ(1979.2022)គឺស្មើនឹង២/ ៣នៃការធ្វើដំណើរទាំងមូល។ ទស្សនកិច្ចចុងក្រោយរបស់ខ្ញុំធ្វើឡើងនៅឆ្នាំ២០០០។២២ឆ្នាំក្រោយខ្ញុំធ្វើទស្សនកិច្ចសាជាថ្មីម្តងទៀតក្នុងគោលបំណងពង្រឹងចំណងមិត្តភាពដែលមានស្រាប់ឱ្យកាន់តែរឹងមាំថែមទៀត។ សូមអរគុណប្រជាជនគុយបាដែលបានជួយដល់ប្រ ជា ជនកម្ពុជាក្នុងពេលដែលយើងជួបការលំបាកបំផុតក្រោយការដួលរលំរបបប្រល័យពូជសាសន៍ប៉ុល ពត។ (ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូ ទៅដល់ប្រទេសគុយបាប្រកបដោយសុវត្ថិភាព

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូ ទៅដល់ប្រទេសគុយបាប្រកបដោយសុវត្ថិភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
គុយបា: នៅម៉ោង ៩:៣០នាទី​ ម៉ោងនៅប្រទេសគុយបា នាល្ងាចថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២២ ត្រូវនឹងម៉ោង ៨:៣០នា ទី​ នៅប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០ ២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹក នាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរទៅដល់ប្រទេសគុយបា ប្រកបដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ។ វត្តមាននៃការអញ្ជើញដល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីទទួលបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសគុយបា ឯកគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសគុយបា និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។ សូមជម្រាបថា ក្នុងកំលុងពេលទស្សនកិច្ចផ្លូវការជាលើកទី២នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយលោកប្រធានាធិបតី មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស ពិភាក្សាអំពីមធ្យោបាយ ដើម្បីបន្តពង្រឹងចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុ...
សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានាធិបតីនៃប្រទេសទីម័រខាងកើត

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានាធិបតីនៃប្រទេសទីម័រខាងកើត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អាមេរិក:  នៅទីស្នាក់ការអង្គការសហប្រជាជាតិ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២២នេះទបាន ទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម José Ramos Horta ធានាធិបតីនៃសាធារណៈរដ្ឋទីម័ខាងកើត។ នៅក្នុងជំនួបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្ដេចពិតជារីករាយ ដែលបានជួបឯកឧត្តមប្រធានាធិបតីនាពេលនេះ។ ក្នុងជំនួបនេះ សម្តេចតេជោ និងលោកប្រធានាធិបតីទីម័រខាងកើត បានបង្ហាញនូវក្តីរីករាយបានជួបគ្នាជាថ្មី។ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតសម្តែងការអបអរសាទរចំពោះជោគជ័យលើការបោះឆ្នោតរបស់លោក រ៉ាម៉ូស ហ័រតា ផងដែរ។ បន្ទាប់ពីការស្វាគមន៍ប្រកបដោយភាពស្និទ្ធស្នាលហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពាក់ព័ន្ធការស្នើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេស ទីម័រ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុង រយៈពេលប្រមាណ១០ឆ្នាំមកនេះ ពោលចាប់តាំងពីកម្ពុជាធ្...