ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ចុះសិក្សាស្វែងយល់ពីបច្ចេកទេសកសិកម្មទំនើប និងខ្សែច្រវាក់ផលិតកម្មម្ទេសផ្អែម (Sweet Palermo) នៅកសិដ្ឋាន Fresh West ប្រទេសណូវែលហ្សេឡង់

ឯកឧត្តមបណ្ឌិត កៅ ថាច ចុះសិក្សាស្វែងយល់ពីបច្ចេកទេសកសិកម្មទំនើប និងខ្សែច្រវាក់ផលិតកម្មម្ទេសផ្អែម (Sweet Palermo) នៅកសិដ្ឋាន Fresh West ប្រទេសណូវែលហ្សេឡង់

ព័ត៌មានជាតិ, សេដ្ឋកិច្ច និងវិនិយោគ
(ណូវែលហ្សេឡង់)៖ រសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦, ក្នុងដំណើរបំពេញទស្សនកិច្ចធុរកិច្ច និងសិក្សាស្វែងយល់ពីសក្តានុពលកសិកម្មនៅប្រទេសណូវែលហ្សេឡង់ ក្រោមការសម្របសម្រួលពី លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសណូវែលហ្សេឡង់, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចុះទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកសិដ្ឋាន Fresh West ដែលជាកសិដ្ឋានមានឯកទេសខ្ពស់ក្នុងការដាំដុះម្ទេសផ្អែម (Sweet Palermo)។ ក្នុងដំណើរទស្សនកិច្ចនេះ,  ឯកឧត្តមបណ្ឌិត បានពិនិត្យយ៉ាងលម្អិតលើប្រព័ន្ធគ្រប់គ្រងកសិដ្ឋាន និងបច្ចេកទេសដាំដុះដែលផ្តល់នូវទិន្នផល ខ្ពស់គួរឱ្យកត់សម្គាល់៖ ១- កសិដ្ឋានប្រើប្រាស់ផ្ទៃដីប្រមាណ ០,៧០​ ហិកតា និងបានគ្រប់គ្រងទិន្នផលយ៉ាងល្អ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការថែទាំ​ ប្រមូលផល​ និងវេចខ្ចប់។ ២-  តាមរយៈការអនុវត្តបច្ចេ...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បី ពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បី ពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី វិមានសន្តិភាព ព្រឹកថ្ងៃសុក្រ ទី១៣ មីនា ២០២៦នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បី ពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖ ១- វឌ្ឍនភាពការអនុវត្តការងារ និងទិសដៅបន្តក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)។ ២- សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ៣- របាយការណ៍វឌ្ឍនភាពស្តីពីការដោះស្រាយបញ្ហាជនភៀសសឹក។ ៤- ការវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ ផ្អែកទៅលើហានិភ័យថ្មីៗដែលកើតចេញពីការប្រែប្រួលនៃ ភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ចសកល និងតំបន់ ព្រមទាំងបញ្ហាប្រឈមក្នុងស្រុក។...
ក្រសួងអប់រំ និងក្រសួងការងារ ជំរុញការវិនិយោគលើការរៀបចំទារកដ្ឋាន ដើម្បីគាំពារ និងអភិវឌ្ឍកុមារតូចនៅកម្ពុជា

ក្រសួងអប់រំ និងក្រសួងការងារ ជំរុញការវិនិយោគលើការរៀបចំទារកដ្ឋាន ដើម្បីគាំពារ និងអភិវឌ្ឍកុមារតូចនៅកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ ណូវ៉ូតែល ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងទារកដ្ឋាន ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍកុមារតូច។ សិក្ខាសាលាថ្នាក់ជាតិនេះរៀបចំឡើងក្នុងគោលបំណងស្វែងរកការគាំទ្រ និងជំរុញការវិនិយោគលើការបង្កើតទារកដ្ឋានប្រកបដោយស្តង់ដានៅតាមសហគមន៍ សហគ្រាស និងទារកដ្ឋានឯកជន ព្រមទាំងចែករំលែកចំណេះដឹងពីការពង្រឹងការគាំពារ និងអភិវឌ្ឍកុមារតូច។ នៅក្នុងអង្គសិក្ខាសាលាដែលមានអ្នកចូលរួមជាង ២០០រូប មកពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន មានអាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ ឯកឧត្ដមបណ្ឌ...
ក្រសួងការងារទទួលអំណោយជាសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកាពីសមាគមធុរកិច្ចកូរ៉េនៅកម្ពុជាសម្រាប់ចែកជូនបងប្អូនជនភៀសសឹក

ក្រសួងការងារទទួលអំណោយជាសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកាពីសមាគមធុរកិច្ចកូរ៉េនៅកម្ពុជាសម្រាប់ចែកជូនបងប្អូនជនភៀសសឹក

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ”ព្រឹត្តិការណ៍សប្បុរសធម៌សម្រាប់ជួយដល់ជនរងគ្រោះកម្ពុជានៅតាមព្រំដែន” របស់សមាគមធុរកិច្ចកូរ៉េនៅកម្ពុជា (KBAC) នៅអគារ ប៊ូយុងថោន សម្រាប់ផ្តល់ជាអំណោយជូនដល់បងប្អូនជនភៀសសឹក និងវីរកងទ័ពជួរមុខ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង សមាជិកសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា ពលករខ្មែរ និងប្រជាពលរដ្ឋជាច្រើនរូប។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍ថា បើទោះបីជាបទឈប់បាញ់រវាងកម្ពុជា និងថៃបានចូលជាធរមានយ៉ាងណាក៏ដោយ ក៏នៅមានជនភៀសសឹករាប់ម៉ឺននាក់ ដែលរួមមានទាំងស្រ្តី និងកុមារផងដែរ នៅពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយ។ ហេតុនេះ ការឧបត្ថម្ភជាថវិកា ជាសម្ភារ និងគ្រឿងឧបភោគបរិភោគជូនដល់បងប្អូនជនរងគ្រោះពីជម្លោះព្រំដែន ជាពិសេស ការបរិច្ចាគឈាមនាពេលនេះរបស់សមាគម គឺមិនទាន់យឺតពេលនោះទេ គឺច...
កម្ពុជានិងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ពិភាក្សាលើលទ្ធភាពពង្រីកទីផ្សារការងារ ការអភិវឌ្ឍជំនាញ និងការធ្វើសមាហរណកម្មអតីតពលករពីប្រទេសថៃ

កម្ពុជានិងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ពិភាក្សាលើលទ្ធភាពពង្រីកទីផ្សារការងារ ការអភិវឌ្ឍជំនាញ និងការធ្វើសមាហរណកម្មអតីតពលករពីប្រទេសថៃ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Jochen M. Schmittmann តំណាងប្រចាំតំបន់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់កម្ពុជា ឡាវ និងវៀតណាម និងសហការី នាថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីធ្វើបច្ចុប្បន្នភាពការងារ ផ្លាស់ប្តូរយោបល់លើការស្រូបទាញកម្លាំងពលកម្ម ការអភិវឌ្ឍជំនាញ ជាពិសេស ការធ្វើសមាហរណកម្មពលករទេសន្តរប្រវេសន៍មកពីប្រទេសថៃ។ នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះកិច្ចសន្ទនាជាបន្តបន្ទាប់ប្រកបដោយភាពស្ថាបនារបស់ IMF ជាមួយកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះជំនួបដែលពិភាក្សាផ្លាស់ប្តូរទស្សនៈពីបច្ចុប្បន្នភាពស្ថានភាពទីផ្សារការងារ តម្រូវការជំនាញ និងកម្លាំងពលកម្ម ព្រមទាំងទស្សនវិស័យនៃការងារនាពេលខាងមុខ ចំពោះអតីតពលករដែលវិលត្រឡប់មកវិញ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ការពិភាក្សានៅថ្ងៃនេះមាន...
កម្ពុជា-ចក្រភពអង់គ្លេសចុះ MoU ពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស និងជំនាញ

កម្ពុជា-ចក្រភពអង់គ្លេសចុះ MoU ពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស និងជំនាញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា និងបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយលោក Jonathan Ledger អ្នកជំនាញអន្តរជាតិក្នុងវិស័យ TVET និងគោលនយោបាយកម្លាំងពលកម្ម តំណាងឱ្យភាពជាដៃគូជំនាញរបស់ចក្រភពអង់គ្លេស (UK Skills Partnership-UKSP)។ នាឱកាសនោះ ឯកឧត្តម ហេង សួរ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម ដូមីនិក វីល្លៀម និងលោក Jonathan Ledger និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលបានផ្តល់ការគាំទ្រយូរអង្វែងដល់កម្ពុជា ក្នុងវិស័យអភិបាលកិច្ចការងារ អភិវឌ្ឍធនធានមនុស្ស តាមរយៈអាហារូបករណ៍ ការការពារពលករចំណាកស្រុក ការគាំទ្រផ្នែកគោលនយោបាយ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការគាំទ...
ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា

ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦។ #MLVT #HENGSour...
ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជួបពិភាក្សាការងារជាបន្តបន្ទាប់ជាមួយតំណាងសហគមន៍អន្តរជាតិ

ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជួបពិភាក្សាការងារជាបន្តបន្ទាប់ជាមួយតំណាងសហគមន៍អន្តរជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជួបពិភាក្សាការងារជាបន្តបន្ទាប់ជាមួយតំណាងសហគមន៍អន្តរជាតិដែលក្នុងចំណោមជំនួបទាំងនោះ គណៈប្រតិភូកម្ពុជាបានជួបជាមួយលោក Balakrishnan Rajagopal អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមានលំនៅឋានសមរម្យ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ដើម្បីបង្ហាញយ៉ាងច្បាស់អំពីស្ថានភាពពិតនៃការរស់នៅរបស់ប្រជាជនកម្ពុជាប្រមាណ ៨០,០០០ នាក់ នៅតាមតំបន់ព្រំដែនកម្ពុជា–ថៃ។ ក្នុងជំនួបនេះ គណៈប្រតិភូកម្ពុជាបានបញ្ជាក់ពីការលំបាក និងបញ្ហាប្រឈមដែលប្រជាពលរដ្ឋកំពុងប្រឈមមុខ ដោយសារតែពួកគេមិនអាចវិលត្រឡប់ទៅរស់នៅក្នុងលំនៅឋាន និងសហគមន៍ដើមរបស់ខ្លួនបាន ដោយសកម្មភាពឈ្លានពានពីភាគីកងទ័ពថៃនៅតែបន្ត ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិ​ ជាពិសេស​សិទ្ធិ​មានលំនៅឋានសមរម្យរបស់ប្រជាជនរដ្ឋកម្ពុជា។ ========== During the human rights mission to Geneva, Switzerland, th...
ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ដឹក​នាំ​សហការី​ជួប​ពិភាក្សា​ការងារ​លេី​វិស័យ​ស្វាយ​ចន្ទី​ ជាមួយ​តំណាងរដ្ឋបាល​ក្រុង​ជីងស៊ី​

ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ដឹក​នាំ​សហការី​ជួប​ពិភាក្សា​ការងារ​លេី​វិស័យ​ស្វាយ​ចន្ទី​ ជាមួយ​តំណាងរដ្ឋបាល​ក្រុង​ជីងស៊ី​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ក្រុង​ជីងស៊ី៖​ នៅ​រសៀល​ ថ្ងៃសៅរ៍ ៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦​ នេះ​ ឯកឧត្ដម​បណ្ឌិត​ កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បាន​ដឹក​នាំ​សហការី​ចុះ​ទស្សនកិច្ច​នៅ​រោងចក្រ​កៃ​ច្នៃ​ផលិត​ផល​ស្វាយ​ចន្ទី​ Guang Kang​ និង​ជួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ Pang Chunchao អភិបាល​រង​ទីក្រុង​ប៉ៃសឺ​ និងលោក​ Chen Huaide អភិបាល​រង​ក្រុង​ជីង​ស៊ី​ លេី​វិស័យ​ស្វាយ​ចន្ទី​។ កិច្ច​ពិភាក្សា​ផ្តោត​សំខាន់​លើ​ចំណុចអាទិភាព​ចំនួន​៖​ ១-​ ការ​គាំទ្រ​ពី​ធនាគារ​ ARDB លេី​ខ្សែ​ចង្វាក់​ផលិតកម្ម​​ស្វាយ​ចន្ទី​កម្ពុជា​ ២-​ ការ​ពង្រឹង​ និង​រក្សា​គុណភាព​គ្រាប់​ស្វាយ​ចន្ទី​កម្ពុជា​ និង​ធានា​ការ​និរន្តរភាព​នៃផ្គត់​ផ្គង់​ ៣-​ ការ​ពិនិត្យ​លិទ្ធ​ភាព​ចុះ​អនុសារណៈ​យោគយល់​គ្នា​រវាង​ក្រុមហ៊ុន​​នាំ​ចេញ​ពីកម្ពុជា​ និងក្រុម​ហ៊ុន​នា...
ARDB និងធនាគារចិន (BOC) សាខាខេត្តក្វាងស៊ី ពិភាក្សាលើការគាំទ្រឥណទានក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងការទូទាត់ឆ្លងដែន

ARDB និងធនាគារចិន (BOC) សាខាខេត្តក្វាងស៊ី ពិភាក្សាលើការគាំទ្រឥណទានក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងការទូទាត់ឆ្លងដែន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ក្រុងណាននីង-ប្រទេសចិន)៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានជួបពិភាក្សាការងារជាមួយ លោក Liu Shuai អនុប្រធានធនាគារចិន ប្រចាំខេត្តក្វាងស៊ី (Bank of China, Guangxi Province) ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការផ្តល់សេវាធនាគារឆ្លងដែន។ ខ្លឹមសារសំខាន់នៃកិច្ចពិភាក្សាបានផ្តោតលើចំណុចយុទ្ធសាស្ត្ររួមមាន៖ 1. ការគាំទ្រឥណទានដល់ខ្សែច្រវាក់តម្លៃកសិផលនាំចេញ៖ ភាគីទាំងពីរបានពិភាក្សាលើការផ្តល់ឥណទានដើម្បីគាំទ្រដល់សហគ្រាស ក៏ដូចជាធុរកិច្ចកសិកម្មកម្ពុជា ក្នុងការត្រៀមលក្ខណៈសម្បត្តិសម្រាប់ផ្គត់ផ្គង់ និងការរៀបចំខ្សែច្រវាក់ផលិតកម្មកសិផលមកកាន់ទីផ្សារប្រទេសចិន ឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមតម្រូវការទីផ្សារ។ 2. ការជំរុញការទូទាត់អន្តរជាតិ (Cross-border Settlement)៖ ពង្រឹងយន្តការទូទាត់ប្រាក់ឱ...